ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

លោកវរសេនីយ៍ឯក សុខ ម៉េងឡុង ត្រូវបានចាត់តាំងជាមេបញ្ជាការអាវុធហត្ថខេត្តពោធិ៍សាត់ស្ដីទី ជំនួសឧត្ដមសេនីយ៍ត្រី ពុទ្ធ លី ដែលត្រូវចូលនិវត្តន៍

សរសេរ:ប៉ៃ សុឃីម

កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងប្រគល់ភារកិច្ចជា «មេបញ្ជាការស្ដីទី» នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ជូនលោកវរសេនីយ៍ឯក សុខ ម៉េងឡុង។

ការប្រគល់ភារកិច្ចដឹកនាំជាបណ្ដោះអាសន្ននេះ គឺដើម្បីជំនួសតំណែងលោកឧត្ដមសេនីយ៍ត្រី ពុទ្ធ លី ដែលត្រូវដល់អាយុចូលនិវត្តន៍។

គួរបញ្ជាក់ផងដែរថា មុនពេលទទួលបានការទុកចិត្តឱ្យកាន់តំណែងថ្មីនេះ លោកវរសេនីយ៍ឯក សុខ ម៉េងឡុង ធ្លាប់បានបំពេញមុខងារជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕

ដោយ៖ ប៉ៃ សុឃីម