រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
បណ្ណសារព័ត៌មានប្រចាំខែ

ព័ត៌មានក្រុងព្រះសីហនុ និងកម្ពុជា · ខែតុលា ឆ្នាំ 2025

  1. ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកាសារព័ត៌មាន «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដើម្បីពង្រីកផលិតផលក្នុងស្រុក

    ក្លិបអ្នកកាសែតកម្ពុជាបានរៀបចំវេទិកាសារព័ត៌មាននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់បរិមាណ គុណភាព និងសុវត្ថិភាពផលិតផលជាតិ សម្រាប់បំពេញតម្រូវការក្នុងអំឡុងការពហិការផលិតផលថៃ។

  2. ថ្នាក់លើបញ្ជា៖ តុលាការខេត្តព្រះសីហនុត្រូវតែពន្លឿនការជំនុំជម្រះសំណុំរឿងឆបោកតាមអនឡាញ!

    ថ្នាក់លើបញ្ជា៖ តុលាការខេត្តព្រះសីហនុត្រូវតែពន្លឿនការជំនុំជម្រះសំណុំរឿងឆបោកតាមអនឡាញ!

  3. គណៈកម្មការរដ្ឋសភាជំរុញឱ្យតុលាការខេត្តព្រះសីហនុចាត់ការសំណុំរឿង Scams Online ដោយយុត្តិធម៌

    គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាបានជំរុញតុលាការនៅខេត្តព្រះសីហនុឱ្យពន្លឿនសំណុំរឿងចាស់និងថ្មី និងចាត់ការករណីឆបោកតាមអនឡាញដោយម៉ឺងម៉ាត់ និងយុត្តិធម៌។

  4. ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាគ្រោងប្រើ C909 ដោយមានបញ្ជាទិញជាក់លាក់១០ និងជម្រើសទិញ១០

    ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាគ្រោងដាក់យន្តហោះ C909 ឱ្យហោះហើរពាណិជ្ជកម្មនៅពាក់កណ្ដាលឆ្នាំ២០២៦ តាមផែនការមានការបញ្ជាទិញជាក់លាក់១០គ្រឿង និងសិទ្ធិជ្រើសរើសទិញ១០គ្រឿង។

  5. មហាយក្សចិនគាំទ្រប្រធានាធិបតីត្រាំដែលបានសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ

    ក្នុងជំនួបនៅក្រុង Busan ថ្ងៃទី៣០ តុលា ប្រធានាធិបតីចិន និងអាមេរិកបានលើកឡើងពីតួនាទីគ្នាក្នុងកិច្ចខិតខំស្វែងរកសន្តិភាព រួមទាំងការដោះស្រាយជម្លោះព្រំដែនកម្ពុជា–ថៃ។

  6. មេយោធភូមិភាគកម្ពុជា-ថៃ ជួបគ្នាជជែកពីការកែសម្រួលអាវុធចេញពីតំបន់ជម្លោះ ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍អាស៊ាន

    មេបញ្ជាការយោធភូមិភាគកម្ពុជា និងថៃបានជួបពិភាក្សាអំពីការកែសម្រួលអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដោយមានក្រុមអ្នកសង្កេតការណ៍អាស៊ានចូលរួម។

  7. សេចក្ដីរាយការណ៍៖ កងកម្លាំងព្រំដែនមីយ៉ាន់ម៉ាបង្កើនការទម្លាក់គ្រាប់បែកលើតំបន់ KK ដល់ពីរដងក្នុងមួយថ្ងៃ

    សេចក្ដីរាយការណ៍បានឱ្យដឹងថា ចាប់ពីថ្ងៃទី៣០ តុលា កងកម្លាំងព្រំដែនដែលជាសម្ព័ន្ធមិត្តយោធាមីយ៉ាន់ម៉ាបានបង្កើនការទម្លាក់គ្រាប់បែកលើតំបន់ឆបោក KK ដល់ពីរដងក្នុងមួយថ្ងៃ ខណៈជនបរទេសរត់ទៅថៃ។

  8. បង្កងពូជ និងកូនត្រីចម្រុះជាង៨ម៉ឺនក្បាលត្រូវបានប្រលែងចូលក្នុងបឹងធម្មជាតិដំណាក់ក្រាញ់ ស្រុកក្រគរ ខេត្តពោធិ៍សាត់

    បង្កងពូជជាង៥ម៉ឺនក្បាល និងកូនត្រីចម្រុះជាង៣ម៉ឺនក្បាលត្រូវបានលែងក្នុងបឹងធម្មជាតិដំណាក់ក្រាញ់ ខេត្តពោធិ៍សាត់ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់ជីវភាព និងការអភិរក្សធនធានជលផល។

  9. គ្រោះថ្នាក់កើតឡើងញឹកញ៉ាប់នៅតាមផ្លូវជាតិលេខ៤អភិបាលខេត្តព្រះសីហនុចាត់មន្រ្តីឱ្យចុះធ្វើការបន្ទាន់

    ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ចាត់ឱ្យលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ចុះជួបធ្វើការជាមួយក្រុមហ៊ុន World bank ជាបន្ទាន់ ដោយសារការដាក់របាំងចំណាំងផ្លាតភ្លើងបំភ្លឺចរាចរណ៍នៅតាមការដ្ឋានសាងសង់ផ្លូវជាតិលេខ៤ បង្កគ្រោះថ្នាក់ជាហូរហែដល់ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ។

  10. កម្ពុជាត្រៀមថ្ងៃឈប់សម្រាកបុណ្យអុំទូក ខណៈខេត្តភាគច្រើនបន្តការប្រារព្ធពិធី

    ព្រះរាជពិធីបុណ្យអុំទូកគ្រោងប្រារព្ធថ្ងៃទី៤–៦ ខែវិច្ឆិកា ដោយរក្សាថ្ងៃឈប់សម្រាកបីថ្ងៃទូទាំងប្រទេស ទោះបីភ្នំពេញផ្អាកពិធីធំៗដោយសារភាពតានតឹងព្រំដែនក៏ដោយ។

  11. សិង្ហបុរីរឹបអូសទ្រព្យសម្បត្តិពាក់ព័ន្ធនឹង Chen Zhi តម្លៃជាង១១០លានដុល្លារ

    ប៉ូលិសសិង្ហបុរីរឹបអូសទ្រព្យសម្បត្តិពាក់ព័ន្ធនឹងប្រធានក្រុមហ៊ុន Prince Group លោក Chen Zhi តម្លៃប្រមាណ១១៥,៣៦លានដុល្លារ រួមមានអចលនទ្រព្យ គណនី នាវាកម្សាន្ត និងរថយន្ត ខណៈការស៊ើបអង្កេតបន្ត។

  12. កម្ពុជា និងថៃ រៀបចំកិច្ចប្រជុំពិសេស RBC ដើម្បីពង្រឹងសន្តិភាព និងកាត់បន្ថយភាពតានតឹងយោធា

    នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ បានរៀបចំ កិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសនាពេលរសៀល។

  13. ឯកឧត្តម ទៀ សីហា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៩ នៅកូឡាឡាំពួ

    ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ ទៀ សីហា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៩ នៅទីក្រុងកូឡាឡាំពួរ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

  14. ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់យានយន្តអគ្គិសនី រាជរដ្ឋាភិបាលកម្ពុជានឹងពង្រាយស្ថានីយសាកអាគុយយានយន្តអគ្គិសនីឱ្យបានច្រើននៅទូទាំងប្រទេស

    ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿន ដែលសាកត្រឹមតែ៣០នាទីអាចបើកបរបានពី៣០០ ទៅ៤០០គីឡូម៉ែត្រ នឹងមាននៅតាមបណ្ដោយដងផ្លូវជាតិសំខាន់ៗទូទាំងប្រទេសកម្ពុជា ហើយតម្លៃបញ្ចូលថាមពលនឹងត្រូវទម្លាក់មកទាបជាងមុន។

  15. រដ្ឋមន្ត្រីរ៉ែ និងថាមពល៖ ការផ្អាកការនាំចូលប្រេងពីថៃ មិនបានជះផលអវិជ្ជមានដល់កម្ពុជាឡើយ

    ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ថា ការផ្អាកនាំចូលប្រេងពីថៃជាង៤ខែមកនេះ មិនបានជះផលអវិជ្ជមានលើពលរដ្ឋខ្មែរឡើយ ពោលគឺកម្ពុជានៅតែមានប្រេងប្រើប្រាស់តាមតម្រូវការ ហើយតម្លៃប្រេងមានតម្លៃធម្មតា។

  16. កម្លាំងថៃឃាត់ជនជាតិចិន៧នាក់ ដែលព្យាយាមឆ្លងដែនខុសច្បាប់ចូលកម្ពុជាដើម្បីធ្វើការ

    សារព័ត៌មានថៃរាយការណ៍ថា កម្លាំងថៃឃាត់ជនជាតិចិន៧នាក់នៅព្រំដែនខេត្តស្រះកែវ ពេលព្យាយាមចូលកម្ពុជាខុសច្បាប់។ ពួកគេថា មានអ្នកស្គាល់គ្នាអញ្ជើញមកធ្វើការ ហើយត្រូវបានប្រគល់ឱ្យប៉ូលិស។

  17. សម្តេចម៉ែយាងជាព្រះរាជតំណាងព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបួងសួងសុំសេចក្ដីសុខដល់ជាតិ

    សម្តេចម៉ែយាងជាព្រះរាជតំណាងព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបួងសួងនៅបរិវេណព្រះវិហារព្រះកែវមរកត ថ្ងៃទី៣១ ខែតុលា ដោយមានសម្តេច ហ៊ុន សែន សម្តេច ហ៊ុន ម៉ាណែត និងឥស្សរជនចូលរួម។

  18. សមត្ថកិច្ចខេត្តក្រចេះចុះបង្ក្រាបបទល្មើសព្រៃឈើ ជនល្មើសបានទម្លាក់ឈើចោលជាង ១០ដុំ ស្មើជាង ៨០០០ម៉ែត្រគូ នៅឃុំគោលាប់ ស្រុកចិត្របុរី

    កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានចុះទៅដល់គំនរឈើរកាចំនួន១៣ដុំ ដែលក្រុមជនល្មើសទម្លាក់ទុកចោលនៅឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ហើយយកទៅរក្សាទុកនៅថ្នាលបណ្ដោះកូនឈើខ្សាយ ដើម្បីបន្តនីតិវិធី។

  19. បុរសវ័យចំណាស់ដែលបាត់ខ្លួនក្នុងករណីធ្លាក់រថយន្ដចូលទឹកទន្លេកំពង់ចាមត្រូវបានរកសាកសពឃើញហើយ

    សពបុរសម្នាក់អាយុ៦៨ឆ្នាំ ដែលបាត់ខ្លួនក្នុងករណីគ្រោះថ្នាក់បើករថយន្ដធ្លាក់ចូលទន្លេមេគង្គ នៅភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានរកឃើញនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅចំណុចស្ពានព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

  20. កម្ពុជារៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅព្រះបរមរាជវាំង

    សម្តេចម៉ែយាងជាព្រះរាជតំណាងព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបួងសួងនៅមុខព្រះមហាចេតិយព្រះបរមរតនកោដ្ឋ ក្នុងព្រះបរមរាជវាំង ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដោយមានឥស្សរជន និងព្រះសង្ឃចូលរួម។

  21. គ្មានផលប៉ះពាល់! ថាមពលនៅកម្ពុជានៅតែមានស្ថិរភាព

    រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបញ្ជាក់ថា ក្រោយឈប់នាំចូលប្រេងពីថៃជាង៤ខែ ស្តុកនិងការផ្គត់ផ្គង់នៅគ្រប់គ្រាន់ តម្លៃមានស្ថិរភាព ហើយរាជរដ្ឋាភិបាលនឹងបន្តតាមដានការផ្គត់ផ្គង់ និងតម្លៃ។

  22. ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ធ្វើទស្សនកិច្ចសិក្សាបទពិសោធន៍នៅសួនសាធារណៈស៊ូចូវ ដែលជាបេតិកភណ្ឌពិភពលោករបស់ UNESCO

    រដ្ឋមន្ត្រីទេសចរណ៍ ហួត ហាក់ និងតំណាងផ្នែករដ្ឋនិងឯកជនកម្ពុជា បានទស្សនាសួននៅក្រុងស៊ូចូវ ក្នុងឱកាសចូលរួមពិព័រណ៍រចនាច្នៃប្រឌិតវប្បធម៌ និងមហោស្រពកម្ពុជា។ ពួកគេបានសិក្សាពីការទទួលភ្ញៀវ ការគ្រប់គ្រង និងសេវាកម្មផលិតផលទេសចរណ៍។

  23. កម្ពុជាអំពាវនាវឱ្យប្រទេសនានារួមគ្នាទទួលខុសត្រូវក្នុងការប្រឆាំងការឆបោកអនឡាញ

    អ្នកនាំពាក្យក្រសួងមហាផ្ទៃថា កម្ពុជាស្វាគមន៍កិច្ចសហការជាមួយសិង្ហបុរី និងប្រទេសផ្សេងៗប្រឆាំងការឆបោកអនឡាញ។ តាមរបាយការណ៍ដែលកម្ពុជាចេញផ្សាយថ្ងៃទី១៥ ខែតុលា ជនបរទេសពាក់ព័ន្ធការឆបោក ៣៤៥៥នាក់ ត្រូវបានឃាត់ខ្លួនពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៤ ខែតុលា ក្នុងនោះជនសង្ស័យសំខាន់៧៥នាក់ត្រូវបានបញ្ជូនទៅតុលាការ។

  24. បឹងទន្លេសាបជាដែនជម្រកសត្វស្លាបកម្រ និងប្រព័ន្ធអេកូឡូស៊ីដ៏សំបូរបែប

    ក្រសួងទេសចរណ៍បានឱ្យដឹងថា តំបន់បឹងទន្លេសាបនៅឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាជម្រកសត្វស្លាបកម្រ និងមានសក្ដានុពលសម្រាប់ទេសចរណ៍ធម្មជាតិ ការអភិរក្ស និងការអភិវឌ្ឍសហគមន៍។

  25. សម្តេចហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំបង្កើតថ្នាក់រៀនជាបណ្ដោះអាសន្ននៅតាមជំរំ សម្រាប់សាលារៀនដែលរងផលប៉ះពាល់ពីសង្គ្រាមតំបន់ព្រំដែន

    សម្ដេច ហ៊ុន ម៉ាណែត បានណែនាំឱ្យស្ថាប័នអប់រំរៀបចំថ្នាក់បណ្ដោះអាសន្ន ឬបញ្ជូនសិស្សទៅសាលានៅក្បែរ សម្រាប់សាលាតាមព្រំដែនដែលមិនអាចបើករៀនឡើងវិញ។ លោកបានណែនាំឱ្យវាយតម្លៃការខូចខាត និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះមុនជួសជុលសាលា។

  26. ថៃដាក់ឱ្យប្រើការតភ្ជាប់ទូទាត់ឆ្លងដែនតាម QR ជាមួយចិន

    ធនាគារកណ្ដាលថៃដាក់ឱ្យប្រើការតភ្ជាប់ទូទាត់ QR ឆ្លងដែនជាមួយចិន ថ្ងៃទី៣០ ខែតុលា ដោយភ្ញៀវចិនអាចប្រើ Alipay, WeChat Pay ឬកម្មវិធី UnionPay ស្កេន Thai QR នៅហាងក្នុងប្រទេសថៃ។

  27. ប៉ូលិសថៃចាប់ជនជាតិចិនសង្ស័យឆបោក២០នាក់ ក្នុងផ្ទះជួលនៅឈៀងម៉ៃ

    ប៉ូលិសថៃចាប់ជនជាតិចិន២០នាក់សង្ស័យឆបោកអនឡាញ ក្នុងផ្ទះជួលនៅស្រុកម៉ែរីម ខេត្តឈៀងម៉ៃ ថ្ងៃទី៣០ ខែតុលា ដកហូតកុំព្យូទ័រ និងទូរស័ព្ទ ហើយបន្តតាមរកអ្នករត់គេចប្រមាណ១០នាក់ទៀត។

  28. កម្ពុជាបណ្ដេញជនសង្ស័យឆបោកតាមទូរគមនាគមន៍ជាង២៧០០នាក់

    តាមសារព័ត៌មានកម្ពុជា ចាប់ពីដើមឆ្នាំ២០២៥ ក្រសួងមហាផ្ទៃបានបន្តបង្ក្រាបការឆបោកតាមទូរគមនាគមន៍ ដោយធ្វើប្រតិបត្តិការរួម៤៨លើក ចាប់ខ្លួនមនុស្ស២៩១០នាក់ និងបណ្ដេញជនសង្ស័យជនបរទេស២៧២២នាក់ចេញពីប្រទេស។

  29. ចៅហ្វាយខេត្តព្រះសីហនុបញ្ជាឱ្យកម្លាំងបង្ក្រាបការប្រើឧបករណ៍ Fake BTS

    ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធយកចិត្តដាក់បង្ក្រាបលើករណីប្រើឧបករណ៍ Fake BTS ដែលនាំឱ្យមានសារពាក់ព័ន្ធល្បែងស៊ីសង កម្ចីឯកជនលោតចូលក្នុងទូរសព្ទបងប្អូនអ្នកធ្វើដំណើរក្នុងខេត្តព្រះសីហនុ។

  30. រដ្ឋមន្ត្រីចិន និងមីយ៉ាន់ម៉ាពិភាក្សាតាមវីដេអូអំពីកិច្ចសហការប្រឆាំងឆបោកតាមទូរគមនាគមន៍

    ចិន និងមីយ៉ាន់ម៉ា បន្តលុបបំបាត់លក្ខខណ្ឌដែលបង្កឱ្យកើតមានការឆបោកតាមទូរគមនាគមន៍។

  31. មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីន៖ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែជាបញ្ហា យើងត្រូវរួមសហការគ្នាដើម្បីដោះស្រាយ

    អាជ្ញាធរមីនអំពាវនាវឱ្យបន្តសហការក្នុងតំបន់មេគង្គ-ឡានឆាង ដើម្បីដោះស្រាយការគំរាមកំហែងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទោះបីការបោសសម្អាតសម្រេចបានវឌ្ឍនភាពក៏ដោយ។

  32. ត្រឹម៩ខែ ឆ្នាំ២០២៥! បទល្មើសចំនួន ២១៥២ បានកើតឡើងនៅកម្ពុជា ក្នុងនោះជិត៥០០ករណីជាបទឧក្រិដ្ឋ

    ក្រសួងមហាផ្ទៃរាយការណ៍ថា ក្នុង៩ខែឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌមាន២១៥២ករណី ថយចុះ៤៥០ករណីធៀបនឹងឆ្នាំមុន ហើយសមត្ថកិច្ចបង្ក្រាបបាន២០៧១ករណី។

  33. អាជ្ញាធរខេត្តព្រះសីហនុនឹងឱ្យអ្នកទិញអេតចាយថតរូបអ្នកយកវត្ថុមកលក់ដើម្បីរក្សាសន្តិសុខក្នុងមូលដ្ឋាន!

    ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឱ្យអភិបាលក្រុង-ស្រុកទាំង៦ណែនាំទៅមេឃុំមេប៉ុស្តិ៍ចុះពន្យល់អ្នកទិញលក់អេតចាយឱ្យថតរូបអ្នកយកវត្ថុមកលក់ ដើម្បីបង្ការអំពើចោរកម្ម និងជៀសវាងជាប់ពាក់ព័ន្ធនឹងការទទួលផលចោរកម្ម។

  34. ក្រុងកោះរ៉ុងជំរុញវិស័យកីឡា និងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវ

    ក្នុងកម្មវិធីកីឡា និងទេសចរណ៍នៅក្រុងកោះរ៉ុង អភិបាលខេត្តព្រះសីហនុបានជំរុញការកែលម្អហេដ្ឋារចនាសម្ព័ន្ធ សេវាទេសចរណ៍ និងការចូលរួមរបស់យុវជនក្នុងកីឡា។

  35. ជនជាតិវៀតណាម ៣០នាក់ត្រូវបានបណ្តេញចេញពីកម្ពុជា ករណីធ្វើការងារខុសច្បាប់ (Online Scams)

    អាជ្ញាធរអន្តោប្រវេសន៍បានបណ្តេញជនជាតិវៀតណាម៣០នាក់ រួមទាំងស្ត្រី៦នាក់ តាមច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍ ក្រោយរកឃើញការស្នាក់នៅ និងធ្វើការខុសច្បាប់ និងករណីបទល្មើសពាក់ព័ន្ធ។

  36. ទេសចរណ៍នាវាកាន់តែក្ដៅគគុក ក្រុងព្រះសីហនុស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ៨០៨នាក់

    នាវាទេសចរណ៍ន័រវែស «Viking Venus» មកដល់ក្រុងព្រះសីហនុ

  37. ក្រុមហ៊ុន Guilin Junda Transport គ្រោងវិនិយោគធំលើការអភិវឌ្ឍស្ទឹងសៀមរាប

    ក្រុមហ៊ុន Guilin Junda Transport បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើការអភិវឌ្ឍស្ទឹងសៀមរាបដល់ក្រសួងទេសចរណ៍ ហើយគ្រោងដាក់ពាក្យផ្លូវការក្រោយបញ្ចប់ផែនការវិនិយោគ។

  38. ទឹកជំនន់ឡើងខ្លាំង ធ្វើឱ្យផ្លូវខេត្តលេខ ៣១៤សេ ស្វាយរៀង ត្រូវផ្អាកចរាចរណ៍រថយន្តធុនធំជាបណ្ដោះអាសន្ន

    មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងផ្អាករថយន្តធុនធ្ងន់លើកំណាត់ផ្លូវខេត្ត៣១៤សេ ប្រវែង១៥០ម៉ែត្រ ក្នុងស្រុកស្វាយជ្រំ ដោយសារទឹកជំនន់ រហូតដល់មានការជូនដំណឹងថ្មី។

  39. កម្ពុជាចុះបញ្ជីយានយន្តអគ្គិសនីលើសមួយម៉ឺនគ្រឿង ខណៈការធ្វើដំណើរបៃតងបន្តកើន

    តាមទិន្នន័យក្រសួងសាធារណការ និងដឹកជញ្ជូន កម្ពុជាមានយានយន្តអគ្គិសនីចុះបញ្ជី១០៥៦៨គ្រឿង គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ រួមមានរថយន្ត៧១៨៧គ្រឿង ត្រីចក្រយានយន្ត៦៧១គ្រឿង និងម៉ូតូ២៧១០គ្រឿង។

  40. កម្ពុជាបង្កើតក្រុមការងារពិសេសថ្នាក់ជាតិ ដើម្បីបង្ក្រាបការឆបោកឆ្លងដែន និងការលាងលុយកខ្វក់

    នៅថ្ងៃទី២៣ ខែតុលា ក្រសួងការបរទេសកម្ពុជាបានប្រកាសបង្កើត «ក្រុមការងារពិសេសថ្នាក់ជាតិ» ដែលដឹកនាំដោយក្រសួងការបរទេស ដើម្បីទទួលបន្ទុកប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញឆ្លងដែន ល្បែងស៊ីសងអនឡាញខុសច្បាប់ និងការលាងលុយកខ្វក់។

  41. អូស្ត្រាលីបែងចែកថវិកាដើម្បីប្រឆាំងបទល្មើសតាមអ៊ីនធឺណិត

    តាមសារព័ត៌មានបរទេស រដ្ឋាភិបាលអូស្ត្រាលីនឹងផ្ដល់ថវិកា៨៣,៥លានដុល្លារអូស្ត្រាលី ដើម្បីពង្រឹងសមត្ថភាពប្រឆាំងបទល្មើសតាមអ៊ីនធឺណិតនៅតំបន់ឥណ្ឌូ–ប៉ាស៊ីហ្វិក។

  42. ក្រសួងកសិកម្ម ប្តេជ្ញាបន្តគាំទ្រសហគមន៍កសិកម្មទំនើប ដើម្បីធានាតម្លៃនិងទីផ្សារដំណាំស្រូវតាមកិច្ចសន្យាទុកមុន

    រដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញសហគមន៍កសិកម្មទំនើបធ្វើកិច្ចសន្យាទីផ្សារជាមុន ដោយលើកករណីស្រូវស្រងែស្រាលមានតម្លៃកិច្ចសន្យា៩៥០រៀលក្នុងមួយគីឡូក្រាម នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។

  43. អភិបាលខេត្តព្រះសីហនុ ព្រឹត្តិការណ៍កីឡាទេសចរណ៍ នៅក្រុងកោះរ៉ុងនឹងកាន់តែទាក់ទាញភ្ញៀវទេសចរច្រើនបន្ថែមទៀត

    អភិបាលខេត្តព្រះសីហនុជំរុញការកែលម្អហេដ្ឋារចនាសម្ព័ន្ធ សេវាទេសចរណ៍ និងការចូលរួមកីឡា ក្នុងពិធីបើកកម្មវិធីកីឡា និងទេសចរណ៍នៅក្រុងកោះរ៉ុង នារសៀលថ្ងៃទី២៩ ខែតុលា។

  44. កោះរ៉ុង៖ Sunny Beach Resort

    កោះរ៉ុង៖ Sunny Beach Resort

  45. ប្តីប្រពន្ធជនជាតិចិនសង្ស័យដឹកនាំក្រុមជប៉ុនឆបោកនៅកម្ពុជា ត្រូវចាប់ខ្លួនឡើងវិញនៅជប៉ុន

    ប្តីប្រពន្ធនេះត្រូវបានសង្ស័យថា «គ្រប់គ្រង» ជនជាតិជប៉ុន២៩នាក់។

  46. នាវា VIKING VENUS ដឹកអ្នកទេសចរ ៨០៨នាក់ បានចុះចតនៅកំពង់ផែរព្រះសីហនុ

    នាវាទេសចរណ៍ VIKING VENUS បាននាំភ្ញៀវ៨០៨នាក់មកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ហើយគ្រោងចេញទៅប្រទេសថៃនារសៀលថ្ងៃទី៣១ ខែតុលា។

  47. កម្ពុជាបញ្ជូនសំណុំរឿងលាងលុយកខ្វក់៤២ករណីទៅតុលាការ ក្នុង៩ខែឆ្នាំ២០២៥

    ក្រសួងមហាផ្ទៃឱ្យដឹងថា ក្នុង៩ខែឆ្នាំ២០២៥ ប៉ូលិសបានស៊ើបអង្កេត និងបញ្ជូនសំណុំរឿងលាងលុយកខ្វក់៤២ករណី ពាក់ព័ន្ធ១២៩នាក់ទៅតុលាការ ដែលភាគច្រើនទាក់ទងបទល្មើសគ្រឿងញៀន។

  48. ឯកឧត្តម ហួត ហាក់ ចាប់ផ្តើមទស្សនកិច្ចផ្លូវការនៅទីក្រុងសៀងហៃ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា–ចិន

    នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ រដ្ឋមន្ត្រីទេសចរណ៍ ហួត ហាក់ និងគណៈប្រតិភូកម្ពុជា បានទៅដល់ទីក្រុងសៀងហៃ មុនបន្តដំណើរទៅស៊ូចូវដើម្បីចូលរួមពិព័រណ៍ឧស្សាហកម្មរចនាច្នៃប្រឌិតវប្បធម៌លើកទី១៤ និងមហោស្រពកម្ពុជា។

  49. ក្រុមហ៊ុនជប៉ុនប្រើ AI ជួយកម្ពុជាបោសសម្អាតមីន ដោយមានភាពត្រឹមត្រូវលើស៩០ភាគរយ

    NEC និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជារាយការណ៍ថា ការសាកល្បងប្រើ AI ព្យាករតំបន់មីនត្រូវគ្នានឹងទីតាំងមីនដែលបានដឹងជាង៩០ភាគរយ។ គម្រោងទទួលពាននវានុវត្តន៍ GICHD នៅលុចសំបួ ថ្ងៃទី២៨ ខែតុលា។

  50. នគរបាលសិង្ហបុរីតាមរកជនសង្ស័យសិង្ហបុរីនិងម៉ាឡេស៊ី៣៤នាក់ ពាក់ព័ន្ធបណ្ដាញឆបោក

    នគរបាលថា ជនសង្ស័យ២៧នាក់ជាជនជាតិសិង្ហបុរី និង៧នាក់ជាម៉ាឡេស៊ី ពាក់ព័ន្ធបណ្ដាញនៅកម្ពុជាដែលមានយ៉ាងតិច៤៣៨ករណី។