ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ការដោះដូរទំនិញកម្ពុជា-អង់គ្លេស សម្រេចបានជិត៩រយលានដុល្លារ កើនឡើងជិត៣,០៦%

យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា(GDCE) បានឱ្យដឹងថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ ការដោះដូរទំនិញកម្ពុជា-អង់គ្លេស សម្រេចបាន៨៥០លានដុល្លារ កើនឡើងជិត ៣,០៦% ធៀប នឹង រយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ ក្នុងនោះកម្ពុជានាំ ចេញទៅអង់គ្លេសបានជាង៨០៦ លានដុល្លារ កើនឡើង ២,៦០% ចំណែកអង់គ្លេសនាំចូលមកកម្ពុជាវិញមានតម្លៃ ៤៣ លានដុល្លារ កើនជាង ១២%។


លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្ពុជានៅរក្សាទីផ្សារធំៗបានល្អទាំងទីផ្សារសហរដ្ឋអាមេរិក អឺរ៉ុប ទីផ្សារប្រទេសចិន ទីផ្សារ RCEP ទីផ្សារ ក្នុងតំបន់ និងការពង្រីកទីផ្សារថ្មីៗ នៅមជ្ឈិមបូព៌ា និងអាហ្វ្រិក។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេស មានតម្លៃសរុបប្រមាណជាង ១,០៦ ពាន់លានដុល្លារ កើនឡើង ៥,៧% ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះកម្ពុជា នាំចេញទៅអង់គ្លេសមានទំហំ ១,០១ ពាន់លានដុល្លារ ចំណែកអង់គ្លេសនាំចូលមកកម្ពុជាវិញមានតម្លៃ ៥៤ កើនឡើង ២,២% ចុះជាង ២% ៕ដោយ៖ស្រីពី