រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

ពលករមីយ៉ាន់ម៉ា៤នាក់សង្ស័យសម្លាប់ថៅកែចិន ក្រោយជម្លោះរឿងជេរស្ដី និងកាត់ប្រាក់ឈ្នួល

ពលករមីយ៉ាន់ម៉ា៤នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធការវាយប្រហារនៅការដ្ឋានសំណង់ក្នុងទីក្រុងបាងកក ដែលសម្លាប់និយោជកជនជាតិចិនម្នាក់ និងធ្វើឱ្យម្នាក់ទៀតរងរបួស។ ជម្លោះប្រាក់ឈ្នួល និងព័ត៌មានលម្អិតនៅតែស្ថិតក្រោមការស៊ើបអង្កេត។

ខេត្តព្រះសីហនុ បើកយុទ្ធនាការ «រត់ដើម្បីភពផែនដី» បំផុសស្មារតីកាត់បន្ថយប្លាស្ទិក និងលើកកម្ពស់សុខភាព

ខេត្តព្រះសីហនុបានបើកយុទ្ធនាការ «រត់ដើម្បីភពផែនដី» រួមជាមួយការសម្អាតបរិស្ថាន និងផ្សព្វផ្សាយការកាត់បន្ថយប្លាស្ទិក ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យចូលរួមថែរក្សាបរិស្ថាន និងហាត់ប្រាណ។

តម្លៃប្រេង ស្ទុះឡើងលើស ១១៥ ដុល្លារ ខណៈក្រុមហ៊ូទីបន្តវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត

តាមសេចក្ដីរាយការណ៍ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលសាអូឌីត និងហានិភ័យនៅច្រកសមុទ្រ Hormuz បង្កក្តីបារម្ភពីការផ្គត់ផ្គង់ ដោយប្រេង Brent ឡើងដល់១១៥,៧៤ដុល្លារ និង WTI ដល់១០២,៧២ដុល្លារក្នុងមួយបារ៉ែល។

«ផ្ទះ» ដែលរស់នៅពីរឆ្នាំ ត្រូវផ្អាកដំណើរភ្លាមៗ! រដ្ឋមន្ត្រីទេសចរណ៍កម្ពុជាឡើងនាវាសួរសុខទុក្ខអ្នកដំណើរ

នាវា Villa Vie Odyssey បានផ្អាកប្រតិបត្តិការនៅកំពង់ផែព្រះសីហនុ ដោយសារថ្លៃប្រេងឥន្ធនៈកើនឡើង។ រដ្ឋមន្ត្រីទេសចរណ៍ ហួត ហាក់ បានឡើងនាវាសួរសុខទុក្ខអ្នកដំណើរ និងនាវិក ព្រមទាំងសម្របសម្រួលជំនួយ។