ព័ត៌មានក្រុងព្រះសីហនុ និងកម្ពុជា · ខែកញ្ញា ឆ្នាំ 2026
កម្ពុជាបញ្ជូនមន្ត្រីជំនាញ១៣រូប ទៅសិក្សាពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនើបនៅជប៉ុន
មន្ត្រីជំនាញកម្ពុជា១៣រូប បានសិក្សាពីកំពង់ផែ និងភស្តុភារកម្មនៅជប៉ុន ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីគាំទ្រផែនការមេកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៥០។
កម្ពុជាចាប់ដៃគូជាមួយជប៉ុន ពន្លឿនការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្លាយជាច្រកដឹកជញ្ជូនឈានមុខ
មន្ត្រីជំនាញកម្ពុជា១៣រូប បានសិក្សាពីកំពង់ផែ និងភស្តុភារកម្មនៅជប៉ុន ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីគាំទ្រផែនការមេកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៥០។
ក្ដីសង្ឃឹមថ្មី! ក្រុមហ៊ុនចិនជាង៤០បង្ហាញបំណងមកបោះទុនរកស៊ីនៅកំពង់ស្ពឺ ដែលរំពឹងថានឹងបង្កើតការងាររាប់ម៉ឺនកន្លែង
អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានដឹកនាំប្រតិភូជួបតំណាងក្រុមហ៊ុនចិន៤២ នៅណាននីង នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ ក្រុមហ៊ុនទាំងនេះបង្ហាញបំណងវិនិយោគលើវិស័យ៩ និងគ្រោងមកស្វែងយល់ឱកាសក្នុងខេត្ត។
ក្ដីសង្ឃឹមថ្មី! ក្រុមហ៊ុនចិនជាង៤០បង្ហាញបំណងមកបោះទុនរកស៊ីនៅកំពង់ស្ពឺ ដែលរំពឹងថានឹងបង្កើតការងាររាប់ម៉ឺនកន្លែង
អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានដឹកនាំប្រតិភូជួបតំណាងក្រុមហ៊ុនចិន៤២ នៅណាននីង នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ ក្រុមហ៊ុនទាំងនេះបង្ហាញបំណងវិនិយោគលើវិស័យ៩ និងគ្រោងមកស្វែងយល់ឱកាសក្នុងខេត្ត។
ក្តីសង្ឃឹមថ្មីមួយជំហានទៀត៖ ពលរដ្ឋភៀសសឹក ៩ នាក់បានវិលត្រឡប់ទៅផ្ទះវិញ ខណៈជាង ១ ម៉ឺន ៨ ពាន់នាក់ទៀត នៅបន្តទន្ទឹងរង់ចាំថ្ងៃជួបជុំ!
យោងតាមក្រសួងមហាផ្ទៃ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ពលរដ្ឋភៀសសឹក៩នាក់ទៀតបានវិលទៅលំនៅឋានវិញ ខណៈ១៨.៦២៥នាក់ ក្នុងនោះស្ត្រី៩.៣៨៤នាក់ និងកុមារ៦.០៦៦នាក់ ពុំទាន់អាចវិលត្រឡប់ទៅវិញបាន។
ជំរុញសេដ្ឋកិច្ចឌីជីថល! លោកជំទាវបណ្ឌិត ជា សិរី គាំទ្រការទូទាត់ឆ្លងដែនកម្ពុជា-ម៉ាឡេស៊ី ខណៈ CIMB ប្តេជ្ញាង្រីកសេវាកម្មថ្មីៗ និងលើកលើកកម្ពស់ប្រាក់រៀល
លោកជំទាវ ជា សិរី បានជួបថ្នាក់ដឹកនាំ CIMB កាលពីថ្ងៃទី១៨ ខែកញ្ញា ដើម្បីពិភាក្សាពីសេវាធនាគារ ការវិនិយោគ ការទូទាត់ឆ្លងដែនកម្ពុជា–ម៉ាឡេស៊ី និងការប្រើប្រាស់ប្រាក់រៀល។
កម្ពុជា និងថៃប្រគល់និងទទួលមនុស្សសរុប ៤៣ នាក់តាមច្រកប៉ោយប៉ែត
នៅថ្ងៃទី១៨ ខែកញ្ញា កម្ពុជាបានបញ្ជូនជនជាតិថៃ ១១ នាក់ទៅថៃ និងទទួលពលរដ្ឋកម្ពុជា ៣២ នាក់ដែលថៃបញ្ជូនត្រឡប់ តាមច្រកប៉ោយប៉ែត។
ដំណើរចរចាប្រាក់ឈ្នួលឆ្នាំ២០២៧ តានតឹងខ្លាំង៖ សហជីពស្នើសុំចង់បានរហូតដល់ ២៥០ដុល្លារ ខណៈថៅកែនៅរក្សាជំហរត្រឹម ២១០ដុល្លារ
ក្នុងជុំទី៣ នៃការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ តំណាងកម្មករភាគច្រើនស្នើ ២២៥,៣០ ដុល្លារ ក្រុមមួយស្នើ ២៥០,៦០ ដុល្លារ និងភាគីនិយោជករក្សា ២១០ ដុល្លារ។
លោក ឡុង ឌីម៉ង់ ដឹកនាំក្រុមការងារពិនិត្យទីតាំងសម្រាប់គ្រប់គ្រងសំរាម និងទឹកកខ្វក់នៅស្រុកព្រៃនប់
អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ ដឹកនាំក្រុមការងារពិនិត្យទីតាំងដែលស្រុកព្រៃនប់បម្រុងសម្រាប់ទីលានសំរាម និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់។
កម្ពុជាដាក់ចេញផែនទីចង្អុលផ្លូវទេសចរណ៍សម្រាប់ទីផ្សាររុស្ស៊ី និងជំរុញការតភ្ជាប់ជើងហោះហើរត្រង់
ក្រសួងទេសចរណ៍បានដាក់ចេញផែនទីចង្អុលផ្លូវសម្រាប់ទីផ្សាររុស្ស៊ីនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ រដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងពីការជំរុញឱ្យមានជើងហោះហើរត្រង់ ដើម្បីទាក់ទាញភ្ញៀវរុស្ស៊ីកាន់តែច្រើនចាប់ពីចុងឆ្នាំ២០២៦ រហូតដល់ឆ្នាំ២០២៧។
កម្ពុជាលើកទស្សនៈសំខាន់លើឆាកអន្តរជាតិ៖ ទោះ AI ទំនើបកម្រិតណា ក៏មនុស្សនៅតែជាបេះដូងនៃការសង្គ្រោះគ្រោះមហន្តរាយ
ក្នុងវេទិកាតំបន់អាស៊ាន (ARF) លើកទី៣ ស្តីពីការសង្គ្រោះបន្ទាន់ក្នុងទីក្រុង នៅទីក្រុងណាននីង ប្រទេសចិន តំណាងកម្ពុជាបានអំពាវនាវឱ្យបណ្តាប្រទេសក្នុងតំបន់ទាញយកអត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងគ្រោះអាសន្ន។
ឥទ្ធិពលព្យុះទី២៥ «ឌូជូអាន» នាំភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់មកកម្ពុជា ពីថ្ងៃទី១៩ ដល់ ២១ កញ្ញានេះ!
ការព្យាករណ៍សម្រាប់ថ្ងៃទី១៩–២១ ខែកញ្ញា ឆ្នាំ២០២៦ ព្រមានពីភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់ជាច្រើននៃកម្ពុជា ហើយរលកសមុទ្រអាចខ្ពស់ពី ០,៥ ដល់ ១,៧៥ ម៉ែត្រ។
កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះសន្និសីទអន្តរជាតិប្រយុទ្ធប្រឆាំង Online Scams ដើម្បីស្តារកិត្តិយស និងបង្ហាញឆន្ទៈពិតលើឆាកពិភពលោក!
កម្ពុជាត្រៀមរៀបចំសន្និសីទអន្តរជាតិប្រឆាំងការឆបោកអនឡាញ នៅភ្នំពេញ ថ្ងៃទី២៣–២៤ ខែកញ្ញា។ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហាញផែនការកិច្ចប្រជុំនៅថ្ងៃទី១៨ ខែកញ្ញា។
«យុគសម័យអគ្គិសនី»របស់កម្ពុជាមកដល់ហើយ! ចំនួនចុះបញ្ជីលើសពី ២២.០០០ គ្រឿង
គិតត្រឹមខែសីហា ឆ្នាំ២០២៦ កម្ពុជាមានយានយន្តអគ្គិសនីចុះបញ្ជី២២,៧៩៣គ្រឿង រួមមានរថយន្ត១៦,៩២៦គ្រឿង ម៉ូតូ៤,៩៧៤គ្រឿង និងត្រីចក្រយានយន្ត៨៩៣គ្រឿង។
ក្រសួងការងារ មិនអនុញ្ញាតឱ្យបញ្ជូនពលករទៅធ្វើការផ្នែកនេសាទសមុទ្រ និងការដ្ឋានរ៉ែឡើយ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងជាបន្ទាន់ ស្តីពីការហាមឃាត់ដាច់ខាតរាល់សកម្មភាពផ្សព្វផ្សាយ ជ្រើសរើស និងបញ្ជូនពលករកម្ពុជា ទៅធ្វើការងារនៅក្រៅប្រទេសក្នុង វិស័យនេសាទ (ទូកនេសាទសមុទ្រ) និង ការដ្ឋានរុករករ៉ែ។
ភ្ញាក់ផ្អើល! បំណែកព្រះបដិមាបុរាណជិត ៣០០ ដុំ រកឃើញនៅអង្គរវត្ត កំពុងទទួលបាន «ការសង្គ្រោះ និងសម្អាត» យ៉ាងយកចិត្តទុកដាក់
សារមន្ទីរព្រះនរោត្តម សីហនុ–អង្គរ កំពុងចុះបញ្ជី និងសម្អាតបំណែកបដិមាជិត ៣០០ ដែលរកឃើញនៅអង្គរវត្តក្នុងឆ្នាំ២០២០ មុនការជួសជុល និងអភិរក្សរយៈពេលវែង។
ពិតជាអស្ចារ្យមែន! សម្រស់ «ស្លែពណ៌បៃតង» ស្រោបលើថ្មប្រាសាទបុរាណ កំពុងឆក់យកបេះដូងភ្ញៀវទេសចរមិនដាច់
នៅរដូវវស្សា ស្លែពណ៌បៃតងដុះគ្របលើថ្ម និងរូបចម្លាក់ប្រាសាទបុរាណនៅតំបន់អង្គរ។ អាជ្ញាធរជាតិអប្សរាឱ្យដឹងថា ទេសភាពនេះទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា និងថតរូប។
ខ្យងភ្នែកប្រើសចំនួន ២៥០ គីឡូក្រាម ត្រូវបានលែងចូលដែនទឹកធម្មជាតិវិញនៅ ឃុំពាមក្រសោបខេត្តកោះកុង
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលស្រុកមណ្ឌលសីមា បានលែងខ្យងភ្នែកប្រើស ២៥០ គីឡូក្រាម ចូលក្នុងជម្រកធម្មជាតិនៅឃុំពាមក្រសោប ខេត្តកោះកុង ដើម្បីស្តារ និងអភិរក្សធនធានជលផលសមុទ្រ។
ប្រតិភូកម្ពុជា១០៦នាក់ចេញដំណើរទៅកីឡាអាស៊ី! នាយបេសកកម្ម៖ គោរពគូប្រកួត មិនរើសអើងដាច់ខាត
លោក វ៉ាត់ ចំរើន នាយបេសកកម្មកីឡាកម្ពុជា បានដឹកនាំក្រុមប្រតិភូចេញដំណើរទៅប្រទេសជប៉ុននៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ដើម្បីចូលរួមកីឡាអាស៊ីលើកទី២០។ លោកបានសង្កត់ធ្ងន់ថា អត្តពលិកកម្ពុជាត្រូវគោរពវិន័យ និងច្បាប់កីឡាអន្តរជាតិ និងគោរពគូប្រកួតទាំងអស់។
រដ្ឋបាលស្រុកព្រៃនប់ ចុះផ្ទាល់ដល់មូលដ្ឋាន ស្តាប់ក្តីកង្វល់ និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ
លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានចុះជួបប្រជាពលរដ្ឋនៅភូមិព្រៃនប់២ និងភូមិបែកក្រង់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីស្តាប់ក្តីកង្វល់ និងទទួលសំណូមពរ។
«មានផ្លូវ គឺមានសង្ឃឹម»៖ ខេត្តកែបបើកការដ្ឋានផ្លូវបេតុងថ្មី ជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន
ខេត្តកែបបានបើកការដ្ឋានផ្លូវបេតុងអាមេប្រវែង៥៤៨ម៉ែត្រ ទទឹង៥ម៉ែត្រ នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីសម្រួលការធ្វើដំណើរ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។
ពិព័រណ៍ចិន–អាស៊ានលើកទី២៣ បើកយ៉ាងអធិកអធមនៅណាននីង ពន្លាជាតិកម្ពុជាបើកជាផ្លូវការ
ថ្ងៃទី១៧ ខែកញ្ញា ពិព័រណ៍ចិន–អាស៊ានលើកទី២៣ បានបើកជាផ្លូវការនៅទីក្រុងណាននីង តំបន់ក្វាងស៊ី។ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមពិធីបើក និងបានដឹកនាំពិធីបើកពន្លាពាណិជ្ជកម្មកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង។
បញ្ជូនពលរដ្ឋថៃ ១១នាក់ ត្រឡប់ទៅស្រុកកំណើត និងទទួលយកពលរដ្ឋខ្មែរ ៣២នាក់ ត្រឡប់មកមាតុភូមិវិញ
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជា និងថៃបានប្រគល់ទទួលពលរដ្ឋនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ កម្ពុជាបញ្ជូនពលរដ្ឋថៃ ១១នាក់ត្រឡប់ទៅវិញ និងទទួលពលរដ្ឋកម្ពុជា ៣២នាក់។
ជួយសង្គ្រោះអាជីវករដែលអះអាងថាចាញ់បោកអតីតឧកញ៉ា នួន អក! ឯកឧត្តម គួច ចំរើន អន្តរាគមន៍ឱ្យបន្តលក់ដូរ ១ ឆ្នាំទៀតដោយមិនបាច់បារម្ភ
រដ្ឋបាលខេត្តកណ្ដាល ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម គួច ចំរើន បានចេញមុខសម្របសម្រួលជាមួយម្ចាស់ដី ដើម្បីបើកផ្លូវឱ្យបងប្អូនអាជីវករអាចបន្តមុខរបរចិញ្ចឹមជីវិតនៅទីតាំងដីកណ្ដាលក្រុងតាខ្មៅរហូតដល់ខែកញ្ញា ឆ្នាំ២០២៧។
ក្រសួងអប់រំបានរកឃើញករណីក្លែងបន្លំលិខិតរបស់ក្រសួង ដើម្បីបញ្ជាក់សញ្ញាបត្របណ្ឌិតនិស្សិតបញ្ចប់ការសិក្សាពីគ្រឹះស្ថានឧត្តមសិក្សាក្រៅប្រទេស
ក្រសួងអប់រំ យុវជន និងកីឡា ព្រមានពីលិខិតក្លែងក្លាយដែលប្រើដើម្បីបញ្ជាក់សញ្ញាបត្របណ្ឌិតពីបរទេស។ ក្រសួងអំពាវនាវឱ្យស្ថាប័ន និងសាធារណជនផ្ទៀងផ្ទាត់ឯកសារតាមនីតិវិធីផ្លូវការ។
ក្រសួងរ៉ែ ប្រកាសផ្អាកជាបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្ម ដំឡើងប្រព័ន្ធថាមពលពន្លឺ ព្រះអាទិត្យ លើដំបូល
ក្រសួងរ៉ែ និងថាមពល ផ្អាកទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីសម្រាប់ក្រុមហ៊ុនដំឡើងសូឡាលើដំបូល រហូតដល់មានការជូនដំណឹងថ្មី ដោយបញ្ជាក់ថាក្រុមហ៊ុនដែលបានអនុញ្ញាត៦៨ មានចំនួនគ្រប់គ្រាន់ឆ្លើយតបតម្រូវការ។
៧២ លានដុល្លារ! ផ្ទះប្រណីតមួយនៅទីក្រុងឡុងដ៍ត្រូវបានបង្កក ដែលនាំទៅរកក្រុមហ៊ុន Prince Group
តាមសេចក្តីរាយការណ៍ថ្ងៃទី១៧ ខែកញ្ញា របស់គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្មរៀបចំ និងអំពើពុករលួយ (OCCRP) ថ្មីៗនេះ អាជ្ញាធរអង់គ្លេសបានបង្កកផ្ទះប្រណីតតម្លៃប្រមាណ៧២ លានដុល្លារនៅតំបន់លំនៅឋានលំដាប់ខ្ពស់ Belgravia នៃទីក្រុងឡុងដ៍។ ឯកសារពាក់ព័ន្ធបង្ហាញថា អចលនទ្រព្យនេះពាក់ព័ន្ធនឹងលោក ហ៊ូ សៀវវៃ ដែលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស និងត្រូវបានចោទថាមានទំនាក់ទំនងជាមួយក្រុមហ៊ុន Prince Group នៅកម្ពុជា។
កំណើនយានយន្តអគ្គិសនីនៅកម្ពុជាហក់ឡើងដល់២២,៧៩៣គ្រឿង ស្របពេលការគាំទ្រពីសាធារណជនកើនឡើងខ្លាំង
ការប្រើប្រាស់យានយន្តអគ្គិសនី (EV) នៅកម្ពុជាកំពុងបង្ហាញសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ដោយសម្រេចបានចំនួនសរុប ២២,៧៩៣ គ្រឿង គិតត្រឹមខែសីហា ឆ្នាំ២០២៦ នេះ។
ជើងហោះហើរត្រង់ចិន–កម្ពុជាអាចនឹងកើនបន្ថែម! លោក ស៊ុន ចាន់ថុល ជួបក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានហឺណាន
ថ្មីៗនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជួបគណៈប្រតិភូក្រុមហ៊ុន Henan Airport Investment Group Co., Ltd. និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពបន្ថែមជើងហោះហើរត្រង់ចិន–កម្ពុជា ព្រមទាំងពង្រីកការវិនិយោគបន្ថែមលើវិស័យអាកាសចរណ៍ និងវិស័យផ្សេងទៀតនៅកម្ពុជា។
ប្រុងប្រយ័ត្ន! ព្យុះទី២៥ «ឌូជូអាន» បង្កើនភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៨-២០ កញ្ញា
តាមការព្យាករធាតុអាកាស ព្យុះទី២៥ «ឌូជូអាន» អាចបង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ហើយកម្ពស់រលកសមុទ្រអាចមានពី ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ។
កម្ពុជា-កូរ៉េ ពង្រឹងការយល់ដឹងពីច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ!
ក្រសួងការងារកម្ពុជា និងដៃគូកូរ៉េបានរៀបចំសិក្ខាសាលានៅភ្នំពេញថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជួយក្រុមហ៊ុនកូរ៉េឱ្យយល់ពីច្បាប់ការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា។
ជាង៣ឆ្នាំ! ជនបរទេសខុសច្បាប់ជាង៧ម៉ឺននាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងមហាផ្ទៃរាយការណ៍ថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជាបានបណ្ដេញជនបរទេសខុសច្បាប់ ៧២.៤២៦ នាក់ ដែលមាន ៩៦ សញ្ជាតិ។
អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមចុះពិនិត្យជំរំជនភៀសសឹកភូមិរង់ចាំខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួលកម្ពុជា បានសម្របសម្រួលជូនឧត្តមសេនីយ៍ត្រី ANTERO S. NARCISE និងក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យព្រំដែនកម្ពុជា-ថៃ និងជំរំជនភៀសសឹកភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ។
វៀងចន្ទន៍ឆ្មក់បង្ក្រាបទីតាំងល្បែងអនឡាញ និងឆបោក! ចាប់ខ្លួន ១៣ នាក់ ដកហូតកាំភ្លើងខ្លី ២ ដើម និងគ្រាប់ ១៩ គ្រាប់
សារព័ត៌មានឡាវបានរាយការណ៍ថា នៅថ្ងៃទី១២ ខែកញ្ញា ក្រុមការងារពិសេសនៃក្រសួងសន្តិសុខសាធារណៈឡាវបានឆ្មក់ត្រួតពិនិត្យក្នុងស្រុកចន្ទប៊ូលី និងស្រុកហាតសៃហ្វុង នៃទីក្រុងវៀងចន្ទន៍ ដោយបង្ក្រាបទីតាំងលាក់កំបាំងពីរកន្លែងដែលសង្ស័យថាពាក់ព័ន្ធនឹងល្បែងអនឡាញ និងការឆបោកតាមទូរគមនាគមន៍ ឃាត់ខ្លួនជនសង្ស័យ ១៣ នាក់នៅនឹងកន្លែង និងដកហូតកាំភ្លើងខ្លី ២ ដើម គ្រាប់កាំភ្លើង ១៩ គ្រាប់ និងសម្ភារៈផ្សេងៗ។
កម្ពុជាបន្តកាត់បន្ថយការឆ្លងមេរោគអេដស៍ ខណៈយុវជននៅតែជាក្រុមត្រូវយកចិត្តទុកដាក់
តាម HIV Data Series: Cambodia ជាមធ្យមមានអ្នកឆ្លង HIV ថ្មីប្រមាណ៣នាក់ និងអ្នកស្លាប់ដោយមូលហេតុពាក់ព័ន្ធនឹងជំងឺអេដស៍ប្រមាណ៣នាក់ក្នុងមួយថ្ងៃ។ យុវជនអាយុ១៥ដល់២៤ឆ្នាំ មានអ្នកឆ្លងថ្មី៨នាក់ក្នុងមួយសប្តាហ៍។
លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅណាននីង។ ពិព័រណ៍នេះប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់២១ ខែកញ្ញា។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ដៃគូជាមួយ FASMEC បើកផ្លូវឱ្យផលិតផលខ្មែរចេញទៅកាន់ទីផ្សារពិភពលោក
កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង FASMEC បានចុះ MOU នៅថ្ងៃទី១៧ ខែកញ្ញា ដើម្បីសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដឹកជញ្ជូន និងភស្តុភារកម្ម ព្រមទាំងសម្រួលនីតិវិធីកំពង់ផែ សម្រាប់ផលិតផលកម្ពុជា។ មន្ត្រីក៏បានបង្ហាញផែនការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីតាមដំណាក់កាល។
តើបានពិភាក្សាអ្វីខ្លះក្នុងរយៈពេល ៣ថ្ងៃ? កិច្ចប្រជុំផ្សះផ្សាវិវាទព្រំដែនសមុទ្រកម្ពុជា-ថៃ បញ្ចេញសញ្ញាថ្មី
កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាវិវាទព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ បានប្រព្រឹត្តទៅនៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា។ ភាគីទាំងពីរបានពិភាក្សាអំពីនីតិវិធីផ្សះផ្សា និងការងារបន្ត ហើយកិច្ចប្រជុំលើកទី២ គ្រោងធ្វើឡើងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា នៅទីក្រុងឡាអេ ប្រទេសហូឡង់។
ភ្នំពេញគ្រោងប្រែក្លាយអាកាសយានដ្ឋានចាស់ទៅជាសួនច្បារ សម្រាប់រត់ ជិះកង់ និងទស្សនាការប្រគុំតន្ត្រី
នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី១៦ ខែកញ្ញាថា អាកាសយានដ្ឋានចាស់ពោធិ៍ចិនតុងនៅភ្នំពេញ នឹងត្រូវកែលម្អ ដើម្បីក្លាយជាទីកន្លែងកម្សាន្ត និងសកម្មភាពសាធារណៈបើកជូនសាធារណជន និងដាក់ឈ្មោះថា «សួនពោធិ៍ចិនតុង» ដើម្បីរក្សាឈ្មោះប្រវត្តិសាស្ត្រនៃទីតាំងនេះ។
រោងចក្រ GAC បើកដំណើរការនៅកំពង់ឆ្នាំង បង្កើតការងារដល់ពលរដ្ឋ និងផ្គត់ផ្គង់រថយន្តក្នុងស្រុកនិងការនាំចេញ
រោងចក្រផ្គុំ និងដំឡើងរថយន្ត GAC នៅខេត្តកំពង់ឆ្នាំង បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។ គម្រោងមានទុនប្រមាណ ១៩,៣ លានដុល្លារ និងសមត្ថភាពប្រមាណ ២ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។
ដំណឹងល្អ! ម៉ាស៊ីនថតស្វ័យប្រវត្តិប្រទះឃើញសត្វកម្រជិតផុតពូជ ៣ ប្រភេទ បង្ហាញខ្លួននៅខេត្តកោះកុង
ក្រុមអ្នកស្រាវជ្រាវបានកត់ត្រាជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់កិច្ចការអភិរក្សធនធានធម្មជាតិនៅកម្ពុជា ក្រោយម៉ាស៊ីនថតស្វ័យប្រវត្តិបានផ្តិតយកទិដ្ឋភាពថនិកសត្វរងគ្រោះជិតផុតពូជកម្របំផុតចំនួន ៣ ប្រភេទ នៅក្នុងដែនជម្រកធម្មជាតិនៃស្រុកស្រែអំបិល ខេត្តកោះកុង។
ហ៊ុន ម៉ាណែត ព្រមានមន្ត្រីមូលដ្ឋានថាការឆបោកតាមអនឡាញជាបន្ទាត់ក្រហម និងបន្តបង្ក្រាប
ថ្ងៃទី១៦ ខែកញ្ញា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា ការឆបោកតាមអនឡាញប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ទេសចរណ៍ និងសន្តិសុខសង្គមកម្ពុជា។ លោកថា មន្ត្រីមូលដ្ឋានដែលបណ្ដែតបណ្ដោយ ការពារ ឬមិនចាត់វិធានការគ្រប់គ្រាន់ នឹងត្រូវទទួលខុសត្រូវតាមច្បាប់។
វិស័យអប់រំជាចម្បង! សាលារៀន ៣កន្លែងក្នុងក្រុងកំពង់សោម ទទួលបានកុំព្យូទ័រ និងថវិកាជំនួយ ដើម្បីពង្រឹងការសិក្សាបច្ចេកវិទ្យាឌីជីថល
កម្ពុជាទាមទារឱ្យថៃប្រគល់វត្ថុបុរាណពីប្រាសាទខ្នារត្រឡប់មកវិញ
កម្ពុជាទាមទារឱ្យថៃប្រគល់វត្ថុបុរាណខ្មែរពីប្រាសាទខ្នារវិញ។ សេចក្តីរាយការណ៍យោងរបាយការណ៍ផ្ទៃក្នុងរបស់ថៃដែលរាយការណ៍ពីវត្ថុចំនួន ២៨ ដុំ ខណៈក្រសួងកម្ពុជាកំពុងផ្ទៀងផ្ទាត់បញ្ជី។
ហ៊ុន ម៉ាណែត ស្នើពិនិត្យបទប្បញ្ញត្តិកាស៊ីណូឡើងវិញ និងលើកពីទុនប្រមាណ ១០០ លានដុល្លារ
នៅថ្ងៃទី១៦ ខែកញ្ញា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើឱ្យពិនិត្យបទប្បញ្ញត្តិកាស៊ីណូឡើងវិញ និងលើកពីទុនវិនិយោគប្រមាណ ១០០ លានដុល្លារ។ លោកក៏បានបញ្ជាក់ថា នឹងមិនមានការផ្តល់អាជ្ញាបណ្ណកាស៊ីណូនៅក្នុងខេត្តសៀមរាបឡើយ។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ «កិច្ចប្រជុំលើកដំបូង UNCLOS បានបញ្ចប់ ប៉ុន្តែដំណើរការផ្សះផ្សាទើបតែចាប់ផ្តើម»!
កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាជាមួយកម្ពុជា និងថៃ ក្រោមអនុសញ្ញា UNCLOS បានបញ្ចប់នៅសិង្ហបុរី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្រ្តា បានលើកឡើងថា ដំណើរការផ្សះផ្សាទើបតែចាប់ផ្តើម។
នគរបាលជាតិបង្ក្រាបករណីក្មេងទំនើង និងល្បែងស៊ីសង ឃាត់ខ្លួនមនុស្ស ១១៩នាក់ក្នុង១០ថ្ងៃដើមខែកញ្ញា
តាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្នុងរយៈពេល១០ថ្ងៃដើមខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ១១៩នាក់ ក្នុងករណីក្មេងទំនើង និងល្បែងស៊ីសង។ មនុស្ស ១០៣នាក់ក្នុងករណីក្មេងទំនើង និង ១៤នាក់ក្នុងករណីល្បែងស៊ីសង ត្រូវបានបញ្ជូនទៅតុលាការ។
កាកបាទក្រហមកម្ពុជា ផ្តល់ជំនួយ ១០ម៉ឺនដុល្លារ ជាលើកទី២ ដល់កាកបាទក្រហមចិន
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ កាកបាទក្រហមកម្ពុជាបានរៀបចំពិធីប្រគល់ជំនួយ ១០ម៉ឺនដុល្លារអាមេរិក ជាលើកទី២ ដល់សមាគមកាកបាទក្រហមចិន តាមរយៈស្ថានទូតចិននៅភ្នំពេញ ដើម្បីគាំទ្រការងារសង្គ្រោះគ្រោះមហន្តរាយ។
វិនិយោគិនខេត្តហឺណានរបស់ចិន ចាប់អារម្មណ៍វិនិយោគលើវិស័យអាទិភាព៣នៅកម្ពុជា
នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបគណៈប្រតិភូក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានហឺណាន។ ក្រុមហ៊ុនបង្ហាញចំណាប់អារម្មណ៍លើវិស័យទឹកស្អាត និងទឹកកខ្វក់ ថាមពលកកើតឡើងវិញ និងកសិកម្មឆ្លាតវៃ ខណៈភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពពង្រីកជើងហោះហើរត្រង់។
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី! កម្ពុជាដឹកអង្ករចាក់រាយ ១ម៉ឺនតោន តាមកប៉ាល់ទៅកាន់ហ្វីលីពីន ត្រៀមរុញឱ្យដល់ ១លានតោនក្នុងមួយឆ្នាំ
កម្ពុជាបើកការដឹកអង្ករ ១០ ០០០ តោនតាមកប៉ាល់ដោយមិនប្រើកុងតឺន័រពីកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅហ្វីលីពីន។ រដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា បានលើកឡើងពីគោលដៅជំរុញការនាំចេញអង្ករឱ្យដល់ ១ លានតោនក្នុងមួយឆ្នាំ។
