រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បង្កើនការយល់ដឹង និងត្រៀមលក្ខណៈសុវត្ថិភាព៖នគរបាលជំនាញខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលជំនាញពន្លត់អគ្គិភ័យដល់បុគ្គលិកក្រុមហ៊ុនរ៉ែនស៍ម៉េដឃែរ ជាង ១២០នាក់

ប៉ៃ សុឃីម
ស្តាប់ព័ត៌មាន1:05

សេចក្តីសង្ខេប

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហាត់បង្រៀនជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដល់បុគ្គលិក និងកម្មករ-កម្មការិនី ក្រុមហ៊ុន រ៉ែនស៍ម៉េដឃែរ នៅក្រុងកំពង់សោម ចំនួន ១២២នាក់ (ស្រី ១៦នាក់)។

ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការចង្អុលបង្ហាញជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញនៃការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបង្ហាត់បង្រៀនជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដល់បុគ្គលិក និងកម្មករ-កម្មការិនី នៃក្រុមហ៊ុន រ៉ែនស៍ម៉េដឃែរ (ខេមបូឌា) ឯ.ក (RENS MEDCARE (CAMBODIA) CO., LTD.) ដែលមានទីតាំងស្ថិតនៅភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

បង្កើនការយល់ដឹង និងត្រៀមលក្ខណៈសុវត្ថិភាព៖នគរបាលជំនាញខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលជំនាញពន្លត់អគ្គិភ័យដល់បុគ្គលិកក្រុមហ៊ុនរ៉ែនស៍ម៉េដឃែរ ជាង ១២០នាក់

បង្កើនការយល់ដឹង និងត្រៀមលក្ខណៈសុវត្ថិភាព៖នគរបាលជំនាញខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលជំនាញពន្លត់អគ្គិភ័យដល់បុគ្គលិកក្រុមហ៊ុនរ៉ែនស៍ម៉េដឃែរ ជាង ១២០នាក់

បង្កើនការយល់ដឹង និងត្រៀមលក្ខណៈសុវត្ថិភាព៖នគរបាលជំនាញខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលជំនាញពន្លត់អគ្គិភ័យដល់បុគ្គលិកក្រុមហ៊ុនរ៉ែនស៍ម៉េដឃែរ ជាង ១២០នាក់

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីសំណាក់បុគ្គលិក និងកម្មករ-កម្មការិនី សរុបចំនួន ១២២នាក់ (ស្រី ១៦នាក់)។ ក្នុងនោះ កម្លាំងជំនាញបានធ្វើការបង្ហាត់បង្រៀនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង លើប្រធានបទសំខាន់ៗរួមមាន ទ្រឹស្តីស្តីពីមូលហេតុ និងវិធានការបង្ការអគ្គិភ័យ របៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យឱ្យបានត្រឹមត្រូវ វិធីសាស្ត្រជម្លៀសខ្លួនចេញពីទីតាំងគ្រោះថ្នាក់ប្រកបដោយសុវត្ថិភាព ជំនាញសង្គ្រោះបឋម និងការហ្វឹកហាត់ពន្លត់អគ្គិភ័យជាក់ស្តែង៕
ដោយ៖ ប៉ៃ សុឃីម

បង្កើនការយល់ដឹង និងត្រៀមលក្ខណៈសុវត្ថិភាព៖នគរបាលជំនាញខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលជំនាញពន្លត់អគ្គិភ័យដល់បុគ្គលិកក្រុមហ៊ុនរ៉ែនស៍ម៉េដឃែរ ជាង ១២០នាក់

បង្កើនការយល់ដឹង និងត្រៀមលក្ខណៈសុវត្ថិភាព៖នគរបាលជំនាញខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលជំនាញពន្លត់អគ្គិភ័យដល់បុគ្គលិកក្រុមហ៊ុនរ៉ែនស៍ម៉េដឃែរ ជាង ១២០នាក់

បង្កើនការយល់ដឹង និងត្រៀមលក្ខណៈសុវត្ថិភាព៖នគរបាលជំនាញខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលជំនាញពន្លត់អគ្គិភ័យដល់បុគ្គលិកក្រុមហ៊ុនរ៉ែនស៍ម៉េដឃែរ ជាង ១២០នាក់

បង្កើនការយល់ដឹង និងត្រៀមលក្ខណៈសុវត្ថិភាព៖នគរបាលជំនាញខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលជំនាញពន្លត់អគ្គិភ័យដល់បុគ្គលិកក្រុមហ៊ុនរ៉ែនស៍ម៉េដឃែរ ជាង ១២០នាក់

បង្កើនការយល់ដឹង និងត្រៀមលក្ខណៈសុវត្ថិភាព៖នគរបាលជំនាញខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលជំនាញពន្លត់អគ្គិភ័យដល់បុគ្គលិកក្រុមហ៊ុនរ៉ែនស៍ម៉េដឃែរ ជាង ១២០នាក់

បង្កើនការយល់ដឹង និងត្រៀមលក្ខណៈសុវត្ថិភាព៖នគរបាលជំនាញខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលជំនាញពន្លត់អគ្គិភ័យដល់បុគ្គលិកក្រុមហ៊ុនរ៉ែនស៍ម៉េដឃែរ ជាង ១២០នាក់

ស្វែងយល់បន្ថែម

អត្ថបទលើប្រធានបទដូចគ្នា

អត្ថបទមុនៗក្នុងផ្នែកនេះ