រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្នុងស្មារតី «ខ្មែរជួយខ្មែរ» មន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បន្តនាំយកស្បៀងអាហារជូនកងកម្លាំងការពារព្រំដែន ខណៈការប្រមូលផលសរុបកើនដល់ជាង ៥៥តោន

ប៉ៃ សុឃីម
ស្តាប់ព័ត៌មាន2:03

សេចក្តីសង្ខេប

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានប្រគល់ស៊ុតទា ៦០០គ្រាប់ និងត្រីអណ្តែង ១០គីឡូក្រាម ជូនកងកម្លាំងការពារព្រំដែន។ គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ការប្រមូលផល ៥៣លើក ទទួលបានបន្លែសរុប ៥៥ ៣៧៩គីឡូក្រាម។

ដើម្បីចូលរួមចំណែកទ្រទ្រង់ជីវភាព និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលផលស៊ុតទាចំនួន ៦០០គ្រាប់ និងត្រីអណ្តែងចំនួន ១០គីឡូក្រាម យកទៅប្រគល់ជូនដល់កងកម្លាំងការពារព្រំដែន ប្រចាំភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។
20261127172424_lyabb93l6i.jpegគួរកត់សម្គាល់ថា គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្រុមការងារបានធ្វើការប្រមូលផលសរុបចំនួន ៥៣លើក រួចមកហើយ ដែលទទួលបានទិន្នផលបន្លែសរុបរហូតដល់ ៥៥ ៣៧៩គីឡូក្រាម (ជាង ៥៥តោន) រួមជាមួយស៊ុតទា និងពោតជាច្រើនទៀត ដើម្បីផ្គត់ផ្គង់ដល់កងកម្លាំង។
20261127172440_ofnqnrdu50.jpegទិន្នផលសរុបទាំងអស់នោះ រួមមានដូចជា ប្រភេទបន្លែ និងផ្លែឈើត្រកួន ៣៣ ០៥០គីឡូក្រាម, ឪឡឹកក្រហម ១២ ៦០០គីឡូក្រាម, ស្ពៃចង្កឹះ ៤ ៦៨០គីឡូក្រាម, ស្ពៃក្រញាញ់ ២ ៣៥០គីឡូក្រាម, សណ្តែកកួរ ១ ៨៤៤គីឡូក្រាម, ស្ពៃតឿ ២៥០គីឡូក្រាម, ក្តិបឪឡឹក ២០០គីឡូក្រាម, ឃ្លោក ១៤០គីឡូក្រាម, ផ្ទី ១០០គីឡូក្រាម, ល្ពៅ ១០០គីឡូក្រាម, ត្រសក់ទ្រើង ៦៥គីឡូក្រាម និងពោតចំនួន ៥៥២ផ្លែ។
20261127172452_baixiwchoo.jpegប្រភេទត្រី និងស៊ុត៖ ស៊ុតទាចំនួន ៤៥ ០៧០គ្រាប់, ត្រីអណ្តែង ៨៥៥គីឡូក្រាម, ត្រីក្រាញ់ ៨៣គីឡូក្រាម, ត្រីទីឡាព្យាមេពូជ ១៥គីឡូក្រាម, ត្រីទីឡាព្យាសាច់ ១៥គីឡូក្រាម និងត្រីឆ្ពិនចំនួន ១០គីឡូក្រាម។
សកម្មភាពដ៏ប្រពៃនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីជំនាញ និងកងកម្លាំងការពារជាតិ តាមរយៈការប្រើប្រាស់សក្តានុពលកសិកម្មក្នុងមូលដ្ឋាន ដើម្បីបម្រើដល់បុព្វហេតុការពារបូរណភាពទឹកដី៕ដោយ៖ ប៉ៃ សុឃីម

ក្នុងស្មារតី «ខ្មែរជួយខ្មែរ» មន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បន្តនាំយកស្បៀងអាហារជូនកងកម្លាំងការពារព្រំដែន ខណៈការប្រមូលផលសរុបកើនដល់ជាង ៥៥តោន

ក្នុងស្មារតី «ខ្មែរជួយខ្មែរ» មន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បន្តនាំយកស្បៀងអាហារជូនកងកម្លាំងការពារព្រំដែន ខណៈការប្រមូលផលសរុបកើនដល់ជាង ៥៥តោន

អត្ថបទមុនៗក្នុងផ្នែកនេះ