រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គ្រូដែលត្រៀមខ្លួនបានល្អ គឺជាគន្លឹះនៃជោគជ័យរបស់សិស្ស

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ការត្រៀមខ្លួន និងរៀបចំមេរៀនបានល្អរបស់គ្រូ ជាកត្តាសំខាន់នៃជោគជ័យរបស់សិស្ស។ សម្ដេចថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជាង១៥០០នាក់ នៃសាកលវិទ្យាល័យ South-East Asia នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ៖«បទល្មើសOnline Scams សំបុកធំៗបានបំបែកអស់ហើយ តែរីកនៅតាមផ្ទះពលរដ្ឋទៅវិញ ខណៈអាជ្ញាធរព្រះសីហនុ សកម្មក្នុងការបង្រ្កាប»!

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហ៊ូ សាគុណ បានថ្លែងនៅកិច្ចប្រជុំខេត្តព្រះសីហនុ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា សំបុក Online Scams ធំៗត្រូវបានបំបែក តែបទល្មើសតូចៗកំពុងរីកនៅតាមផ្ទះពលរដ្ឋ។ អភិបាលខេត្ត ម៉ាង ស៊ីណេត ក៏បានរាយការណ៍លទ្ធផលបង្ក្រាបក្នុងឆមាសទី១។

សម្ដេចតេជោ ហ៊ុន សែន ជួបគណៈប្រតិភូធុរកិច្ចអាមេរិក-អាស៊ាន ពិភាក្សាឱកាសពាណិជ្ជកម្មនិងវិនិយោគ

ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានទទួលគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយ Brian McFeeters នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចពិភាក្សាផ្តោតលើពាណិជ្ជកម្មកម្ពុជា-អាមេរិក ឱកាសវិនិយោគ និងការតភ្ជាប់ខ្សែច្រវាក់ឧស្សាហកម្មក្នុងតំបន់។

កម្ពុជាបន្តសហការជាមួយអាជ្ញាធរថៃ ស្វែងរកពលករខ្មែរបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនេសាទនៅសមុទ្រខេត្តត្រាត

មន្ត្រីកម្ពុជាប្រចាំប្រទេសថៃកំពុងសហការជាមួយអាជ្ញាធរថៃ ដើម្បីបន្តស្វែងរកពលករខ្មែរពីរនាក់ដែលបាត់ខ្លួន និងត្រូវបានគេជឿជាក់ថាបានបាត់បង់ជីវិត ក្នុងហេតុការណ៍លិចទូកនេសាទនៅខេត្តត្រាត។ អ្នកជួយសង្គ្រោះបានរកឃើញជនរងគ្រោះ៣នាក់ក្នុងចំណោម៥នាក់លើទូក រួមមានខ្មែរ២នាក់ និងថៃម្នាក់។

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានទទួលលោក Brian D. McFeeters ប្រធាននិងនាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋជាជនពិការក្រលំបាកមួយគ្រួសារទទួលបានដី១០មx៥០ម៉ែត្រនិងផ្ទះមួយខ្នងពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ តំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ បានប្រគល់ដី១០ម៉ែត្រ x ៥០ម៉ែត្រ និងផ្ទះមួយខ្នង ជាអំណោយរបស់អភិបាលខេត្ត ម៉ាង ស៊ីណេត និងលោកជំទាវ ជូនគ្រួសារលោក ម៉ៅ រឿន ដែលជាជនពិការ និងមានជីវភាពខ្វះខាត។ ក្រុមការងារក៏បាននាំយកអំណោយមនុស្សធម៌ដោយឡែកពីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

កម្ពុជាបង្កើនពាណិជ្ជកម្មជាមួយប្រទេសសមាជិក RCEP ជិត ២៥ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦

តាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ពាណិជ្ជកម្មកម្ពុជាជាមួយសមាជិក RCEP ក្នុងឆមាសទី១ ឆ្នាំ២០២៦ មានតម្លៃ២៤,៤ពាន់លានដុល្លារ កើនឡើង២៤%។ ការនាំចេញមានតម្លៃ៥,៦៣ពាន់លានដុល្លារ និងការនាំចូល១៨,៨ពាន់លានដុល្លារ។

កម្ពុជារាយការណ៍អ្នកស្លាប់ពាក់ព័ន្ធនឹងអេដស៍ ៦៩៧នាក់ និងអ្នកទទួលការព្យាបាលជាង ៧,១ម៉ឺននាក់

ក្រសួងព័ត៌មានអំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយបន្តផ្សាយសារអប់រំបង្ការមេរោគអេដស៍ និងប្រឆាំងគ្រឿងញៀន។ តាមទិន្នន័យក្រសួងសុខាភិបាលដែលបានរាយការណ៍ នៅចុងឆ្នាំ២០២៥ មានអ្នកទទួលការព្យាបាល ART ចំនួន៧១.៦៩៧នាក់ និងមានអ្នកស្លាប់ពាក់ព័ន្ធនឹងអេដស៍៦៩៧នាក់ក្នុងឆ្នាំនោះ។

ពន្ធដាក្រើនរំលឹកម្ចាស់អចលនទ្រព្យមកចុះបញ្ជីនិងរួសរាន់បង់ពន្ធឱ្យបានទាន់ពេលកំណត់

អគ្គនាយកដ្ឋានពន្ធដាររំលឹកម្ចាស់អចលនទ្រព្យឱ្យចុះបញ្ជី ឬកែតម្រូវព័ត៌មាន និងបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ឆ្នាំ២០២៦ ត្រឹមថ្ងៃទី៣០ ខែកញ្ញា។ សេចក្តីជូនដំណឹងថ្ងៃទី១៧ ខែកក្កដា ក៏រំលឹកពីពន្ធបន្ថែមនិងការប្រាក់ចំពោះការយឺតយ៉ាវផងដែរ។

លោកជំទាវ ចម និម្មល ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ឆមាសទី២ ឆ្នាំនេះ របស់អគ្គនាយកដ្ឋានគោលនយោបាយ-ជំរុញពាណិជ្ជកម្ម

នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងកំណត់ទិសដៅឆមាសទី២ របស់អគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម។ កិច្ចប្រជុំផ្ទាល់និងអនឡាញផ្តោតលើប្រសិទ្ធភាព ការគ្រប់គ្រង និងសេវាសាធារណៈ។