រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
បណ្ណសារព័ត៌មានប្រចាំខែ

ព័ត៌មានក្រុងព្រះសីហនុ និងកម្ពុជា · ខែវិច្ឆិកា ឆ្នាំ 2025

  1. លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី និងជំនួយជាច្រើនដល់គ្រួសារវីរកងទ័ពនៅស្ទឹងត្រែង

    លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានប្រគល់ផ្ទះ និងជំនួយដល់គ្រួសារកងទ័ពដែលពលីក្នុងការពារមាតុភូមិ នៅខេត្តស្ទឹងត្រែង ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៥ ដើម្បីគាំទ្រជីវភាព និងអនាគតកូនៗ។

  2. អនុទីនទាមទារឱ្យកម្ពុជាសុំទោសពាក់ព័ន្ធហេតុការណ៍មីននៅព្រំដែន

    នៅថ្ងៃទី១៤ លោក អនុទីន បានចោទកម្ពុជាថារំលោភសេចក្តីថ្លែងការណ៍រួម ទាមទារឱ្យសុំទោសចំពោះករណីផ្ទុះមីនតាមព្រំដែន និងថាថៃបានផ្អាកកិច្ចសហការក្រោមសេចក្តីថ្លែងការណ៍។

  3. ជនភៀសសឹកជិត ៥០០គ្រួសារ ស្នាក់នៅវត្តច័ន្ទស៊ី បន្ទាប់ពីមានការបាញ់ប្រហារតាមព្រំដែន

    វត្តច័ន្ទស៊ីសាមគ្គីរតនារាម ក្នុងឃុំកូប ខេត្តបន្ទាយមានជ័យ ត្រូវបានប្រើជាទីជម្រកបណ្តោះអាសន្នសម្រាប់ជនភៀសសឹកជិត ៥០០គ្រួសារ ដែលបានជម្លៀសចេញពីតំបន់ព្រំដែន បន្ទាប់ពីកើតមានការបាញ់ប្រហារពីសំណាក់ទាហានថៃ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥។

  4. នគរបាលបាងកកឃាត់បុរសចិន៣នាក់ និងមីយ៉ាន់ម៉ាម្នាក់ ពាក់ព័ន្ធល្បែងអនឡាញ

    នគរបាលឆ្មក់ទីតាំងសង្ស័យល្បែងអនឡាញនៅ Huai Khwang បាងកក ឃាត់បុរសចិន៣នាក់ និងមីយ៉ាន់ម៉ាម្នាក់ រឹបអូសឧបករណ៍ និងបារីគេចពន្ធ ហើយដាក់បទចោទពាក់ព័ន្ធ។

  5. កូរ៉េខាងត្បូងចោទប្រកាន់ជនសង្ស័យ ៥៣ នាក់ក្នុងសំណុំរឿងឆបោកតាមទូរស័ព្ទ ពាក់ព័ន្ធទឹកប្រាក់ ៩,៤ ពាន់លានវ៉ុន

    ថ្ងៃទី១២ ខែវិច្ឆិកា សាខាហុងសុងនៃអយ្យការស្រុកដេជុន ប្រទេសកូរ៉េខាងត្បូង បានប្រកាសថាបានចោទប្រកាន់ជនសង្ស័យ ៥៣ នាក់ ក្នុងនោះ ៤៥ នាក់ត្រូវបានបញ្ជូនត្រឡប់ពីកម្ពុជា។ តាមការស៊ើបអង្កេតរបស់អយ្យការ ក្រុមនេះបានឆបោកជនរងគ្រោះ ១១០ នាក់ ចាប់ពីខែមិថុនាឆ្នាំមុនដល់ខែកក្កដាឆ្នាំនេះ។

  6. ឆ្មក់អគារ Yuetai នៅភ្នំពេញ រឹបអូសទូរសព្ទ៦០០គ្រឿង និងឧបករណ៍ផ្សេងទៀត

    នគរបាលជាតិ និងគណៈកម្មការប្រឆាំងឆបោកឆ្មក់អគារ Yuetai នៅភ្នំពេញ ថ្ងៃទី១៤ វិច្ឆិកា រឹបអូសកុំព្យូទ័រ១៦៨ ម៉ាស៊ីន CPU៦ អេក្រង់៣៥ និងទូរសព្ទ៦០០គ្រឿង ដើម្បីស៊ើបអង្កេតបន្ត។

  7. កម្ពុជា អំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើហេតុការណ៍ផ្ទុះមីនជិតព្រះវិហារ បន្ទាប់ពីទាហានថៃរងរបួស

    កម្ពុជាអំពាវនាវស៊ើបអង្កេតឯករាជ្យករណីផ្ទុះមីនដែលធ្វើឱ្យទាហានថៃរងរបួសនៅថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២៥ បដិសេធការចោទដាក់មីនថ្មី និងបញ្ជាក់ការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់។

  8. ថៃចាប់ខ្លួនបុរសចិននៅអាកាសយានដ្ឋាន សង្ស័យលាងលុយឆបោកជាង៣៣០លានបាត

    នគរបាលថៃចាប់ខ្លួនបុរសចិននៅអាកាសយានដ្ឋានដនមឿង ដោយសង្ស័យផ្ទេរនិងប្តូរប្រាក់ជាង៣៣០លានបាតឱ្យបណ្តាញឆបោកឆ្លងដែន។

  9. កម្ពុជាបង្ហាញភស្តុតាងក្រោយកាសែតថៃផ្សាយថាគ្មានពលរដ្ឋខ្មែរស្លាប់ក្នុងករណីទាហានថៃបាញ់ប្រហារលើអ្នកភូមិព្រៃចាន់

    ក្រសួងមហាផ្ទៃបង្ហាញលទ្ធផលកោសល្យវិច័យ ដើម្បីបដិសេធសេចក្តីរាយការណ៍ថៃថាគ្មានពលរដ្ឋខ្មែរស្លាប់ក្នុងការបាញ់នៅភូមិព្រៃចាន់។

  10. ៤៥ប្រទេសរួមគ្នាបញ្ចេញសំឡេង! ទាមទារឱ្យថៃដោះលែងមនុស្សភ្លាម!

    នៅក្នុងសន្និសីទប្រធានសភាអន្តរសភា (ISC) នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន តំណាងសភាមកពីប្រទេសសមាជិកចំនួន៤៥ បានអំពាវនាវរួមគ្នាឱ្យថៃដោះលែងជាបន្ទាន់នូវបុគ្គលិកកម្ពុជា១៨នាក់ ដែលត្រូវបានឃុំខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន និងបានសម្ដែងក្ដីបារម្ភយ៉ាងធ្ងន់ធ្ងរចំពោះការផ្អាកការប្ដេជ្ញាចិត្ត និងការអនុញ្ញាតសកម្មភាពយោធារបស់ថៃ។

  11. នគរបាលក្រុងព្រះសីហនុចុះត្រួតពិនិត្យសន្តិសុខពេលយប់

    នគរបាលក្រុងព្រះសីហនុឱ្យដឹងថា នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា បានចុះត្រួតពិនិត្យទូទាំងក្រុង ដោយផ្ដោតលើអាវុធ ជាតិផ្ទុះ និងបទល្មើសចរាចរណ៍។

  12. ជម្លោះកម្ពុជានិងថៃ!បងធំអាមេរិកថានឹងបន្តតាមដានដោយយកចិត្តទុកដាក់ដើម្បីកុំឱ្យផ្ទុះអាវុធជាថ្មី

    ក្នុងជំនួបពិភាក្សាតាមទូរសព្ទជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក Donald J. Trump បានបញ្ជាក់ថា លោកចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ ហើយនឹងបន្តតាមដានកិច្ចការនេះដើម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡើងវិញ។

  13. ប្រទេស៦ជួបនៅគុនមីង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងការឆបោកឆ្លងដែន

    ចិន កម្ពុជា និងប្រទេស៤ទៀតប្រជុំកម្រិតរដ្ឋមន្ត្រីនៅគុនមីង អំពីការអនុវត្តច្បាប់រួម ការចែករំលែកព័ត៌មាន និងការប្រឆាំងការឆបោកឆ្លងដែន។

  14. Trump បញ្ជាក់ឡើងវិញថានឹងជួយទប់ស្កាត់ការផ្ទុះជម្លោះកម្ពុជា–ថៃជាថ្មី

    សម្តេច ហ៊ុន ម៉ាណែត ថា Trump បញ្ជាក់បំណងចង់ឃើញសន្តិភាពយូរអង្វែងកម្ពុជា–ថៃ និងសន្យាបន្តយកចិត្តទុកដាក់លើស្ថានភាពព្រំដែន។

  15. អាស៊ីអាគ្នេយ៍ចុះហត្ថលេខាលើសន្ធិសញ្ញាបត្យាប័ន ផ្លូវគេចខ្លួនរបស់ជនរត់គេចឆ្លងដែននឹងត្រូវបិទទាំងស្រុង

    នៅថ្ងៃទី១៤ អាស៊ានបានចុះហត្ថលេខាលើសន្ធិសញ្ញាបត្យាប័នថ្នាក់តំបន់ដំបូង ដោយហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។ សន្ធិសញ្ញានឹងចូលជាធរមានក្រោយយ៉ាងតិចប្រាំមួយប្រទេសបំពេញនីតិវិធីក្នុងស្រុក។

  16. ការបង្កកទ្រព្យសកម្មប៉ះពាល់ដល់ការបើកប្រាក់ខែ និងប្រតិបត្តិការ ក្រុមហ៊ុន Prince Group ស្នើសុំសិង្ហបុរីឱ្យដោះលែងការបង្កកមូលនិធិ

    ក្រុមហ៊ុន Prince Group របស់កម្ពុជា នាពេលថ្មីៗនេះ បានដាក់ពាក្យស្នើទៅតុលាការសិង្ហបុរី សុំដោះលែងការបង្កកមូលនិធិមួយផ្នែកដែលត្រូវបានរឹបអូសនៅទីនោះ ដើម្បីបន្តបើកប្រាក់ខែបុគ្គលិក អនុវត្តកិច្ចសន្យា និងរក្សាប្រតិបត្តិការប្រចាំថ្ងៃ។ លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា សង្ឃឹមថាប្រទេសដែលចូលរួមស៊ើបអង្កេតនឹងផ្ដល់ភស្តុតាងគ្រប់គ្រាន់ ហើយកម្ពុជានឹងសហការតាមច្បាប់។

  17. បណ្តេញជនជាតិវៀតណាម៥៧នាក់ចេញពីកម្ពុជាពាក់ព័ន្ធគ្រឿងញៀន លួចស្នាក់នៅធ្វើការខុសច្បាប់ និងគ្មានលិខិតឆ្លងដែន

    អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្ដេញជនជាតិវៀតណាម៥៧នាក់ ក្នុងនោះស្រី១៥នាក់ ចេញពីកម្ពុជាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការស្នាក់នៅ និងធ្វើការខុសច្បាប់ និងករណីផ្សេងៗ។

  18. កម្ពុជាបណ្ដេញជនជាតិវៀតណាម៥៧នាក់ ក្នុងនោះស្រី១៥នាក់

    អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្ដេញជនជាតិវៀតណាម៥៧នាក់ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ពាក់ព័ន្ធនឹងការស្នាក់នៅ ធ្វើការ និងចូលប្រទេសខុសច្បាប់ ព្រមទាំងករណីគ្រឿងញៀន។

  19. វិទ្យាល័យហ៊ុនសែនវាលរេញទទួលបានជ័យលាភីលេខ១ លើកពានប្រចាំខេត្តក្នុងកម្មវិធីប្រកួតជជែកដេញដោលយុវជនថ្នាក់ខេត្តឆ្នាំ២០២៥

    វគ្គផ្ដាច់ព្រ័ត្រខេត្តព្រះសីហនុធ្វើឡើងថ្ងៃទី១៤ ខែវិច្ឆិកា។ ការប្រកួតថ្នាក់ខេត្តមានសិស្សថ្នាក់ទី១០ចំនួន៨០នាក់ ចែកជា១៦ក្រុម ហើយក្រុមជ័យលាភីនឹងតំណាងខេត្តចូលរួមប្រកួតថ្នាក់ជាតិឆ្នាំ២០២៦។

  20. ម៉ាឡេស៊ីថា របាយការណ៍អ្នកសង្កេតការណ៍អាស៊ានមិនគាំទ្រការចោទថាកម្ពុជាដាក់មីនថ្មី

    រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីថា របាយការណ៍អ្នកសង្កេតការណ៍អាស៊ានបង្ហាញថាមីនទាំងនោះមិនមែនដាក់ថ្មីទេ។ លោកអំពាវនាវឱ្យថៃនិងកម្ពុជាអត់ធ្មត់ និងដោះស្រាយតាមការសន្ទនា។

  21. ជនល្មើសយកនិមិត្តសញ្ញានិងរូបថ្នាក់ដឹកនាំធនាគារជាតិបោកប្រាស់ទ្រព្យសម្បត្តិប្រជាជន

    ធនាគារជាតិនៃកម្ពុជាព្រមានប្រជាពលរដ្ឋកុំជឿតំណភ្ជាប់ និងវេទិកាវិនិយោគគួរឱ្យសង្ស័យ ឬលក់គណនីធនាគារ និងលេខទូរសព្ទ ដោយសារហានិភ័យនៃការឆបោក និងការបាត់បង់ទិន្នន័យផ្ទាល់ខ្លួន។

  22. ចិនអំពាវនាវឱ្យកម្ពុជា និងថៃអត់ធ្មត់ និងដោះស្រាយតាមការសន្ទនា

    អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ថាចិនតាមដានយ៉ាងយកចិត្តទុកដាក់នូវស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ហើយអំពាវនាវឱ្យអត់ធ្មត់ និងប្រើយន្តការទ្វេភាគីដើម្បីដោះស្រាយបញ្ហា។

  23. កម្ពុជាអំពាវនាវឱ្យវិនិយោគិនចិន ចាប់យកឱកាសវិនិយោគផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច ដើម្បីបង្កើនខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិ

    ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអំពាវនាវឱ្យវិនិយោគិនចិន ចាប់យកឱកាសវិនិយោគក្នុងវិស័យផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជា ក្នុងជំនួបជាមួយគណៈប្រតិភូ Baiyi Club កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

  24. រដ្ឋបាលខេត្តព្រះសីហនុត្រៀមជួយសម្របសម្រួលដល់គម្រោងវិនិយោគថ្មីៗបន្ថែម

    ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងក្នុងសិក្ខាសាលា «កាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត» កាលពីថ្ងៃទី១២ ខែវិច្ឆិកា ថា រដ្ឋបាលខេត្តបានត្រៀមខ្លួនរួចរាល់ដើម្បីគាំទ្រ និងសម្របសម្រួលដល់គម្រោងវិនិយោគថ្មីៗបន្ថែមទៀត។

  25. លោក អានវ៉ា ទូរស័ព្ទជាបន្ទាន់ទៅលោក ហ៊ុន ម៉ាណែត និងលោក អនុទីន បន្តសម្របសម្រួលសន្តិភាពកម្ពុជា–ថៃ

    នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អានវ៉ា អ៊ីប្រាហ៊ីម បានឱ្យដឹងថា លោកបានពិភាក្សាដោយឡែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរ៉ាគុល អំពីហេតុការណ៍ថ្មីៗតាមព្រំដែន និងកិច្ចខិតខំជំរុញសន្តិភាព។ លោកថា ម៉ាឡេស៊ីនឹងបន្តដើរតួជាអ្នកសម្របសម្រួល។

  26. អាជ្ញាធរអាកាសចរណ៍កម្ពុជាបញ្ជាក់ថា លិខិតអំពីការផ្អាកជើងហោះហើរជាមួយថៃជាលិខិតក្លែងក្លាយ

    នៅខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជាបញ្ជាក់ថា មិនបានទទួលការជូនដំណឹងផ្លូវការអំពីការផ្អាកជើងហោះហើរទេ ហើយជើងហោះហើរនៅពេលនោះដំណើរការធម្មតា។

  27. អាម៉េរិកបង្កើតក្រុមការងារបង្ក្រាបមជ្ឈមណ្ឌលឆបោកនៅអាស៊ីអាគ្នេយ៍

    ក្រសួងយុត្តិធម៌អាម៉េរិកប្រកាសបង្កើតក្រុមការងារជាមួយ FBI និង Secret Service ដើម្បីស៊ើបអង្កេត និងបង្ក្រាបបណ្តាញឆបោកធំៗនៅមីយ៉ាន់ម៉ា កម្ពុជា និងឡាវ រួមជាមួយវិធានការទណ្ឌកម្ម និងរឹបអូសទ្រព្យសម្បត្តិ។

  28. កម្ពុជា–អារ៉ាប៊ីសាអូឌីត ប្តេជ្ញាពង្រឹងសហប្រតិបត្តិការទេសចរណ៍ និងជម្រុញចរាចរណ៍ទេសចររវាងប្រទេសទាំងពីរ

    រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងអារ៉ាប៊ីសាអូឌីតបានជួបគ្នានៅទីក្រុងរីយ៉ាដ ដោយឯកភាពជំរុញអនុស្សរណៈសហប្រតិបត្តិការទេសចរណ៍ និងសិក្សាលទ្ធភាពហោះហើរត្រង់រីយ៉ាដ–ភ្នំពេញ។

  29. «មិនស្ដាប់ការណែនាំ យើងនឹងរុះរហូតដល់ស្ដាប់!» ក្រុងព្រះសីហនុចាត់វិធានការ! ផ្ទាំងផ្សាយពាណិជ្ជកម្មខុសបទប្បញ្ញត្តិត្រូវរុះរើទាំងអស់

    នៅថ្ងៃទី១៣ ខែវិច្ឆិកា លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានរំលឹកជាសាធារណៈដល់ពាណិជ្ជករ និងអ្នកប្រកបអាជីវកម្មផ្សាយពាណិជ្ជកម្មទូទាំងក្រុង ឱ្យដំឡើងផ្ទាំងផ្សាយពាណិជ្ជកម្មស្របតាមបទប្បញ្ញត្តិរបស់រដ្ឋបាលក្រុងយ៉ាងម៉ឺងម៉ាត់ មិនត្រូវកាន់កាប់ផ្លូវ ឬប៉ះពាល់ទីសាធារណៈ ហើយរដ្ឋបាលក្រុងនឹងរុះរើដោយបង្ខំចំពោះអ្នកដែលបំពានច្រើនដង និងមិនស្ដាប់ការណែនាំ។

  30. សារព័ត៌មានអន្តរជាតិធំៗជុំវិញពិភពលោក កំពុងផ្សាយថាថៃបានបើកការបាញ់ប្រហារលើជនស៊ីវិលកម្ពុជា បណ្តាលឱ្យស្លាប់និងរបួសជាច្រើននាក់

    ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗជាច្រើននៅទូទាំងពិភពលោកបានរាយការណ៍យ៉ាងទូលំទូលាយអំពីឧប្បត្តិហេតុដែលកងទ័ពថៃបានបើកការបាញ់ប្រហារនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបណ្តាលឱ្យមានការស្លាប់របស់ជនស៊ីវិលកម្ពុជាម្នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។

  31. ថៃប្រកាសឈប់រកស៊ីជាមួយអាម៉េរិក បើហ៊ានយកពន្ធមកគំរាមក្នុងជម្លោះព្រំដែនជាមួយកម្ពុជា

    នាយករដ្ឋមន្រ្តីថៃ លោក អនុទីន នាថ្ងៃទី១២ ខែវិច្ឆិកា បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកយកពន្ធគយមកដាក់សម្ពាធលើថៃក្នុងរឿងព្រំដែនជាមួយកម្ពុជា ថៃបានត្រៀមខ្លួនស្វែងរកដៃគូរកស៊ី និងទីផ្សារថ្មីជំនួសអាមេរិក។

  32. នាយករដ្ឋមន្ត្រីថៃថា បានប្រគល់សិទ្ធិសម្រេចទាំងស្រុងឱ្យកងទ័ព ហើយកងទ័ពអាចចាត់វិធានការគ្រប់ពេល

    ថ្ងៃទី១៣ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីថៃ អនុទីន បានប្រាប់អ្នកសារព័ត៌មាននៅវិមានរដ្ឋាភិបាលថា កងទ័ពបានត្រៀមរួចរាល់សម្រាប់ការប្រែប្រួលគ្រប់យ៉ាងតាមព្រំដែនថៃ–កម្ពុជា ហើយថៃបានត្រៀមជម្លៀសអ្នករស់នៅតាមព្រំដែន ប្រសិនបើចាំបាច់។

  33. កម្ពុជា បាននាំចេញផលិតផលកសិកម្មជាង ១១លានតោន រយៈពេល៩ខែ ឆ្នាំ២០២៥ ដែលកើនឡើងប្រមាណ ៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យដឹងថា កម្ពុជានាំចេញផលិតផលកសិកម្មជាង១១លានតោនក្នុងរយៈពេល៩ខែដំបូងឆ្នាំ២០២៥ កើនប្រមាណ៣០%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ តួលេខនេះរួមមានដំណាំក្រៅពីស្រូវ ស្រូវ និងអង្ករ។

  34. នគរបាលថៃ៖ មុនពេលប្រគល់ខ្លួន ស៊ី ជីជាំង ចង់ត្រឡប់មកកម្ពុជា មិនចង់ត្រូវបញ្ជូនទៅចិនទេ!

    ជំនួយការអគ្គស្នងការនគរបាលរាជអាណាចក្រថៃ លោក ជីរ៉ាភព បាននិយាយថា ការប្រគល់ ស៊ី ជីជាំង ទៅចិន ជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងប្រទេសចិន និងថៃ ហើយក្រោយពេលត្រូវចាប់ខ្លួន ស៊ី ជីជាំង បានអះអាងថាខ្លួនមានសញ្ជាតិកម្ពុជា និងចង់ត្រូវបញ្ជូនមកកម្ពុជាវិញ ជាជាងទៅចិន។

  35. អាមេរិកដាក់ទណ្ឌកម្មលើក្រុមដែលត្រូវបានគេថាការពារ She Zhijiang និងចាត់ទុកជាក្រុមឧក្រិដ្ឋកម្មអន្តរជាតិ

    នៅថ្ងៃទី១២ ខែវិច្ឆិកា ក្រសួងរតនាគារអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើកងទ័ពពុទ្ធសាសនាការ៉ែនប្រជាធិបតេយ្យ (DKBA) ដែលជាក្រុមប្រដាប់អាវុធនៅមីយ៉ាន់ម៉ា និងមេដឹកនាំរបស់ក្រុមនេះចំនួន ៤ នាក់។

  36. ព្រលានយន្តហោះអន្តរជាតិសៀមរាប អង្គរ នឹងទទួលក្រុមហ៊ុនអាកាសចរណ៍ប្រទេសឥណ្ឌាបានហោះហើរត្រង់មកជាលើកដំបូងបីជើងក្នុងមួយសប្ដាហ៍

    នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជើងហោះហើរត្រង់ដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo ដែលមានអ្នកដំណើរ ១២៧នាក់ បានចុះចតដោយជោគជ័យនៅព្រលានយន្តហោះអន្តរជាតិសៀមរាប អង្គរ។ ផ្លូវហោះហើរនេះមានបីជើងក្នុងមួយសប្ដាហ៍។

  37. កម្ពុជា និងជប៉ុនពង្រឹងកិច្ចសហការដើម្បីប្រឆាំងការឆបោកតាមបច្ចេកវិទ្យាឆ្លងដែន

    ថ្ងៃទី១២ ខែវិច្ឆិកា គណៈកម្មការជាតិប្រឆាំងការឆបោកតាមបច្ចេកវិទ្យារបស់កម្ពុជា និងស្ថានទូតជប៉ុនបានជួបគ្នានៅភ្នំពេញ។ ភាគីទាំងពីរឯកភាពពង្រឹងកិច្ចសហការ និងការចែករំលែកព័ត៌មាន។ ជប៉ុនថានឹងបន្តគាំទ្រការបណ្ដុះបណ្ដាលមន្ត្រីអនុវត្តច្បាប់ កិច្ចសហការបច្ចេកទេស និងការអប់រំផ្សព្វផ្សាយ។

  38. គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំដាក់ញត្តិជាបន្ទាន់ទៅ OHCHR ករណីយោធាថៃបាញ់ប្រហារជនស៊ីវិលកម្ពុជាបណ្តាលឱ្យស្លាប់ម្នាក់ និងរបួសច្រើននាក់

    គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជូនញត្តិបន្ទាន់ទៅ OHCHR ក្រោយការបាញ់ប្រហារដែលបណ្ដាលឱ្យពលរដ្ឋនៅព្រំដែនស្លាប់ និងរងរបួស។

  39. អ្នកសារព័ត៌មានកម្ពុជាជាង២០០នាក់ជួបជុំគ្នា! រួមគ្នាសិក្សាចំណេះដឹងទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

    នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាកម្ពុជាជាង២០០នាក់ បានចូលរួមកម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស ដែលរៀបចំរួមគ្នាដោយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងក្រសួងព័ត៌មាន។

  40. ព្រះសង្ឈ និងបរិស័ទ្ធមកពីខេត្តចំនួន១០ បានធ្វើសមាធិធម៌ និងរំលឹកដឹងគុណវរៈកងទ័ព នៅរង្វង់មូលសួនច្បារ ស្រុកព្រៃនប់

    នាទៀបភ្លឺថ្ងៃទី១៣ វិច្ឆិកា ២០២៥ ព្រះសង្ឃ ដូនជី តាជី សរុប១៣៥អង្គ/នាក់ បានធ្វើសមាធិធម៌នៅរង្វង់មូលសួនច្បារវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីបួងសួងសុំសន្តិភាព និងរំលឹកដឹងគុណកងទ័ពដែលបានពលី។

  41. អ្នកកាសែតជាង២០០នាក់បានយល់ដឹងពីការបង្កា ទប់ស្កាត់អំពើជួញដូរមនុស្ស

    កម្មវិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស ត្រូវបានបញ្ជ្រាបចំណេះដឹងដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាប្រមាណជាង ២០០នាក់ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ រៀបចំឡើងដោយ គ.ជ.ប.ជ សហការជាមួយក្រសួងព័ត៌មាន។

  42. កម្ពុជា និង Tencent បើកច្រកទូទាត់ឆ្លងដែនថ្មីតាម WeChat Pay

    ថ្ងៃទី១២ ខែវិច្ឆិកា ធនាគារជាតិនៃកម្ពុជា និង TenPay Global បានចុះអនុស្សរណៈក្នុងមហោស្រពបច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ដើម្បីជំរុញការតភ្ជាប់ KHQR របស់កម្ពុជាជាមួយ WeChat Pay។

  43. ក្រពើ៤ក្បាលនៅបាត់ខ្លួន ក្រោយរត់ចេញពីកសិដ្ឋាននៅសៀមរាប

    អាជ្ញាធរខេត្តសៀមរាបកំពុងស្វែងរកក្រពើ៤ក្បាលទៀត ក្រោយក្រពើ៣០ក្បាលរត់ចេញពីរបងខូច និងចាប់បានវិញ២៦ក្បាល។ ប្រជាពលរដ្ឋត្រូវបានណែនាំឱ្យចៀសវាងតំបន់ទឹកក្បែរកន្លែងកើតហេតុ។

  44. ថ្នាក់ដឹកនាំ Prince Group ម្នាក់ទៀតលាលែង ខណៈនាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យចាកចេញពីតំណែង

    នៅថ្ងៃទី១៣ ខែវិច្ឆិកា ក្រុមហ៊ុន Prince Real Estate Group បានប្រកាសថា លោក Edward Lee បានចាកចេញពីតំណែងនាយកប្រតិបត្តិ ហើយបានតែងតាំងលោក Zhao Yu ជាអ្នកគ្រប់គ្រងទូទៅ ទទួលបន្ទុកប្រតិបត្តិការប្រចាំថ្ងៃ និងការគ្រប់គ្រងអាជីវកម្ម។

  45. 【ការផ្តោតអារម្មណ៍សកល】ទាហានថៃបាញ់នៅព្រំដែនបណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិរាយការណ៍យ៉ាងច្រើន!

    ប្រព័ន្ធផ្សព្វផ្សាយធំៗជាច្រើននៅជុំវិញពិភពលោកបានរាយការណ៍យ៉ាងច្រើនអំពីហេតុការណ៍ថ្មីៗនេះ ដែលទាហានថៃបានបាញ់នៅព្រំដែនកម្ពុជា-ថៃ បណ្តាលឱ្យជនស៊ីវិលកម្ពុជាម្នាក់ស្លាប់ និងច្រើននាក់ទៀតរងរបួស។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើនេះ និងបានអំពាវនាវឱ្យបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យ ដើម្បីស៊ើបអង្កេតឱ្យបានហ្មត់ចត់។

  46. លោក អនុទីន បដិសេធចរចាជាថ្មីជាមួយកម្ពុជា និងថាកងទ័ពថៃត្រៀមទប់ទល់ការគំរាមគំហែងទាំងអស់

    ថ្ងៃទី១២ ខែវិច្ឆិកា លោក អនុទីន នាយករដ្ឋមន្ត្រីថៃ ថ្លែងនៅមហាវិទ្យាល័យការពារជាតិ ដោយចោទថាកម្ពុជាមិនគោរពសេចក្ដីប្រកាសរួម និងថាថៃនឹងផ្អាកការចរចាទ្វេភាគី ហើយមិនខ្លាចសម្ពាធពន្ធគយពីសហរដ្ឋអាមេរិក។

  47. សម្តេចធិបតី ថ្កោលទោសថៃដែលប្រើអំពើហិង្សាមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់

    សម្ដេច ហ៊ុន ម៉ាណែត បានថ្កោលទោសការបាញ់លើជនស៊ីវិលនៅភូមិព្រៃចាន់ និងអំពាវនាវឱ្យការពារប្រជាជន បញ្ឈប់អំពើហិង្សា និងស៊ើបអង្កេតដោយឯករាជ្យ។

  48. កងទ័ពថៃថាបាញ់តាមវិធានប្រើកម្លាំង ខណៈកម្ពុជាថ្កោលទោសការស្លាប់របស់ជនស៊ីវិល

    កងទ័ពថៃថាខ្លួនអនុវត្តតាមវិធានប្រើកម្លាំងក្នុងហេតុការណ៍បាញ់ប្រហារតាមព្រំដែនថ្ងៃទី១២ ខែវិច្ឆិកា។ កម្ពុជាថ្កោលទោសកងទ័ពថៃដែលបាញ់លើជនស៊ីវិល។ ជនស៊ីវិលកម្ពុជាម្នាក់ស្លាប់ និងបីនាក់របួស។ សម្ដេច ហ៊ុន ម៉ាណែត ស្នើឱ្យស៊ើបអង្កេតដោយឯករាជ្យ។

  49. ក្រសួងការពារជាតិ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានមកពិនិត្យស្ថានភាពជនរងរបួសពីការបាញ់ប្រហាររបស់យោធាថៃ នៅបន្ទាយមានជ័យ

    ក្រសួងការពារជាតិថា ក្រុមអ្នកសង្កេតការណ៍អាស៊ានបានទៅមន្ទីរពេទ្យកម្ពុជា–ជប៉ុន មង្គលបុរី នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីពិនិត្យស្ថានភាពជនស៊ីវិលរងរបួសពីការបាញ់ប្រហារថ្ងៃទី១២ ខែវិច្ឆិកា។

  50. សម្ដេច ហ៊ុន ម៉ាណែត ថ្កោលទោសយ៉ាងខ្លាំង! កម្ពុជាស្នើឱ្យមានការស៊ើបអង្កេតឯករាជ្យលើការបាញ់ប្រហាររបស់កងទ័ពថៃ!

    ល្ងាចថ្ងៃទី១២ ខែវិច្ឆិកា សម្ដេច ហ៊ុន ម៉ាណែត ថ្កោលទោសកងទ័ពថៃដែលបាញ់លើជនស៊ីវិលកម្ពុជាតាមព្រំដែនខេត្តបន្ទាយមានជ័យ និងស្នើការស៊ើបអង្កេតឯករាជ្យដោយមានអ្នកជំនាញអន្តរជាតិ។ របាយការណ៍បឋមរបស់កម្ពុជាថាម្នាក់ស្លាប់ និងបីនាក់របួស។