កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ លោក នូ ង៉ុយ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប បានអញ្ជើញចូលរួមចុះពិនិត្យទីតាំងជាក់ស្ដែង ក្នុងការទម្លាក់បង្គោលបេតុង (ស៊ីម៉ងត៍) និងប្រព័ន្ធបណ្ដែត សម្រាប់គម្រោងអនុវត្តវារីវប្បកម្មល្អក្នុងការចិញ្ចឹមគ្រំចំពុះទា ស្ថិតក្នុងសហគមន៍នេសាទពាមក្រសោប។
បេសកកម្មនេះ មានការចូលរួមសហការពីតំណាងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) ព្រមទាំងគណៈកម្មការសហគមន៍នេសាទពាមក្រសោប ក្នុងគោលបំណងធានាឱ្យបាននូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធចិញ្ចឹមគ្រំប្រកបដោយបច្ចេកទេសត្រឹមត្រូវ និងនិរន្តរភាព៕ដោយ៖ ប៉ៃ សុឃីម




