រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា

ព័ត៌មានសង្គម និងកិច្ចការសាធារណៈនៅទូទាំងប្រទេសកម្ពុជា។

កម្ពុជាត្រៀមបង្ហាញភាពអស្ចារ្យ! ពិភពលោកនឹងបានស្គាល់វប្បធម៌ និងស្នាមញញឹមខ្មែរក្នុង «ភូមិហ្រ្វង់កូហ្វូនី ២០២៦»

កម្ពុជាកំពុងត្រៀមរៀបចំ «ភូមិហ្រ្វង់កូហ្វូនី» អមកិច្ចប្រជុំកំពូលឆ្នាំ២០២៦។ រដ្ឋមន្ត្រីទេសចរណ៍ ហួត ហាក់ បានបង្ហាញផែនការផ្សព្វផ្សាយវប្បធម៌ ម្ហូបអាហារ និងភាពច្នៃប្រឌិតខ្មែរ ដោយផ្តល់ទីតាំង និងស្តង់ឥតគិតថ្លៃ ព្រមទាំងអំពាវនាវឱ្យស្ថាប័ន និងអាជីវកម្មចូលរួម។

អាកាសយានដ្ឋានអន្តរជាតិតេជោ បើកពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦ ផ្សព្វផ្សាយសក្តានុពលកម្ពុជា

ពិព័រណ៍ទេសចរណ៍ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់២៧ ខែកញ្ញា ដើម្បីបង្ហាញវប្បធម៌ ម្ហូបអាហារ និងផលិតផលទេសចរណ៍កម្ពុជា។ លោក ឆារស៍ វ៉ាន់ បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការដើម្បីកែលម្អបទពិសោធន៍ភ្ញៀវ និងជំរុញការត្រឡប់មកទស្សនាម្តងទៀត។

តើជនឆបោកដាក់អន្ទាក់ជាជំហានៗដូចម្តេច? នគរបាលភ្នំពេញពន្យល់ផ្ទាល់

ក្រុមអ្នកសារព័ត៌មានបានចុះសម្ភាសន៍នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងពិនិត្យវត្ថុតាងរឹបអូសពីប្រតិបត្តិការបង្ក្រាបការឆបោក។ នគរបាលបានពន្យល់ពីការទាក់ទងគោលដៅ ដាក់នុយ និងឆបោកឬគំរាមទារប្រាក់តាមអនឡាញ ដើម្បីបង្កើនការប្រុងប្រយ័ត្នរបស់សាធារណជន។

ADB ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦ មកត្រឹម ៣,៩% ដោយសារវិបត្តិទេសចរណ៍

ADB ក្នុងរបាយការណ៍ខែកញ្ញា ទម្លាក់ការព្យាករកំណើនកម្ពុជាឆ្នាំ២០២៦ ពី៤,១% មក៣,៩% និងរំពឹងកំណើន៤,៧% នៅឆ្នាំ២០២៧។ ទេសចរណ៍ទន់ខ្សោយប៉ះពាល់សេវាកម្ម ខណៈការនាំចេញកម្មន្តសាល និងទុនវិនិយោគបន្តជួយទ្រទ្រង់សេដ្ឋកិច្ច។

កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

សម្តេច ហ៊ុន ម៉ាណែត បានអញ្ជើញបើកសន្និសីទអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅភ្នំពេញ ដោយមានតំណាងជាង២០ប្រទេសចូលរួម។