រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅទ្វីបអាហ្វ្រិកទេ ក្រសួងការងារព្រមានពីហានិភ័យជួញដូរមនុស្ស

ពេញ សុភ័ក្រ្ត
ស្តាប់ព័ត៌មាន1:45

សេចក្តីសង្ខេប

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការជ្រើសរើសពលករទៅធ្វើការនៅទ្វីបអាហ្វ្រិក ដោយបញ្ជាក់ថាកម្ពុជាមិនទាន់មានកិច្ចព្រមព្រៀងបញ្ជូនពលករទៅទីនោះទេ ហើយពលរដ្ឋអាចងាយរងគ្រោះដោយអំពើជួញដូរមនុស្ស។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយ និងការជ្រើសរើសពលករទៅធ្វើការនៅតាមបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក។ ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាមិនទាន់មានកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរកម្លាំងពលកម្ម ឬការបញ្ជូនបុគ្គលិក និងពលករកម្ពុជាទៅធ្វើការនៅទ្វីបអាហ្វ្រិកនៅឡើយទេ។ ដូច្នេះ ការធ្វើដំណើរទៅបំពេញការងារនៅប្រទេសដែលមិនទាន់មានកិច្ចព្រមព្រៀងជាមួយកម្ពុជា អាចបង្កហានិភ័យខ្ពស់ និងធ្វើឱ្យពលរដ្ឋងាយរងគ្រោះដោយអំពើជួញដូរមនុស្ស។
20261127115421_n898xnk46q.jpgក្រសួងបានក្រើនរំឭកឱ្យប្រជាពលរដ្ឋកុំជឿលើការអូសទាញពីបុគ្គល ឬក្រុមហ៊ុនដែលអះអាងថាមានការជ្រើសរើសបុគ្គលិកទៅធ្វើការនៅទ្វីបអាហ្វ្រិក ដោយសន្យាផ្តល់ប្រាក់ខែខ្ពស់ ប្រាក់ឧបត្ថម្ភជាមុនដល់គ្រួសារ ឬធានាការបញ្ជូនទៅធ្វើការដោយផ្ទាល់ និងតាមរយៈប្រទេសទី៣។ ក្រសួងបញ្ជាក់ថា ការផ្សព្វផ្សាយ និងការចុះជ្រើសរើសមនុស្សទៅធ្វើការនៅទ្វីបអាហ្វ្រិកក្នុងករណីនេះ គឺជាទង្វើខុសច្បាប់ ដូច្នេះសាធារណជនត្រូវពិនិត្យព័ត៌មានឱ្យបានច្បាស់លាស់ និងជៀសវាងការចូលរួមក្នុងសកម្មភាពដែលអាចនាំឱ្យមានហានិភ័យដល់ខ្លួន និងក្រុមគ្រួសារ។
កម្ពុជាពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅទ្វីបអាហ្វ្រិកទេ ក្រសួងការងារព្រមានពីហានិភ័យជួញដូរមនុស្សជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់អ្នកដែលបានដឹង ឮ ឬឃើញសកម្មភាពផ្សព្វផ្សាយ និងជ្រើសរើសពលករខុសច្បាប់ខាងលើ សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចាត់វិធានការទប់ស្កាត់។ ចំពោះប្រជាពលរដ្ឋដែលមានការសង្ស័យ ឬត្រូវការព័ត៌មានបន្ថែម អាចទាក់ទងទៅក្រសួងតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ ដើម្បីទទួលបានការណែនាំ និងព័ត៌មានច្បាស់លាស់។ ដោយ៖ សុភ័ក្រ្ត

កម្ពុជាពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅទ្វីបអាហ្វ្រិកទេ ក្រសួងការងារព្រមានពីហានិភ័យជួញដូរមនុស្ស

កម្ពុជាពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅទ្វីបអាហ្វ្រិកទេ ក្រសួងការងារព្រមានពីហានិភ័យជួញដូរមនុស្ស

កម្ពុជាពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅទ្វីបអាហ្វ្រិកទេ ក្រសួងការងារព្រមានពីហានិភ័យជួញដូរមនុស្ស

កម្ពុជាពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅទ្វីបអាហ្វ្រិកទេ ក្រសួងការងារព្រមានពីហានិភ័យជួញដូរមនុស្ស

អត្ថបទមុនៗក្នុងផ្នែកនេះ