រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
បណ្ណសារព័ត៌មានប្រចាំខែ

ព័ត៌មានក្រុងព្រះសីហនុ និងកម្ពុជា · ខែតុលា ឆ្នាំ 2025

  1. កម្ពុជាទទួលបានជើងហោះហើរជាង៤ម៉ឺនជើង ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥

    ចាប់ពីមករាដល់កញ្ញា ឆ្នាំ២០២៥ កម្ពុជាមានជើងហោះហើរចេញចូល៤៧៦៣៧ជើង អ្នកដំណើរ៥១០៩៣២៥នាក់ និងទំនិញតាមអាកាស៦៤៥១៣តោន។

  2. ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ជួបគ្នានៅប្រទេសម៉ាឡេស៊ី ដើម្បីត្រៀមកិច្ចប្រជុំពិសេសលើកទី២

    ក្រុមលេខាធិការដ្ឋាន GBC កម្ពុជា–ថៃចាប់ផ្តើមជួបនៅកូឡាឡាំពួ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដើម្បីត្រៀមកិច្ចប្រជុំពិសេសថ្ងៃទី២៣ ខែតុលា។

  3. សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៦

    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបញ្ជូនសេចក្តីព្រាងច្បាប់អនុម័តចំនួន៥ ទៅគណៈកម្មការជំនាញដើម្បីពិនិត្យ និងផ្តល់យោបល់ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។

  4. ជនសង្ស័យឆបោក១១នាក់ដែលបញ្ជូនពីកម្ពុជាទៅកូរ៉េខាងត្បូង ចូលសវនាការមុនឃុំខ្លួន

    យោងតាម Chosun Ilbo ប៉ូលិសកូរ៉េខាងត្បូងបានស្នើសុំដីកាចាប់ខ្លួនជនសង្ស័យ១១នាក់ ក្នុងចំណោម១៥នាក់ដែលបញ្ជូនត្រឡប់ពីកម្ពុជា។

  5. នាយករដ្ឋមន្ត្រីថៃថា រឹបអូសទ្រព្យសម្បត្តិពាក់ព័ន្ធឆបោក១០ពាន់លានបាត និងរង់ចាំបញ្ជីអ្នកនយោបាយ

    លោក អនុទីន ថា អ្នកនយោបាយដែលជាប់សង្ស័យនឹងត្រូវចាត់ការតាមច្បាប់ ប្រសិនបើការប្រព្រឹត្តខុសត្រូវបានបញ្ជាក់។

  6. សម្តេចហ៊ុន សែនតបទៅលោក K01ថាការដាក់បណ្តាសាលើអ្នកលក់ទំនិញថៃមិនទាន់អស់ជារបៀបក្រុមនិយមជ្រុលហួសហេតុ

    សម្តេច ហ៊ុន សែន រិះគន់ការដុតទំនិញថៃ និងអំពាវនាវឱ្យបញ្ឈប់អំពើជ្រុលនិយមបែបនេះ ក្នុងសារនាយប់ថ្ងៃទី២០ ខែតុលា។

  7. កម្ពុជា និងចិនជំរុញការនាំចេញកសិផលទៅទីផ្សារចិនឱ្យកាន់តែលឿន

    ភាគីទាំងពីរពិភាក្សាសម្រួលនីតិវិធីនាំចេញ និងបង្កើតក្រុមការងាររួម ដើម្បីដោះស្រាយឧបសគ្គនាំចេញ។

  8. សម្តេច ហ៊ុន សែន រិះគន់ការដុតទំនិញថៃ និងអំពាវនាវឱ្យបញ្ឈប់អំពើជ្រុលនិយម

    ប្រធានព្រឹទ្ធសភាថា អាជីវករគួរអាចលក់ទំនិញនៅសល់ ដើម្បីប្រមូលដើមទុនត្រឡប់មកវិញ។

  9. ក្រសួងមហាផ្ទៃបដិសេធថា លោក ស សុខា មានទំនាក់ទំនងអាជីវកម្មនឹងកាស៊ីណូ ជីន ប៉ី

    ក្រសួងបានបដិសេធការចោទប្រកាន់អំពីទំនាក់ទំនងអាជីវកម្ម និងបង្ហាញស្ថិតិបង្ក្រាបបទល្មើស ក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី២០ ខែតុលា។

  10. សម្តេចហ៊ុន សែនប្រាប់ក្រុមការងារបក្សប្រជាជននៅក្រៅប្រទេសពីបញ្ហាព្រំដែនកម្ពុជា-ថៃដែលរដ្ឋាភិបាលកំពុងខិតខំដោះស្រាយ

    សម្តេច ហ៊ុន សែន ជួបក្រុមការងារបក្សប្រជាជនពីរដ្ឋអូរីហ្គិន និងក្រុមការងារមួយទៀត នៅវិមាន៧មករា នាថ្ងៃទី២០ ខែតុលា។

  11. កូរ៉េខាងត្បូងពិភាក្សាជាមួយកម្ពុជាដើម្បីយកប្រាក់ចំណូលខុសច្បាប់សងជនរងគ្រោះ

    ផែនការពិភាក្សានេះពាក់ព័ន្ធការផ្ទៀងផ្ទាត់ ការរឹបអូសប្រាក់ចំណូល និងសាលក្រមពាក់ព័ន្ធ មុននឹងស្នើប្រគល់ប្រាក់ទៅជនរងគ្រោះ។

  12. ការផ្ដល់សេវារដ្ឋបាល ក្នុងវិស័យទេសចរណ៍ នៅរដ្ឋបាលថ្នាក់ ក្រុង ស្រុក ខណ្ឌ គឺមានសារៈសំខាន់ ដើម្បីឲ្យពលរដ្ឋមានទំនុកចិត្ត

  13. អបអរសាទរពលរដ្ឋស្រុកព្រៃនប់ទទួលបានគម្រោងវិនិយោគមួយដែលអាចបង្កើតការងារបាន២១៨កន្លែង

    ក.អ.ក សម្រេចចុះបញ្ជីគម្រោងរោងចក្រគ្រឿងសង្ហារិមប្រមាណ៦.២លានដុល្លារនៅព្រៃនប់ ដែលអាចបង្កើតការងារ២១៨កន្លែង។

  14. សម្តេច ហ៊ុន ម៉ាណែត ជំរុញកម្ពុជាដែលមានសុវត្ថិភាព រួសរាយរាក់ទាក់ និងគួរឱ្យទុកចិត្ត

    នាយករដ្ឋមន្ត្រីជំរុញការពង្រឹងសន្តិសុខអាកាសចរណ៍ និងសេវាប្រកបដោយវិជ្ជាជីវៈ និងភាពរួសរាយដល់ភ្ញៀវចូលប្រទេស។

  15. អតិថិជននាំគ្នាសម្រុកដកប្រាក់ខណៈធនាគារជាតិកំពុងចាត់វិធានការត្រួតពិនិត្យធនាគារព្រីនស៍

    ធនាគារជាតិកម្ពុជាថា កំពុងចាត់វិធានការធានាប្រតិបត្តិការគណនី និងសុវត្ថិភាពប្រាក់អតិថិជនធនាគារព្រីនស៍។

  16. ប្រទេសចិនកាន់តែត្រូវបានសម្លឹងមើលពីសំណាក់ពិភពលោកខណៈព្រឹត្តិការណ៍ពិព័រណ៍ឧទ្ធម្ភាគចក្រចិនលើកទី៧ បានបិទបញ្ជប់

    ព្រឹត្តិការណ៍ពិព័រណ៍ឧទ្ធម្ភាគចក្រចិនលើកទី៧ នៅទីក្រុងធានជីន បានបិទបញ្ចប់កាលពីល្ងាចថ្ងៃអាទិត្យ។ ព្រឹត្តិការណ៍ពិព័រណ៍រយៈពេល៤ថ្ងៃនេះ បានបង្ហាញជាសាធារណៈនូវគំរូយន្តហោះចំនួន៥២គ្រឿង រួមទាំងប្រភេទឧទ្ធម្ភាគចក្រ យន្តហោះគ្មានមនុស្សបើក (UAVs) និងយន្តហោះ eVTOL ប្រភេទអគ្គិសនី ដោយទាក់ទាញអ្នកទស្សនាសរុបចំនួន៧ម៉ឺននាក់។

  17. កូរ៉េខាងត្បូងបង្កកទ្រព្យសម្បត្តិ Prince Group ទាំងស្រុង ទឹកប្រាក់ពាក់ព័ន្ធរហូតដល់៩១,២ពាន់លានវ៉ុន

    តាមការដឹង ដោយសារសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិផ្សេងទៀតបានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Prince Group របស់កម្ពុជា ធនាគារកូរ៉េខាងត្បូងជាច្រើនបានបង្កកប្រាក់បញ្ញើរបស់ក្រុមហ៊ុននេះនៅតាមសាខារបស់ខ្លួនក្នុងប្រទេសកម្ពុជា សរុបចំនួន៩១,២ពាន់លានវ៉ុន។

  18. ថៃចាប់ផ្ដើមតាមដានបណ្ដាញហិរញ្ញវត្ថុរបស់ Prince Group

    ថៃនឹងសិក្សាលំហូរប្រាក់និងបណ្ដាញប្រតិបត្តិការរបស់ Prince Group ក្នុងប្រទេស ហើយពិចារណាតាមរកនិងរឹបអូសទ្រព្យសម្បត្តិតាមលទ្ធផលស៊ើបអង្កេត។

  19. កម្ពុជានិងថៃប្រជុំគណៈកម្មាធិការព្រំដែនពិសេសនៅកូឡាឡាំពួ

    កម្ពុជានិងថៃប្រជុំនៅកូឡាឡាំពួពីថ្ងៃទី២០ដល់២៣ ខែតុលា ដើម្បីពិភាក្សាការអនុវត្តបទឈប់បាញ់ កិច្ចសហការឆ្លងដែន និងការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

  20. ទំព័រថ្មីនៃពាណិជ្ជកម្មរវាងខេត្តយូណាននិងកម្ពុជា

    រួមគ្នាស្វែងរកឱកាសក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ

  21. អាកាសយានដ្ឋានអន្តរជាតិតេជោសម្ពោធជាផ្លូវការ

    នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោនៅថ្ងៃខួបកំណើតរបស់លោក ដោយអាកាសយានដ្ឋានថ្មីនឹងក្លាយជាច្រកទ្វារថ្មីរបស់កម្ពុជា។

  22. សម្ពោធអាកាសយានដ្ឋានតេជោ ហ៊ុន ម៉ាណែតលើកឡើងពីសករាជថ្មីនៃអាកាសចរណ៍

    នៅពិធីសម្ពោធថ្ងៃទី២០ ខែតុលា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា អាកាសយានដ្ឋានតេជោនឹងពង្រឹងការតភ្ជាប់អន្តរជាតិ និងជំរុញសេដ្ឋកិច្ចនិងទេសចរណ៍។

  23. កម្ពុជា ស្នើរភាគីថៃពន្យាពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ដោយរង់ចាំកិច្ចប្រជុំពិសេសលើកទី២ នៅម៉ាឡេស៊ី បញ្ចប់ជាមុនសិន

    កម្ពុជាយល់ព្រមចំពោះសំណើរៀបចំកិច្ចប្រជុំ RBC ជាមួយថៃ ប៉ុន្តែស្នើឱ្យរង់ចាំកិច្ចប្រជុំ GBC ពិសេសលើកទី២នៅម៉ាឡេស៊ីបញ្ចប់ជាមុន ដើម្បីអនុវត្តលទ្ធផលរួមគ្នា។

  24. អាកាសយានដ្ឋានខ្នាតយក្សលំដាប់4Fតម្លៃប្រមាណ២,៣ពាន់លានដុល្លារបានដាក់សម្ពោធជាផ្លូវការនាព្រឹកនេះ

    អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានដាក់ឱ្យសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បន្ទាប់ពីបានប្រកាសបើកដំណើរការទទួលជើងហោះហើរនៅថ្ងៃទី០៩ ខែកញ្ញា។

  25. កូរ៉េខាងត្បូងបញ្ជូនមន្ត្រីមកកម្ពុជា ដើម្បីធ្វើកោសល្យវិច័យសពនិស្សិតដែលបានស្លាប់

    បូជាសពរួច នឹងបញ្ជូនត្រឡប់ទៅប្រទេសវិញឱ្យបានឆាប់

  26. រដ្ឋបាលខេត្តព្រះសីហនុ ផ្ញើសារលិខិតជូនពរ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ

    រដ្ឋបាលខេត្តព្រះសីហនុបានផ្ញើសារជូនពរនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់៤៨ឆ្នាំ ឈានចូល៤៩ឆ្នាំ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

  27. ពាណិជ្ជករ 谢利光 ផ្ញើសារជូនពរនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើត

    លោកឧកញ៉ា 谢利光 ប្រធានក្រុមប្រឹក្សាភិបាលស្ថានីយទូរទស្សន៍ KPS99 និងក្រុមហ៊ុន Khemarak បានផ្ញើសារជូនពរខួបកំណើតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងជូនពរលោកនិងក្រុមគ្រួសារឱ្យមានសុខភាពល្អនិងសុភមង្គល។

  28. ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រទានព្រះរាជសារជូនពរ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសខួបចម្រើនជន្មាយុ នាថ្ងៃទី២០ តុលាខាងមុខ

    ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីបានប្រទានព្រះរាជសារជូនពរនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ និងសូមឱ្យទទួលបានជោគជ័យក្នុងការបម្រើជាតិ។

  29. ឧកញ៉ា ឫទ្ធី រស្មី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ

    ឧកញ៉ា ឫទ្ធី រស្មី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខេមរៈ និងអគ្គនាយកស្ថានីយទូរទស្សន៍ KPS99 បានផ្ញើសារជូនពរនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់៤៨ឆ្នាំ។

  30. ស្ថានភាពនៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៅតែស្ងប់ស្ងាត់ជាប្រក្រតី

    ស្ថានភាពនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ មានភាពស្ងប់ស្ងាត់នៅម៉ោង១៖៤៥រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ដោយសកម្មភាពប្រជាពលរដ្ឋដំណើរការធម្មតា។

  31. អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ តុលា ចំថ្ងៃខួបកំណើតសម្តេចធិបតី ហ៊ុន ម៉ាណែត

    អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលក៏ជាថ្ងៃខួបកំណើតរបស់សម្តេចនាយករដ្ឋមន្ត្រីផងដែរ។ អាកាសយានដ្ឋាននេះបានបើកប្រតិបត្តិការដំបូង នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

  32. ឧបនាយករដ្ឋមន្ត្រីអំពាវនាវកុំឱ្យការរើសអើងបំបែកសង្គម

    ក្នុងជំនួបជាមួយសិស្សបញ្ចប់មធ្យមសិក្សាទុតិយភូមិនិងអាណាព្យាបាលនៅសៀមរាប ថ្ងៃទី១៨ ខែតុលា ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការពារជាតិ ទៀ សីហា បានអំពាវនាវឱ្យបញ្ឈប់ការរើសអើងអ្នកមានដើមកំណើតថៃ។

  33. សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដែលប៉ះពាល់ដល់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ

    នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ថា កិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពដែលគ្រោងធ្វើ មិនមានន័យថាកម្ពុជាបោះបង់អធិបតេយ្យភាពឬបូរណភាពទឹកដីឡើយ។

  34. ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀងសន្តិភាពមិនប៉ះពាល់អធិបតេយ្យភាពទឹកដីកម្ពុជា

    នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពដែលគ្រោងធ្វើ មិនចែងអំពីទឹកដីឬព្រំដែន ហើយការខ័ណ្ឌសីមាបន្តស្ថិតក្រោម JBC តាមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់។

  35. ធនាគារជាតិបញ្ជាក់ពីវិធានការរក្សាដំណើរការគណនីធនាគារ Prince Bank

    ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងនៅល្ងាចថ្ងៃទី១៨ ខែតុលាថា កំពុងចាត់វិធានការរក្សាដំណើរការគណនី Prince Bank និងបានបញ្ជាក់ថា ធនាគារមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់តម្រូវការដកប្រាក់។

  36. កម្ពុជាបណ្តេញជនជាតិវៀតណាម៤៨នាក់ដែលសង្ស័យពាក់ព័ន្ធបទល្មើសចេញពីប្រទេស

    អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ជនជាតិវៀតណាម៤៨នាក់ ក្នុងនោះស្ត្រី៦នាក់ ត្រូវបានបណ្តេញចេញតាមច្រកព្រំដែនខេត្តតាកែវ នៅថ្ងៃទី១៨ ខែតុលា ដោយសង្ស័យពាក់ព័ន្ធនឹងបទល្មើសជាច្រើន។

  37. CMAC៖ ក្រុមជាតិនិយមជ្រុលសៀម បានជួយធ្វើឱ្យសង្គមសៀមធ្លាក់ខ្លួន និងក្លាយជាសង្គមមនុស្សអស់ថោក

    លោក ហេង រតនា អគ្គនាយក CMAC បានរិះគន់ក្រុមជាតិនិយមជ្រុលថៃ និងសកម្មភាពបង្កសំឡេងខ្លាំងៗ ដោយលើកឡើងថាប៉ះពាល់ដល់កុមារ មនុស្សចាស់ និងស្ត្រីមានផ្ទៃពោះ។

  38. ផ្សារផលិតផលខ្មែរខេត្តសៀមរាប កំពុងដំណើរការលក់កសិផលផលិតផលខ្មែរក្នុងស្រុក

    ផ្សារផលិតផលខ្មែរខេត្តសៀមរាប បើកលក់កសិផលនិងផលិតផលក្នុងស្រុករៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ពីម៉ោង៧ព្រឹកដល់១២ថ្ងៃត្រង់ ដើម្បីបង្កើនឱកាសទីផ្សារនិងប្រាក់ចំណូលដល់កសិករ និងផលិតករខ្មែរ។

  39. ការផ្តល់សេវាជិះសត្វសេះកម្សាន្ត និងកីឡាជិះសេះ នៅរមណីយដ្ឋានទំនប់ម្លេច ខេត្តកំពតកំពុងទទួលការចាប់អារម្មណ៍ពីភ្ញៀវទេសចរ

    រមណីយដ្ឋាន ឌឹ មរកតម្លេច នៅតំបន់ទំនប់ម្លេច ខេត្តកំពត ផ្តល់សេវាជិះសេះកម្សាន្តនិងហាត់កីឡាជិះសេះ។ តំណាងរមណីយដ្ឋានថា សេវានេះភ្ជាប់ទេសចរណ៍នឹងកីឡា និងជួយអភិរក្សសេះខ្មែរ។

  40. ថ្ងៃខួបកំណើតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រះវររាជមាតាជាតិខ្មែរផ្ញើលិខិតជូនពរដ៏កក់ក្តៅ!

    ក្នុងឱកាសដែលថ្ងៃខួបកំណើតរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជិតមកដល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ ព្រះវររាជមាតាជាតិខ្មែរ បានផ្ញើលិខិតជូនពរទៅនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែតុលា ដើម្បីសម្តែងការជូនពរ និងការគោរពដ៏ស្មោះស្ម័គ្រ។

  41. សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១៧នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាម១៤នាក់ និងឥណ្ឌូនេស៊ី៣នាក់ នៅអគារ LH RESIDENCE ក្នុងខណ្ឌចំការមន នាយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ដោយសង្ស័យពាក់ព័ន្ធការឆបោកតាមអនឡាញ។

  42. សមត្ថកិច្ចព្រមានអ្នកប្រើ Facebook កុំងាយបង់ប្រាក់ឱ្យសេវាស្តារគណនីឯកជន

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាព្រមានពីសេវាឯកជនស្តារគណនី Facebook ដែលគិតថ្លៃ៥០០ដល់១២០០ដុល្លារ។ មូលហេតុគណនីត្រូវបានបិទនៅមិនច្បាស់ ហើយអ្នកប្រើគួរស្វែងរកជំនួយតាមបណ្តាញផ្លូវការរបស់ Meta។

  43. ៨២ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃគិតត្រឹមថ្ងៃទី១៩ តុលានេះ

    គិតត្រឹមថ្ងៃទី១៩ ខែតុលា កងទ័ពកម្ពុជា១៨នាក់ត្រូវបានយោធាថៃឃុំគ្រងអស់៨២ថ្ងៃ។ កម្ពុជាបន្តអំពាវនាវឱ្យដោះលែងពួកគាត់ឆាប់រហ័សនិងដោយសុវត្ថិភាព ដើម្បីជួបជុំគ្រួសារ។

  44. នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៖ កុំទាន់បង់ប្រាក់សម្រាប់សេវាដោះស្រាយគណនីហ្វេសប៊ុកដែលត្រូវបានបិទ (Disable)

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាព្រមានកុំបង់ប្រាក់ឱ្យបុគ្គលឯកជនស្តារគណនី Facebook ដែលគិតថ្លៃ៥០០ដល់១២០០ដុល្លារ។ មូលហេតុគណនីត្រូវបិទនៅមិនទាន់មានភស្តុតាងបញ្ជាក់ ហើយអ្នកប្រើគួរទាក់ទង Meta ផ្ទាល់។

  45. ភាគីថៃនឹងដោះលែងកងទ័ពកម្ពុជា១៨នាក់ ប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងខែនេះ

    ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានឱ្យដឹងថា កម្ពុជា និងថៃបានឯកភាពចុងក្រោយលើអត្ថបទកិច្ចព្រមព្រៀងសន្តិភាព ដែលរំពឹងថានឹងចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីទាំងពីរ នៅកិច្ចប្រជុំកំពូលអាស៊ានចុងខែនេះ ហើយតាមកិច្ចព្រមព្រៀង ភាគីថៃនឹងដោះលែងកងទ័ពកម្ពុជា១៨នាក់។

  46. អនុរដ្ឋមន្ត្រីការបរទេសកូរ៉េ និងរដ្ឋមន្រ្តីមហាផ្ទៃកម្ពុជាឯកភាពគ្នាលើចំណុចអ្វីខ្លះពាក់ព័ន្ធបទល្មើសអនឡាញ?

    រដ្ឋមន្ត្រីមហាផ្ទៃ ស សុខា និងអនុរដ្ឋមន្ត្រីការបរទេសទី២កូរ៉េខាងត្បូង KIM JINA ឯកភាពលើក្រុមការងាររួម ការផ្តល់បញ្ជីមេខ្លោងឆបោកសម្រាប់ពិនិត្យផ្លូវច្បាប់ និងការផ្សព្វផ្សាយអប់រំ ក្នុងជំនួបថ្ងៃទី១៧ តុលា។

  47. កម្ពុជា-ថៃឯកភាពលើឯកសារឈប់បាញ់ គ្រោងចុះហត្ថលេខាខែនេះ និងរួមគ្នាប្រឆាំងឆបោកអនឡាញ

    តាមរបាយការណ៍ កម្ពុជា-ថៃបានឯកភាពលើឯកសារឈប់បាញ់ ដែលរំពឹងចុះហត្ថលេខានៅម៉ាឡេស៊ីចុងខែនេះ។ ការរៀបចំរួមមានការដកអាវុធនិងកងទ័ព ដោះមីន ប្រឆាំងឆបោកអនឡាញ និងដោះលែងកងទ័ពកម្ពុជា១៨នាក់។

  48. ថៃនឹងដោះលែងទាហានខ្មែរទាំង១៨នាក់មកវិញបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពចុះហត្ថលេខា

    លោក ប្រាក់ សុខុន ថា ថៃសន្យាដោះលែងកងទ័ពកម្ពុជា១៨នាក់ភ្លាមៗ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅចុងខែតុលា។ គិតត្រឹមថ្ងៃទី១៨ តុលា កងទ័ពទាំងនេះត្រូវឃុំខ្លួន៨១ថ្ងៃ។

  49. ព្យុះទី២៤ឈ្មោះហ្វេងសេងមានឥទ្ធិពលក្នុងកម្រិត២០ភាគរយលើកម្ពុជា

    ក្រសួងធនធានទឹកព្រមានថា ព្យុះហ្វេងសិន T2524 អាចបង្កើនភ្លៀង ខ្យល់ និងផ្គររន្ទះនៅកម្ពុជា ចន្លោះថ្ងៃទី១៨–២៤ តុលា ២០២៥។ ក្រសួងអំពាវនាវឱ្យប្រុងប្រយ័ត្នការធ្វើដំណើរ ជាពិសេសតាមផ្លូវទឹក ខណៈរលកសមុទ្រអាចឡើង០.៥០–២.៥០ម៉ែត្រ។

  50. ឆែកឆេរភ្លាមៗនៅដែនសមុទ្រកោះកុង! ទំនិញកករត់ពន្ធជាងមួយពាន់គីឡូក្រាមត្រូវបានរឹបអូសនៅនឹងកន្លែង!

    នៅព្រឹកព្រលឹមថ្ងៃទី១៧ ខែតុលា សមត្ថកិច្ចអនុវត្តច្បាប់តាមសមុទ្ររបស់កម្ពុជា បានអនុវត្តប្រតិបត្តិការស្ទាក់ចាប់មួយដោយជោគជ័យ នៅដែនសមុទ្រស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយរឹបអូសបានទូកមួយគ្រឿងដែលសង្ស័យថារត់ពន្ធទំនិញកកពីប្រទេសថៃចូលមកកម្ពុជា ចាប់ខ្លួនជនពាក់ព័ន្ធបីនាក់នៅនឹងកន្លែង និងរឹបអូសបានទំនិញកកប្រភេទផ្សេងៗ និងសម្ភារខុសច្បាប់ផ្សេងទៀតដែលមានទម្ងន់សរុបជាងមួយតោន។