ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍ សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី២ ចំនួន២ថ្ងៃ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៨និងទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅផ្លូវថ្មើជើង Walk street។
តាមក្រសួងវប្បធម៌ ពិធីនេះធ្វើឡើងក្នុងគោលបំណងថែរក្សា អភិរក្ស និងអភិវឌ្ឍ បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា ក៏ដូចជាអបអរសាទរមរតកវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ នៅក្នុងព្រឹត្តិការណ៍នេះនឹងមានការបង្ហាញពីបេតិកភណ្ឌអរូបីនៃមនុស្សជាតិទាំងពីរ និងមរតកវប្បធម៌អរូបីសំខាន់ៗដទៃទៀតមានដូចជា«ការពិព័រណ៌ស្បៃខ្មែរ» «ការពិព័រណ៌ខ្លែងខ្មែរ» «សិប្បកម្មជំនាញវិជ្ជាជីវៈដូនតា»ព្រមទាំងសិល្បៈទស្សនីយភាពជាច្រើនទៀត។
រួមគ្នាថែរក្សា អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា សូមចូលរួមព្រឹត្តិការណ៍សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី២ ឆ្នាំ២០២៦ ទាំងអស់គ្នា។ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕ ដោយ៖ស្រីពី
ក្រសួងវប្បធម៌ នឹងរៀបចំព្រឹត្តិការណ៍សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី២ នៅផ្លូវថ្មើរជើងចតុមុខ ចំនួន២ថ្ងៃ ចុងសប្ដាហ៍នេះ!
ស្តាប់ព័ត៌មាន1:11
សេចក្តីសង្ខេប
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី២ នាថ្ងៃទី២៨និងទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅផ្លូវថ្មើជើង Walk street។ គោលបំណងគឺថែរក្សា អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា។







