រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា

ព័ត៌មានសង្គម និងកិច្ចការសាធារណៈនៅទូទាំងប្រទេសកម្ពុជា។

រដ្ឋបាលភ្នំពេញ ដាក់ឱ្យអនុវត្តការផ្ដល់សេវារដ្ឋបាលតាមអនឡាញនៅច្រកចេញចូលតែមួយ

រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសសេវារដ្ឋបាលអនឡាញលើ៩វិស័យ តាមច្រកចេញចូលតែមួយ។ តាមសេចក្តីជូនដំណឹងថ្ងៃទី២៥ ខែឧសភា កម្រៃអនឡាញដូចការស្នើសុំផ្ទាល់ និងគ្មានកម្រៃបន្ថែមលើសេវាទូទាត់។ ការស្នើសុំផ្ទាល់នៅតែបន្ត។

សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព បន្តកែលម្អ បន្ទាប់ពីជាប់បេក្ខភាព «Top 5» ឆ្នាំ២០២៥

សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ បន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំ បន្ទាប់ពីជាប់បេក្ខភាព «Top 5» នៃការប្រកួតអង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៥។ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ អភិបាលខេត្តបានចុះពិនិត្យវឌ្ឍនភាពសាលា។

ឧកញ៉ា គិត ស៊ូឡា ប្រកាសបរិច្ចាគថវិកា ៤៥០,៥៥៥ ដុល្លារ ជូនយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» របស់មូលនិធិគន្ធបុប្ផាកម្ពុជា

ឧកញ៉ា គិត ស៊ូឡា ប្រធានប្រតិបត្តិការ (COO) នៃក្រុមហ៊ុន Royal Group International បានប្រកាសបរិច្ចាគ ៤៥០,៥៥៥ ដុល្លារ ដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រសេវាសុខាភិបាលឥតគិតថ្លៃ។

ក្រសួងសុខាភិបាលកម្ពុជា ប្រកាសពីការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1

ក្រសួងសុខាភិបាលកម្ពុជាបានផ្សព្វផ្សាយសេចក្តីប្រកាសពីការការពារកូវីដ-១៩ NB.1.8.1 ក្នុងខែឧសភា ឆ្នាំ២០២៦។ សេចក្តីប្រកាសលើកឡើងពីការកើនឡើងនៃការឆ្លងនៅប្រទេសនិងតំបន់មួយចំនួន ជាពិសេសតំបន់ប៉ាស៊ីហ្វិកខាងលិច។

សម្តេច ហ៊ុន សែន ស្នើឱ្យដកតំណែង ចាត់ការតាមតុលាការ និងបង្កកទ្រព្យមន្ត្រីពាក់ព័ន្ធការឆបោក

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ប្រមុខរដ្ឋស្តីទី ហ៊ុន សែន បានស្នើឱ្យបង្ក្រាបក្រុមឆបោក និងចាត់ការមន្ត្រីពាក់ព័ន្ធ ដោយបែងចែករវាងអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងអ្នកមិនអនុវត្តច្បាប់។ លោកក៏ជំរុញការបង្ក្រាបនៅរតនគិរី និងមណ្ឌលគិរី។