រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា ជំរុញចក្ខុវិស័យ «គោលដៅទេសចរណ៍តែមួយ» ក្នុងកិច្ចប្រជុំទេសចរណ៍ GMS លើកទី៥៨ នៅខេត្តព្រះសីហនុ

ប៉ៃ សុឃីម
ស្តាប់ព័ត៌មាន2:22

សេចក្តីសង្ខេប

ប្រតិភូ GMS និងដៃគូសរុប ៨០ រូប បានជួបជុំនៅខេត្តព្រះសីហនុ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំក្រុមការងារទេសចរណ៍ GMS លើកទី៥៨។ ឯកឧត្តម សុង តុងហាប់ បានអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផ្សព្វផ្សាយតំបន់មេគង្គជា «គោលដៅទេសចរណ៍តែមួយ»។

ខេត្តព្រះសីហនុ ៖ ប្រតិភូតំណាងប្រទេសសមាជិកមហាអនុតំបន់មេគង្គ (GMS) ទាំង ៦ ប្រទេស រួមជាមួយការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូពាក់ព័ន្ធសរុប ៨០ រូប បានជួបជុំគ្នានៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ លើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ។

កម្ពុជា ជំរុញចក្ខុវិស័យ «គោលដៅទេសចរណ៍តែមួយ» ក្នុងកិច្ចប្រជុំទេសចរណ៍ GMS លើកទី៥៨ នៅខេត្តព្រះសីហនុ

កម្ពុជា ជំរុញចក្ខុវិស័យ «គោលដៅទេសចរណ៍តែមួយ» ក្នុងកិច្ចប្រជុំទេសចរណ៍ GMS លើកទី៥៨ នៅខេត្តព្រះសីហនុ

កម្ពុជា ជំរុញចក្ខុវិស័យ «គោលដៅទេសចរណ៍តែមួយ» ក្នុងកិច្ចប្រជុំទេសចរណ៍ GMS លើកទី៥៨ នៅខេត្តព្រះសីហនុ

ពិធីបើកកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុង តុងហាប់ តំណាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុង តុងហាប់ បានលើកឡើងពីភាពធន់ និងគុណភាពនៃវិស័យទេសចរណ៍កម្ពុជា ដោយគូសបញ្ជាក់ថា ទោះបីជាចំនួនភ្ញៀវទេសចរអន្តរជាតិក្នុងឆ្នាំ២០២៥ មានប្រមាណ ៥.៥៧ លាននាក់ (ថយចុះ ១៦.៩% បើធៀបនឹងឆ្នាំ២០២៤ ដែលមាន ៦.៧០ លាននាក់) ក៏ដោយ ប៉ុន្តែចំណូលពីវិស័យទេសចរណ៍អន្តរជាតិបែរជាកើនឡើងដល់ ៦.៦% ពោលគឺកើនពី ៣.៦៣៧ ពាន់លានដុល្លារ ដល់ ៣.៨៧៨ ពាន់លានដុល្លារអាមេរិក។ ឯកឧត្តមក៏បានអំពាវនាវឱ្យបណ្តាប្រទេសសមាជិក GMS ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផ្សព្វផ្សាយតំបន់មេគង្គជា «គោលដៅទេសចរណ៍តែមួយ» សំដៅជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារប្រកបដោយចីរភាព។

កម្ពុជា ជំរុញចក្ខុវិស័យ «គោលដៅទេសចរណ៍តែមួយ» ក្នុងកិច្ចប្រជុំទេសចរណ៍ GMS លើកទី៥៨ នៅខេត្តព្រះសីហនុ

កម្ពុជា ជំរុញចក្ខុវិស័យ «គោលដៅទេសចរណ៍តែមួយ» ក្នុងកិច្ចប្រជុំទេសចរណ៍ GMS លើកទី៥៨ នៅខេត្តព្រះសីហនុ

កម្ពុជា ជំរុញចក្ខុវិស័យ «គោលដៅទេសចរណ៍តែមួយ» ក្នុងកិច្ចប្រជុំទេសចរណ៍ GMS លើកទី៥៨ នៅខេត្តព្រះសីហនុ

ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ាង ស៊ីណេត បានបង្ហាញពីសក្តានុពលដ៏រឹងមាំរបស់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏សកម្ម ច្រកចេញចូលអន្តរជាតិ និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្រោមចក្ខុវិស័យដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បច្ចុប្បន្ន ខេត្តកំពុងពង្រីកការតភ្ជាប់ជើងហោះហើរអន្តរជាតិយ៉ាងសកម្ម តាមរយៈក្រុមហ៊ុនអាកាសចរណ៍ចំនួន ៤ ដែលប្រតិបត្តិការហោះហើរជាមធ្យម ៣៤ ជើងក្នុងមួយសប្តាហ៍ ព្រមទាំងត្រៀមបើកជើងហោះហើរពិសេសតាមរដូវកាលនាពេលខាងមុខ រួមផ្សំជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងការធានាសន្តិសុខសុវត្ថិភាពខ្ពស់ជូនភ្ញៀវទេសចរ និងគណៈប្រតិភូ៕ដោយ៖ ប៉ៃ សុឃីម

ស្វែងយល់បន្ថែម

អត្ថបទលើប្រធានបទដូចគ្នា

អត្ថបទមុនៗក្នុងផ្នែកនេះ