រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កិច្ចប្រជុំពិនិត្យរបាយការណ៍ EIA លើគម្រោងរោងចក្រផលិតស័ង្កសីអុកស៊ីត នៅខេត្តព្រះសីហនុ

សរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំតំណាងរដ្ឋបាលខេត្តចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ (EIA) សម្រាប់គម្រោងបង្កើតរោងចក្រផលិតស័ង្កសីអុកស៊ីត (Zinc Oxide) របស់ក្រុមហ៊ុន អ័រលន់ ហ្ស៊ីង អ៊ីនដាស្ទ្រី (ខេមបូឌា) ឯ. ក នៅតំបន់សេដ្ឋកិច្ចពិសេស ISI ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន។

កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំតំណាងរដ្ឋបាលខេត្តចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ (EIA) សម្រាប់គម្រោងបង្កើតរោងចក្រផលិតស័ង្កសីអុកស៊ីត (Zinc Oxide) របស់ក្រុមហ៊ុន អ័រលន់ ហ្ស៊ីង អ៊ីនដាស្ទ្រី (ខេមបូឌា) ឯ.ក នៅតំបន់សេដ្ឋកិច្ចពិសេស ISI ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន។

តាមការបញ្ជាក់របស់ក្រុមហ៊ុន រោងចក្រនេះមានសមត្ថភាពផលិតស័ង្កសីអុកស៊ីតចន្លោះពី ៣០.០០០ ទៅ ៥០.០០០ តោនក្នុងមួយឆ្នាំ។

ក្នុងកិច្ចប្រជុំ លោកអភិបាលរងខេត្តបានស្នើឱ្យយកចិត្តទុកដាក់លើការគ្រប់គ្រង និងត្រួតពិនិត្យគុណភាពខ្យល់ ការការពារសុខភាព និងសុវត្ថិភាពកម្មករ និងប្រជាពលរដ្ឋ ការរៀបចំផែនការឆ្លើយតបគ្រាអាសន្ន ព្រមទាំងវិធានការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងហានិភ័យការងារ។

ជាលទ្ធផល អង្គប្រជុំបានគាំទ្រជាគោលការណ៍ចំពោះគម្រោងនេះ ដោយតម្រូវឱ្យក្រុមហ៊ុនប្រឹក្សាយោបល់កែសម្រួលរបាយការណ៍ EIA ឱ្យស្របតាមមតិយោបល់របស់អង្គប្រជុំ។ ចំណុចសំខាន់ៗដែលត្រូវបញ្ជាក់បន្ថែមរួមមាន សមីការគីមី សង្វាក់ផលិតកម្ម សុវត្ថិភាពការងារ និងការគ្រប់គ្រងសំណល់រឹង សំណល់រាវ និងវត្ថុធាតុដើម ដើម្បីធានាសុវត្ថិភាព និងនិរន្តរភាពបរិស្ថាន។

សូមបញ្ជាក់ថា ស័ង្កសីអុកស៊ីតជាសមាសធាតុគីមីមានទម្រង់ជាម្សៅពណ៌ស ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងឧស្សាហកម្មកៅស៊ូ ប្លាស្ទិក ថ្នាំលាប សេរ៉ាមិច គ្រឿងអេឡិចត្រូនិក ព្រមទាំងផលិតផលវេជ្ជសាស្ត្រ និងគ្រឿងសម្អាង៕ដោយ៖ ប៉ៃ សុឃីម

កិច្ចប្រជុំពិនិត្យរបាយការណ៍ EIA លើគម្រោងរោងចក្រផលិតស័ង្កសីអុកស៊ីត នៅខេត្តព្រះសីហនុ

កិច្ចប្រជុំពិនិត្យរបាយការណ៍ EIA លើគម្រោងរោងចក្រផលិតស័ង្កសីអុកស៊ីត នៅខេត្តព្រះសីហនុ

កិច្ចប្រជុំពិនិត្យរបាយការណ៍ EIA លើគម្រោងរោងចក្រផលិតស័ង្កសីអុកស៊ីត នៅខេត្តព្រះសីហនុ

កិច្ចប្រជុំពិនិត្យរបាយការណ៍ EIA លើគម្រោងរោងចក្រផលិតស័ង្កសីអុកស៊ីត នៅខេត្តព្រះសីហនុ

កិច្ចប្រជុំពិនិត្យរបាយការណ៍ EIA លើគម្រោងរោងចក្រផលិតស័ង្កសីអុកស៊ីត នៅខេត្តព្រះសីហនុ

កិច្ចប្រជុំពិនិត្យរបាយការណ៍ EIA លើគម្រោងរោងចក្រផលិតស័ង្កសីអុកស៊ីត នៅខេត្តព្រះសីហនុ

កិច្ចប្រជុំពិនិត្យរបាយការណ៍ EIA លើគម្រោងរោងចក្រផលិតស័ង្កសីអុកស៊ីត នៅខេត្តព្រះសីហនុ

កិច្ចប្រជុំពិនិត្យរបាយការណ៍ EIA លើគម្រោងរោងចក្រផលិតស័ង្កសីអុកស៊ីត នៅខេត្តព្រះសីហនុ

ស្វែងយល់បន្ថែម

អត្ថបទលើប្រធានបទដូចគ្នា

អត្ថបទមុនៗក្នុងផ្នែកនេះ