ខេត្តសៀមរាប៖ នាព្រឹកថ្ងៃ ទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាស្តីពី «អភិបាលកិច្ចល្អ» ដែលរៀបចំឡើងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ (23rd ACCSM) និងកិច្ចប្រជុំអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ស្តីពីកិច្ចការមុខងារសាធារណៈ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងតំណាងប្រទេសជាសមាជិកអាស៊ាន និងអាស៊ានបូកបី៕
ដោយ៖ ប៉ៃ សុឃីម








