ព័ត៌មានក្រុងព្រះសីហនុ និងខេត្តព្រះសីហនុ
ក្រុងព្រះសីហនុ ដែលគេស្គាល់ផងដែរថាក្រុងកំពង់សោម ជាទីរួមខេត្តព្រះសីហនុ ស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ក្រុងនេះជាទីតាំងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅអន្តរជាតិតែមួយគត់របស់ប្រទេស។
ទំព័រនេះប្រមូលការផ្សាយរបស់ KPS99TV អំពីក្រុង និងខេត្តនេះ រួមទាំងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត និងព័ត៌មានអំពីការដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ និងសហគមន៍ ដោយបង្ហាញព័ត៌មានថ្មីបំផុតមុន។
អត្ថបទថ្មីៗ
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចុះជួយប្រជាពលរដ្ឋ ១៦០គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកព្រៃនប់
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបានចែកអំណោយជូនគ្រួសាររងគ្រោះដោយជំនន់១៦០គ្រួសារ នៅស្រុកព្រៃនប់ នាថ្ងៃទី២៩ ខែកញ្ញា។ ក្នុងមួយគ្រួសារទទួលបានសម្ភារៈ និង៥ម៉ឺនរៀល ហើយវត្តព្រៃនប់ទទួលទេយ្យវត្ថុ និង២លានរៀល។
ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ ចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តឧត្តមវិញ្ញាណរាម
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី និងពុទ្ធបរិស័ទ កាន់បិណ្ឌវេនទី៣ នៅវត្តឧត្តមវិញ្ញាណរាម ក្រុងកំពង់សោម និងប្រគេនទេយ្យទាន ចង្ហាន់ និងបច្ច័យដល់ព្រះសង្ឃ។
ខេត្តព្រះសីហនុ ត្រៀមកម្លាំងប្រចាំការ ២៤ម៉ោង ដើម្បីឆ្លើយតបនឹងហេតុការណ៍អគ្គិភ័យគ្រប់ពេលវេលា
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញាថា កម្លាំងបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រៀមប្រចាំការ២៤ម៉ោង ដើម្បីទទួលព័ត៌មាន និងចុះអន្តរាគមន៍ទាន់ពេលវេលា។ ប្រជាពលរដ្ឋត្រូវបានអំពាវនាវឱ្យរាយការណ៍ និងចូលរួមបង្ការហានិភ័យ។
បាឋកថាស្តីពីផលប៉ះពាល់នៃសេដ្ឋកិច្ចសកល និងយុទ្ធសាស្ត្រឧស្សាហកម្មកម្ពុជា ត្រូវបានរៀបចំឡើងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
លោក សុក ស៊ីផាន់ណា បានធ្វើបាឋកថានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ស្តីពីនិន្នាការសេដ្ឋកិច្ចសកល បញ្ហា IEEPA របស់អាម៉េរិក ឥទ្ធិពលសេដ្ឋកិច្ចចិន និងយុទ្ធសាស្ត្រឧស្សាហកម្មកម្ពុជា។
រដ្ឋបាលខេត្តព្រះសីហនុ បង្កើនកម្ដៅយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពង្រឹងគោលការណ៍ «សម្អាតផ្ទះយើង» ឱ្យដល់មូលដ្ឋាន
រដ្ឋបាលខេត្តព្រះសីហនុ និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានផ្សព្វផ្សាយគោលនយោបាយ និងចំណេះដឹងគ្រឿងញៀន នាថ្ងៃទី២៨ ខែកញ្ញា។ កិច្ចប្រជុំបង្ហាញលទ្ធផលបង្ក្រាប និងជំរុញការអប់រំនៅមូលដ្ឋាន តេស្តមន្ត្រី និងគោលការណ៍ «៣កុំ ១រាយការណ៍»។
ផ្លូវជាសរសៃឈាមសេដ្ឋកិច្ច៖ ឯកឧត្តម សាយ សំអាល់ ចុះពិនិត្យសមិទ្ធផលផ្លូវបេតុងថ្មីនៅភូមិកោះខ្យង
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម បានពិនិត្យផ្លូវបេតុងថ្មីនៅភូមិកោះខ្យង ដែលមានប្រវែង ៣០៥ម៉ែត្រ និងទទឹង ៦ម៉ែត្រ។
នគរបាលខេត្តព្រះសីហនុជូនដំណឹង៖ មិនត្រូវកាន់កាប់ផ្លូវសាធារណៈដោយខុសច្បាប់
នគរបាលខេត្តព្រះសីហនុអំពាវនាវឱ្យអាជីវករ និងប្រជាពលរដ្ឋបញ្ឈប់ការលក់ដូរ ចតយានយន្ត និងដាក់សម្ភាររំលោភលើផ្លូវសាធារណៈ និងចិញ្ចើមផ្លូវ។
អ្នកនេសាទនៅខេត្តព្រះសីហនុស្រង់បានថង់សង្ស័យមានគ្រឿងញៀន ៣ ទម្ងន់ប្រមាណ ៦០ គីឡូក្រាម
នៅថ្ងៃទី២៤ ខែកញ្ញា អ្នកនេសាទម្នាក់បានស្រង់ថង់គួរឱ្យសង្ស័យចំនួន ៣ ក្បែរកោះសេះ ហើយប្រគល់ជូនសមត្ថកិច្ច។ ក្នុងថង់មាន ៦០ កញ្ចប់ ទម្ងន់ប្រមាណ ៦០ គីឡូក្រាម។ នគរបាលថាវត្ថុសង្ស័យជាគ្រឿងញៀននេះអាចពាក់ព័ន្ធនឹងប្រតិបត្តិការកាលពីថ្ងៃមុន។
នាវាទេសចរណ៍ «Odyssey» នាំភ្ញៀវអន្តរជាតិជាង ២០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នាវាទេសចរណ៍ «Odyssey» នាំភ្ញៀវទេសចរ ២៣៦នាក់ និងនាវិក ១៦៦នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។
លែងលើកលែងហើយ! នគរបាលសណ្ដាប់ធ្នាប់ខេត្តព្រះសីហនុ ចេញសេចក្ដីព្រមានចំពោះការយកទ្រូងផ្លូវ និងផ្លូវថ្មើរជើងធ្វើអាជីវកម្មផ្ទាល់ខ្លួន
នគរបាលសណ្ដាប់ធ្នាប់ខេត្តព្រះសីហនុអំពាវនាវឱ្យបញ្ឈប់ការយកទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងតំបន់សាធារណៈជុំវិញផ្សារ ធ្វើអាជីវកម្មផ្ទាល់ខ្លួន។ សមត្ថកិច្ចព្រមានថានឹងចាត់វិធានការរដ្ឋបាល និងច្បាប់ចំពោះអ្នកបន្តប្រព្រឹត្ត ឬមិនរាងចាល។
បើកវគ្គបណ្តុះបណ្តាលកែច្នៃ «ភេសជ្ជៈទឹកល្ពៅ» បង្កើនឱកាសការងារ និងចំណូលជូនប្រជាពលរដ្ឋស្រុកព្រៃនប់
មន្ទីរកសិកម្មខេត្តព្រះសីហនុ និងវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន បានបើកវគ្គកែច្នៃភេសជ្ជៈទឹកល្ពៅ នៅឃុំសំរ៉ុង ស្រុកព្រៃនប់ នាថ្ងៃទី២៤ ខែកញ្ញា ដើម្បីពង្រឹងជំនាញកែច្នៃកសិផល និងជួយបង្កើតមុខរបរជូនប្រជាពលរដ្ឋ។
វត្ថុសង្ស័យជាគ្រឿងញៀនប្រមាណ៨៤០គីឡូក្រាម និងគ្រាប់កាំភ្លើងជិត៨០០០គ្រាប់! បង្ក្រាបករណីធំនៅខេត្តព្រះសីហនុ
តាមនគរបាល ប្រតិបត្តិការក្បែរកោះឫស្សី ថ្ងៃទី២៣ ខែកញ្ញា ឃាត់ខ្លួនជនសង្ស័យចិន៧នាក់ និងដកហូតវត្ថុសង្ស័យជាគ្រឿងញៀនប្រមាណ៨៤០គីឡូក្រាម កាំភ្លើង៤៩ដើម និងគ្រាប់កាំភ្លើង៧៩៣៧គ្រាប់។ ករណីនេះកំពុងស៊ើបអង្កេត។
ខេត្តព្រះសីហនុបានប្រារព្ធខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»
ខេត្តព្រះសីហនុបានប្រារព្ធពិធីនៅវេទិកា៧មករា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីរំលឹកខួប៣៣ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញកម្ពុជា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
រដ្ឋបាលខេត្តព្រះសីហនុ ចែករំលែកបទពិសោធន៍គ្រប់គ្រងទីលានទុកដាក់សំរាម ជូនដល់ខេត្តសៀមរាប និងបាត់ដំបង
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមប្រតិភូក្រសួងមហាផ្ទៃទៅខេត្តសៀមរាប និងបាត់ដំបង ថ្ងៃទី២១-២២ ខែកញ្ញា ដើម្បីចែករំលែកបទពិសោធន៍គ្រប់គ្រងសំរាម ការញែកសំរាម និងកាត់បន្ថយថង់ប្លាស្ទិក។
ដំណឹងល្អសម្រាប់កំពង់សោម! មន្ទីរពេទ្យសហការជាមួយទូរទស្សន៍ ធានាសុខភាពថ្មីសម្រាប់ជនជាតិចិន
មន្ទីរពេទ្យកាកបាទក្រហមកំពង់សោម និងទូរទស្សន៍ខេត្តព្រះសីហនុ បានចុះកិច្ចព្រមព្រៀងសហការលើសេវាវេជ្ជសាស្ត្រ ការផ្សព្វផ្សាយចំណេះដឹងសុខភាព និងសកម្មភាពសប្បុរសធម៌ ដើម្បីគាំទ្រប្រជាពលរដ្ឋមូលដ្ឋាន និងសហគមន៍ចិននៅកម្ពុជា។
នាវាការពារជាតិកាណាដាចូលចតនៅខេត្តព្រះសីហនុ រឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
អភិបាលរងខេត្តព្រះសីហនុ លោក សាមុត សុធារិទ្ធ បានជួបគណៈប្រតិភូស្ថានទូតកាណាដា និងនាវា HMCS Regina នៅថ្ងៃទី២២ ខែកញ្ញា។ ដំណើរទស្សនកិច្ចដល់ថ្ងៃទី២៤ រួមមានការផ្លាស់ប្តូរកីឡា ទស្សនាតំបន់នានា និងជំនួបសម្តែងការគួរសម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ ទទួលបានកុំព្យូទ័របន្ថែម២គ្រឿង ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មានក្នុងយុគសម័យឌីជីថល
នៅថ្ងៃទី២១ ខែកញ្ញា មន្ទីរព័ត៌មានខេត្តព្រះសីហនុ បានថ្លែងអំណរគុណរដ្ឋមន្ត្រីព័ត៌មាន នេត្រ ភក្ត្រា ដែលបានឧបត្ថម្ភកុំព្យូទ័របន្ថែម២គ្រឿង សម្រាប់រៀបចំ កែសម្រួល និងផ្សព្វផ្សាយព័ត៌មានតាមគេហទំព័រ។
នាវាចម្បាំងកាណាដា HMCS Regina ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក
នាវា HMCS Regina បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ដោយគ្រោងស្នាក់នៅដល់ថ្ងៃទី២៤។ កម្មវិធីរួមមានជំនួបសម្តែងការគួរសម កីឡាមិត្តភាព និងការហ្វឹកហ្វឺនផ្លាស់ប្តូរបទពិសោធន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកទាំងពីរ។
សភាពាណិជ្ជកម្មជាំងស៊ី និងទូរទស្សន៍ខេត្តព្រះសីហនុ ចាប់ផ្តើមកិច្ចសហប្រតិបត្តិការថ្មី
សភាពាណិជ្ជកម្មជាំងស៊ីនៅកម្ពុជា និងទូរទស្សន៍ខេត្តព្រះសីហនុ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការផ្សព្វផ្សាយព័ត៌មាន និងការផ្លាស់ប្តូរពាណិជ្ជកម្ម។
មិនទុកឱ្យពលរដ្ឋណាម្នាក់រងទុក្ខតែឯកឯង៖ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានក្រុងព្រះសីហនុ នាំយកអំណោយ និងថវិកាឧបត្ថម្ភដល់គ្រួសារខ្វះខាត និងមានជំងឺប្រចាំកាយ
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានក្រុងព្រះសីហនុ បាននាំយកអំណោយ និងថវិកា៧០ម៉ឺនរៀលក្នុងមួយគ្រួសារ ជូន២គ្រួសារខ្វះខាត និងមានជំងឺប្រចាំកាយ នៅភូមិ៦ សង្កាត់លេខ៤ ព្រមទាំងឧបត្ថម្ភ៣០ម៉ឺនរៀលសម្រាប់ការងារភូមិ។
មិនទុកឱ្យពលរដ្ឋណាម្នាក់រងទុក្ខតែឯកឯង៖ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានក្រុងព្រះសីហនុ នាំយកអំណោយ និងថវិកាឧបត្ថម្ភដល់គ្រួសារខ្វះខាត និងមានជំងឺប្រចាំកាយ
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានក្រុងព្រះសីហនុ បាននាំយកអំណោយ និងថវិកា៧០ម៉ឺនរៀលក្នុងមួយគ្រួសារ ជូន២គ្រួសារខ្វះខាត និងមានជំងឺប្រចាំកាយ នៅភូមិ៦ សង្កាត់លេខ៤ ព្រមទាំងឧបត្ថម្ភ៣០ម៉ឺនរៀលសម្រាប់ការងារភូមិ។
មិនទុកឱ្យពលរដ្ឋណាម្នាក់រងទុក្ខតែឯកឯង៖ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានក្រុងព្រះសីហនុ នាំយកអំណោយ និងថវិកាឧបត្ថម្ភដល់គ្រួសារខ្វះខាត និងមានជំងឺប្រចាំកាយ
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានក្រុងព្រះសីហនុ បាននាំយកអំណោយ និងថវិកា៧០ម៉ឺនរៀលក្នុងមួយគ្រួសារ ជូន២គ្រួសារខ្វះខាត និងមានជំងឺប្រចាំកាយ នៅភូមិ៦ សង្កាត់លេខ៤ ព្រមទាំងឧបត្ថម្ភ៣០ម៉ឺនរៀលសម្រាប់ការងារភូមិ។
មិនទុកឱ្យពលរដ្ឋណាម្នាក់រងទុក្ខតែឯកឯង៖ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានក្រុងព្រះសីហនុ នាំយកអំណោយ និងថវិកាឧបត្ថម្ភដល់គ្រួសារខ្វះខាត និងមានជំងឺប្រចាំកាយ
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានក្រុងព្រះសីហនុ បាននាំយកអំណោយ និងថវិកា៧០ម៉ឺនរៀលក្នុងមួយគ្រួសារ ជូន២គ្រួសារខ្វះខាត និងមានជំងឺប្រចាំកាយ នៅភូមិ៦ សង្កាត់លេខ៤ ព្រមទាំងឧបត្ថម្ភ៣០ម៉ឺនរៀលសម្រាប់ការងារភូមិ។
ខេត្តព្រះសីហនុបន្តលើកកម្ពស់វិស័យអប់រំ តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានសិក្សាស្អាតនៅសាលាបឋម និងអនុវិទ្យាល័យទំនប់រលកថ្មី
ឯកឧត្តម សុខ គាង និងឯកឧត្តម ម៉ាង ស៊ីណេត បានចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ក្លោងទ្វារ និងដំឡើងដំបូលអគារសិក្សាថ្មី នៅសាលាទំនប់រលកថ្មី ស្រុកស្ទឹងហាវ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។
កម្ពុជាបញ្ជូនមន្ត្រីជំនាញ១៣រូប ទៅសិក្សាពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនើបនៅជប៉ុន
មន្ត្រីជំនាញកម្ពុជា១៣រូប បានសិក្សាពីកំពង់ផែ និងភស្តុភារកម្មនៅជប៉ុន ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីគាំទ្រផែនការមេកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៥០។
កម្ពុជាចាប់ដៃគូជាមួយជប៉ុន ពន្លឿនការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្លាយជាច្រកដឹកជញ្ជូនឈានមុខ
មន្ត្រីជំនាញកម្ពុជា១៣រូប បានសិក្សាពីកំពង់ផែ និងភស្តុភារកម្មនៅជប៉ុន ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីគាំទ្រផែនការមេកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៥០។
លោក ឡុង ឌីម៉ង់ ដឹកនាំក្រុមការងារពិនិត្យទីតាំងសម្រាប់គ្រប់គ្រងសំរាម និងទឹកកខ្វក់នៅស្រុកព្រៃនប់
អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ ដឹកនាំក្រុមការងារពិនិត្យទីតាំងដែលស្រុកព្រៃនប់បម្រុងសម្រាប់ទីលានសំរាម និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ដៃគូជាមួយ FASMEC បើកផ្លូវឱ្យផលិតផលខ្មែរចេញទៅកាន់ទីផ្សារពិភពលោក
កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង FASMEC បានចុះ MOU នៅថ្ងៃទី១៧ ខែកញ្ញា ដើម្បីសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដឹកជញ្ជូន និងភស្តុភារកម្ម ព្រមទាំងសម្រួលនីតិវិធីកំពង់ផែ សម្រាប់ផលិតផលកម្ពុជា។ មន្ត្រីក៏បានបង្ហាញផែនការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីតាមដំណាក់កាល។
វិស័យអប់រំជាចម្បង! សាលារៀន ៣កន្លែងក្នុងក្រុងកំពង់សោម ទទួលបានកុំព្យូទ័រ និងថវិកាជំនួយ ដើម្បីពង្រឹងការសិក្សាបច្ចេកវិទ្យាឌីជីថល
Click KPS99TV To Know More!
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី! កម្ពុជាដឹកអង្ករចាក់រាយ ១ម៉ឺនតោន តាមកប៉ាល់ទៅកាន់ហ្វីលីពីន ត្រៀមរុញឱ្យដល់ ១លានតោនក្នុងមួយឆ្នាំ
កម្ពុជាបើកការដឹកអង្ករ ១០ ០០០ តោនតាមកប៉ាល់ដោយមិនប្រើកុងតឺន័រពីកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅហ្វីលីពីន។ រដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា បានលើកឡើងពីគោលដៅជំរុញការនាំចេញអង្ករឱ្យដល់ ១ លានតោនក្នុងមួយឆ្នាំ។
