រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា

ព័ត៌មានសង្គម និងកិច្ចការសាធារណៈនៅទូទាំងប្រទេសកម្ពុជា។

ក្រសួងការពារជាតិបដិសេធការចោទប្រកាន់របស់ថៃ ពាក់ព័ន្ធសំឡេងកាំភ្លើង៥គ្រាប់នៅព្រំដែន

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតា បដិសេធការចោទប្រកាន់របស់ភាគីថៃថា កងទ័ពកម្ពុជាពាក់ព័ន្ធសំឡេងកាំភ្លើង៥គ្រាប់នៅខេត្តឧត្តរមានជ័យ។ កម្ពុជាអំពាវនាវឱ្យអនុវត្តសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងដោះស្រាយជម្លោះតាមសន្តិវិធី។

កម្ពុជា និងហៃណានពិភាក្សាលទ្ធភាពចុះ MoU សហប្រតិបត្តិការទេសចរណ៍

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ឯកឧត្តម ហួត ហាក់ ជួបអភិបាលខេត្តហៃណាន លោក Liu Xiaoming នៅហៃគូ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ ភាគីទាំងពីរពិភាក្សាលទ្ធភាពចុះ MoU ជំរុញការតភ្ជាប់ជើងហោះហើរ កញ្ចប់ទេសចរណ៍រួម និងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា។

កម្ពុជាទាត់ចោលការចោទរបស់ភាគីថៃថាកម្ពុជាផ្ទុះអាវុធ៥គ្រាប់នៅតំបន់ភ្នំបាក់ខេត្តឧត្តរមានជ័យ

អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតា បដិសេធការចោទប្រកាន់របស់ភាគីថៃអំពីសំឡេងកាំភ្លើង៥គ្រាប់នៅតំបន់ភ្នំបាក់ ក្រុងសំរោង។ ក្រសួងបានឆ្លើយតបនឹងការផ្សាយរបស់ទំព័រក្រុមអ្នកនាំពាក្យកងទ័ពថៃ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ និងអំពាវនាវឱ្យគោរពកិច្ចព្រមព្រៀងប្រឆាំងព័ត៌មានមិនពិត។

តំណាងកម្ពុជាលើកពីផលប៉ះពាល់ជម្លោះឆ្នាំ២០២៥លើជនស៊ីវិល នៅក្រុមប្រឹក្សាសន្តិសុខអ.ស.ប.

លោក កែវ ឈា តំណាងកម្ពុជាប្រចាំអ.ស.ប. លើកពីផលប៉ះពាល់មនុស្សធម៌នៃជម្លោះខែកក្កដា និងធ្នូ ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅញូយ៉ក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ លោករាយការណ៍ថា ជនស៊ីវិលប្រមាណ៦៤៩០០០នាក់បានភៀសខ្លួន និងអំពាវនាវឱ្យគោរពច្បាប់មនុស្សធម៌អន្តរជាតិ។

សម្តេចធិបតីអំពាវនាវឱ្យភាគីពាក់ព័ន្ធសហការបង្កើនប្រសិទ្ធភាពប្រមូលចំណូលពន្ធ

ក្នុងពិធីសម្ពោធអគារអគ្គនាយកដ្ឋានពន្ធដារ សម្តេចធិបតីបានសង្កត់ធ្ងន់លើភាពយុត្តិធម៌ តម្លាភាព និងកិច្ចសហការ។ គោលដៅឆ្នាំ២០២៦ ប្រមាណ៦,៣ពាន់លានដុល្លារ ជាចំណូលពន្ធនិងគយសរុប ក្នុងនោះចំណូលពន្ធដារប្រមាណ៣,៣ពាន់លានដុល្លារ។

ម្ចាស់ក្រុមហ៊ុនផលិត និងនាំចូលចែកចាយយានយន្តអគ្គិសនីគ្រប់ប្រភេទ ត្រូវណែនាំអំពីសុវត្ថិភាពបឋមជាភាសាខ្មែរ មុនចរាចរលក់នៅលើទីផ្សារកម្ពុជា

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ណែនាំឱ្យអ្នកផលិត នាំចូល និងលក់យានយន្តអគ្គិសនី រៀបចំសេចក្តីណែនាំសុវត្ថិភាពជាភាសាខ្មែរ មានរូបភាព និងវីដេអូ ព្រមទាំងណែនាំអ្នកប្រើប្រាស់មុនប្រគល់យានយន្ត។

សម្ដេចតេជោ ហ៊ុន សែន៖ ២០ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូបមិនអាចបំភ្លេចបាន ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត

ក្នុងទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា បានរំលឹកដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ និងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាព។