កោះរ៉ុង និងកោះរ៉ុងសន្លឹម
កោះរ៉ុង និងកោះរ៉ុងសន្លឹម ជាកោះធំជាងគេនៅក្រៅឆ្នេរសមុទ្រប្រវែង 440 គីឡូម៉ែត្ររបស់កម្ពុជា។ តាមសៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ខេត្ត ការធ្វើដំណើរដោយទូកល្បឿនលឿនពីក្រុងព្រះសីហនុចំណាយពេលប្រហែល 40 ទៅ 45 នាទី។ កាលវិភាគ និងតម្លៃសំបុត្រអាចផ្លាស់ប្តូរ ដូច្នេះសូមបញ្ជាក់ជាមួយប្រតិបត្តិករមុនធ្វើដំណើរ។
នៅទីនេះ អ្នកអាចរកព័ត៌មានអំពីកោះទាំងពីរ រួមទាំងសេវាទូក ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍមូលដ្ឋាន។
អត្ថបទថ្មីៗ
ភូមិកោះតូចរៀបចំបុណ្យកម្សាន្តនៅថ្ងៃទី៧ មេសា ដើម្បីត្រៀមទទួលចូលឆ្នាំខ្មែរ
រដ្ឋបាលក្រុងកោះរ៉ុងបានរៀបចំបុណ្យកម្សាន្តភូមិកោះតូច សង្កាត់កោះរ៉ុង។ ថ្នាក់ដឹកនាំបានសួរសុខទុក្ខប្រជាពលរដ្ឋ និងផ្ដាំផ្ញើអំពីសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យមុនទទួលភ្ញៀវចូលឆ្នាំ។
កោះរ៉ុងសន្លឹម
គេចចេញពីភាពអ៊ូអរនៃក្រុងព្រះសីហនុ ហើយជ្រមុជខ្លួនក្នុងទឹកពណ៌បៃតងថ្លានៃកោះរ៉ុងសន្លឹម។ ទីផ្សេងអ៊ូអរ តែទីនេះស្ងប់ស្ងាត់។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះត្រួតពិនិត្យការសាងសង់រមណីយដ្ឋានលើកោះរ៉ុងសន្លឹម ដើម្បីជំរុញទេសចរណ៍នៅព្រះសីហនុ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះទៅកោះរ៉ុងសន្លឹម ដើម្បីត្រួតពិនិត្យការសាងសង់គម្រោងរមណីយដ្ឋាន។
អាជ្ញាធរក្រុងកោះរ៉ុងអំពាវនាវឱ្យរួមគ្នាសម្អាតឆ្នេរ និងបរិស្ថាន
ក្រុមអនាម័យបានសហការជាមួយប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងរីសតនៅភូមិសុខសាន្ត ខណៈអភិបាលក្រុងអំពាវនាវកុំបោះសំរាមនៅទីសាធារណៈ។
ពីកោះរ៉ុងទៅកំពតផ្ទាល់! ខ្សែរត់នាវាល្បឿនលឿនថ្មីនឹងបើកដំណើរការនៅថ្ងៃស្អែក
កាលពីថ្ងៃទី៩ ខែមីនា ប្រធានក្រុមហ៊ុននាវាល្បឿនលឿន GTVC លោក ទៀ វិចិត្រ បានប្រកាសថា ចាប់ពីថ្ងៃទី១០ ខែមីនា នឹងបើកដំណើរការជាផ្លូវការនូវខ្សែរត់នាវាដឹកអ្នកដំណើរល្បឿនលឿន តភ្ជាប់កោះរ៉ុង កោះរ៉ុងសន្លឹម និងកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដើម្បីផ្តល់ជម្រើសដឹកជញ្ជូនតាមសមុទ្រថ្មីសម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ។
«កំណប់ទ្រព្យ» ក្រោមបាតសមុទ្រនៅព្រះសីហនុត្រូវបានលាតត្រដាង! ថ្មប៉ប្រះទឹកក្លាយជាម៉ាស៊ីនចលករថ្មីនៃវិស័យទេសចរណ៍
នៅថ្ងៃទី២ ខែមីនា នៅក្នុងដែនសមុទ្រខេត្តព្រះសីហនុ ថ្មប៉ប្រះទឹកដែលពោរពេញដោយជីវិតកំពុងក្លាយជាទ្រព្យសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុតរបស់មូលដ្ឋាន។ ចាប់ពីកោះរ៉ុង ដល់កោះរ៉ុងសន្លឹម ការសិក្សាលើទីតាំងជាក់ស្ដែងបង្ហាញថា ប្រព័ន្ធថ្មប៉ប្រះទឹកនៅទីនេះមានសកម្មភាព និងភាពចម្រុះ។
អភិបាលខេត្តព្រះសីហនុចេញបញ្ជាដាច់ខាត៖ ហាមឃាត់ជាដាច់ខាតមិនឱ្យបើកកាស៊ីណូ និងទីតាំងឆបោកតាមប្រព័ន្ធទូរគមនាគមន៍នៅកោះរ៉ុង
នៅថ្ងៃទី២៨ ខែកុម្ភៈ ឯកឧត្តម ម៉ាង ស៊ីណេត ក្នុងនាមជាអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដោយមានការអមដំណើរពីលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះត្រួតពិនិត្យនៅកោះរ៉ុង និងបានផ្តល់អនុសាសន៍សន្តិសុខបន្ទាន់ដល់ថ្នាក់ដឹកនាំក្រុងមូលដ្ឋាន ដោយមានជំហរច្បាស់លាស់ និងប្រើពាក្យសម្តីតឹងរ៉ឹង។
ស្ត្រីបរទេសរងរបួសនៅកោះរ៉ុង ត្រូវបានរៀបចំបញ្ជូនទៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ
ថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៦ លោក ទៀ វិចិត្រ រៀបចំទូកល្បឿនលឿននិងរថយន្តសង្គ្រោះរបស់ GTVC ដើម្បីបញ្ជូនអ្នករងរបួស។
សហគមន៍អេកូទេសចរណ៍ព្រែកកោងកាងកោះរ៉ុង មានការកើនឡើងភ្ញៀវទេសចរ មកទស្សនាកម្សាន្តក្នុងរង្វង់ចាប់ពី១២០ ទៅ ១៥០នាក់ក្នុងមួយថ្ងៃៗ
សហគមន៍អេកូទេសចរណ៍ព្រែកកោងកាងនៅកោះរ៉ុងទទួលភ្ញៀវជាតិនិងអន្តរជាតិប្រមាណ១២០ដល់១៥០នាក់ក្នុងមួយថ្ងៃ ខណៈអាជ្ញាធរពិនិត្យការកែលម្អក្បូនឫស្សីសាកល្បង ដើម្បីសុវត្ថិភាពភ្ញៀវ។
អ្នកឧកញ៉ា ទៀ វិចិត្រ៖ ជួយគ្នាក្នុងគ្រាចាំបាច់ ក្មេងស្រី ថៃ សុខហេង មានជំងឺគ្រុនឈាម ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ
អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រទៅក្រុងកោះរ៉ុងយប់ថ្ងៃទី២២ ខែធ្នូ ដឹកក្មេងស្រីអាយុ១៤ឆ្នាំមានជំងឺគ្រុនឈាមមកព្យាបាលនៅខេត្តព្រះសីហនុ។
ក្រុងបីក្នុងខេត្តព្រះសីហនុ ត្រៀមចូលរួមប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤
ក្រុងព្រះសីហនុ ក្រុងកំពង់សោម និងក្រុងកោះរ៉ុង ត្រៀមចូលរួមការប្រឡងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិលើកទី៤ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៩។ រដ្ឋបាលខេត្តបានស្នើឱ្យមន្ទីរ និងអង្គភាពពាក់ព័ន្ធកែលម្អបរិស្ថានក្នុងសហគមន៍ សាលារៀន និងទីសាធារណៈ។
ក្រុងទាំងបីរបស់ខេត្តព្រះសីហនុ ត្រៀមចូលរួមការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤
ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងក្រុងកំពង់សោម ត្រៀមចូលរួមការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៩។ អភិបាលរងខេត្ត សាមុត សុធារិទ្ធ បានអំពាវនាវឱ្យមន្ទីរ និងអង្គភាពពាក់ព័ន្ធសហការគ្នាដើម្បីបំពេញស្តង់ដារវាយតម្លៃ។
ការដំឡើងល្បឿនអ៊ីនធឺណិតនៅកោះរ៉ុងជួយគាំទ្រភ្ញៀវទេសចរកើនឡើងយ៉ាងខ្លាំង គ្រួសារជាងមួយពាន់ឈានចូលយុគសម័យអ៊ីនធឺណិតល្បឿនលឿន!
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ ក្នុងពេលចុះពិនិត្យកោះរ៉ុង បានស្នើឱ្យពន្លឿនការបង្កើនល្បឿនអ៊ីនធឺណិតនៅលើកោះ ដើម្បីបម្រើគ្រួសារប្រជាពលរដ្ឋរស់នៅជាងមួយពាន់គ្រួសារ និងភ្ញៀវទេសចរយ៉ាងច្រើនដែលមកលេងឱ្យកាន់តែប្រសើរ ព្រមទាំងបានបំភ្លឺលើពាក្យចចាមអារ៉ាមថាកោះរ៉ុងត្រូវបានលក់ឱ្យក្រុមហ៊ុនវិនិយោគ។
កោះរ៉ុង អនាគតជាគោលដៅសម្រាកលំហែសម្រាប់អ្នកជំនួញធំៗ
ឯកឧត្តម សាយ សំអាល់ លើកឡើងពីសក្តានុពលកោះរ៉ុងជាគោលដៅសម្រាកនិងធ្វើការ ហើយគ្រោងពិភាក្សាជាមួយរដ្ឋមន្ត្រីប្រៃសណីយ៍អំពីការតភ្ជាប់បណ្តាញទំនាក់ទំនងលើកោះ។
ទេសចរណ៍កោះរ៉ុងបន្តកើនឡើង ខណៈចំនួនភ្ញៀវអន្តរជាតិសម្រេចកម្រិតថ្មី
របាយការណ៍ថា កោះរ៉ុងទទួលភ្ញៀវប្រហែល១៨៤៦០០នាក់ក្នុងឆ្នាំ២០២៤ ក្នុងនោះបរទេស៦៨៣០០នាក់ ហើយត្រីមាសទីមួយឆ្នាំ២០២៥មានភ្ញៀវលើស១០០៤០០នាក់។
ក្រុងកោះរ៉ុងជំរុញវិស័យកីឡា និងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវ
ក្នុងកម្មវិធីកីឡា និងទេសចរណ៍នៅក្រុងកោះរ៉ុង អភិបាលខេត្តព្រះសីហនុបានជំរុញការកែលម្អហេដ្ឋារចនាសម្ព័ន្ធ សេវាទេសចរណ៍ និងការចូលរួមរបស់យុវជនក្នុងកីឡា។
អភិបាលខេត្តព្រះសីហនុ ព្រឹត្តិការណ៍កីឡាទេសចរណ៍ នៅក្រុងកោះរ៉ុងនឹងកាន់តែទាក់ទាញភ្ញៀវទេសចរច្រើនបន្ថែមទៀត
អភិបាលខេត្តព្រះសីហនុជំរុញការកែលម្អហេដ្ឋារចនាសម្ព័ន្ធ សេវាទេសចរណ៍ និងការចូលរួមកីឡា ក្នុងពិធីបើកកម្មវិធីកីឡា និងទេសចរណ៍នៅក្រុងកោះរ៉ុង នារសៀលថ្ងៃទី២៩ ខែតុលា។
កោះរ៉ុង៖ Sunny Beach Resort
កោះរ៉ុង៖ Sunny Beach Resort
កោះរ៉ុងទទួលការអភិវឌ្ឍធំ ខណៈឧបនាយករដ្ឋមន្ត្រីប្រកាសគាំទ្រការវិនិយោគថ្មីពេញទំហឹង
ឧបនាយករដ្ឋមន្ត្រីកម្ពុជាបានចូលរួមពិធីបើកការដ្ឋាន Port Yves Palace នៅក្រុងកោះរ៉ុងថ្ងៃទី២៧ ខែតុលា និងស្នើអាជ្ញាធរមូលដ្ឋានឱ្យពង្រឹងសុវត្ថិភាព និងហេដ្ឋារចនាសម្ព័ន្ធ។ អ្នកអភិវឌ្ឍថា គម្រោងគ្រោងមានបន្ទប់ស្នាក់នៅ១៥០ ការងាររយៈពេលវែងយ៉ាងតិច៣៥០កន្លែង និងការងារតាមកិច្ចសន្យា៥០០កន្លែងក្នុងអំឡុងពេលសាងសង់និងបើកដំណើរការ។
ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ គ្រាំទ្រពេញទំហឹងគម្រោង Port Yves Palace (P. Y. P) ដើម្បីចូលរួមលើកកម្ពស់បន្ថែមក្នុងការអភិវឌ្ឍន៍នៅលើក្រុងកោះរ៉ុង
លោក សាយ សំអាល់ បានគាំទ្រគម្រោង Port Yves Palace នៅកោះរ៉ុង និងជំរុញការយកចិត្តទុកដាក់លើសុវត្ថិភាព ទឹកស្អាត និងការគ្រប់គ្រងសំណល់។ គម្រោងមានផែនការសាងសង់អាផាតមែន១៥០បន្ទប់ និងរំពឹងបង្កើតការងារអចិន្ត្រៃយ៍យ៉ាងតិច៣៥០កន្លែង និងការងារតាមកិច្ចសន្យា៥០០កន្លែង។
ជនចាស់ជរាគ្មានទីពឹងរស់នៅក្នុងក្រុងកោះរ៉ុង ៥០គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាខេត្តព្រះសីហនុ
សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខគ្រួសារចាស់ជរាគ្មានទីពឹងចំនួន៥០នៅក្រុងកោះរ៉ុង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ដោយផ្ដល់អាហារ សម្ភារៈប្រើប្រាស់ និងថវិកា១០ម៉ឺនរៀលក្នុងមួយគ្រួសារ។
កោះរ៉ុង៖ហាងភីហ្សានៅមាត់សមុទ្រ
កោះរ៉ុង៖ហាងភីហ្សានៅមាត់សមុទ្រ
អ្នកឧកញ៉ា ទៀ វិចិត្រ បានចាត់តំណាងនាំយកថវិកាចំនួន ៤លានរៀល ទៅចូលរួមរំលែកទុក្ខបុណ្យសព កងទ័ពជើងទឹកវរៈកងការពារកោះឆ្នេរ បានស្លាប់ដោយសត្វឱម៉ាល់ទិច
អ្នកឧកញ៉ា ទៀ វិចិត្រ បានចាត់តំណាង នាំយកថវិកាចំនួន ៤លានរៀល ទៅចូលរួមរំលែកទុក្ខបុណ្យសព កងទ័ពជើងទឹកវរៈកងការពារកោះឆ្នេរកោះរ៉ុងលេខ០១ ឋានន្តរស័កអនុនាវីទោ កែវ សុបេន អាយុ ៣១ឆ្នាំ ដែលបានស្លាប់ដោយសត្វឱម៉ាល់ទិច ក្រោយពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
កងទ័ពជើងទឹកវរៈកងការពារកោះឆ្នេរកោះរ៉ុងលេខ០១ ម្នាក់បានស្លាប់ដោយសត្វឱម៉ាល់ទិច បន្ទាប់ពីបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត
បុរសវ័យ ៣១ ឆ្នាំម្នាក់នៃវរៈកងការពារកោះឆ្នេរកោះរ៉ុងលេខ០១ បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោយត្រូវសត្វឱម៉ាល់ទិច និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅរសៀលថ្ងៃទី២២ ខែតុលា។
អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿនជួយសង្គ្រោះស្រ្តីម្នាក់កំពុងមានផ្ទៃពោះ ហើយធ្លាក់ឈាមខ្លាំងមកពីក្រុងកោះរ៉ុង
អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រទៅកោះរ៉ុងយប់ថ្ងៃទី៨ តុលា ដឹកស្ត្រីមានផ្ទៃពោះធ្លាក់ឈាមខ្លាំងមកក្រុងព្រះសីហនុ ហើយបន្តតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យ។
ស្រ្តីម្នាក់ជាប្រពន្ធកងទ័ពជួរមុខ បែកទឹកភ្លោះសម្រាលកូនភ្លោះមកពីក្រុងកោះរ៉ុងទទួលថវិកាចំនួន ២ពាន់ដុល្លាបន្ថែមពី អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ
អ្នកឧកញ៉ា ទៀ វិចិត្រ និងភរិយាបានឧបត្ថម្ភបន្ថែម២.០០០ដុល្លារដល់ភរិយាយុទ្ធជនជួរមុខម្នាក់ ដែលបានសម្រាលកូនភ្លោះនៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយទទួលជំនួយដឹកតាមអូប័រពីកោះរ៉ុងទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ផ្កាថ្មជួយទ្រទ្រង់ជីវចម្រុះ និងបង្កើនសក្តានុពលអេកូទេសចរណ៍ដ៏សំខាន់នៅបាតសមុទ្រ
សេចក្តីរាយការណ៍លើកឡើងពីតួនាទីផ្កាថ្ម និងតំបន់គ្រប់គ្រងជលផលសមុទ្រកោះរ៉ុងនិងកោះរ៉ុងសន្លឹម ដោយអំពាវនាវឱ្យអនុវត្តនេសាទ និងទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ។
អភិបាលខេត្តព្រះសីហនុដឹកនាំពិធីកាន់បិណ្ឌវេនទី៩ នៅវត្តគិរីជលសារ កោះរ៉ុង
ព្រឹកថ្ងៃទី១៦ ខែកញ្ញា លោក ម៉ាង ស៊ីណេត ភរិយា និងថ្នាក់ដឹកនាំខេត្ត បានដឹកនាំកាន់បិណ្ឌវេនទី៩ នៅវត្តគិរីជលសារ កោះរ៉ុង ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន និងវីរជនជាតិ។ ប្រធាន KPS99TV លោក ឬទ្ធី រស្មី និងសហការីក៏រួមប្រគេនទេយ្យទាន។ អភិបាលខេត្តថា ពិធីនេះលើកកម្ពស់កត្តញ្ញូតាធម៌ សាមគ្គីភាព និងវប្បធម៌ខ្មែរ។ លោកនិងភរិយាប្រគេនចង្ហាន់ ភេសជ្ជៈ និងបច្ច័យដល់ព្រះសង្ឃ និងជូនថវិកាដល់គណៈកម្មការវត្ត និងចាស់ទុំ។ ពុទ្ធបរិស័ទត្រឡប់ទៅស្រុកកំណើតធ្វើបុណ្យជារៀងរាល់ឆ្នាំ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញកាន់បិណ្ឌទី៩នៅវត្តគីរីជលសារកោះរ៉ុង
នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត និងភរិយា ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងលោកឧកញ៉ា ឬទ្ធី រស្មី ជាមួយសហការី KPS99TV បានកាន់បិណ្ឌវេនទី៩ នៅវត្តគីរីជលសារកោះរ៉ុង និងប្រគេនទេយ្យទាន បច្ច័យដល់ព្រះសង្ឃ និងវត្ត។
ស្ត្រីទើបសម្រាលកូនរួច៦នាក់នៅកោះរ៉ុងទទួលបានអំណោយពីសាខាកាកបាទក្រហមខេត្តព្រះសីហនុ
អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បាននាំយកអំណោយកាកបាទក្រហមជូនស្ត្រីទើបសម្រាលកូន៦នាក់ នៅក្រុងកោះរ៉ុង ថ្ងៃទី៩ កញ្ញា និងពាំនាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំ។
