រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

រថយន្ត Rolls-Royce ពាក់ស្លាកលេខ ភ្នំពេញ 2CQ-8888 ប៉ះម៉ូតូរបួសម្នាក់ រួចព្យាយាមបើកគេច តែត្រូវសមត្ថកិច្ចតាមឃាត់បាន

រថយន្ត Rolls-Royce ស្លាកលេខភ្នំពេញ 2CQ-8888 ត្រូវបានសមត្ថកិច្ចតាមឃាត់ ក្រោយប៉ះម៉ូតូឱ្យអ្នកបើករងរបួស នៅមហាវិថីព្រះសីហនុ យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។ របាយការណ៍ថា ភាគីទាំងពីរបានពិភាក្សាដោះស្រាយនៅកន្លែងកើតហេតុ។

ឯកឧត្តម ម៉ាង ស៊ីណេត ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅសង្កាត់បិតត្រាំង

លោក ម៉ាង ស៊ីណេត បានចុះសួរសុខទុក្ខ និងផ្តល់ស្បៀង សម្ភារៈ និងថវិកាដល់អ្នករងជំនន់នៅភូមិចំណោតរាម សង្កាត់បិតត្រាំង រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ព្រមទាំងអំពាវនាវឱ្យប្រុងប្រយ័ត្ន និងបន្តតាមដានស្ថានភាពទឹក។

អាជ្ញាធរព្រះសីហនុបន្តសម្អាតប្រព័ន្ធរំដោះទឹក! ស្ដារសំរាមចេញពីអូរព្រែកទប់ និងអូរស្ដេចមឹក ដើម្បីបង្ការជំនន់ និងលើកសោភ័ណភាពក្រុង

ក្រុមការងារបានសម្អាតអូរព្រែកទប់ សង្កាត់លេខ៣ និងអូរស្ដេចមឹក សង្កាត់លេខ៤ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដោយដឹកសំរាមចេញតាមឡាន២៥តោន៧ឡាន និងឡាន៥តោន១០ឡាន ហើយអាជ្ញាធរអំពាវនាវឱ្យទុកដាក់សំរាមត្រឹមត្រូវ។

គ្រួសារមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយទទួលសម្ភារៈពីអាជ្ញាធរស្រុកកំពង់សីលា បង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ

អាជ្ញាធរស្រុកកំពង់សីលាបានសួរសុខទុក្ខគ្រួសារខ្វះខាត និងមានសមាជិកមានជំងឺប្រចាំកាយ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយផ្តល់អង្ករ៥០គីឡូក្រាម ស្បៀង សម្ភារៈ សម្លៀកបំពាក់ និងថវិកា២០ម៉ឺនរៀល។

តំណាងកម្ពុជាជួបនឹងតំណាងក្រុមហ៊ុនសាជីវកម្មធំៗរបស់ចិនពិភាក្សាការស្វែងរកឱកាសវិនិយោគលើវិស័យបច្ចេកវិទ្យាទំនើបចុងក្រោយ

លោក ស៊ុន ចាន់ថុល បានជួបដាច់ដោយឡែកជាមួយគណៈគ្រប់គ្រងសាជីវកម្មចិន ក្រោយសិក្ខាសាលាវិនិយោគកម្ពុជា ដើម្បីពិភាក្សាថាមពល ហេដ្ឋារចនាសម្ព័ន្ធ គីមីឥន្ធនៈ AI និង Drone ព្រមទាំងលើកទឹកចិត្តឱ្យសិក្សាគម្រោងបច្ចេកវិទ្យាបៃតង និងឌីជីថល។