រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីលើកទី៦ ឆ្នាំ២០២៦!

ស្តាប់ព័ត៌មាន3:11

សេចក្តីសង្ខេប

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជើញបើកការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីលើកទី៦ ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការប្រកួតពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ មានប្រទេសចូលរួម ៩ លើវិញ្ញាសាសរុប ៥៥ វិញ្ញាសា។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីភាពបើកការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីលើកទី៦ ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ពិធីនេះមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ រួមមាន៖ ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈកម្មការរៀបចំការប្រកួត ប្រតិភូកីឡាតំណាងប្រទេសចូលរួម សហព័ន្ធកីឡាជាតិ វិស័យឯកជន សមាជិក-សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា សិស្សានុសិស្ស សាធារណជន និងអ្នកសារព័ត៌មានជាច្រើនរូប។នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦
 

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីលើកទី៦ ឆ្នាំ២០២៦!

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីលើកទី៦ ឆ្នាំ២០២៦!

ក្នុងឱកាសនោះ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីលើកទី៦ ឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ មានប្រទេសចូលរួម ៩ រួមមាន៖ ប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ មីយ៉ាន់ម៉ា នេប៉ាល់ ហ្វីលិពីន វៀតណាម និងកម្ពុជា (ម្ចាស់ផ្ទះ) ដែលត្រូវប្រកួតលើវិញ្ញាសាសរុបចំនួន ៥៥ វិញ្ញាសា ក្នុងនោះវិញ្ញាសាអាយុក្រោម ១៨ ឆ្នាំ មានចំនួន ១២ វិញ្ញាសា និងវិញ្ញាសាអាយុ ១៨ ឆ្នាំឡើងទៅ មានចំនួន ៤៣ វិញ្ញាសា។

20261127100101_dtpmjhdk3l.jpgជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ឱ្យដឹងដែរថា «ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងគណៈប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំការប្រកួត អនុគណៈកម្មការ និងក្រុមការងារបច្ចេកទេស ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលរៀបចំព្រឹត្តិការណ៍នេះឡើង។ ការប្រកួតកីឡាវ៉ូវីណាមនាពេលនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់យុវជនមកពីបណ្តាប្រទេសក្នុងទ្វីបអាស៊ី បានជួបជុំ ស្គាល់គ្នា រៀនសូត្រពីគ្នា និងចងមិត្តភាពដ៏រឹងមាំ ដែលអាចបន្តរក្សាបានយូរអង្វែង ទោះបីជាការប្រកួតបានបញ្ចប់ និងត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញក៏ដោយ»។
 

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីលើកទី៦ ឆ្នាំ២០២៦!

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីលើកទី៦ ឆ្នាំ២០២៦!

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា នៅលើទីលានប្រកួត ឯកឧត្តម សូមលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ ឱ្យប្រកួតឱ្យអស់ពីសមត្ថភាព ប្រកបដោយសុវត្ថិភាព និងទទួលបានលទ្ធផលល្អ ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាប្រកួត គូប្រកួត និងសេចក្តីសម្រេចរបស់អាជ្ញាកណ្ដាល។ អ្នកដែលដណ្ដើមបានជ័យជម្នះ ពិតជាសមនឹងទទួលបានការអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់ខ្លួន រីឯកីឡាករ កីឡាការិនីគ្រប់រូប ក៏អាចមានមោទនភាពចំពោះការចូលរួម និងបទពិសោធន៍ដែលខ្លួនទទួលបានផងដែរ។

20261127100142_6t8u6thdel.jpg

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សូមចៅក្រម និងអាជ្ញាកណ្តាលបំពេញភារកិច្ចប្រកបដោយសុចរិតភាព និងអព្យាក្រឹតភាព ហើយសូមបងប្អូនអ្នកគាំទ្រ និងភ្ញៀវកិត្តិយសទាំងអស់ ចូលរួមលើកទឹកចិត្តដល់កីឡាករ កីឡាការិនីគ្រប់ក្រុម ដោយភាពរីករាយ មិត្តភាព សាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមក៕

20261127100159_e6l8v3yb1e.jpg

អត្ថបទមុនៗក្នុងផ្នែកនេះ