រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

សម្តេច ហ៊ុន សែន៖ បទពិសោធន៍«ការងារ»ក្នុងរដ្ឋាភិបាលជាង៤៧ឆ្នាំនាំឱ្យសម្តេចស្គាល់ស្ទើរគ្រប់រសជាតិទាំង បញ្ហាជាតិ និងប្រជាជនក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិ

សម្តេច ហ៊ុន សែន រំឭកថ្ងៃទី១៤ មករា ខួប៤១ឆ្នាំនៃការឡើងកាន់តំណែងនាយករដ្ឋមន្ត្រី និងបទពិសោធន៍ការងារជាង៤៧ឆ្នាំ ដោយលើកឡើងពីរដ្ឋាភិបាល និងព្រឹទ្ធសភា។

ក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិវើនសៃ–សៀមប៉ាង ភូមិសាស្ត្រខេត្តស្ទឹងត្រែងប្រទះឃើញសត្វត្រយ៉ងចង្កំកសចំនួន ៥ ក្បាល ដ៏កម្រ កំពុងរស់នៅដោយសុខសាន្ត

ក្រុមល្បាតថ្ងៃទី១២-១៣ មករា ប្រទះត្រយ៉ងចង្កំកស៥ក្បាលនៅអូរកាសៀប និងបន្តត្រួតពិនិត្យព្រៃឈើ។ នៅអូរក្ងោក ក្រុមការងារស៊ើបអង្កេតការកាប់រានព្រៃជិត១ហិកតា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យពិភាក្សាដើម្បីអនុម័តសំណើរគម្រោងវិនិយោគចំនួន៩ មានទីតាំង៦រាជធានីខេត្តក្នុងទុនវិនិយោគប្រមាណ៦៧លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានពិនិត្យពិភាក្សាសំណើចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន៩ ក្នុងទុនប្រមាណ៦៧លានដុល្លារ ដែលអាចបង្កើតការងារប្រមាណ៣ពាន់កន្លែង។

អង្គការមូលនិធិប្រាសាទពិភពលោក បន្តជួសជុលប្រាសាទភ្នំបាខែង ខណៈគ្រោងបញ្ចប់ទាំងស្រុងក្នុងឆ្នាំ២០២៩

អង្គការ WMF សហការជាមួយអាជ្ញាធរជាតិអប្សរាបន្តជួសជុលជ្រុងខាងលិចប្រាសាទភ្នំបាខែង ដោយគ្រោងបញ្ចប់គម្រោងទាំងស្រុងនៅឆ្នាំ២០២៩។ អ្នកជំនាញឱ្យដឹងថា ការជួសជុលប្រាសាទទាំងមូលសម្រេចបានប្រមាណ៧៥ភាគរយ។