រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ផ្តល់សិទ្ធិអាទិភាពដល់សិស្សានុសិស្សពេលចេញពីសាលារៀន ដើម្បីសុវត្ថិភាពទាំងអស់គ្នា!

ប៉ៃ សុឃីម
ស្តាប់ព័ត៌មាន1:14

សេចក្តីសង្ខេប

នៅខេត្តព្រះសីហនុ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងសម្រួលចរាចរណ៍ពេលសិស្សានុសិស្សចេញពីសាលារៀន។ សមត្ថកិច្ចអំពាវនាវដល់អ្នកបើកបរ បន្ថយល្បឿន និងផ្តល់សិទ្ធិអាទិភាពដល់សិស្សានុសិស្ស។

ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក តែងតែយកចិត្តទុកដាក់ចុះជួយសម្របសម្រួលចរាចរណ៍ជារៀងរាល់ថ្ងៃ ដើម្បីធានាសុវត្ថិភាពជូនដល់សិស្សានុសិស្សពេលចេញពីសាលារៀន។

ផ្តល់សិទ្ធិអាទិភាពដល់សិស្សានុសិស្សពេលចេញពីសាលារៀន ដើម្បីសុវត្ថិភាពទាំងអស់គ្នា!

ផ្តល់សិទ្ធិអាទិភាពដល់សិស្សានុសិស្សពេលចេញពីសាលារៀន ដើម្បីសុវត្ថិភាពទាំងអស់គ្នា!

ផ្តល់សិទ្ធិអាទិភាពដល់សិស្សានុសិស្សពេលចេញពីសាលារៀន ដើម្បីសុវត្ថិភាពទាំងអស់គ្នា!

ជាក់ស្តែង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការចង្អុលណែនាំជាប្រចាំរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្សប្រកបដោយភាពកក់ក្តៅ។ផ្តល់សិទ្ធិអាទិភាពដល់សិស្សានុសិស្សពេលចេញពីសាលារៀន ដើម្បីសុវត្ថិភាពទាំងអស់គ្នា!

សកម្មភាពនេះធ្វើឡើងជាប្រចាំ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ និងធានាបាននូវសុវត្ថិភាពខ្ពស់ជូនដល់ប្អូនៗសិស្សានុសិស្ស។ ក្នុងនោះដែរ សមត្ថកិច្ចក៏សូមអំពាវនាវដល់អ្នកបើកបរគ្រប់រូប មេត្តាបើកបរដោយការប្រុងប្រយ័ត្ន បន្ថយល្បឿន និងផ្តល់សិទ្ធិអាទិភាពដល់សិស្សានុសិស្សឆ្លងកាត់ផ្លូវ នៅពេលចេញពីសាលារៀន ព្រោះសុវត្ថិភាពចរាចរណ៍គឺជាកត្តាចម្បងសម្រាប់យើងទាំងអស់គ្នា៕ដោយ៖ ប៉ៃ សុឃីម

ផ្តល់សិទ្ធិអាទិភាពដល់សិស្សានុសិស្សពេលចេញពីសាលារៀន ដើម្បីសុវត្ថិភាពទាំងអស់គ្នា!

ផ្តល់សិទ្ធិអាទិភាពដល់សិស្សានុសិស្សពេលចេញពីសាលារៀន ដើម្បីសុវត្ថិភាពទាំងអស់គ្នា!

ផ្តល់សិទ្ធិអាទិភាពដល់សិស្សានុសិស្សពេលចេញពីសាលារៀន ដើម្បីសុវត្ថិភាពទាំងអស់គ្នា!

ផ្តល់សិទ្ធិអាទិភាពដល់សិស្សានុសិស្សពេលចេញពីសាលារៀន ដើម្បីសុវត្ថិភាពទាំងអស់គ្នា!

ស្វែងយល់បន្ថែម

អត្ថបទលើប្រធានបទដូចគ្នា

អត្ថបទមុនៗក្នុងផ្នែកនេះ