រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ប្រកាសជំទាស់សេចក្តីសម្រេច ICJ រឿងប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ា!

ស្តាប់ព័ត៌មាន2:13

សេចក្តីសង្ខេប

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានប្រកាសថា មីយ៉ាន់ម៉ានឹងមិនអនុវត្តតាមផ្នែកដែលមិនសមស្របនៃសេចក្តីសម្រេច ICJ ស្តីពីអំពើប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ាឡើយ បន្ទាប់ពី ICJ រកឃើញថាមីយ៉ាន់ម៉ារំលោភអនុសញ្ញាប្រល័យពូជសាសន៍។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Aljazeera ផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអោយដឹងថា មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានប្រកាសជាសាធារណៈជាលើកដំបូងថា ប្រទេសមីយ៉ាន់ម៉ានឹងមិនអនុវត្តតាមផ្នែកណាមួយនៃសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីអំពើប្រល័យពូជសាសន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាឡើយ ប្រសិនបើផ្នែកទាំងនោះត្រូវបានចាត់ទុកថាមិនសមស្រប។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក មីន អ៊ុងឡាំង បានលើកឡើងថា ពាក្យថា «ប្រល័យពូជសាសន៍» បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះប្រទេសរបស់លោក ហើយមីយ៉ាន់ម៉ានឹងចាត់វិធានការតែចំពោះអ្វីដែលសមស្របសម្រាប់ប្រទេសដែលមានការទទួលខុសត្រូវប៉ុណ្ណោះ ដោយមិនបានបញ្ជាក់លម្អិតពីចំណុចដែលលោកជំទាស់នោះទេ។

20261128145550_kiieoirn20.jpg

ការប្រកាសជំទាស់នេះធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីតុលាការ ICJ បានចេញសាលក្រមប្រវត្តិសាស្ត្រដោយសំឡេង ៩ ទល់នឹង ៦ រកឃើញថា មីយ៉ាន់ម៉ាមានពិរុទ្ធពីបទរំលោភលើអនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ១៩៤៨ (ជាប្រទេសដំបូងគេក្នុងប្រវត្តិសាស្ត្រ) ពាក់ព័ន្ធនឹងប្រតិបត្តិការយោធាក្នុងរដ្ឋរ៉ាខាញកាលពីឆ្នាំ២០១៧ ដែលបានសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ ១០.០០០ នាក់ បង្ខំឱ្យមនុស្សជាង ៧០០.០០០ នាក់ភៀសខ្លួនទៅប្រទេសបង់ក្លាដែស និងប៉ះពាល់ដល់ពលរដ្ឋប្រមាណ ៨១៥.០០០ នាក់។ តាមរយៈបណ្តឹងរបស់ប្រទេសហ្គាំប៊ីកាលពីឆ្នាំ២០១៩ តុលាការ ICJ ក៏បានបញ្ជាឱ្យមីយ៉ាន់ម៉ាបញ្ឈប់ការរំលោភបំពានដែលកំពុងបន្ត និងស៊ើបអង្កេតផ្តន្ទាទោសជនល្មើសផងដែរ។

20261128145609_wvawv0hdja.jpg

ទោះបីជាតុលាការ ICJ ពុំមានអំណាចអនុវត្តច្បាប់ដោយផ្ទាល់ និងត្រូវពឹងផ្អែកលើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក៏ដោយ ក៏សេចក្តីសម្រេចនេះត្រូវបានសាទរយ៉ាងខ្លាំងពីសហគមន៍រ៉ូហ៊ីងយ៉ា ក្រុមសិទ្ធិមនុស្ស និងប្រទេសជាង ១០ ដែលបានទទួលស្គាល់សាលក្រម រួមទាំងចក្រភពអង់គ្លេសដែលបានដាក់ទណ្ឌកម្មបន្ថែមលើមេដឹកនាំយោធាជាន់ខ្ពស់មីយ៉ាន់ម៉ា ខណៈរបបយោធាកំពុងបន្តជួបភាពឯកោ និងវិបត្តិសង្គ្រាមស៊ីវិលចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ មក។

20261128145631_4ko8lo5jnb.jpg

អត្ថបទមុនៗក្នុងផ្នែកនេះ