ទោះបីជាប្រទេសកម្ពុជាមិនស្ថិតនៅលើគន្លងផ្លូវដើរផ្ទាល់នៃព្យុះទី២៩ ដែលមានឈ្មោះថា «កូហ្គូម៉ា» (Koguma) ក៏ដោយ ប៉ុន្តែឥទ្ធិពលរបស់ព្យុះនេះនៅតែបន្តជះឥទ្ធិពលមកលើស្ថានភាពអាកាសធាតុក្នុងប្រទេស។នេះបើយោងតាមក្រសួងធនធានទឹកនិង
អាជ្ញាធរ និងស្ថាប័នជំនាញបានប្រកាសឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
តាមការព្យាករ ស្ថានភាពអាកាសធាតុនៅតាមបណ្តារាជធានី-ខេត្ត នឹងមានការប្រែប្រួលដោយឡែកពីគ្នា ដោយតំបន់វាលទំនាបនឹងត្រូវគ្របដណ្តប់ដោយភ្លៀងធ្លាក់ក្នុងកម្រិត ៤០% រួមជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ក្រោមអង្សារសីតុណ្ហភាពពី ២៥អង្សារសេ ដល់ ៣៣អង្សារសេ។ ទន្ទឹមនឹងនេះ តំបន់ខ្ពង់រាបរំពឹងថានឹងមានភ្លៀងធ្លាក់លើផ្ទៃដីប្រមាណ ៣០% ក្នុងកម្រិតសីតុណ្ហភាពចន្លោះពី ២៤អង្សារសេ ដល់ ៣១អង្សារសេ។
រីឯតំបន់មាត់សមុទ្រវិញ នឹងមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ប្រហែល ២០% លើផ្ទៃដី ដោយសីតុណ្ហភាពមានចន្លោះពី ២៥អង្សារសេ ដល់ ៣៤អង្សារសេ និងរលកសមុទ្រមានកម្ពស់ចាប់ពី ០,៥០ម៉ែត្រ ដល់ ១,៧៥ម៉ែត្រ។ ក្រសួង និងស្ថាប័នមានសមត្ថកិច្ចសូមអំពាវនាវដល់សាធារណជន ជាពិសេសអ្នកដំណើរ និងអ្នកប្រកបរបរនេសាទសមុទ្រ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិទាំងនេះ។អត្ថបទដោយ៖ស្រីពី
