រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

ឆ្នាំ២០២៥! ទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី សម្រេចបានជាង ២.៣ពាន់លានដុល្លារ កើនឡើង៨៩% ខណៈការនាំចេញរបស់កម្ពុជាទៅសិង្ហបុរីកើនដល់ជាង២០០%

របាយការណ៍ក្រសួងពាណិជ្ជកម្មឱ្យដឹងថា ពាណិជ្ជកម្មកម្ពុជា-សិង្ហបុរីឆ្នាំ២០២៥មាន២៣៤១លានដុល្លារ កើន៨៨,៩៧ភាគរយ ក្នុងនោះកម្ពុជានាំចេញ៩២០លានដុល្លារ និងនាំចូល១៤២១លានដុល្លារ។

ក្រុមក្មេងទំនើង ២ ក្រុម នៅខេត្តប៉ៃលិន បើកឆាកប្រយុទ្ធគ្នា ដោយប្រើដាវ និងកាំបិត ត្រូវបាននគរបាលក្រុងប៉ៃលិន ឃាត់ខ្លួនចំនួន ១០ នាក់

នគរបាលក្រុងប៉ៃលិនឃាត់ខ្លួនមនុស្ស១០នាក់ជាបន្តបន្ទាប់ ក្រោយជម្លោះពីរក្រុមនៅថ្ងៃទី១២ ខែមករា និងដកហូតកាំបិត៦ដើម ខ្សែក្រវាត់ក្បាលដែក១ និងម៉ូតូ២គ្រឿង ខណៈបន្តស្វែងរកជនសង្ស័យដែលគេចខ្លួន។

កម្ពុជាដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យទីតាំងវា.យប្រហារពីសំណាក់យោធាថៃ នៅស្រុកអន្លង់វែង

ក្រសួងព័ត៌មានរាយការណ៍ថា លោក ម៉េត មាសភក្តី និងក្រុមការងារបានដឹកនាំប្រតិភូរួមជាមួយ AOT ពិនិត្យទីតាំងរងផលប៉ះពាល់នៅស្រុកអន្លង់វែង ហើយស្នើឱ្យនាំយកស្ថានភាពនិងទុក្ខលំបាកពលរដ្ឋទៅជម្រាប ដើម្បីស្វែងរកយុត្តិធម៌។

កម្ពុជា ខិតខំជំរុញឱ្យអន្តរជាតិជួយអន្តរាគមន៍ ដើម្បីឱ្យជនភៀសសឹកកម្ពុជាទាំងអស់បានវិលត្រឡប់ទៅលំនៅឋានវិញ

អ្នកនាំពាក្យស្តីទីក្រសួងការបរទេស លោក ចាន់ រតនា ថាកម្ពុជា និងស្ថានបេសកកម្មការទូតបន្តជំរុញការគាំទ្រអន្តរជាតិ ដើម្បីឱ្យជនភៀសសឹកទាំងអស់វិលទៅផ្ទះដោយសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និងគ្មានការរារាំង។

ថៃចាប់ខ្លួនជនជាតិចិនដែលសង្ស័យដឹកនាំឆបោកពាក់ព័ន្ធជិត៩០០លានបាត និងធ្លាប់លាក់ខ្លួននៅហ្វីលីពីន

នគរបាលថៃចាប់ខ្លួនជនសង្ស័យចិនអាយុ៤១ឆ្នាំនៅឈុនបុរី ថ្ងៃទី១៣ ខែមករា ពាក់ព័ន្ធកម្មវិធីល្បែងក្លែងក្លាយ ហើយកំពុងត្រៀមនិរទេសទៅចិន។ ជននេះបដិសេធថាខ្លួនមិនមែនជាបុរសត្រកូល Yang ដែលត្រូវបានតាមចាប់ទេ។