រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា

ព័ត៌មានសង្គម និងកិច្ចការសាធារណៈនៅទូទាំងប្រទេសកម្ពុជា។

កម្ពុជាប្តឹងទៅUNករណីថៃបំផ្លិចបំផ្លាញផ្ទះពលរដ្ឋខ្មែរនិងឱ្យថៃសងសំណងដល់ជនរងគ្រោះ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានប្ដឹងទៅយន្តការអង្គការសហប្រជាជាតិ ថ្ងៃទី៥ មករា អំពីការបំផ្លិចបំផ្លាញលំនៅឋានដែលចោទថាបង្កដោយយោធាថៃ និងទាមទារឱ្យបញ្ឈប់ សងសំណង និងធានាការវិលត្រឡប់ដោយសុវត្ថិភាព។

CMAC៖ដើម្បីធានាសុវត្តិភាពដល់ប្រជាពលរដ្ឋដែលវិលត្រឡប់មកកាន់ភូមិឋានវិញ កម្លាំងរបស់អង្គភាពស៊ីម៉ាក់កម្ពុជាបាននឹងកំពុងបំពេញប្រតិបត្តិការយ៉ាងសកម្ម

ឯកឧត្តម ហេង រតនា ថា ស៊ីម៉ាក់បានដាក់ពង្រាយជិត៨០កងអនុសេតូចឬក្រុមពីកោះកុងដល់ព្រះវិហារ ដើម្បីឆ្លើយតបតម្រូវការបន្ទាន់ និងធានាសុវត្ថិភាពប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះវិញ។

កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត ប្រឆាំងនឹងការរំលោភបំពានរបស់ថៃ រួមទាំងការបន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់

ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថ្ងៃទី៤ ខែមករា ថា កម្ពុជាតវ៉ាប្រឆាំងសកម្មភាពយោធាថៃក្នុងខេត្ត៤ និងការពារព្រំដែនដោយសន្តិវិធី ការទូត និងច្បាប់អន្តរជាតិ មិនទទួលស្គាល់ការកែប្រែដោយកម្លាំង។