រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា

ព័ត៌មានសង្គម និងកិច្ចការសាធារណៈនៅទូទាំងប្រទេសកម្ពុជា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយភរិយាថ្នាក់ដឹកនាំអាស៊ាន នៅហ្វីលីពីន

តាមសេចក្ដីរាយការណ៍ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចូលរួមពិធីពិសាអាហារថ្ងៃត្រង់ ដែលរៀបចំដោយលោកជំទាវ Louise Araneta Marcos ជាមួយភរិយានាយករដ្ឋមន្ត្រីម៉ាឡេស៊ី សិង្ហបុរី និងថៃ នៅថ្ងៃទី៨ ខែឧសភា។

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាពស្ថាបនាផ្លូវតភ្ជាប់ទៅស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

តាមសេចក្ដីរាយការណ៍ ឯកឧត្តម ម៉ាង ស៊ីណេត បានចុះពិនិត្យផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជន នាល្ងាចថ្ងៃទី៧ ខែឧសភា ដោយជំរុញគុណភាព សុវត្ថិភាព និងការបញ្ចប់តាមផែនការ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញដល់ទីក្រុងសេប៊ូ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដល់ទីក្រុងសេប៊ូ នៅរសៀលថ្ងៃទី៧ ខែឧសភា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងធ្វើនៅថ្ងៃទី៧–៨ ខែឧសភា។

កម្ពុជាបញ្ជាក់ជំហរគាំទ្រសន្តិភាព និងសាមគ្គីភាពអាស៊ាន ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅហ្វីលីពីន

នៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ថ្ងៃទី៧ ខែឧសភា កម្ពុជាបានរំលឹកពីសារៈសំខាន់នៃសន្ធិសញ្ញា TAC និងត្រៀមបន្តគាំទ្រទីម័រឡេស្តេឱ្យចូលជាភាគីនៃលិខិតុបករណ៍គតិយុត្តក្រោមសសរស្តម្ភទាំងបីរបស់អាស៊ាន។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍រាយការណ៍ពីការបណ្ដេញជនជាតិចិន៣៣០នាក់

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ជនជាតិចិន៣៣០នាក់ រួមទាំងស្ត្រី៦នាក់ ត្រូវបានបណ្ដេញតាមអាកាសយានដ្ឋានអន្តរជាតិតេជោ នៅយប់ថ្ងៃទី៥ ឈានចូលថ្ងៃទី៦ ខែឧសភា ពាក់ព័ន្ធករណីឆបោកតាមអនឡាញ និងការស្នាក់នៅ ឬធ្វើការខុសច្បាប់។