រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា

ព័ត៌មានសង្គម និងកិច្ចការសាធារណៈនៅទូទាំងប្រទេសកម្ពុជា។

កម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ហុងកុង លើកទី១០ ដើម្បីពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការវិនិយោគ

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ហុងកុង លើកទី១០ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងវិនិយោគ។

ហ៊ុន ម៉ាណែត ព្រមាន៖ កុំរំពឹងថាល្បែងស៊ីសងតាមអនឡាញនឹងត្រឡប់មកវិញ

នៅក្នុងពិធីសម្ពោធមន្ទីរពេទ្យហ្លួងម៉ែ ថ្ងៃទី១៦ ខែកញ្ញា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា រដ្ឋាភិបាលនឹងមិនបើកល្បែងស៊ីសងតាមអនឡាញឡើងវិញ ឬចេញអាជ្ញាប័ណ្ណថ្មីឡើយ ហើយជំរុញឱ្យបន្តបង្ក្រាបការឆបោកតាមអនឡាញ និងបទល្មើសពាក់ព័ន្ធ។

កម្ពុជាចាប់ដៃគូជាមួយជប៉ុន ពន្លឿនការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្លាយជាច្រកដឹកជញ្ជូនឈានមុខ

មន្ត្រីជំនាញកម្ពុជា១៣រូប បានសិក្សាពីកំពង់ផែ និងភស្តុភារកម្មនៅជប៉ុន ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីគាំទ្រផែនការមេកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៥០។

លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅណាននីង។ ពិព័រណ៍នេះប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់២១ ខែកញ្ញា។

កម្ពុជា-ថៃ ត្រៀមបើកកិច្ចប្រជុំផ្សះផ្សាក្រោម UNCLOS នៅសិង្ហបុរី សុន្ទរកថាបើកនឹងផ្សាយផ្ទាល់ជាសាធារណៈជាបីភាសា

កិច្ចប្រជុំផ្សះផ្សាក្រោម UNCLOS រវាងកម្ពុជា និងថៃ គ្រោងធ្វើនៅសិង្ហបុរី ថ្ងៃទី១៤–១៦ ខែកញ្ញា ឆ្នាំ២០២៦។ សុន្ទរកថាបើកថ្ងៃទី១៥ ខែកញ្ញា នឹងផ្សាយផ្ទាល់ជាភាសាខ្មែរ អង់គ្លេស និងថៃ ចាប់ពីម៉ោង៨ព្រឹកនៅកម្ពុជា។