រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុ

ព័ត៌មានរដ្ឋបាល ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅខេត្តព្រះសីហនុ។

ប្រតិភូបច្ចេកទេសជប៉ុន ចុះសិក្សាការចិញ្ចឹមបង្គា និងក្តាមថ្មនៅព្រៃនប់ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវារីវប្បកម្ម

ប្រតិភូបច្ចេកទេសវារីវប្បកម្មជប៉ុន ចុះកសិដ្ឋានបង្គានិងក្តាមថ្ម នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ ការចុះពិនិត្យដឹកនាំដោយអនុរដ្ឋលេខាធិការកសិកម្ម ជា ឆេង ដើម្បីផ្លាស់ប្ដូរបច្ចេកទេសនិងគាំទ្រសមត្ថភាពអ្នកចិញ្ចឹម។

កងរាជអាវុធហត្ថខេត្តព្រះសីហនុ ពង្រឹងការត្រៀមកម្លាំងជាប្រចាំ ដើម្បីធានាប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព

កងរាជអាវុធហត្ថខេត្តព្រះសីហនុបន្តត្រៀមកម្លាំងនិងសម្ភារ។ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ មេបញ្ជាការ ហេង ប៊ុនទី បានជួបកម្លាំងចល័តប្រចាំបញ្ជាការដ្ឋាន ចែកអាវប្រតិបត្តិការ៨០កំប្លេ និងណែនាំឱ្យគោរពវិន័យ បទបញ្ជា និងត្រៀមបម្រើប្រជាពលរដ្ឋ។

ខេត្តព្រះសីហនុបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតរំពឹងទាក់ទាញក្រុមហ៊ុនច្រើនបន្ថែមនិងអាចបង្កើតការងារខ្ទង់៣ពាន់កន្លែង

គម្រោង ISI SEZ មានផ្ទៃដីសរុប៨០០ហិចតា និងចែកការអភិវឌ្ឍជា៣ដំណាក់កាល។ បច្ចុប្បន្ន កំពុងជំរុញការសាងសង់ដំណាក់កាលទី១ លើផ្ទៃដី២០០ហិចតា ដោយគ្រោងបើកដំណើរការជាផ្លូវការនៅខែកញ្ញា ឬខែតុលា ឆ្នាំ២០២៦។

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យគម្រោងផ្លូវបេតុង ៥ខ្សែ ជំរុញគុណភាពសំណង់ និងណែនាំប្រជាពលរដ្ឋរួមគ្នាថែរក្សាហេដ្ឋារចនាសម្ព័ន្ធ

នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បានពិនិត្យគម្រោងផ្លូវបេតុង៥ខ្សែ នៅសង្កាត់លេខ៤និងលេខ១ ដោយណែនាំឱ្យផ្តោតលើគុណភាព ប្រព័ន្ធលូ និងការចូលរួមថែរក្សាផ្លូវរបស់ប្រជាពលរដ្ឋ។

កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនជាតិចិនម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

កងរាជអាវុធហត្ថខេត្តព្រះសីហនុរាយការណ៍ថា បានបញ្ជូនជនសង្ស័យឈ្មោះ SHUN ZHENG ជនជាតិចិន អាយុ៣០ឆ្នាំ និងវត្ថុតាងទៅតុលាការ នៅម៉ោង៩:៣០ព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីអាវុធដោយគ្មានការអនុញ្ញាត។

កងរាជអាវុធហត្ថខេត្តព្រះសីហនុ ពង្រឹងការងារអប់រំនយោបាយចិត្តសាស្ត្រ លើកកម្ពស់ស្មារតី និងវិន័យកងកម្លាំង

វរសេនីយ៍ឯក សុខ ម៉េងឡុង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងឱ្យមេបញ្ជាការ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអប់រំនយោបាយ និងចិត្តសាស្ត្រ ឆមាសទី១ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ដោយមានអ្នកចូលរួម១០៣នាក់ ក្នុងនោះនារី៤នាក់។

ខេត្តព្រះសីហនុបន្តទាក់ទាញវិនិយោគថ្មី! លោក ឡុង ឌីម៉ង់ ចុះពិនិត្យទីតាំងគម្រោង QIP ថ្មី២ ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្ម និងការងារក្នុងមូលដ្ឋាន

លោក ឡុង ឌីម៉ង់ បានពិនិត្យទីតាំងស្នើគម្រោងថ្មី២ នៅក្រុងកំពង់សោម ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។ អនុគណៈកម្មាធិការវិនិយោគខេត្តបានទទួលសំណើ QIP ចំនួន១៤ និងអនុម័តចុះបញ្ជី១២គម្រោងក្នុងឆមាសទី១។

ខេត្តព្រះសីហនុ៖ អប់រំសិស្សពីសុវត្ថិភាពចរាចរណ៍ និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងបទល្មើសក្នុងមូលដ្ឋាន

មន្ត្រីនគរបាលចរាចរណ៍ និងមន្ទីរសាធារណការ បានផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដល់សិស្ស៤៣នាក់ ក្នុងនោះស្រី២៨នាក់ នៅអនុវិទ្យាល័យកម្មករ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តម ម៉ាង ស៊ីណេត ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅសង្កាត់បិតត្រាំង

លោក ម៉ាង ស៊ីណេត បានចុះសួរសុខទុក្ខ និងផ្តល់ស្បៀង សម្ភារៈ និងថវិកាដល់អ្នករងជំនន់នៅភូមិចំណោតរាម សង្កាត់បិតត្រាំង រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ព្រមទាំងអំពាវនាវឱ្យប្រុងប្រយ័ត្ន និងបន្តតាមដានស្ថានភាពទឹក។