ព្រំដែនកម្ពុជា-ថៃ
កម្ពុជា និងថៃ មានព្រំដែនគោករួមគ្នាដ៏វែង ដែលមានច្រកទ្វារអន្តរជាតិជាច្រើន រួមមានច្រកប៉ោយប៉ែត-អារញ្ញប្រាថេត (Poipet–Aranyaprathet) និងច្រកចាំយាម-ហាតឡេក (Cham Yeam–Hat Lek) នៅខេត្តកោះកុង។
ទំព័រនេះតាមដានព័ត៌មានអំពីព្រំដែន រួមទាំងការឆ្លងកាត់ព្រំដែន ពាណិជ្ជកម្ម ការធ្វើដំណើរ និងសេចក្តីជូនដំណឹងផ្លូវការ។ ស្ថានភាពនៃការឆ្លងកាត់ព្រំដែនអាចផ្លាស់ប្តូរក្នុងរយៈពេលខ្លី ដូច្នេះសូមពិនិត្យសេចក្តីជូនដំណឹងផ្លូវការចុងក្រោយមុនធ្វើដំណើរ។
អត្ថបទថ្មីៗ
ជប៉ុនបង្ហាញឆន្ទៈបន្តគាំទ្រចំពោះដំណោះស្រាយដោយសន្តិវិធីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
លោក HAYASHI TEIJI ឯកអគ្គរដ្ឋទូតទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ បានជួបរដ្ឋមន្ត្រីការបរទេសស្ដីទី អ៊ាត សោភា ថ្ងៃទី២៥ កុម្ភៈ និងបញ្ជាក់ជប៉ុនគាំទ្រដំណោះស្រាយសន្តិវិធី។
រដ្ឋមន្ត្រីការពារជាតិថៃស្នើសង់របងអចិន្ត្រៃយ៍តាមផ្នែកខ្លះនៃព្រំដែនកម្ពុជា–ថៃ
រដ្ឋមន្ត្រីការពារជាតិថៃ ណាត់ថាក់ផុន ណាកផានីត បានស្នើឱ្យពិចារណាសង់របង និងអនុវត្តវិធានការផ្សេងទៀត ដើម្បីកាត់បន្ថយចំណាយលើការដាក់ពង្រាយកងទ័ពច្រើននាក់។
កម្ពុជានាំអង្គទូតទៅព្រំដែន និងបញ្ជាក់ជំហរប្រឆាំងការកែប្រែព្រំដែនដោយកម្លាំង
ក្រសួងការបរទេសបានរៀបចំឱ្យអង្គទូត និងតំណាងអង្គការអន្តរជាតិចុះព្រំដែនកម្ពុជា–ថៃ នៅថ្ងៃទី២៣ ខែកុម្ភៈ ដើម្បីស្ដាប់ការបង្ហាញរបស់កម្ពុជាអំពីតំបន់ដែលកម្ពុជាថា កងទ័ពថៃកំពុងកាន់កាប់។
របាយការណ៍គេហទំព័រ The New York Editorial អះអាងថា ថៃបានបំពានច្បាប់អន្តរជាតិ
គេហទំព័រ The New York Editorial បានផ្សាយរបាយការណ៍ផ្អែកលើប្រភពបើកចំហ ដោយអះអាងថា ថៃបានបំពានច្បាប់អន្តរជាតិក្នុងជម្លោះព្រំដែនកម្ពុជា–ថៃ។ មជ្ឈមណ្ឌលព័ត៌មានរួមរបស់ភាគីថៃបានច្រានចោលការចោទប្រកាន់នេះ និងអះអាងថា សកម្មភាពរបស់ថៃជាការការពារខ្លួនស្របច្បាប់។
បទឈប់បាញ់មិនមែនមានន័យថាមានសុវត្ថិភាពទេ! មីននៅព្រំដែនមិនទាន់បោសសម្អាត គ្រួសាររាប់ម៉ឺននៅតែប្រឈមហានិភ័យ «ជាន់មីន» ពេលត្រឡប់ទៅផ្ទះ
នៅថ្ងៃទី២០ ខែកុម្ភៈ ទោះបីជាសំឡេងកាំភ្លើងនៅព្រំដែនកម្ពុជា-ថៃបានស្ងប់ក៏ដោយ ប៉ុន្តែគ្រោះថ្នាក់ពិតប្រាកដកំពុងកប់នៅក្រោមដី។ ផ្ទៃដីយ៉ាងធំនៅតែពោរពេញដោយមីន គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះ ហើយប្រជាជនយ៉ាងហោចណាស់ ៧១ ០០០ នាក់នៅតែស្នាក់នៅទីតាំងជម្រកបណ្ដោះអាសន្ន មិនអាចត្រឡប់ទៅផ្ទះវិញបាន។
កម្ពុជាបន្តស្នើសុំឯកសារពីបារាំងដើម្បីដោះស្រាយបញ្ហាជាមួយថៃដោយស្របច្បាប់និងជៀសវាងជម្លោះកាន់តែរីកធំ
ឯកសារប្រវត្តិសាស្ត្រសម័យអាណានិគមបារាំងបានក្លាយ ជាចំណុចស្នូលនៃវិវាទព្រំដែនកម្ពុជា–ថៃ។ អ្នកវិភាគយល់ថា ការទាញបញ្ហាទៅបារាំងគឺជាជំហានពង្រឹងភាពស្របច្បាប់ ប្រសិនបើត្រូវបញ្ជូនបញ្ហាព្រំដែនកម្ពុជា-ថៃទៅកាន់តុលាការអន្តរជាតិ ICJ។
បទសម្ភាសន៍ «រ៉យទ័រ» ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត៖ គូសបន្ទាត់ក្រហមបីលើបញ្ហាព្រំដែន ការប្រឆាំងការឆបោក និងការទូត
នៅថ្ងៃទី១៧ ខែកុម្ភៈ តាមម៉ោងក្នុងស្រុក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដោយឆ្លើយតបលើបញ្ហាក្តៅៗ ដូចជាស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ការគ្រប់គ្រងការឆបោកតាមអនឡាញ និងទំនាក់ទំនងរបស់កម្ពុជាជាមួយចិន និងសហរដ្ឋអាមេរិក ដោយជំហររួមមានភាពច្បាស់លាស់ និងត្រង់ៗ។
ការវាយប្រហាររបស់ថៃធ្វើឱ្យប្រព័ន្ធអគ្គិសនីនៅព្រំដែនកម្ពុជារងការខូចខាតធ្ងន់ធ្ងរ! ការខាតបង់លើសពី ៥ លានដុល្លារ
នៅថ្ងៃទី១២ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា លោក កែវ រតនៈ បានបង្ហើបថា ដោយសារផលប៉ះពាល់ពីការវាយប្រហារឆ្លងដែនរបស់កងទ័ពថៃកាលពីមុន ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនៅតាមព្រំដែនកម្ពុជា-ថៃ បានរងការខូចខាតធ្ងន់ធ្ងរ ដោយការខាតបង់សេដ្ឋកិច្ចផ្ទាល់មានលើសពី ៥ លានដុល្លារអាមេរិក។
ការចុះផ្ទៀងផ្ទាត់ជាក់ស្តែងលើកដំបូងក្រោយបទឈប់បាញ់៖ អ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យស្ថានការណ៍នៅព្រំដែនកម្ពុជា–ថៃ
ក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងនៅថ្ងៃទី៦ ខែកុម្ភៈថា ក្រុមសម្របសម្រួលកម្ពុជាបានសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ានចុះទៅតំបន់អូរថ្ម ស្រុកវាលវែង ដើម្បីសង្កេត និងផ្ទៀងផ្ទាត់ស្ថានការណ៍ព្រំដែនកម្ពុជា–ថៃ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើបារាំងឱ្យផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
តាមសេចក្តីប្រកាសថ្ងៃទី៤ ខែកុម្ភៈ ហ៊ុន ម៉ាណែត បានសរសេរជូនប្រធានាធិបតីបារាំង ស្នើការគាំទ្របច្ចេកទេស និងឯកសារប្រវត្តិសាស្ត្រសម្រាប់ដោះស្រាយបញ្ហាព្រំដែនកម្ពុជា–ថៃដោយសន្តិវិធី។
កម្ពុជា–ថៃ បើកកិច្ចប្រជុំ RBC នៅច្រកចាំយាម–ហាតលឹក បន្តពិភាក្សាដោះស្រាយបញ្ហាព្រំដែន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤:១៧នាទីរសៀល ក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា–ថៃ (RBC) បានបើកកិច្ចប្រជុំរួមគ្នា នៅច្រកអន្តរជាតិ ចាំយាម–ហាតលឹក ស្ថិតក្នុងស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។
តំណាងយោធាមកពី ២០ ប្រទេសចុះទៅព្រំដែនថៃ–កម្ពុជា ដើម្បីស្វែងយល់ផ្ទាល់ពីសកម្មភាពក្រុមឆបោកឆ្លងដែន
នៅថ្ងៃទី២ ខែកុម្ភៈ តំណាងយោធាមកពី ២០ ប្រទេសបានចុះពិនិត្យផ្ទាល់នៅច្រកជោងជុំ ខេត្តសុរិន្ទ នៅព្រំដែនថៃ–កម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពឆបោកតាមទូរគមនាគមន៍ឆ្លងដែន និងការផ្លាស់ទីលំនៅរបស់ក្រុមឆបោកនាពេលថ្មីៗនេះ។
ប្រធានក្រុមសភាជាតិកម្ពុជាបង្ហាញការវិវឌ្ឍនៃជម្លោះព្រំដែនកម្ពុជា-ថៃក្នុងកិច្ចប្រជុំសភាប្រើភាសាបារាំង
អ៊ុច បូររិទ្ធ បានលើកក្តីបារម្ភពីស្ថានការណ៍ព្រំដែនកម្ពុជា–ថៃ នៅកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ APF នៅម៉ុងតេណេហ្គ្រោ និងអំពាវនាវឱ្យគាំទ្រដំណោះស្រាយដោយសន្តិវិធីតាមច្បាប់អន្តរជាតិ។
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ?
ពុយ គា បានរៀបរាប់ថា មិនមានសំណួរព្រំដែនកម្ពុជា–ថៃអំឡុងសន្និសីទសារព័ត៌មានរបស់ Theresa Lazaro នៅសេប៊ូថ្ងៃទី២៩ មករា ប៉ុន្តែក្រោយចប់ អ្នកសារព័ត៌មានបានសួរ ហើយលោកស្រីឆ្លើយថាមិនមានការទម្លុះទម្លាយលើបញ្ហានេះ។
អភិបាលបាត់ដំបងរាយការណ៍ថា ខេត្តរងគ្រាប់ផ្លោងជាង៣៥០គ្រាប់ក្នុងជម្លោះព្រំដែនកម្ពុជា–ថៃ
របាយការណ៍ជូនក្រុមសង្កេតការណ៍អាស៊ានថា ការផ្លោងនិងទម្លាក់គ្រាប់បែកបណ្ដាលឱ្យ២៦៤៩១គ្រួសារ ប្រហែល៨៩៤៤៧នាក់ ចាកចេញពីផ្ទះ ខណៈមិនទាន់បង្ហាញទិន្នន័យខូចខាតនិងស្លាប់របួសលម្អិត។
កម្ពុជាតវ៉ាម្តងទៀត៖ សកម្មភាពរបស់ភាគីថៃនៅតំបន់ព្រំដែន «ហួសបន្ទាត់»
ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ការតវ៉ាជាផ្លូវការម្តងទៀតទៅប្រទេសថៃ ចំពោះសកម្មភាពរបស់ភាគីថៃនៅតំបន់ព្រំដែន ដោយបញ្ជាក់ថា សកម្មភាពទាំងនោះបានរំលោភលើការឯកភាពលើការបន្ធូរបន្ថយភាពតានតឹងដែលភាគីទាំងពីរបានសម្រេច ហើយបានបញ្ជាក់ជាថ្មីថា ព្រំដែនកម្ពុជា-ថៃមានមូលដ្ឋានច្បាប់អន្តរជាតិច្បាស់លាស់ និងស្របច្បាប់។
ក្នុងជម្លោះព្រំដែនកម្ពុជា–ថៃ ប្រតិបត្តិករទេសចរណ៍មើលឃើញថា ជាឱកាសឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍ឲ្យកាន់តែខ្លាំង
ប្រតិបត្តិករទេសចរណ៍សៀមរាបថាជម្លោះព្រំដែនប៉ះពាល់អាជីវកម្ម ប៉ុន្តែមើលឃើញឱកាសពីការហោះហើរនិងគោលនយោបាយលើកលែងទិដ្ឋាការភ្ញៀវចិន ហើយស្នើពិចារណាទីផ្សារផ្សេងទៀត។
ថៃថានឹងស្នើបន្តកិច្ចចរចាព្រំដែនកម្ពុជា–ថៃ ក្រោយរដ្ឋាភិបាលថ្មីចូលកាន់តំណែង
ថៃបានលើកឡើងថា ក្រោយបង្កើតរដ្ឋាភិបាលថ្មី និងបំពេញនីតិវិធីក្នុងស្រុក នឹងស្នើតាមផ្លូវការទូតឱ្យបន្តកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា–ថៃ ដើម្បីពិភាក្សាការវាស់វែង និងខណ្ឌសីមាព្រំដែនគោក។
ក្រោយជម្លោះព្រំដែនកម្ពុជា–ថៃ ប្រជាជនជាង១៦ម៉ឺននាក់នៅតែមិនទាន់អាចត្រឡប់ទៅផ្ទះវិញ
គិតត្រឹមព្រឹកថ្ងៃទី១១ មករា អ្នកភៀសខ្លួនដោយជម្លោះព្រំដែន១៦១.៤៧២នាក់នៅតែស្នាក់នៅជំរំសុវត្ថិភាព ក្នុងនោះស្ត្រី៨៤.២៥៦នាក់ និងកុមារ៥២.៦៧៤នាក់ ខណៈផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធខូចខាត ព្រមទាំងយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្តរារាំងការវិលត្រឡប់។
ហ៊ុន ម៉ាណែត៖ បញ្ហាព្រំដែនកម្ពុជា–ថៃនឹងដោះស្រាយដោយសន្តិវិធី និងស្របច្បាប់
ហ៊ុន ម៉ាណែត បញ្ជាក់ថា រដ្ឋាភិបាលប្តេជ្ញាដោះស្រាយវិវាទព្រំដែនកម្ពុជា–ថៃដោយសន្តិវិធី តាមគោលការណ៍បច្ចេកទេស និងច្បាប់អន្តរជាតិ គោរពសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងអរគុណប្រជាពលរដ្ឋដែលជួយកងទ័ព នគរបាល និងជនភៀសសឹក។
ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក៖ប្រធានាធិបតី Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
ក្នុងជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត នៅភ្នំពេញ ថ្ងៃទី១០ ខែមករា លោក DeSombre បានបញ្ជាក់ការគាំទ្ររបស់អាម៉េរិកចំពោះបទឈប់បាញ់ និងប្រកាសជំនួយដល់ជនភៀសសឹក ការដោះមីន និងការប្រឆាំងការឆបោកតាមបច្ចេកវិទ្យា។
អាមេរិកថា ការផ្ទុះនៅព្រំដែនកម្ពុជា-ថៃជាឧបទ្ទវហេតុ មិនប៉ះពាល់ដល់បទឈប់បាញ់
អាមេរិកថា ថ្ងៃទី៩ ខែមករា ការផ្ទុះព្រំដែនថ្ងៃទី៦ ខែមករាមិនមានចេតនា ហើយមេបញ្ជាការទាំងពីរបានទាក់ទងគ្នា និងមិនសងសឹក។ កម្ពុជាថាជាសំណល់ផ្ទុះ ខណៈថៃចោទអំពីគ្រាប់ត្បាល់ និងកម្ពុជាចោទអំពីដ្រូនថៃឆ្លងដែន។
អូស្ត្រាលីផ្ដល់ជំនួយមនុស្សធម៌ ២៥ម៉ឺនដុល្លារ ដល់ពលរដ្ឋភៀសសឹកកម្ពុជា
អូស្ត្រាលីប្រកាសផ្ដល់ជំនួយមនុស្សធម៌ ២៥ម៉ឺនដុល្លារអាម៉េរិក តាមរយៈអង្គការអុកស្វាម ដល់ពលរដ្ឋកម្ពុជាដែលភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ។
ជនជាតិចិន៦នាក់ត្រូវឃាត់ខ្លួនពេលលួចឆ្លងព្រំដែនថៃ-កម្ពុជា សង្ស័យពាក់ព័ន្ធការឆបោក
កងទ័ពជើងទឹកថៃឱ្យដឹងថា ជនជាតិចិន៦នាក់ត្រូវបានឃាត់ខ្លួនពេលប៉ុនប៉ងលួចឆ្លងចូលកម្ពុជា ហើយករណីសង្ស័យពាក់ព័ន្ធបទល្មើសឆ្លងដែន និងការឆបោកកំពុងស្ថិតក្រោមការស៊ើបអង្កេត។
រដ្ឋាភិបាលកម្ពុជាបង្កើតក្រុមការងារពិសេស ដើម្បីដោះស្រាយការខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជាបានប្រកាសថា រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារពិសេសមួយ ទទួលបន្ទុកដោះស្រាយការខាតបង់ជីវភាព និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធដែលបង្កឡើងដោយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសម្របសម្រួលការវាយតម្លៃ ការកសាងឡើងវិញ និងការគ្រប់គ្រងបន្តបន្ទាប់។
សម្តេចហ៊ុន សែនចុះសួរសុខទុក្ខបុគ្គលិករៀបចំសម្ភារៈជំនួយដល់ប្រជាជនភៀសខ្លួនតាមព្រំដែន
សម្តេចហ៊ុន សែនបានសួរសុខទុក្ខបុគ្គលិករៀបចំជំនួយថ្ងៃទី៣០ ខែធ្នូ ពិនិត្យការវេចខ្ចប់និងផែនការចែកចាយ ហើយជំរុញឱ្យសម្ភារៈទៅដល់ប្រជាជនភៀសខ្លួននៅខេត្តតាមព្រំដែនកម្ពុជា–ថៃដោយសុវត្ថិភាពនិងទាន់ពេល។
រាជរដ្ឋាភិបាល សម្រេចបង្កើតក្រុមការងារស្តារជីវភាពពលរដ្ឋ និងហេដ្ឋារចនាសម្ព័នដែលខូតខាត ពីជម្លោះព្រំដែនកម្ពុជា-ថៃ
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើសេចក្ដីសម្រេចនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។ ក្រុមការងារចំពោះកិច្ចនេះនឹងវាយតម្លៃផលប៉ះពាល់ដល់ជីវភាព និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងកំណត់តម្រូវការស្ដារឡើងវិញ។
ក្រោយពីស្ថានភាពបានស្ងប់ស្ងាត់នៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ បានបណ្តាលឱ្យមានជនភៀសសឹកសរុបចំនួន ៦៤៩.០២៣នាក់ មានអ្នកស្លាប់ ៣១នាក់ និងរបួស ៩៤នាក់
គិតចាប់ពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ មានពលរដ្ឋស្លាប់ចំនួន ៣១នាក់ និងរបួស ៩៤នាក់។ ចំណែកឯជនភៀសសឹក គិតមកដល់ម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែធ្នូ មានចំនួនសរុប ៦៤៩.០២៣នាក់ (ក្នុងនោះ ស្ត្រី ៣៣៨.៩៦៥នាក់ និងកុមារ ២០៤.៦២០នាក់)។
ក្លិបអ្នកកាសែតកម្ពុជា បានចែកអាវក្រោះ និងមួកសុវត្ថិភាពដល់អ្នកសារព័ត៌មាន ដើម្បីការពារសុវត្ថិភាពពេលបំពេញការងារនៅព្រំដែនកម្ពុជា-ថៃ
ក្លិបអ្នកកាសែតកម្ពុជាចែកអាវក្រោះនិងមួកសុវត្ថិភាពដល់អ្នកសារព័ត៌មាន៥៧រូបពី៣៦ស្ថាប័ន ថ្ងៃទី២៦ ខែធ្នូ។ លោក ពុយ គា ថាមិនទាន់គ្រប់តម្រូវការ ហើយនឹងស្វែងរកជំនួយបន្ថែម។
ជម្លោះកម្ពុជា-ថៃ! សម្តេចធិបតី បញ្ជាក់ជាថ្មីទៅកាន់លោក Rubio អំពីជំហរសន្តិវិធីរបស់កម្ពុជា
សម្តេច ហ៊ុន ម៉ាណែត ពិភាក្សាតាមទូរសព្ទជាមួយលោក Marco Rubio យប់ថ្ងៃទី២៥ ខែធ្នូ អំពីព្រំដែនកម្ពុជា-ថៃ ហើយបញ្ជាក់ការប្តេជ្ញាគោរពកិច្ចព្រមព្រៀងនិងសេចក្តីថ្លែងការណ៍គូឡាឡាំពួ ដើម្បីឈប់បាញ់ឆាប់និងសន្តិភាពយូរអង្វែង។
