វិនិយោគកម្ពុជាឆ្នាំ២០២៥មានប្រមាណ ១០ ពាន់លានដុល្លារ ចិននៅតែជាប្រភពធំបំផុតកម្ពុជាបានអនុម័តគម្រោងវិនិយោគ ៦៣០ មានទុនតាមកិច្ចព្រមព្រៀងប្រមាណ ១០ ពាន់លានដុល្លារនៅឆ្នាំ២០២៥ រំពឹងបង្កើតការងារលើស ៤៣ ម៉ឺនកន្លែង។ ចិនមានចំណែកលើស ៥៤ ភាគរយនៃទុនសរុប។2026-01-06KPS99TV
ឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករជាង ៩៤ម៉ឺនតោន រកចំណូលជាង៦០០លានដុល្លារ កើនឡើងជាង ៤៥%សហព័ន្ធស្រូវអង្ករកម្ពុជាថា ឆ្នាំ២០២៥ ក្រុមហ៊ុន៦៨បាននាំចេញអង្ករ៩៤០៣២១តោនទៅ៧៥ប្រទេសនិងតំបន់។ ការនាំចេញអង្ករកើន៤៥,៥៩% និងស្រូវកើន៣២,៤៣% ធៀបឆ្នាំ២០២៤។2026-01-06KPS99TV
ឆ្នាំ២០២៥! កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅបានជាង១លានតោន កើនឡើង២៧%សមាគមគ្រាប់ស្វាយចន្ទីកម្ពុជាថា ឆ្នាំ២០២៥ ការនាំចេញគ្រាប់ឆៅកើន២៧% និងទទួលចំណូល១,៥ពាន់លានដុល្លារ កើនប្រមាណ៣០%។ គ្រាប់ឆៅទៅវៀតណាម ខណៈកែច្នៃនាំទៅជប៉ុន និងសហភាពអឺរ៉ុបជាដើម។2026-01-05KPS99TV
ក្នុងឆ្នាំ ២០២៥ កម្ពុជា រកចំណូលបានប្រមាណ ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ១ លានតោនតួលេខក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា ឆ្នាំ២០២៥ នាំចេញគ្រាប់ឆៅជាង១លានតោន តម្លៃប្រមាណ១.៥ពាន់លានដុល្លារ ហើយបរិមាណកើនប្រមាណ២៧%ពីឆ្នាំ២០២៤។2026-01-02KPS99TV
ខេត្តកំពតក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះកំពុងមានភាពទាក់ទាញទេសចរណ៍ និងការវិនិយោគទាំងក្នុងស្រុក និងអន្តរជាតិកើនឡើងប្រធានមន្ទីរទេសចរណ៍ខេត្តកំពត សយ ស៊ីណុល លើកឡើងថា ការវិនិយោគក្នុងសេវាស្នាក់នៅកើនឡើង ដោយមានបន្ទប់ជាង៥.០០០។ គម្រោងនៅបូកគោ រួមទាំងពុទ្ធបដិមា១០៨ម៉ែត្រ និងផ្លូវទៅជាតិលេខ៤ កំពុងសាងសង់។2026-01-02KPS99TV
ធនាគារជាតិនឹងសម្របសម្រួលសំណើសុំលើកលែងការបង់ប្រាក់ឱ្យយោធិនជួរមុខមុនជនភៀសសឹកដោយសារសំណើរកើនឡើងច្រើនធនាគារជាតិស្នើជនភៀសសឹកយោគយល់ចំពោះការផ្តល់អាទិភាពសម្របសម្រួលសំណើយោធិនជួរមុខ និងឱ្យយោធិនដែលមិនទាន់បានឆ្លើយតបទាក់ទងធនាគារជាតិ។2026-01-02KPS99TV
ពាណិជ្ជកម្មកម្ពុជា–អាម៉េរិកកើន២៧%ក្នុង១១ខែដំបូង ខណៈអាម៉េរិកនៅតែជាទីផ្សារនាំចេញធំបំផុតតាមតួលេខក្រសួងពាណិជ្ជកម្មដែលបានរាយការណ៍ថ្ងៃទី២៧ ខែធ្នូ ពាណិជ្ជកម្មកម្ពុជា–អាម៉េរិកខែមករា–វិច្ឆិកាមាន១១.៨៧ពាន់លានដុល្លារ កើនប្រមាណ២៧.៧% ក្នុងនោះនាំចេញ១១.៥ពាន់លាន និងនាំចូល៣៦៧លានដុល្លារ។2025-12-28KPS99TV
ខេត្តព្រះសីហនុទទួលគម្រោងវិនិយោគ ៤១២គម្រោង ទុនជិត៨ពាន់លានដុល្លារ អាចបង្កើតការងារប្រមាណ៥២,០០០កន្លែងក្រុមការងារបង្ហាញថា ឆ្នាំ២០២៤–២០២៥មានគម្រោង៤១២ទទួលការគាំទ្រ ទុនប្រមាណ៧៩៧១លានដុល្លារ និងអាចបង្កើតការងារប្រមាណ៥២០០០កន្លែង។ ឆ្នាំ២០២៥ គម្រោង១៩៩ទទួលគោលការណ៍លើកទឹកចិត្តពិសេស ហើយកម្មវិធីបន្តដល់ចុងឆ្នាំ២០២៧។2025-12-28KPS99TV
អ្នកវិនិយោគជាតិនិងអន្តរជាតិនៅតែជឿជាក់លើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ និងសម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជាលោក ថុង សេដ្ឋា ម្ចាស់គម្រោង Run Mansion ថ្លែងក្នុងពិធីបើកគម្រោងថ្ងៃទី២៥ ខែធ្នូថា ដៃគូចិនបន្តវិនិយោគលំនៅដ្ឋានប្រណិត។ អភិបាលរងខេត្ត ហែម ដារិទ្ធ គាំទ្រគម្រោង និងលើកឡើងពីការអភិវឌ្ឍនិងការសម្រួលវិនិយោគ។2025-12-26KPS99TV
ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដឹកនាំប្រតិភូចុះពិនិត្យគម្រោងវិនិយោគក្នុងខេត្តលោក ហ៊ាន សាហ៊ីប និងអភិបាលខេត្ត ម៉ាង ស៊ីណេត ចុះពិនិត្យគម្រោងទទួលការលើកទឹកចិត្តពីកម្មវិធីពិសេស ថ្ងៃទី២៦ ខែធ្នូ។ សេចក្តីរាយការណ៍រាយគម្រោងខ្សែភ្លើងនិងរឡូខ្សែកាប អាលុយមីញ៉ូម គ្រឿងសង្ហារិម និងភស្តុភារឃ្លាំងគយ។2025-12-26KPS99TV