ព័ត៌មានក្រុងព្រះសីហនុ និងកម្ពុជា · ខែកុម្ភៈ ឆ្នាំ 2026
ជោគជ័យលើការដាំស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់ របស់កសិករនៅស្រុកព្រៃនប់ ទទួលបានទិន្នផលខ្ពស់ និងទីផ្សារល្អ
មន្ទីរកសិកម្មខេត្តព្រះសីហនុបានឱ្យដឹងថា កសិករនៅឃុំសាមគ្គី ស្រុកព្រៃនប់ ទទួលបានទិន្នផល និងទីផ្សារល្អពីការដាំស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់។
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធជនបទ និងតំបន់ដីសម្បទានសង្គមកិច្ច ក្នុងខេត្តព្រះសីហនុ
លោក ឆាយ ឫទ្ធិសែន ចុះតំបន់ដីសម្បទានសង្គមកិច្ចនិងផ្លូវ DBST ពីរខ្សែ ថ្ងៃទី១៨ កុម្ភៈ ដោយពិនិត្យសមិទ្ធផល និងការសិក្សាស្ពានបន្ថែម។
កម្ពុជាបញ្ជាក់ជំហរទឹកដី និងស្វែងរកដំណោះស្រាយព្រំដែនដោយសន្តិវិធី
សេចក្ដីថ្លែងក្នុងជំនួបព័ត៌មានថ្ងៃទី១៧ កុម្ភៈ ថា ការផ្ដល់ទីស្នាក់បណ្ដោះអាសន្នដល់ជនផ្លាស់ទី មិនមានន័យបោះបង់ការទាមទារទឹកដីទេ។
កម្ពុជារាយការណ៍បណ្ដេញជនបរទេស១០៨៩នាក់ ក្នុងបីថ្ងៃ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ថា អ្នកត្រូវបណ្ដេញមកពី១៤ប្រទេសនិងតំបន់ ពាក់ព័ន្ធការបំពានអន្តោប្រវេសន៍ ការងារ ឆបោក និងល្បែងអនឡាញ។
កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្កើនកិច្ចការពារសុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន–វៀតណាម
នៅថ្ងៃទី១៧ ខែកុម្ភៈ កងរាជអាវុធហត្ថខេត្តព្រះសីហនុបានចុះត្រួតពិនិត្យគោលដៅប្រចាំការតាមឆ្នេរក្រុងព្រះសីហនុ ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម។
«ឃ្លាំងថ្នាំញៀនចល័ត»! ថ្នាំម៉ាទឹកកក៨,៣៩លានគ្រាប់លាក់ក្នុងរថយន្តដឹកទឹកកខ្វក់ នគរបាលថៃរឹបអូសបានករណីគ្រឿងញៀនដ៏ធំ
«ឃ្លាំងថ្នាំញៀនចល័ត»! ថ្នាំម៉ាទឹកកក៨,៣៩លានគ្រាប់លាក់ក្នុងរថយន្តដឹកទឹកកខ្វក់ នគរបាលថៃរឹបអូសបានករណីគ្រឿងញៀនដ៏ធំ
លោក ជួន កក្កដា ដាក់ចំៗ ក្រោយផ្ទុះប្រតិកម្មរឿងគ្រូបង្រៀនយកសៀវភៅវាយក្បាលសិស្ស
អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ជួន កក្កដា បានលើកឡើងថា គ្រូបង្រៀនមិនគួរដាក់ទណ្ឌកម្មលើរាងកាយសិស្សទេ និងបានពន្យល់ពីផលប៉ះពាល់ដល់ការសិក្សា ឥរិយាបថ និងសិទ្ធិរបស់សិស្ស។
អាជ្ញាធរខេត្តពោធិ៍សាត់ឱ្យពលរដ្ឋប្រើទឹកសន្សំសំចៃខ្ពស់ក្រោយអាងស្តុកទឹកទំនប់ទី៣បើកបង្ហូរអស់មួយចំនួនធំ!
មន្ទីរធនធានទឹករៀបរាប់សមត្ថភាពអាង២៥,៥លានម៉ែត្រគូប និងតម្រូវការរដូវប្រាំង ហើយរំលឹកការព្យាករផ្គរ រន្ទះនិងខ្យល់កន្ត្រាក់នៅខែមេសា–ឧសភា។
រដ្ឋបាលខេត្តព្រះសីហនុ គាំទ្រការចេញអាជ្ញាបណ្ណអគ្គិសនីជូនក្រុមហ៊ុន ISI ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីជំរុញការវិនិយោគ
នៅក្នុងកិច្ចពិគ្រោះយោបល់ថ្ងៃទី១៨ ខែកុម្ភៈ រដ្ឋបាលខេត្តព្រះសីហនុបានបង្ហាញការគាំទ្រសំណើអាជ្ញាបណ្ណចែកចាយអគ្គិសនីរបស់ក្រុមហ៊ុន ISI នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ISI ស្រុកព្រៃនប់។
ផ្អាកការងារប៉ូលិសចរាចរណ៍ម្នាក់ក្រោយលេចវីដេអូគប់កញ្ចក់រថយន្ដពលរដ្ឋចតនៅស្ងៀម
នាយផ្នែកបញ្ជាចរាចរណ៍ទី២ម្នាក់ លោកវសេនីយ៍ត្រី កុសល្យ សុខហួច ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសម្រេចផ្អាកការងារជាបណ្តោះអាសន្ន និងតម្រូវឱ្យមកបង្ហាញវត្តមាននៅការិយាល័យបុគ្គលិក។
ហ៊ុន ម៉ាណែត ស្នើយន្តការព្រំដែនចម្រុះ ខណៈបញ្ជាក់ជំហរទឹកដីកម្ពុជា
ក្នុងបទសម្ភាស Reuters ថ្ងៃទី១៧ កុម្ភៈ លោកស្នើការងារបច្ចេកទេសនិងច្បាប់តាមគណៈកម្មការព្រំដែនចម្រុះ និងសង្ឃឹមឱ្យក្រុមប្រឹក្សាសន្តិភាពជួយបន្ថយតានតឹង។
ក្រុងព្រះសីហនុដំឡើងកម្រិតសន្តិសុខក្នុងអំឡុងបុណ្យចូលឆ្នាំចិន កងរាជអាវុធហត្ថល្បាតធានាសុវត្ថិភាពភ្ញៀវទេសចរ និងប្រជាពលរដ្ឋ
នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះទៅកាន់តំបន់ឆ្នេរសមុទ្រក្រុងព្រះសីហនុ ដើម្បីត្រួតពិនិត្យទីតាំងបំពេញភារកិច្ចសន្តិសុខផ្ទាល់ និងសួរសុខទុក្ខ ព្រមទាំងណែនាំការងារដល់កម្លាំងកងរាជអាវុធហត្ថខេត្តដែលកំពុងប្រចាំការ។
ការដុតកម្ទេចសាច់ដែលខូចគុណភាព នឹងធ្វើឱ្យមានផលប៉ះពាល់ចំពោះមនុស្ស និងបរិស្ថាន
ការដុតសាច់ខូចគុណភាពនៅទីវាល ឬគ្មានការគ្រប់គ្រងល្អ បង្កការបំពុលខ្លាំងជាងការដុតនៅក្នុងរោងចក្រដែលមានប្រព័ន្ធគ្រប់គ្រងផ្សែង។
និយ័តករធានារ៉ាប់រង អំពាវនាវដល់ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន និងម្ចាស់ការដ្ឋាន ចូលរួមអនុវត្តការធានារ៉ាប់រងកាតព្វកិច្ចចំនួន ៣ ដែលកំណត់ដោយច្បាប់
អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក ប៊ូ ច័ន្ទភីរូ បានអំពាវនាវដល់ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដែលប្រកបអាជីវកម្មដឹកជញ្ជូន និងម្ចាស់ការដ្ឋាន រួមទំាងសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ចំនួន ៣ ដែលកំណត់ដោយច្បាប់តាំងពីឆ្នាំ២០០០មក។
ក្រសួងការបរទេសបង្ហាញបណ្តាអង្គទូតបរទេសពីយុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត
នៅព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញស្តីពី យុទ្ធនាការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ជូនដល់បណ្តាអង្គទូតបរទេសប្រចាំនៅកម្ពុជាចំនួន២៥។
សម្តេច ហ៊ុន ម៉ាណែត ប្រាប់ Reuters ពីការកាន់កាប់ដីកម្ពុជារបស់ថៃក្រោយបទឈប់បាញ់
ក្នុងបទសម្ភាសន៍នៅវ៉ាស៊ីនតោន សម្តេច ហ៊ុន ម៉ាណែត អះអាងថាយោធាថៃកាន់កាប់ដីកម្ពុជា និងអំពាវនាវឱ្យវិលមកយន្តការបច្ចេកទេសព្រំដែន។
វៀតណាមអនុញ្ញាតឱ្យ Starlink ផ្តល់អ៊ីនធឺណិតផ្កាយរណប ដោយអាចដាក់ឧបករណ៍ដំបូងដល់ ៦០ម៉ឺនគ្រឿង
វៀតណាមបានផ្តល់អាជ្ញាបណ្ណឱ្យ Starlink ដោយអនុញ្ញាតស្ថានីយច្រកបណ្តាញដំបូង ៤ និងឧបករណ៍ដល់ ៦០ម៉ឺនគ្រឿង ហើយតម្រូវឱ្យមិនរំខានបណ្តាញវិទ្យុដែលមានស្រាប់។
ក្រោយអ្នកជំនាញការនៃអាជ្ញាធរជាតិអប្សរាបានជួសជុលឡើងវិញស្ពានហាលខាងកើតប្រាសាទបេងមាលា គឺមានសោភ័ណភាពគួរឱ្យទាក់ទាញ
អាជ្ញាធរជាតិអប្សរាបានជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា និងដាក់ចម្លាក់នាគ បង្កាន់ដៃ និងផ្នែកផ្សេងទៀតឱ្យចូលទីតាំងដើមវិញ។
យោធាថៃ បានរារាំងពលរដ្ឋកម្ពុជាជាង១ម៉ឺននាក់មិនឱ្យចូលលំនៅដ្ឋាន និងកាន់កាប់ភូមិចំនួន៦របស់កម្ពុជា
អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់បន្ថែមថា យោធាថៃបានដាក់ទូកុងតឺន័រ រាយបន្លាលួសចូលជ្រៅមកក្នុងទឹកដីនៃប្រទេសកម្ពុជា ហើយផ្ទះប្រជាពលរដ្ឋចំនួនជាង២ពាន់ខ្នងត្រូវបានបំផ្លាញ និងភូមិចំនួន៦ ត្រូវបានកងទ័ពថៃ ដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធបន្តគ្រប់គ្រងទាំងកម្រោល ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។
ទីតាំងកម្សាន្តធម្មជាតិថ្មីនៅព្រែកទឹកសាបទាក់ទាញភ្ញៀវទេសចរ
ទីតាំងកម្សាន្តដែលរៀបចំដោយឯកជននៅសង្កាត់រាម ក្រុងកំពង់សោម ផ្សារភ្ជាប់ព្រៃកោងកាង ទឹកព្រែក និងសេវាអាហារ។
បុណ្យចូលឆ្នាំថ្មី ចិន វៀតណាម ចំថ្ងៃធ្វើដែលការងារក៏ពិតមែន ប៉ុន្តែលំហូរភ្ញៀវទេសចរមកកម្សាន្តនៅក្នុងខេត្តកំពតច្រើនលើសពីថ្ងៃចុងសប្តាហ៍
អ្នកនាំពាក្យបំភ្លឺករណីប៉េអឹមស្រុកអណ្ដូងមាសទៅចាប់ខ្លួនតំណាងពលរដ្ឋទាំងយប់ពាក់ព័ន្ធទំនាស់ដីធ្លីជាមួយលោកជំទាវម្នាក់
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី នៅថ្ងៃទី១៧ ខែកុម្ភៈ បានចេញមកបំភ្លឺថា ដោយសារមានពាក្យបណ្តឹងពីភាគីម្ខាងទៀត ហើយអាវុធហត្ថ ក៏រង់ចាំការឆ្លើយតប និងបង្ហាញភស្តុតាងទាំងអង្គហេតុ និងអង្គច្បាប់ដែរ។
ភ្ញៀវទេសចរចូលមកខេត្តព្រះសីហនុ សម្រាប់ថ្ងៃចូលឆ្នាំ ប្រពៃណី ចិន វៀណាម មាន ចំនួន ៤៦.៤៧២នាក់ កើនឡើង២៤,៧៨%
ករណីចាប់ជំរិតទារប្រាក់ ១០ម៉ឺនដុល្លារនៅភ្នំពេញ៖ ជនសង្ស័យ៥នាក់ត្រូវបានចោទប្រកាន់ និងឃុំខ្លួន
ថ្មីៗនេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចផ្នែកតុលាការលើករណីជំរិតទារប្រាក់មួយ ដែលពាក់ព័ន្ធនឹងទឹកប្រាក់ ១០ម៉ឺនដុល្លារអាមេរិក ដោយបុរសជនជាតិចិនពីរនាក់ និងបុរសជនជាតិកម្ពុជាបីនាក់ ត្រូវបានចោទប្រកាន់តាមផ្លូវច្បាប់ និងសម្រេចឃុំខ្លួនបណ្ដោះអាសន្នរង់ចាំការជំនុំជម្រះ។
លោក ស សុខា៖ ពលរដ្ឋកម្ពុជាខាតលើស ៤៥លានដុល្លារដោយការឆបោកអនឡាញក្នុងឆ្នាំ២០២៥
ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមហាផ្ទៃ លោក ស សុខា ថាថវិកាដែលយកមកវិញមានតិចជាង ២០លានដុល្លារ និងព្រមានអំពីការក្លែងជាធនាគារ ការជំរិតផ្លូវភេទ និងការឆបោកស្នេហា។
ទុនវិនិយោគរ៉ែនៅកម្ពុជាកើនជិត ៣ពាន់លានដុល្លារ និងបង្កើតការងារជាង១ម៉ឺនកន្លែង
ទុនវិនិយោគក្នុងវិស័យរ៉ែរបស់ប្រទេសកម្ពុជាមានប្រមាណ ២,៨៩០លានដុល្លារ ដោយបានបង្កើតការងារប្រមាណ១២,១៣០កន្លែង ក្នុងនោះប្រជាពលរដ្ឋខ្មែរប្រមាណ ១១,៥៤៧នាក់ ស្មើនឹង ៩៥ភាគរយ គិតមកដល់ពេលបច្ចុប្បន្ននេះ។
កម្ពុជាមិនទទួលស្គាល់ការកែប្រែព្រំដែនកើតចេញពីការប្រើកម្លាំងរបស់ថៃ
អត្ថបទលើកឡើងពីជំហរការពារអធិបតេយ្យភាព និងព្រំដែន ដោយផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា ផែនទី និងឯកសារដែលភាគីទាំងពីរឯកភាព។
ករណីសិស្សសាលាដេញវាយគ្នានៅក្បែររង្វង់មូលកាំកូស៊ីធី នគរបាលស្រាវជ្រាវឈានទៅឃាត់ខ្លួនបាន២នាក់
កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកសហការជាមួយនគរបាលមូលដ្ឋាន បានស្រាវជ្រាវឈានទៅឃាត់ខ្លួនសិស្សសាលា២នាក់ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ពាក់ព័ន្ធករណីដេញវាយគ្នាយ៉ាងអនាធិបតេយ្យនៅក្បែររង្វង់មូលកាំកូស៊ីតធី។
ល្បែងឆ្មាចាប់កណ្ដុរឆ្លងដែននៅត្រីកោណមាស៖ បុគ្គលិកបោកប្រាស់តាមទូរគមនាគមន៍ធ្វើដំណើរចុះឡើងដោយគ្មានឧបសគ្គតាមព្រំដែនមីយ៉ាន់ម៉ា-ឡាវ
ថ្មីៗនេះ យោងតាមការបង្ហើបពីអ្នកពាក់ព័ន្ធ សកម្មភាពបោកប្រាស់តាមប្រព័ន្ធទូរគមនាគមន៍នៅតំបន់ត្រីកោណមាសនៅតែរីករាលដាលខ្លាំង។ អ្នកប្រកបការងារនេះឆ្លៀតប្រើចន្លោះប្រហោងនៃការត្រួតពិនិត្យនៅតាមព្រំដែនមីយ៉ាន់ម៉ា-ឡាវ ដោយផ្លាស់ទីចុះឡើងម្ដងហើយម្ដងទៀតរវាងទីក្រុងតាឈីឡេក និងតំបន់ពិសេសរបស់ឡាវ ដើម្បីគេចវេសពីការបង្ក្រាបរបស់អាជ្ញាធរយ៉ាងជាក់លាក់។
របាំតោជូនពរឆ្នាំថ្មីនៅព្រះបរមរាជវាំងភ្នំពេញ ស្វាគមន៍បុណ្យចូលឆ្នាំចិន
របាំតោជូនពរឆ្នាំថ្មីនៅព្រះបរមរាជវាំងភ្នំពេញ ស្វាគមន៍បុណ្យចូលឆ្នាំចិន
ករណីគ្រូទាត់សិស្សបាក់ជើងដោយសារអត់ស្បែកជើងប៉ាតាពាក់ទៅរៀន អាជ្ញាធរបំភ្លឺមូលហេតុបែបនេះ!
បន្ទាប់ពីផ្ទុះរឿងគ្រូទាត់សិស្សពេញទំហឹងពីក្រោយបណ្តាលឱ្យបាក់ជើងនិងបានបញ្ជូនទៅវះកាត់សង្គ្រោះបន្ទាន់ ដោយសារមូលហេតុអត់មានស្បែកជើងប៉ាតាពាក់ទៅរៀន ពេលនេះអាជ្ញាធរស្រុកបាកាន ខេត្តពោធិ៍សាត់ បានចេញមកបំភ្លឺហើយ។
សាងសង់លំនៅដ្ឋានបណ្ដោះអាសន្នសម្រាប់ជនភៀសខ្លួននៅព្រំដែន រដ្ឋាភិបាលកម្ពុជា៖ ការសាងសង់ផ្ទះតាំងទីលំនៅមិនមែនមានន័យថាបោះបង់ទឹកដីទេ
នៅថ្ងៃទី១៧ ខែកុម្ភៈ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាននិយាយថា រដ្ឋាភិបាលកម្ពុជាកំពុងទាមទារទឹកដីដែលត្រូវបានកាន់កាប់ពីភាគីថៃតាមរយៈបណ្ដាញជាច្រើន ហើយការសាងសង់ផ្ទះសម្រាប់ប្រជាជនដែលភៀសខ្លួន មិនមែនមានន័យថាទទួលស្គាល់ការបាត់បង់ទឹកដី ឬទ្រព្យសម្បត្តិទេ។
កម្ពុជាបញ្ជាក់ការបន្តពង្រឹងមិត្តភាពដែកថែបជាមួយចិនក្នុងឱកាសចូលឆ្នាំចិន
សារជូនពររបស់សម្តេច ហ៊ុន ម៉ាណែត ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លើកឡើងពីមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងសហគមន៍វាសនារួមកម្ពុជា-ចិន។
សម្តេចហ៊ុន សែនជំរុញឱ្យអាជ្ញាធរនិងកងទ័ពកម្ពុជា-ឡាវធ្វើការជាមួយគ្នានៅតាមព្រំដែនពិសេសគ្រប់គ្រងគ្រោះទឹកជំនន់និងភ្លើងឆេះព្រៃ
ក្នុងជំនួបថ្ងៃទី១៧ កុម្ភៈ សម្តេច ហ៊ុន សែន និងអនុរដ្ឋមន្ត្រីការពារប្រទេសឡាវពិភាក្សាការបណ្ដុះបណ្ដាល សន្តិសុខព្រំដែន និងការគ្រប់គ្រងទឹកជំនន់និងភ្លើងឆេះព្រៃ។
អន្តោប្រវេសន៍រាយការណ៍បណ្ដេញជនបរទេស១០៨៩នាក់ ពាក់ព័ន្ធបទល្មើសច្រើនប្រភេទ
ជនបរទេស១០៨៩នាក់ រួមមានស្ត្រី៥៧នាក់និង១៤សញ្ជាតិ ត្រូវបានរាយការណ៍ថាបណ្ដេញចេញក្នុងថ្ងៃទី១៤–១៦ កុម្ភៈ តាមអាកាសយានដ្ឋានតេជោ និងច្រកព្រែកចាក។
កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក ចុះត្រួតពិនិត្យ ជលយាន និងការពារសន្តិសុខជូនភ្ញៀវទេសចរ ទៅលេងតាមបណ្តាកោះ ក្នុងឱកាសថ្ងៃចូលឆ្នាំប្រពៃណី ចិន វៀតណាម
ព្រឹកថ្ងៃទី១៧ កុម្ភៈ នគរបាលចរាចរណ៍ផ្លូវទឹកពិនិត្យជលយានធ្វើអាជីវកម្ម ដើម្បីសុវត្ថិភាពបច្ចេកទេសនិងសន្តិសុខភ្ញៀវទៅកម្សាន្តតាមកោះ។
សមាគមមិត្តភាពកម្ពុជា-ចិន រៀបចំរាត្រីសមោសរសាទរឆ្នាំមមី ប្រពៃណីជនជាតិចិន ឆ្នាំ ២០២៦ នៅភ្នំពេញ
កម្មវិធីនៅភ្នំពេញថ្ងៃទី១៦ កុម្ភៈ មានការទស្សនាការផ្សាយផ្ទាល់ ការធ្វើនំគៀវ និងការផ្លាស់ប្ដូរដើម្បីអបអរសាទរមិត្តភាពនិងវប្បធម៌។
មេសិទ្ធិមនុស្សកម្ពុជាអះអាងថាការសង់ផ្ទះឱ្យជនភៀសសឹកមិនមែនទទួលស្គាល់ការបាត់បង់ទឹកដីទេ
ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងថា ការសាងសង់ផ្ទះ ឬជម្រកបណ្តោះអាសន្នឱ្យជនភៀសសឹក មិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដីទេ ហើយរដ្ឋាភិបាលកំពុងប្រើគ្រប់យន្តការទាំងអស់ដើម្បីទាមទារទឹកដីនិងផ្ទះសម្បែងត្រឡប់មកវិញ។
លោក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូទៅដល់សហរដ្ឋអាមេរិក ដើម្បីចូលរួមជាលើកដំបូងក្នុង «ក្រុមប្រឹក្សាសន្តិភាព»
លោក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូទៅដល់សហរដ្ឋអាមេរិក ដើម្បីចូលរួមជាលើកដំបូងក្នុង «ក្រុមប្រឹក្សាសន្តិភាព»
មន្ត្រីនគរបាល ៦៧ នាក់ប្ដឹងជាសមូហភាព! អធិការនគរបាលស្រុកបាទីត្រូវបានព្យួរការងារ
ថ្មីៗនេះ ក្រោយពីត្រូវបានអ្នកក្រោមបង្គាប់ចំនួន ៦៧ នាក់ ដាក់ពាក្យប្ដឹងជាសមូហភាពទៅថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ អធិការនគរបាលស្រុកបាទី ខេត្តតាកែវ ឈ្មោះ ឆាយ បច្ចុប្បន្នត្រូវបានព្យួរការងារ ហើយអធិការរងដែលទទួលបន្ទុកកិច្ចការត្រូវបានតែងតាំងជាអធិការ។
ថ្នាក់ដឹកនាំយោធាកម្ពុជា–ឡាវពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព
ជំនួបថ្ងៃទី១៦ កុម្ភៈពិភាក្សាយន្តការដែលមានស្រាប់ ការប្ដូរព័ត៌មាន បទល្មើសឆ្លងដែន និងសង្គ្រោះគ្រោះមហន្តរាយ។
ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍បំផ្លាញគ្រឹះនៃទំនុកចិត្តរវាងប្រជាជនកម្ពុជា-ចិន អ្នកជំនាញអំពាវនាវឱ្យជីកកកាយរកអ្នកនៅពីក្រោយ និងដោះស្រាយពីឫសគល់
ថ្មីៗនេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បាននិយាយថា ទោះបីជាភាពជាដៃគូយុទ្ធសាស្ត្ររវាងរដ្ឋាភិបាលកម្ពុជា និងចិនមានភាពជិតស្និទ្ធក៏ដោយ ក៏ការឆបោកតាមអ៊ីនធឺណិតបានក្លាយជា «ចំណុចខ្មៅ» ដែលបំផ្លាញទំនុកចិត្តរវាងប្រជាជនទាំងពីរប្រទេស។
នៅប្រជុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ត្រីបាណន់គីង្គក់ ហែលបង្អួតខ្លួនចំថ្ងៃនៃសេចក្ដីស្រឡាញ់
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ ត្រីបាណន់គីង្គក់មួយក្បាលបានហែលមកក្បែរទូកដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត របស់ក្រុមការងារអង្គការអភិរក្ស MCC នៅប្រជុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ផ្ទុះតវ៉ាទាមទារប្រាក់ឈ្នួលនៅកាស៊ីណូហ្គោលដេនក្រុងព្រះសីហនុ ក្រសួងការងារបានដោះស្រាយបញ្ចប់រួចរាល់
អ្នកនាំពាក្យក្រសួងការងារ ស៊ុន មេសា ថា មន្ទីរខេត្តដោះស្រាយតាមនីតិវិធី និងណែនាំកម្មករឱ្យទាក់ទងលេខ១២៨៦ឬមន្ត្រីជំនាញ។
កងរាជអាវុធហត្ថខេត្តព្រះសីហនុបង្កើនការរក្សាសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំចិន
កងរាជអាវុធហត្ថខេត្តព្រះសីហនុបង្កើនការរក្សាសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំចិន
អគ្គិភ័យពេលព្រលឹមឆេះកន្លះផ្លូវ! តំបន់ឃ្លាំងនៅភ្នំពេញខូចខាតរាប់លានដុល្លារ
នៅម៉ោង ៣ និង ២០ នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែកុម្ភៈ បានកើតអគ្គិភ័យយ៉ាងធ្ងន់ធ្ងរនៅក្បែរស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អគ្គិភ័យនេះបានឆេះបំផ្លាញឃ្លាំងសរុប ៤ និងផ្ទះ ៤ ខ្នង ធ្វើឱ្យមនុស្ស ១ នាក់រងរបួស ហើយការខូចខាតទ្រព្យសម្បត្តិត្រូវបានប៉ាន់ស្មានបឋមរហូតដល់រាប់លានដុល្លារ។
ករណីអំពើហិង្សាក្នុងសាលារៀននៅព្រះសីហនុ៖ សិស្សអាយុ ១៣ ឆ្នាំដែលប្រើហិង្សា មិនមែនជាកូនអ្នកមានអំណាចទេ
ថ្មីៗនេះ ករណីអំពើហិង្សាក្នុងសាលារៀនដែលកើតឡើងនៅ «អនុវិទ្យាល័យសម្ដេចឪ» ក្នុងក្រុងព្រះសីហនុ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីសង្គម។ បច្ចុប្បន្ន សិស្សប្រុសដែលពាក់ព័ន្ធត្រូវបានកងរាជអាវុធហត្ថប្រគល់ទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ ដើម្បីទទួលការអប់រំ និងការប្រឹក្សាផ្លូវចិត្តបន្ថែម។
ប៉េអឹមនិងប៉ូលិសខេត្តព្រះសីហនុរួមគ្នាការពារសន្តិសុខជូនភ្ញៀវទេសចរនាបុណ្យចូលឆ្នាំចិន
កម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលខេត្តព្រះសីហនុ បានដាក់គោលដៅ និងចុះល្បាតនៅតាមតំបន់ឆ្នេរសមុទ្រ ទីប្រជុំជន មុខផ្សារ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងសម្រួលចរាចរណ៍លើដងផ្លូវ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមដែលឈានចូលមកដល់នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ អ្នកលក់ជ្រូកខ្វៃនៅខេត្តសៀមរាប អះអាងថា ការលក់ជ្រូកខ្វៃ បានល្អប្រសើរជាងឆ្នាំមុន
អ្នកលក់ម្នាក់ថាការបញ្ជាទិញកើន ខណៈអាជីវករផ្សារលើថាអ្នកប្រើប្រាស់ថយបន្តិច និងពលរដ្ឋរៀបចំពិធីតាមលទ្ធភាពសេដ្ឋកិច្ចគ្រួសារ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង បានចុះពិនិត្យ និងព្យាបាលជម្ងឺជូនពលរដ្ឋស្រុកឈូកដោយឥតគិតថ្លៃរយៈពេល២ថ្ងៃ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងបានចូលរួមពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃរយៈពេលពីរថ្ងៃ ជូនប្រជាពលរដ្ឋស្រុកឈូក ខេត្តកំពត នៅបរិវេណវត្តដីក្រហម។
