រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ៊ីរ៉ង់លួចប្រើប្រព័ន្ធផ្កាយរណបរបស់មហាសេដ្ឋី Elon Musk វាយប្រហារលើកងទ័ពអាមេរិក

ស្តាប់ព័ត៌មាន1:47

សេចក្តីសង្ខេប

យោងតាមរ៉យទ័រ ផ្សាយថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន SpaceX បានផ្ទុះកំហឹង ក្រោយរកឃើញថា កងកម្លាំងអ៊ីរ៉ង់បានលួចប្រើសេវា Starlink ដោយគ្មានការអនុញ្ញាត ដើម្បីវាយប្រហារលើកងកម្លាំងសហរដ្ឋអាមេរិក។

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ មហាសេដ្ឋីបច្ចេកវិទ្យាលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន SpaceX បានផ្ទុះកំហឹងយ៉ាងខ្លាំង បន្ទាប់ពីរកឃើញថា កងកម្លាំងអ៊ីរ៉ង់បានលួចប្រើប្រាស់សេវាអ៊ីនធឺណិតផ្កាយរណប Starlink ដោយគ្មានការអនុញ្ញាត ដើម្បីធ្វើការវាយប្រហារលើកងកម្លាំងសហរដ្ឋអាមេរិក។ យោងតាមការចុះផ្សាយរបស់កាសែត Washington Post កាលពីថ្ងៃទី២៨ ខែវិច្ឆិកា សកម្មភាពវាយប្រហារតបតរបស់អ៊ីរ៉ង់នេះ បានកើតឡើងក្រោយពេលដែលអាមេរិក និងអ៊ីស្រាអែល បានបើកប្រតិបត្តិការវាយប្រហារលើប្រទេសអ៊ីរ៉ង់កាលពីពេលកន្លងទៅ។
20261129162954_e1i1ip6mxa.jpgក្រៅពីករណីខាងលើ របាយការណ៍សម្ងាត់មួយដែលផ្ញើជូនរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth ក៏បានបង្ហាញពីការប្រើប្រាស់ប្រព័ន្ធ Starlink របស់យោធាអ៊ីរ៉ង់ផងដែរ ប៉ុន្តែក្រសួងការពារជាតិអាមេរិកបានចេញមុខបដិសេធថា ខ្លួនមិនបានដឹងអំពីរបាយការណ៍នេះឡើយ។ ទន្ទឹមនឹងនេះ លោក Musk ក៏បានទទួលដំណឹងគួរឱ្យភ្ញាក់ផ្អើលមួយទៀតថា យោធាអាមេរិកបានប្រើប្រាស់ប្រព័ន្ធ ស្តា-ស្ហៀល  Starshield (ដែលជាកំណែយោធារបស់ Starlink) ដើម្បីបញ្ជាដ្រូនអត្តឃាត ប៉ុន្តែបែរជាប្រើកញ្ចប់សេវាកម្មតម្លៃថោកសម្រាប់ប្រតិបត្តិការថ្មើរជើងទៅវិញ។

អ៊ីរ៉ង់លួចប្រើប្រព័ន្ធផ្កាយរណបរបស់មហាសេដ្ឋី Elon Musk វាយប្រហារលើកងទ័ពអាមេរិក

គួរបញ្ជាក់ថា ទោះបីជាប្រព័ន្ធ Starlink មិនមានអាជ្ញាប័ណ្ណប្រតិបត្តិការនៅក្នុងប្រទេសអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែឧបករណ៍ទទួលសេវារាប់ពាន់គ្រឿងត្រូវបានរដ្ឋាភិបាលអាមេរិកលួចនាំចូលទៅទីនោះ កាលពីអំឡុងបាតុកម្មខែមករា បន្ទាប់ពីអាជ្ញាធរអ៊ីរ៉ង់បានកាត់ផ្តាច់អ៊ីនធឺណិតទូទាំងប្រទេស។ ការលួចប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបពីសំណាក់ក្រុមឬប្រទេសដែលជាប់ទណ្ឌកម្មនៅក្នុងតំបន់ជម្លោះ ទាំងនៅអ៊ុយក្រែន និងអ៊ីរ៉ង់ កំពុងក្លាយជាប្រធានបទដ៏រសើបដែលពិភពលោកតាមដានយ៉ាងយកចិត្តទុកដាក់។ដោយ៖ស្រីពី

អ៊ីរ៉ង់លួចប្រើប្រព័ន្ធផ្កាយរណបរបស់មហាសេដ្ឋី Elon Musk វាយប្រហារលើកងទ័ពអាមេរិក

អត្ថបទមុនៗក្នុងផ្នែកនេះ