រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងឱកាសកិច្ចប្រជុំកំពូលនៅវៀតណាម

ពេញ សុភ័ក្រ្ត
ស្តាប់ព័ត៌មាន1:18

សេចក្តីសង្ខេប

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសកិច្ចប្រជុំកំពូល ACMECS លើកទី១១ និង CLMV លើកទី១២។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីមីយ៉ាន់ម៉ា នៅទីក្រុងហាណូយ ប្រទេសវៀតណាមនៅទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ជំនួបនេះធ្វើឡើងស្របពេលដែលថ្នាក់ដឹកនាំទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសំខាន់ៗចំនួនពីរ នៅក្នុងប្រទេសវៀតណាម។

20261128120357_0a2nnhkr2l.jpg

កិច្ចប្រជុំកំពូលទាំងពីរនោះ រួមមាន កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២។ វេទិកាទាំងនេះប្រមូលផ្តុំថ្នាក់ដឹកនាំប្រទេសសមាជិក ដើម្បីពិភាក្សាលើបញ្ហារួម និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

20261128120423_x9g9attfuu.jpgជំនួបកំពូលទាំងពីរមានសារៈសំខាន់សម្រាប់ប្រទេសក្នុងមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំងពង្រឹងទំនាក់ទំនងរវាងប្រទេសជិតខាង។ កិច្ចប្រជុំទាំងនេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំផ្លាស់ប្តូរទស្សនៈ និងស្វែងរកទិសដៅរួម ដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងឱកាសកិច្ចប្រជុំកំពូលនៅវៀតណាម

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងឱកាសកិច្ចប្រជុំកំពូលនៅវៀតណាម

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងឱកាសកិច្ចប្រជុំកំពូលនៅវៀតណាម

អត្ថបទមុនៗក្នុងផ្នែកនេះ