នារសៀលថ្ងៃទី១២ ខែតុលា នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានអញ្ជើញទៅកាន់មញ្ចាពវរវត្ថុកិត្តិយស នៅទីក្រុងបាគូ រដ្ឋធានីអាស៊ែបៃហ្សង់ ដើម្បីដាក់កម្រងផ្កាគោរពលើផ្នូលអតីតប្រធានាធិបតីអាស៊ែបៃហ្សង់ ហាយដា អាលីយ៉េវ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាស៊ែបៃហ្សង់។
តាមរយៈពិធីនេះ លោក ហ៊ុន ម៉ាណែត បានបង្ហាញការរំលឹកនិងការគោរពចំពោះអតីតប្រធានាធិបតី ហាយដា អាលីយ៉េវ។


លោក ហាយដា អាលីយ៉េវ ធ្លាប់ជាប្រធានាធិបតីអាស៊ែបៃហ្សង់ និងជាបុគ្គលសំខាន់ម្នាក់នៃឆាកនយោបាយប្រទេសនេះ ដែលបានជះឥទ្ធិពលយូរអង្វែងដល់ការអភិវឌ្ឍន៍ជាតិអាស៊ែបៃហ្សង់។ ការដាក់កម្រងផ្កាគោរពនេះជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសអាស៊ែបៃហ្សង់។
ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមេត្រីភាពរវាងកម្ពុជា និងអាស៊ែបៃហ្សង់ ព្រមទាំងជំរុញការផ្លាស់បូរកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត។
