រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
បណ្ណសារព័ត៌មានប្រចាំខែ

ព័ត៌មានក្រុងព្រះសីហនុ និងកម្ពុជា · ខែវិច្ឆិកា ឆ្នាំ 2026

  1. នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទទួលបានរបាយការណ៍លទ្ធផលប្រកួតវីដេអូទេសចរណ៍រដូវបៃតងកម្ពុជា

    ពិធីប្រគល់រង្វាន់ការប្រកួតវីដេអូទេសចរណ៍រដូវបៃតងកម្ពុជា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅថ្មីៗនេះនៅក្រសួងទេសចរណ៍ ក្នុងរាជធានីភ្នំពេញ។ រដ្ឋមន្ត្រី ហួត ហាក់ ឱ្យដឹងថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទទួលស្តាប់របាយការណ៍លទ្ធផល និងកោតសរសើរអង្គភាពរៀបចំ និងអ្នកចូលរួមទាំងអស់។

  2. លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី អញ្ជើញសួរសុខទុក្ខ និងផ្តល់អំណោយជូនគ្រួសារកងទ័ពការពារព្រំដែននៅខេត្តបន្ទាយមានជ័យ

    លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានសួរសុខទុក្ខភរិយា និងគ្រួសារកងការពារព្រំដែនលេខ៥០៣ និងលេខ៥១៣ ក្នុងខេត្តបន្ទាយមានជ័យ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ និងចែកជូនស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកាឧបត្ថម្ភពីអង្គការនគរទេព។

  3. កម្ពុជា-វិទ្យាស្ថានទុនហួងរបស់ចិន គ្រោងចុះMOU ពង្រឹងកិច្ចសហការទេសចរណ៍ និងអភិរក្សបេតិកភណ្ឌវប្បធម៌!

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងទុនហ័ង បានទទួលជួបលោក CHENG LIANG នៃវិទ្យាស្ថានទុនហួង។ ភាគីទាំងពីរបានពិភាក្សាលទ្ធភាពចុះ MoU ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងអភិរក្សបេតិកភណ្ឌវប្បធម៌។

  4. ខេត្តព្រះសីហនុ បោះជំហានពង្រីកទីផ្សារទេសចរណ៍ទៅកាន់ប្រទេសប៉ូឡូញ ខណៈក្រុមហ៊ុន ITAKA គ្រោងបើកជើងហោះហើរទេសចរណ៍នៅរដូវត្រជាក់ឆ្នាំក្រោយ

    ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជួបតំណាងក្រុមហ៊ុន ITAKA នៃប្រទេសប៉ូឡូញ។ តំណាងក្រុមហ៊ុនបានបង្ហាញពីលទ្ធភាពរៀបចំជើងហោះហើរពិសេសមកខេត្តព្រះសីហនុ នៅរដូវត្រជាក់ឆ្នាំក្រោយ។

  5. Cambodia Airways ប្រកាសផែនការហោះហើររដូវរងា–និទាឃរដូវ២០២៦–២០២៧ និងបើកភ្នំពេញ–ឆេងទូឡើងវិញ

    Cambodia Airways បានប្រកាសផែនការហោះហើររដូវរងា–និទាឃរដូវ ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៧ ដោយបើកជើងហោះហើរភ្នំពេញ–ឆេងទូឡើងវិញនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៧ និងផ្លូវថ្មីក្វាងចូវ–សៀមរាបនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

  6. ឧត្តមនាវីទោ ម៉ី ឌីណា ដឹកនាំគណៈប្រតិភូមូលដ្ឋានសមុទ្ររាម អញ្ជើញចូលរួមកិច្ចប្រជុំដកពិសោធន៍ការងារល្បាតរួមលើកទី៣៨ ជាមួយកងទ័ពជើងទឹកវៀតណាម

    រសៀលថ្ងៃ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ លោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំដកពិសោធន៍លើកទី៣៨ ស្តីពីការងារល្បាតរួមលើកទី៨៣-៨៤ ជាមួយបញ្ជាការដ្ឋានតំបន់ទី៥ នៃកងទ័ពជើងទឹកវៀតណាម។

  7. ​កម្ពុជាបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស អាណត្តិទី១ ជាលើកដំបូង!

    ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារក្រសួងពាណិជ្ជកម្ម បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស អាណត្តិទី១ នៅ Maison du Cambodge ក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី។

  8. ក្រុមហ៊ុន CRBC បញ្ជាក់ថា មិនបានផ្ដល់សិទ្ធិឱ្យអ្នកណាផ្សាយជ្រើសរើសបុគ្គលិកគម្រោងព្រែកជីកហ្វូណនតេជោ

    នៅល្ងាចថ្ងៃទី៣១ ខែតុលា ក្រុមហ៊ុន CRBC បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា មិនដែលផ្ដល់សិទ្ធិឱ្យបុគ្គល ឬស្ថាប័នណាផ្សព្វផ្សាយការជ្រើសរើសបុគ្គលិកគម្រោងព្រែកជីកហ្វូណនតេជោឡើយ។ CRBC រំលឹកអ្នកស្វែងរកការងារឱ្យប្រុងប្រយ័ត្ន ជាពិសេសពេលត្រូវបង់ថ្លៃជាមុន។

  9. កម្ពុជាដាក់ចេញផែនការរក្សាសន្តិសុខកម្រិតខ្ពស់ទទួលស្វាគមន៍ថ្នាក់ដឹកនាំពិភពលោកក្នុងជំនួបកំពូលហ្វ្រង់កូហ្វូនីលើកទី២០ឆ្នាំ២០២៦ដែលមានថ្នាក់ដឹកនាំជាង៩០ប្រទេស

    កម្ពុជាត្រៀមកម្លាំងសមត្ថកិច្ចជិត ២ម៉ឺននាក់ ការពារថ្នាក់ដឹកនាំជាង ៩០ប្រទេស ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមផែនការសន្តិសុខដែលពិនិត្យកាលពីថ្ងៃទី២ ខែវិច្ឆិកា នៅទីស្តីការគណៈរដ្ឋមន្ត្រី។

  10. នាយករដ្ឋមន្ត្រីថៃ៖ ច្រកព្រំដែនថៃ-កម្ពុជាបន្តបិទ មិនទាន់កំណត់ថ្ងៃបើកឡើងវិញ

    នាយករដ្ឋមន្ត្រីថៃ លោក អនុទីន បានថ្លែងនៅថ្ងៃទី៣១ ខែតុលា ថា ច្រកព្រំដែនថៃ-កម្ពុជានឹងបន្តបិទ ហើយមិនទាន់កំណត់ពេលបើកឡើងវិញនៅឡើយទេ។ លោកថា ពេលវេលាបើកវិញអាស្រ័យលើវឌ្ឍនភាពនៃការដោះស្រាយបញ្ហាពាក់ព័ន្ធ ដូចជាវិវាទព្រំដែនគោក និងការឆបោកអនឡាញ។

  11. រួសរាន់ឡើង! ឱកាសការងារជិត៩ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអ្នកមណ្ឌលគីរី បានមកដល់ហើយ

    វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ៨៩,៤៣៥កន្លែង ជូនអ្នកខេត្តមណ្ឌលគីរី ថ្ងៃទី០៦-០៧ ខែវិច្ឆិកាឆ្នាំ២០២៦ នៅសាលាស្រុកកោះញែក និងសាលាក្រុងសែនមនោរម្យ។ អ្នកស្វែងរកការងារអាចដាក់ពាក្យ និងសម្ភាសន៍ភ្លាមៗ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ២រសៀល។

  12. អគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ជើញសួរសុខទុក្ខ និងប្រគល់ស្បៀងផ្លែឈើ ជូនដល់ក្រុមនាវិកនិងភ្ញៀវទេសចរ Odyssey

    ឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានសួរសុខទុក្ខ និងប្រគល់ស្បៀងអាហារ និងផ្លែឈើជូនក្រុមនាវិកនាវាទេសចរណ៍ Villa Vie Odyssey ដែលបានចូលចតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ នាវានេះចូលចតដោយសារអស់ប្រេងឥន្ទនៈ និងវិបត្តិហិរិញ្ញវត្ថុរបស់ក្រុមហ៊ុន។

  13. អាល្លឺម៉ង់ផ្ទុះហិង្សា ហាងត្រូវប្លន់ ប៉ូលិសរងការវាយប្រហារ និងមនុស្សជាង២០០នាក់ត្រូវចាប់ឬឃាត់ខ្លួន

    នៅប្រហែលថ្ងៃទី១ ខែវិច្ឆិកា ការប៉ះទង្គិចពាក់ព័ន្ធបាតុកម្មយុវជនបានផ្ទុះឡើងនៅទីក្រុងជាច្រើនក្នុងអាល្លឺម៉ង់ រួមមានហ្វ្រាំងហ្វឺត ហាំប៊ឺក ប៊ែរឡាំង និងខូឡូន ដោយមានការប្លន់ហាង និងវាយប្រហារប៉ូលិស។ មនុស្សជាង២០០នាក់ត្រូវចាប់ ឬឃាត់ខ្លួន។

  14. ប្រទេសចិន ក្រាលព្រំក្រហមទទួលស្វាគមន៍ព្រះចៅស៊ុលតង់ប្រទេសអូម៉ង់ ជាលើកដំបូងក្នុងរយៈពេល ៤៨ ឆ្នាំ!

    លោកប្រធានាធិបតីចិន ស៊ី ជីនភីង បានក្រាលព្រំក្រហមទទួលស្វាគមន៍ព្រះចៅស៊ុលតង់អូម៉ង់ ហៃថាំ ប៊ីន តារីក អាល់ សាអ៊ីដ នៅវិមានប្រជាជន រដ្ឋធានីប៉េកាំង ថ្ងៃទី២ ខែវិច្ឆិកា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ ថ្ងៃ ដែលជាលើកដំបូងរបស់ប្រមុខរដ្ឋអូម៉ង់មកកាន់ប្រទេសចិន។

  15. អាជ្ញាធរមីនជំរុញដៃគូអភិវឌ្ឍន៍រួមគ្នាបោសសម្អាតមីនចាស់ និងគ្រាប់បែកចង្កោមថ្មីនៅកម្ពុជា

    ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំ TWG-MA នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអំពាវនាវឱ្យដៃគូអភិវឌ្ឍន៍បន្តសហការបោសសម្អាតមីនចាស់ និងគ្រាប់បែកចង្កោមថ្មីពីជម្លោះកម្ពុជា-ថៃឆ្នាំ២០២៥ នៅខេត្តចំនួន៧។

  16. យន្តហោះជេតឯកជនធ្លាក់នៅរដ្ឋផ្លរីដា បណ្តាលឱ្យមនុស្សទាំង៩នាក់នៅលើយន្តហោះស្លាប់

    យន្តហោះជេតឯកជនប្រភេទ Learjet 60 បានធ្លាក់នៅខោនធី Palm Beach រដ្ឋផ្លរីដា សហរដ្ឋអាមេរិក នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ បណ្តាលឱ្យមនុស្សទាំង៩នាក់នៅលើយន្តហោះស្លាប់។ NTSB នឹងដឹកនាំការស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់យន្តហោះនេះ។

  17. បែកធ្លាយឯកសារសម្ងាត់! ក្រុម Hacker វាយលុកលួចទិន្នន័យ ទម្លាយពីចំនួនកងទ័ពរុស្ស៊ី ស្លាប់ និងរបួស នៅអ៊ុយក្រែន!

    ក្រុម Hacker Cyber Partisans និង Silent Crow បានប្រកាសទទួលខុសត្រូវលើការវាយលុកលួចទិន្នន័យភ្នាក់ងារស្ថិតិរដ្ឋសហព័ន្ធរុស្ស៊ី ដោយលួចយកទិន្នន័យប្រមាណ ២៣ តេរ៉ាបៃ។ ទិន្នន័យនោះទម្លាយថា កងទ័ពរុស្ស៊ីស្លាប់ និងរងរបួសនៅអ៊ុយក្រែនចន្លោះពី ១.៤ លានទៅ ២.១ លាននាក់។

  18. ឯកឧត្តម ហួត ឃាងវេង ដឹកនាំកិច្ចប្រជុំរៀបចំប្រតិបត្តិការមណ្ឌលព័ត៌មាន សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

    នៅថ្ងៃទី២ ខែវិច្ឆិកា លោក ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំក្រុមការងារទី៣ ប្រជុំកំណត់ភារកិច្ចគ្រប់គ្រងប្រតិបត្តិការមណ្ឌលព័ត៌មាន ដើម្បីត្រៀមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធ នៅភ្នំពេញក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។

  19. ឯកឧត្តម ស៊ី ជីនពីង ផ្ញើសារលិខិតថ្លែងអំណរគុណជូនសម្តេចតេជោ ហ៊ុន សែន បង្ហាញពីការប្តេជ្ញាចិត្តបន្តពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន

    ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានផ្ញើសារលិខិតថ្លែងអំណរគុណជូនសម្តេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរក្នុងឱកាសខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងបង្ហាញពីការប្តេជ្ញាចិត្តបន្តពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

  20. សង្គ្រាមបច្ចេកវិទ្យា! ក្រុមហ៊ុនយក្សអភិវឌ្ឍបណ្តាញ 5G និង Cloud របស់ចិន នៅអាហ្វ្រិក ប្រឈមនឹងបំរាមពីអាមេរិក!

    គណៈកម្មាធិការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) នឹងបោះឆ្នោតនៅថ្ងៃទី ១៩ ខែវិច្ឆិកា លើវិធានការរារាំងក្រុមហ៊ុន China Mobile, China Telecom និង China Unicom មិនឱ្យចូលប្រើប្រាស់លេខទូរស័ព្ទអាមេរិកដោយផ្ទាល់ ខណៈក្រុមហ៊ុនទាំងនេះកំពុងពង្រីកសកម្មភាពនៅអាហ្វ្រិក។

  21. ម្ចាស់ហាង MIXUE ជនជាតិចិននៅភ្នំពេញ សងប្រាក់២២,០០០ដុល្លារដែលអតិថិជនផ្ទេរច្រឡំ ក្នុងកន្លះម៉ោង

    នៅល្ងាចថ្ងៃទី៣០ ខែតុលា លោក Wu ម្ចាស់ហាង MIXUE One Tree ជនជាតិចិន ជិតផ្សារទំនើប AEON 2 នៅភ្នំពេញ បានផ្ទេរប្រាក់តាម ABA សង ២២,០០០ដុល្លារអាមេរិក ដែលអតិថិជនស្ត្រីខ្មែរម្នាក់ផ្ទេរច្រឡំ ខណៈត្រូវបង់ត្រឹម ២២,០០០រៀល ក្នុងរយៈពេលប្រហែលកន្លះម៉ោង។

  22. ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះធំជាងគេនៅវៀតណាម «ឡុងថាញ់» កាត់បន្ថយបុគ្គលិកជិត ១៤០០ នាក់ក្នុងរយៈពេលត្រឹម ៣ ខែ!

    ក្រុមហ៊ុនអាកាសចរណ៍វៀតណាម អ្នកអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ ឡុងថាញ់ បានកាត់បន្ថយបុគ្គលិក ១៣៦០ នាក់ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៦ ដែលធ្វើឱ្យចំនួនសរុបតាំងពីដើមឆ្នាំកើនដល់ជិត ៣៧០០ នាក់។ ក្រុមហ៊ុនបញ្ជាក់ថា មូលហេតុគឺពាក់ពន្ធ័នឹងការចំណាយកើនឡើង។

  23. ពលរដ្ឋឥណ្ឌារាប់ពាន់នាក់ ចូលរួមធ្វើបាតុកម្ម ទាមទារឱ្យប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតចុះចេញពីតំណែង!

    លោក Rahul Gandhi មេដឹកនាំគណបក្សសភាជាតិឥណ្ឌា បានដឹកនាំពលរដ្ឋរាប់ពាន់នាក់ធ្វើបាតុកម្មនៅរដ្ឋធានីញូវដេលី ថ្ងៃអាទិត្យម្សិលមិញ ទាមទារឱ្យប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក Gyanesh Kumar ចុះចេញពីតំណែង ជុំវិញការលុបឈ្មោះជាង ១៣០ លាននាក់ពីបញ្ជីបោះឆ្នោត។

  24. នគរបាលខេត្តព្រះសីហនុ រឹតបន្តឹងច្បាប់ចរាចរណ៍លើផ្លូវជាតិលេខ៤ ត្រួតពិនិត្យជាតិស្រវឹង និងសារធាតុញៀនលើអ្នកបើកបររថយន្តធុនធ្ងន់

    នៅថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យជាតិស្រវឹង និងធ្វើតេស្តរកសារធាតុគ្រឿងញៀនលើអ្នកបើកបររថយន្តធុនធ្ងន់ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២២០-២២១។

  25. ឯកឧត្តម ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅប្រទេសចិន

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង។ ឯកឧត្តមក៏គ្រោងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី។

  26. ក្តៅៗ! រុស្ស៊ីចាប់ខ្លួនជនសង្ស័យជាអនីតិជនម្នាក់ ជុំវិញផែនការប៉ុនប៉ងវាយប្រហារក្នុងទីក្រុងម៉ូស្គូ

    អាជ្ញាធររុស្ស៊ី បានចាប់ខ្លួនអនីតិជនម្នាក់ ក្រោមការសង្ស័យថាបានរៀបចំផែនការវាយប្រហារភេរវកម្មនៅក្នុងសួនសាធារណៈមួយ ក្នុងទីក្រុងម៉ូស្គូ បន្ទាប់ពីទទួលបានការព្រមានជាមុនពីរដ្ឋាភិបាលសហរដ្ឋអាមេរិក នេះបើយោងតាម Interfax។

  27. ស៊ី ជីនពីង ឆ្លើយតបលិខិតសម្តេចតេជោ ហ៊ុន សែន៖ មានឆន្ទៈពង្រឹងការទំនាក់ទំនងជាយុទ្ធសាស្ត្រ និងជំរុញសហគមន៍ជោគវាសនារួមចិន–កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី

    លោក ស៊ី ជីនពីង ប្រធានរដ្ឋចិន កាលពីពេលថ្មីៗនេះ បានផ្ញើលិខិតឆ្លើយតបថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយបញ្ជាក់ឆន្ទៈជំរុញសហគមន៍ជោគវាសនារួមចិន–កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី។

  28. រដ្ឋបាលខេត្តព្រះសីហនុប្រកាសលេខទូរស័ព្ទ Hotline សម្រាប់រាយការណ៍ការឆបោកតាមអនឡាញ និងសន្យារក្សាការសម្ងាត់ព័ត៌មាន

    កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសលេខទូរស័ព្ទ Hotline 092 557 117 ឱ្យប្រជាពលរដ្ឋរាយការណ៍បញ្ហាសេវាសាធារណៈ សន្តិសុខសង្គម និងការឆបោកតាមអនឡាញ។ រដ្ឋបាលខេត្តក៏សន្យារក្សាការសម្ងាត់រាល់ព័ត៌មានដែលផ្តល់មក។

  29. បាតុកម្មហិង្សាបំផុសដោយចលនា GenZ នៅប្រទេសបារាំង ផ្ទុះឡើងនៅប្រទេសស្វីស!

    មនុស្សរាប់រយនាក់បានធ្វើបាតុកម្មក្នុងទីក្រុង Zurich និង Basel នៃប្រទេសស្វីស កាលពីចុងសប្តាហ៍ ដោយទទួលឥទ្ធិពលពីចលនាតវ៉ារបស់យុវជននៅប្រទេសបារាំង។ បាតុកម្មក្រោមពាក្យស្លោក យើងទ្រាំគ្រប់គ្រាន់ហើយ បានប្រែក្លាយទៅជាអំពើហិង្សា រហូតប៉ូលីសត្រូវធ្វើអន្តរាគមន៍។

  30. ផ្ទុះបាតុកម្មនៅបង់ក្លាដែស ទាមទារប្រាក់ខែអប្បបរមា ២៤១ ដុល្លារអាមេរិក

    កម្មកររោងចក្រកាត់ដេររាប់ពាន់នាក់នៅបង់ក្លាដែស បានបន្តបាតុកម្ម បដិសេធក្រុមប្រឹក្សាប្រាក់ឈ្នួល ៦ រូប ដែលរដ្ឋាភិបាលប្រកាសកាលពីទី១ ខែវិច្ឆិកា និងទាមទារប្រាក់ខែអប្បបរមា ៣០.០០០ តាកា។ បាតុកម្ម និងការប៉ះទង្គិចជាមួយប៉ូលីស បានធ្វើឱ្យរោងចក្រប្រមាណ ៣០ កន្លែងបិទទ្វារ។

  31. សោកនាដកម្មដ៏រន្ធត់! ធ្លាក់យន្តហោះឯកជនមួយគ្រឿង ផ្តាច់ជីវិតមនុស្ស ៩ នាក់នៅរដ្ឋ Florida សហរដ្ឋអាមេរិក

    យន្តហោះឯកជនមួយគ្រឿងបានធ្លាក់ផ្ទុះនៅក្នុងតំបន់ប្រជុំជននៃរដ្ឋ Florida កាលពីថ្ងៃអាទិត្យម្សិលមិញ ធ្វើឱ្យមនុស្សទាំងអស់ ៩ នាក់នៅលើយន្តហោះបាត់បង់ជីវិត។ ហេតុការណ៍នេះកើតឡើងនៅចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រ ពីភូមិគ្រឹះ Mar-a-Lago របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

  32. វេទិកាសហប្រតិបត្តិការប៉ូលិសទិន្នន័យធំចិន–អាស៊ានលើកទី៤ បើកនៅក្រុងគួយយ៉ាង ដោយមានតំណាងពី១៥ប្រទេសនិងតំបន់ចូលរួម

    វេទិកាសហប្រតិបត្តិការប៉ូលិសទិន្នន័យធំចិន–អាស៊ានលើកទី៤ បានបើកថ្មីៗនេះនៅក្រុងគួយយ៉ាង ដោយមានអ្នកចូលរួមជាង១២០នាក់ រួមទាំងតំណាងប៉ូលិសពី១៥ប្រទេសនិងតំបន់។ ភាគីនានាបានពិភាក្សាការប្រើបច្ចេកវិទ្យាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ដូចជាការឆបោកតាមអ៊ីនធឺណិត។

  33. លោក សេង សុខណាក់ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ អូរចំណារ

    នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សេង សុខណាក់ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ អូរចំណារ ក្រុងកំពង់សោម។

  34. កម្ពុជាចូលរួមព្រឹត្តិការណ៍ជំរុញទេសចរណ៍អន្តរជាតិដ៏ធំប្រចាំឆ្នាំរបស់ខេត្តគ័នស៊ូនៅចិន ដែលមានជាង៥៥ប្រទេសចូលរួម!

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូចូលរួមព្រឹត្តិការណ៍ជំរុញទេសចរណ៍អន្តរជាតិប្រចាំខេត្តគ័នស៊ូ នៅទីក្រុងទុនហ័រ ប្រទេសចិន ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានប្រទេសជាង៥៥ចូលរួម ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា។

  35. ក្រោយកម្ពុជាបង្ក្រាបការឆបោក តើក្រុមឆបោកងាកទៅអាហ្វ្រិកឬ? ទីតាំង១៣ត្រូវបានបង្ក្រាបនៅម៉ាដាហ្គាស្ការ!

    ក្នុងខែសីហាដល់ខែកញ្ញា សមត្ថកិច្ចម៉ាដាហ្គាស្ការ ដោយមានជំនួយពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានបង្ក្រាបទីតាំងឆបោក១៣កន្លែង និងបញ្ជូនជនជាតិចិន១៤៨នាក់ទៅប្រទេសចិន។ AFP រាយការណ៍ថា ក្រុមឆបោកមួយចំនួនបានផ្លាស់ទៅអាហ្វ្រិក ហើយក្រុមពាក់ព័ន្ធខ្លះធ្លាប់ធ្វើសកម្មភាពនៅកម្ពុជា។

  36. វិទ្យាល័យ ហ៊ុន សែន វាលរេញ បើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ ក្រោមអធិបតីភាព ឯកឧត្តម សូ ខនឫទ្ធីគុណ និងលោក អ៊ី ធារិន

  37. ប្រជាពលរដ្ឋសម្រុកទៅធ្វើអត្តសញ្ញាណបណ្ណ និងបន្តសុពលភាពនៅអ៊ីអន២ និងអ៊ីអន៣

    កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ទីស្នាក់ការនៅអ៊ីអនម៉លសែនសុខ (អ៊ីអន២) និងអ៊ីអនម៉លមានជ័យ (អ៊ីអន៣) បានបន្តផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បន្តសុពលភាព និងទទួលយកបណ្ណជូនប្រជាពលរដ្ឋ។ សេវាបើកពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៤:០០រសៀល។

  38. កម្ពុជាចូលរួមពិព័រណ៍អន្តរជាតិលើកទី៥ ខ្សែក្រវាត់ និងផ្លូវ និងសន្និសីទឆ្នាំ២០២៦ អាស៊ាន-ចិន ពាក់ព័ន្ធវិស័យកសិកម្ម នៅចិន!

    ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមពិព័រណ៍អន្តរជាតិលើកទី៥ ខ្សែក្រវាត់ និងផ្លូវ និងសន្និសីទឆ្នាំ២០២៦ អាស៊ាន-ចិន នៅទីក្រុងជឹងចូវ ខេត្តហឺណាន ចាប់ពីថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២៦។

  39. ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តពង្រឹងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់

    នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងជំនាញចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងខេត្តព្រះសីហនុ ដោយផ្តោតលើការផាកពិន័យ ការផ្សព្វផ្សាយ និងការអប់រំណែនាំ។

  40. កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ ៥៤០នាក់ មាន ២២សញ្ជាតិ ក្នុងរយៈពេលត្រឹមតែ ១១ថ្ងៃ

    អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនបរទេសខុសច្បាប់ចំនួន ៥៤០នាក់ ក្នុងនោះស្ត្រី ១១៥នាក់ ដែលមាន ២២សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។

  41. រដ្ឋបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយលេខ Hotline សម្រាប់ទទួលសំណួរ និងព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខសាធារណៈ និងបទល្មើស Online Scams

    រដ្ឋបាលខេត្តព្រះសីហនុ បានផ្សព្វផ្សាយលេខ Hotline 092 557 117 សម្រាប់ប្រជាពលរដ្ឋសាកសួរ និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខសាធារណៈ និងរាយការណ៍បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ រាល់ព័ត៌មានដែលផ្តល់ជូននឹងត្រូវបានរក្សាការសម្ងាត់។

  42. ខេត្តតាកែវអបអរសាទរបញ្ចប់ការប្រណាំងទូក «ង» ប្រកបដោយភាពសប្បាយរីករាយ និងមោទកភាពក្រោមម្លប់សន្តិភាព

    នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រណាំងទូក «ង» នៅខេត្តតាកែវ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦។

  43. តើកម្ពុជាកាលពី១៥០ឆ្នាំមុនមានសភាពយ៉ាងណា? រូបថតចាស់ដ៏កម្រមួយក្រុមត្រូវបានដាក់តាំងបង្ហាញជាសាធារណៈនៅភ្នំពេញ

    ពិព័រណ៍ «រូបភាពកម្ពុជានៅសតវត្សទី១៩» ប្រព្រឹត្តទៅពីថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី២២ ខែវិច្ឆិកា នៅមជ្ឈមណ្ឌល Bophana រាជធានីភ្នំពេញ ដោយដាក់តាំងរូបថតដ៏កម្ររបស់អ្នកថតរូបបារាំង Émile Gsell ក្នុងទសវត្សរ៍១៨៦០ និង១៨៧០។ ពិព័រណ៍នេះជាផ្នែកនៃមហោស្រពរូបថតភ្នំពេញលើកទី១៧។

  44. ឆ្មក់ត្រួតពិនិត្យលំនៅឋាន៦កន្លែងនៅម៉ាឡេស៊ី ឃាត់ខ្លួនជនបរទេស៦៤នាក់សង្ស័យពាក់ព័ន្ធការឆបោកតាមអ៊ីនធឺណិត

    យោងតាម Bernama ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានអន្តោប្រវេសន៍ និងគណៈកម្មការទំនាក់ទំនងនិងពហុមេឌៀម៉ាឡេស៊ី បានឆ្មក់ត្រួតពិនិត្យលំនៅឋាន៦កន្លែងនៅកូឡាឡាំពួរ និង The Mines ហើយឃាត់ខ្លួនជនបរទេស៦៤នាក់ ដែលសង្ស័យថាពាក់ព័ន្ធការឆបោកតាមអ៊ីនធឺណិត។

  45. ខេត្តព្រះសីហនុ និងសាកលវិទ្យាល័យ WSB MERITO នៅប៉ូឡូញ រៀបចំជំនួបពិភាក្សា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ

    នៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្ត ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យ WSB MERITO ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ។

  46. កម្ពុជាត្រៀមជួយសម្របសម្រួលដល់រាល់ក្រុមហ៊ុនអាមេរិក ដែលមានបំណងមកវិនិយោគលើវិស័យកសិកម្ម!

    ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ហើយបញ្ជាក់ពីការត្រៀមជួយសម្របសម្រួលដល់រាល់ក្រុមហ៊ុនអាមេរិកដែលចង់វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។

  47. រដ្ឋមន្ត្រីកសិកម្ម ចុះចែកស្រូវពូជជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន២ស្រុក ក្នុងខេត្តបន្ទាយមានជ័យ!

    នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះផ្តល់ជូនស្រូវពូជដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

  48. អំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ភ្នំពេញនឹងក្លាយជា «ភូមិហ្វ្រង់កូហ្វូនី» មានអាហារ ភេសជ្ជៈ និងការកម្សាន្ត

  49. កម្ពុជា-ដាណឺម៉ាក បោះជំហានថ្មីក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី

    កម្ពុជា និងដាណឺម៉ាក បានបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីជាផ្លូវការ តាមរយៈកិច្ចប្រជុំលើកទី១ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។

  50. សារទិវាបើកបវេសនកាល! សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដាំផ្ញើអាណាព្យាបាល និងសិស្សានុសិស្ស យកចិត្តទុកដាក់លើការសិក្សា និងការប្រើប្រាស់បច្ចេកវិទ្យា

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានផ្ដាំអាណាព្យាបាលឱ្យតាមដានការសិក្សា និងការប្រើប្រាស់បច្ចេកវិទ្យារបស់កូនចៅ ហើយផ្ដាំសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន។