រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ការពារអាជីវកម្មពីឧក្រិដ្ឋកម្មអនឡាញ មន្ត្រីជំនាញបង្ហាញវិធីសាស្ត្រ ៧យ៉ាង សម្រាប់ម្ចាស់ SME នៅកម្ពុជា

ប៉ៃ សុឃីម
ស្តាប់ព័ត៌មាន1:21

សេចក្តីសង្ខេប

លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់អនុសាសន៍ ៧ចំណុច ដល់ SME កម្ពុជា ក្នុងវេទិកា «CYBER SECURITY ជជែកពីសន្តិសុខសាយប័រ» ដើម្បីទប់ស្កាត់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។

ក្នុងវេទិកាពិភាក្សា «CYBER SECURITY ជជែកពីសន្តិសុខសាយប័រ» ក្រោមប្រធានបទ «ការដាក់គោលដៅរបស់ជនខិលខូច វាយប្រហារលើសហគ្រាសខ្នាតតូចនៅកម្ពុជា» ដែលមានការគាំទ្រពីសមាគមធនាគារនៅកម្ពុជា លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៧ចំណុច ដើម្បីជួយឱ្យសហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា ទប់ស្កាត់ហានិភ័យពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។ការពារអាជីវកម្មពីឧក្រិដ្ឋកម្មអនឡាញ មន្ត្រីជំនាញបង្ហាញវិធីសាស្ត្រ ៧យ៉ាង សម្រាប់ម្ចាស់ SME នៅកម្ពុជា

ការពារអាជីវកម្មពីឧក្រិដ្ឋកម្មអនឡាញ មន្ត្រីជំនាញបង្ហាញវិធីសាស្ត្រ ៧យ៉ាង សម្រាប់ម្ចាស់ SME នៅកម្ពុជា

វិធីសាស្ត្រទាំង ៧ចំណុច ដែលម្ចាស់អាជីវកម្មគួរយកទៅអនុវត្ត រួមមាន ទី១- ប្រើប្រាស់ពាក្យសម្ងាត់ដែលខ្លាំង និងរឹងមាំ, ទី២-កម្មវិធី Software សូមធ្វើការ update ជាប្រចាំទាំងទូរសព្ទ និងកុំព្យូទ័រ, ទី៣-បណ្ដុះបណ្ដាលបុគ្គលិកពីការអនុវត្តល្អ cyber security, ទី៤- សូម Backupទិន្នន័យសហគ្រាសទុកជាប្រចាំ, ទី៥- កំណត់ចំនួន ឬបុគ្គលដែលអាចក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ, ទី៦- ពេលជួបបញ្ហាត្រូវទាក់ទងនៅស្ថាប័ន ឬអង្គភាពជំនាញ (ឧទារហណ៍បាត់លុយក្នុងកុងទាក់ទងធនាគារ) និងទី៧- បើមើលឃើញអ្វីប្លែកខុសធម្មតា ត្រូវទាក់ទងអ្នកជំនាញជាបន្ទាប់ កុំចេះតែចុច៕ដោយ៖ ប៉ៃ សុឃីម
ការពារអាជីវកម្មពីឧក្រិដ្ឋកម្មអនឡាញ មន្ត្រីជំនាញបង្ហាញវិធីសាស្ត្រ ៧យ៉ាង សម្រាប់ម្ចាស់ SME នៅកម្ពុជា

អត្ថបទមុនៗក្នុងផ្នែកនេះ