ព័ត៌មានក្រុងព្រះសីហនុ និងកម្ពុជា · ខែវិច្ឆិកា ឆ្នាំ 2026
ប្រវត្តិជនភៀសខ្លួនកាលពី៤៧ឆ្នាំមុន ក្លាយជាចម្រូងចម្រាសម្តងទៀត៖ អ្នកសារព័ត៌មានស្កុតឡែនតបតនឹងអត្ថបទភ្ជាប់រូបថតរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ
អ្នកសារព័ត៌មានស្កុតឡែន លោក Andrew MacGregor Marshall បានរិះគន់ Khaosod English ចំពោះអត្ថបទភ្ជាប់រូបថតជំរុំជនភៀសខ្លួននងចាន់ឆ្នាំ១៩៧៩ ថាបានបំភ្លៃប្រវត្តិសាស្ត្រ ហើយបានលើកឡើងពីការដែលថៃបានបង្ខំបណ្តេញជនភៀសខ្លួនកម្ពុជារាប់ពាន់នាក់នៅឆ្នាំនោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធសមិទ្ធផលកែលម្អមន្ទីរពេទ្យបង្អែកស្រុក ៦១កន្លែង ដើម្បីពង្រឹងសេវាសុខាភិបាលជូនប្រជាពលរដ្ឋ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នៅស្រុកបាធាយ ខេត្តកំពង់ចាម។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ២០២៦ បានធ្វើជាអធិបតីកិច្ចប្រជុំត្រៀមរៀបចំបុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ដែលនឹងបើកថ្ងៃទី១៨ ខែធ្នូ រយៈពេល៣ថ្ងៃ នៅទីលានតេជោ ក្រុងព្រះសីហនុ។
ផ្តន្ទាទោសអ្នកលក់ផលិតផលសម្រស់តាមអនឡាញ JJ Ching ដាក់ពន្ធនាគារ ៣ឆ្នាំ ពាក់ព័ន្ធករណីបុកមនុស្សស្លាប់ហើយរត់គេចខ្លួន
សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសអ្នកស្រី Sao Lychhing ហៅ «JJ Ching» អ្នកលក់ផលិតផលសម្រស់តាមអនឡាញ ឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពាក់ព័ន្ធករណីរថយន្តបុកអ្នកជិះម៉ូតូម្នាក់ស្លាប់ កាលពីថ្ងៃទី២៨ ខែតុលា នៅខណ្ឌជ្រោយចង្វារ។
កិច្ចប្រជុំក្រៅផ្លូវការថ្នាក់ដឹកនាំ APEC ប្រារព្ធនៅទីក្រុងសិនជិន លោក ស៊ី ជីនពីង ថ្លែងសុន្ទរកថាគន្លឹះ ខណៈថ្នាក់ដឹកនាំប្រទេសជាច្រើនជួបជុំគ្នា
កិច្ចប្រជុំក្រៅផ្លូវការលើកទី៣៣ របស់ថ្នាក់ដឹកនាំ APEC កំពុងប្រារព្ធនៅទីក្រុងសិនជិន ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា។ លោក ស៊ី ជីនពីង បានថ្លែងសុន្ទរកថាគន្លឹះនៅកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំធុរកិច្ច APEC ខណៈថ្នាក់ដឹកនាំរុស្ស៊ី អាមេរិក និងជប៉ុន បានមកដល់ទីក្រុងនេះ។
រូបបដិមាទេពធីតាឧមាមាស អាយុកាលជាង១.០០០ឆ្នាំ ដាក់តាំងបង្ហាញនៅសារមន្ទីរជាតិ
រូបបដិមាទេពធីតាឧមាមាស ដែលប្រជាកសិកររកឃើញនៅឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីខែមិថុនា ឆ្នាំ២០២៦ កំពុងដាក់តាំងបង្ហាញក្នុងពិព័រណ៍នៅសារមន្ទីរជាតិ។ រូបបដិមានេះមានអាយុកាលតាំងពីពាក់កណ្ដាលសតវត្សរ៍ទី១០ និងជាស្នាដៃរចនាបថឃ្លាំង នៃសម័យអង្គរ។
និយ័តករល្បែងកម្សាន្តកម្ពុជា៖ កាស៊ីណូមានអាជ្ញាបណ្ណហាមដាច់ខាតមិនឱ្យប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ
អ្នកនាំពាក្យ CGMC បញ្ជាក់ជាថ្មីថា កម្ពុជាហាមឃាត់យ៉ាងតឹងរ៉ឹងមិនឱ្យកាស៊ីណូដែលមានអាជ្ញាបណ្ណប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ ហើយអាជ្ញាធរនឹងស្នើឱ្យ TRM Labs ផ្តល់អាសយដ្ឋានកាបូបពាក់ព័ន្ធដើម្បីផ្ទៀងផ្ទាត់។
អំឡុងព្រះរាជពិធីបុណ្យអុំទូក ផ្លូវថ្មើរជើងចតុមុខនៅភ្នំពេញ បើកជាបន្តបន្ទាប់រយៈពេល ៥ថ្ងៃ!
រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ថា ផ្លូវថ្មើរជើងចតុមុខ នឹងបើកពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ចាប់ពីម៉ោង ១៨:០០ ដល់ម៉ោង ២៣:០០ ជារៀងរាល់ថ្ងៃ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៦។
ប្រធានរដ្ឋសភាកម្ពុជាប្រាប់ប្រតិភូ(AIPA)ថា៖ទោះបីបទឈប់បាញ់រវាងកម្ពុជា-ថៃនៅមានជាធរមានក៏ដោយតែកម្ពុជានៅតែព្រួយបារម្ភចំពោះសកម្មភាពយោធាថៃកាន់កាប់ដោយខុសច្បាប់
សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងនៅមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា ទោះបទឈប់បាញ់កម្ពុជា-ថៃនៅជាធរមាន កម្ពុជានៅតែព្រួយបារម្ភចំពោះសកម្មភាពយោធាថៃ និងការកាន់កាប់ដោយខុសច្បាប់។
កម្ពុជា-ថៃ គ្រោងបន្តកិច្ចប្រជុំផ្សះផ្សាលើបញ្ហាព្រំដែនសមុទ្រ នៅទីក្រុងគូឡាឡាំពួ ចុងខែវិច្ឆិកានេះ
តុលាការមជ្ឈការអចិន្ត្រៃយ៍ បានប្រកាសថា គណៈកម្មការផ្សះផ្សាក្រោម UNCLOS នឹងរៀបចំកិច្ចប្រជុំលើកទី៣ ជាមួយកម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ដើម្បីបន្តពិភាក្សាលើការកំណត់ព្រំដែនសមុទ្រ។
ក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវឱ្យអ្នកធ្វើនាវាចរណ៍បង្កើនការប្រុងប្រយ័ត្ន ខណៈស្ពានឆ្លងកាត់ទន្លេមេគង្គចាប់ផ្តើមសាងសង់
ភ្នំពេញទទួលតំណែងប្រធាន៖ តើកម្ពុជាទទួលបានអ្វីខ្លះពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីជាលើកដំបូង
កម្ពុជាបានទទួលតំណែងប្រធានហ្វ្រង់កូហ្វូនី ក្នុងកិច្ចប្រជុំកំពូលលើកទី២០ នៅភ្នំពេញ ដោយបានរកឃើញដំណោះស្រាយលើអាណត្តិអគ្គលេខាធិការ និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន២៩ ជាមួយប្រទេសបារាំង។
កម្ពុជាពិនិត្យកំណត់ត្រាបុគ្គលិកជាង ២ ២០០ ករណី ខណៈចាប់ផ្ដើមជំរឿននគរបាលជាតិ
ក្រសួងមហាផ្ទៃកម្ពុជាឱ្យដឹងថា ការត្រួតពិនិត្យបុគ្គលិកបានរកឃើញករណីជាង ២ ២០០ ដែលត្រូវផ្ទៀងផ្ទាត់បន្ថែម។ អ្នកដែលត្រូវបានរកឃើញថាក្លែងបន្លំឯកសារ ឬទិន្នន័យ នឹងត្រូវទទួលវិធានការវិន័យតាមបទបញ្ជាជាធរមាន។
សម្ដេចតេជោ ហ៊ុន សែន ជួបអគ្គលេខាធិការហ្វ្រង់កូហ្វូនី លោកស្រី ល្វីស មូស៊ីគីវ៉ាបូ
ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជួបលោកស្រី ល្វីស មូស៊ីគីវ៉ាបូ នៅថ្ងៃទី១៧ ខែវិច្ឆិកា។ ភាគីទាំងពីរបានពិភាក្សាអំពីការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងការបន្តកិច្ចសហប្រតិបត្តិការ។
នាយករដ្ឋមន្រ្តីកម្ពុជា ចេញអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាវិជ្ជាជីវៈមេធាវី
នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាវិជ្ជាជីវៈមេធាវី។
ឧបនាយកមន្ត្រីហ៊ុន ម៉ានីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន៣ក្នុងខេត្តកំពង់ស្ពឺ!
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអធិបតីពិធីសម្ពោធសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកគងពិសី ឧដុង្គ និងត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ។
កម្ពុជា-ចិន ពង្រីកការតភ្ជាប់ផ្លូវអាកាស! Cambodia Airways បើកជើងហោះហើរត្រង់ពីក្វាងចូវ មកកាន់ខេត្តសៀមរាប
ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានបើកជើងហោះហើរត្រង់ថ្មីពីទីក្រុងក្វាងចូវ ប្រទេសចិន មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ នេះជាជើងហោះហើរត្រង់ទី៣ ពីប្រទេសចិន បន្ទាប់ពីទីក្រុងគុនមីង និងទីក្រុងសិនជិន ដោយមានការហោះហើរចំនួន ៣ជើងក្នុងមួយសប្តាហ៍។
ស្ត្រីម្នាក់ក្លែងខ្លួនជាសង្សារប្រុសអស់រយៈពេល១៩ឆ្នាំ បោកប្រាស់ប្រាក់ជាង៤៦ម៉ឺនយ័ន និងត្រូវតុលាការថ្នាក់ដំបូងកាត់ទោសឱ្យជាប់ពន្ធនាគារ៧ឆ្នាំ៣ខែ
តុលាការនៅទីក្រុងហ្វូសាន ខេត្តក្វាងទុង បានកាត់ទោសស្ត្រីម្នាក់នៅថ្នាក់ដំបូងឱ្យជាប់ពន្ធនាគារ៧ឆ្នាំ៣ខែ ពីបទបោកប្រាស់ប្រាក់ជាង៤៦ម៉ឺនយ័នពីស្ត្រីម្នាក់ទៀត ដោយក្លែងខ្លួនជាសង្សារប្រុសរបស់នាង។
ស្ថានទូតអាម៉េរិក៖ សហរដ្ឋអាមេរិកបញ្ជាក់ការគោរពអធិបតេយ្យភាពកម្ពុជា និងជំរុញភាពជាដៃគូផ្អែកលើការគោរពគ្នាទៅវិញទៅមក
ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក គ្រីស្តូហ្វឺរ អ៊ែនដឺសិន បានជួបជាលើកដំបូងជាមួយសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត ដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម ការវិនិយោគ និងការពារជាតិ។
ហ្វ្រង់កូហ្វូនីបញ្ជាក់ការគាំទ្រអធិបតេយ្យភាពកម្ពុជា ទាមទារឱ្យប្រជាជនភៀសសឹកវិលត្រឡប់ដោយសុវត្ថិភាព និងបន្តការចរចាព្រំដែនតាមយន្តការ JBC
កម្ពុជាប្រាប់អាមេរិកពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតនិងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានជួបពិភាក្សាជាមួយឯកឧត្តម Christopher Anderson ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្ក្រាប និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ក្មេងស្រីម្នាក់នៅតួកគីរួចផុតពីគ្រោះថ្នាក់ ក្រោយធ្លាក់ពីជញ្ជាំងកម្ពស់ប្រហែល៨ម៉ែត្រពេលលេងបិទភ្នែកដេញចាប់គ្នា
ក្មេងស្រីអាយុ៨ឆ្នាំម្នាក់បានរួចផុតពីគ្រោះថ្នាក់ក្រោយធ្លាក់ពីជញ្ជាំងទប់ដីនៅស្រុក អាឡាប់លី ប្រទេសតួកគី។ តាមសេចក្ដីរាយការណ៍ នាងបានធ្លាក់លើទ្រើងទំពាំងបាយជូរមុនធ្លាក់ដល់ដី។
នគរបាលនៅក្រុងបាវិតចុះឆែកឆេរភោជនីយដ្ឋាន Yuwan Jiaxiang Cai និងទីតាំងផ្សេងទៀត ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ដែលលាក់ខ្លួនក្នុងរថយន្ត
នគរបាលខេត្តស្វាយរៀងរាយការណ៍ថាបានឃាត់ខ្លួនជនសង្ស័យ២៦នាក់ ក្នុងប្រតិបត្តិការឆែកឆេរពាក់ព័ន្ធនឹងការស៊ើបអង្កេតករណីឆបោកតាមអ៊ីនធឺណិតនៅក្រុងបាវិត។ នៅទីតាំងមួយ នគរបាលបានរកឃើញបុរសជនជាតិចិនម្នាក់លាក់ខ្លួនក្នុងរថយន្ត។
លោក ដូណាល់ ត្រាំ រំលឹកការគាំទ្ររបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការស្វែងរកសន្តិភាពលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរំលឹកការគាំទ្ររបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការស្វែងរកសន្តិភាពលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកថា មិនស្វែងរកកិត្តិយសទេ តែចង់បានសន្តិភាព។
ប្រមុខការទូតកម្ពុជាសរសើរម៉ាឡេស៊ីក្នុងនាមប្រធានអាស៊ានបានដើរតួនាទីយ៉ាងសកម្ម ក្នុងការសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួប Datuk Nur Jazlan Mohamed អនុប្រធានព្រឹទ្ធសភានៃប្រទេសម៉ាឡេស៊ី នៅទីស្តីការក្រសួង ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ហើយកោតសរសើរម៉ាឡេស៊ីក្នុងនាមប្រធានអាស៊ានឆ្នាំ២០២៥ ដែលបានសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។
កម្ពុជា-វៀតណាមពង្រឹងការតភ្ជាប់ច្រកព្រំដែន! គម្រោង 3CEP ចុះសិក្សាផែនការអភិវឌ្ឍច្រកត្រពាំងផ្លុង ឆ្ពោះទៅគោលដៅពាណិជ្ជកម្ម ២០ពាន់លានដុល្លារ
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម តាំង សាមឿន នាយករងគម្រោង 3CEP បានដឹកនាំក្រុមការងារចុះសិក្សាច្រកទ្វារព្រំដែនអន្តរជាតិសាម៉ាត ខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីយកធាតុចូលមករៀបចំផែនការអភិវឌ្ឍច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង។
នាយករដ្ឋមន្រ្តីកម្ពុជាស្នើឲ្យថៃសហការវាស់វែងបង្គោលព្រំដែនជាមួយកម្ពុជា កម្ពុជានឹងបន្តលើកពីជម្លោះព្រំដែននេះនៅលើវេទិកាអន្តរជាតិ
ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២១ នៅសាធារណរដ្ឋហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យភាគីថៃសហការជាមួយកម្ពុជាបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែន។ បើភាគីថៃមិនបន្តសហការ កម្ពុជានឹងបន្តលើកបញ្ហានេះនៅលើវេទិកាអន្តរជាតិ។
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យថៃអនុវត្តកិច្ចព្រមព្រៀងវាស់វែងព្រំដែន បើពុំនោះកម្ពុជានឹងលើកឡើងកាន់តែខ្លាំងលើឆាកអន្តរជាតិ
ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យថៃចាប់ផ្ដើមការវាស់វែងព្រំដែននៅទីតាំងជាក់ស្ដែងតាមការព្រមព្រៀង។ សម្ដេចថា កម្ពុជានឹងលើកបញ្ហាព្រំដែនកាន់តែខ្លាំងលើឆាកអន្តរជាតិ បើថៃមិនចាត់វិធានការ។
ខេត្តមួយចំនួនមានគុណភាពខ្យល់ល្អខ្លាំង និងល្អប្រសើរ ខណៈ ខេត្តកណ្ដាលមានការបំពុលខ្យល់កម្រិតស្រាល!
ក្រសួងបរិស្ថានបានចេញសេចក្ដីជូនដំណឹងថា គុណភាពខ្យល់នៅកម្ពុជាសម្រាប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតក្នុងកម្រិតល្អ ដោយមានកំហាប់ភាគល្អិតនិចលជាមធ្យម ១៩.០៧ µg/m3។ ខេត្តមួយចំនួនមានគុណភាពខ្យល់ល្អណាស់ ខណៈខេត្តកណ្តាលមានការបំពុលកម្រិតស្រាល។
មន្ត្រីជំនាញ បានអភិរក្សនិងជួសជុលបេតិកភណ្ឌមួយចំនួន នៅភ្នំព្រះរាជទ្រព្យ ឱ្យមានសោភណ្ឌភាពឡើងវិញ ទាក់ទាញទេសចរ!
អគ្គនាយកដ្ឋានបេតិកភណ្ឌ កាលប៉ុន្មានឆ្នាំចុងក្រោយនេះ បានអភិរក្សនិងជួសជុលបេតិកភណ្ឌមួយចំនួននៅភ្នំព្រះរាជទ្រព្យ ដូចជា ព្រះវិហារអដ្ឋរស្ស ព្រះពុទ្ធរូបចូលបរិនិព្វាន ព្រះពុទ្ធរូបអដ្ឋរស្ស និងព្រះចេតិយព្រះបាទចន្ទរាជា។ តំបន់ទាំងនេះនឹងទាក់ទាញភ្ញៀវទេសចរ។
ហុងកុងអនុម័តវិធានរាយការណ៍អំពីទ្រព្យសកម្មគ្រីបតូ ដោយតម្រូវឱ្យអ្នកផ្តល់សេវាប្រមូលព័ត៌មានពន្ធពីឆ្នាំ២០២៧
ហុងកុងនឹងអនុវត្តក្របខណ្ឌរាយការណ៍អំពីទ្រព្យសកម្មគ្រីបតូចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។ អ្នកផ្តល់សេវាដែលស្ថិតក្រោមវិធាននេះត្រូវចុះបញ្ជី ប្រមូលព័ត៌មានពន្ធរបស់អ្នកប្រើប្រាស់ និងរាយការណ៍ប្រចាំឆ្នាំ។ នាយកដ្ឋានពន្ធដារហុងកុងនឹងចាប់ផ្តើមផ្លាស់ប្តូរព័ត៌មានទាំងនេះដោយស្វ័យប្រវត្តិជាមួយដែនយុត្តាធិការពន្ធដារដៃគូចាប់ពីឆ្នាំ២០២៨។
លោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលមេគង្គ–ជប៉ុនលើកទី១៣ នៅទីក្រុងម៉ានីល
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលមេគង្គ–ជប៉ុនលើកទី១៣ នៅទីក្រុងម៉ានីល នាថ្ងៃទី១៧ ខែវិច្ឆិកា។ នាយករដ្ឋមន្ត្រីជប៉ុន និងនាយករដ្ឋមន្ត្រីវៀតណាម បានធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលនេះ ដែលប្រារព្ធឡើងជាលើកដំបូងក្នុងរយៈពេលប្រាំមួយឆ្នាំ។
ប្រធានាធិបតីបារាំង និងគណៈប្រតិភូហ្វ្រង់កូហ្វូនី ទស្សនាតំបន់អង្គរក្រោយកិច្ចប្រជុំកំពូល
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងភរិយា បានទស្សនាប្រាសាទអង្គរវត្តនៅថ្ងៃទី១៦ ខែវិច្ឆិកា។ នៅថ្ងៃបន្ទាប់ តំណាងជាង ១០០ នាក់មកពីប្រទេសសមាជិកហ្វ្រង់កូហ្វូនីចំនួន ៣០ បានទៅទស្សនាតំបន់អង្គរ។
ដំណឹងល្អសម្រាប់ភ្ញៀវទេសចរ! ប្រាសាទមេបុណ្យខាងលិច បើកទ្វារទទួលភ្ញៀវចូលទស្សនាឡើងវិញហើយ
អាជ្ញាធរជាតិអប្សរា បានប្រកាសបើកឡើងវិញនូវការចូលទស្សនាប្រាសាទមេបុណ្យខាងលិច ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ បន្ទាប់ពីការដ្ឋានជួសជុល និងអភិរក្សប្រាសាទបានបញ្ចប់ជាស្ថាពរ និងពិធីសម្ពោធកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ភូមិហ្វ្រង់កូហ្វូនី ទាក់ទាញភ្ញៀវទេសចរជាង ៦៦ម៉ឺននាក់ ក្នុងរយៈពេល៥ថ្ងៃ នៅរាជធានីភ្នំពេញ
ភូមិហ្វ្រង់កូហ្វូនី ដែលរៀបចំពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ បានបញ្ចប់ដោយមានអ្នកចូលរួមទស្សនាសរុបជាង ៦៦ម៉ឺននាក់។ ព្រឹត្តិការណ៍នេះមានស្តង់ពិព័រណ៍ចំនួន ១៣០ និងស្តង់ម្ហូបអាហារ ៣០។
កិច្ចប្រជុំកំពូលអាស៊ាន៖ កម្ពុជាជំរុញពាណិជ្ជកម្ម សន្តិភាព និងការអភិវឌ្ឍ
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានជាមួយចិន អង្គការសហប្រជាជាតិ អូស្ត្រាលី សាធារណរដ្ឋកូរ៉េ និងមេគង្គ-សាធារណរដ្ឋកូរ៉េ នៅទីក្រុងម៉ានីល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍ។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅភ្នំពេញបិទបញ្ចប់ដោយអនុម័តឯកសារចំនួនបី
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ថ្នាក់ដឹកនាំបានអនុម័តសេចក្ដីប្រកាសទីក្រុងភ្នំពេញ សេចក្ដីសម្រេចស្ដីពីស្ថានការណ៍វិបត្តិ និងការកសាងសន្តិភាព ព្រមទាំងសេចក្ដីអំពាវនាវទីក្រុងភ្នំពេញស្ដីពីការការពារបេតិកភណ្ឌវប្បធម៌។
តើកាយវិការដៃប្រាំអាចនិទានរឿងបានទេ? អ្នករាំកម្ពុជាពន្យល់ពីរបាំអប្សរាជាភាសាបារាំង
នៅអំឡុងកិច្ចប្រជុំកំពូលលើកទី២០ នៃអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង នៅរាជធានីភ្នំពេញ អ្នករាំកម្ពុជាបានសម្តែងរបាំអប្សរា។ ក្នុងបទសម្ភាសន៍ជាមួយ TV5MONDE Info អ្នករាំម្នាក់បានបង្ហាញពីរបៀបប្រើកាយវិការដៃ ដើម្បីបង្ហាញអារម្មណ៍ និងនិទានរឿង។
រដ្ឋបាលរាជធានីភ្នំពេញបើកដំណើរការ "ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ រយៈពេលចំនួន ៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងបើកដំណើរការ «ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ» រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
កម្ពុជាបង្ហាញភាពជាអ្នកដឹកនាំ និងបទពិសោធន៍ជាក់ស្តែងលើឆាកអន្តរជាតិ ដើម្បីជំរុញសកម្មភាពមីនមនុស្សធម៌នៅអ៊ុយក្រែន
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងនៅសន្និសីទសកម្មភាពមីនអ៊ុយក្រែន ឆ្នាំ២០២៦ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដោយចែករំលែកក្បួនគន្លឹះសំខាន់ៗចំនួន ៣ ដល់អ៊ុយក្រែន។
កម្ពុជាប្រាប់អូស្ត្រាលី ពីបញ្ហាព្រំដែនជាមួយថៃ ដោយបញ្ជាក់ថា មានជនភៀសសឹកជាង២ម៉ឺននាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាន!
សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានប្រាប់លោកជំទាវ ល្វីស មីល័រ-ហ្វ្រស សមាជិកសភាសហព័ន្ធអូស្ត្រាលី នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ថា ជនភៀសសឹកជាង២ម៉ឺននាក់ មិនទាន់អាចវិលត្រលប់ទៅផ្ទះវិញបាន ទោះមានកិច្ចព្រមព្រៀងឈប់បាញ់ក្តី។
កងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបុរសម្នាក់ ក្រោយមានសេចក្តីរាយការណ៍ថាបានប្រើកាំបិតធំគំរាមអ្នកស្រុក
សារព័ត៌មានកម្ពុជារាយការណ៍ថា កងរាជអាវុធហត្ថបានឃាត់ខ្លួនបុរសអាយុ ៣២ ឆ្នាំម្នាក់នៅខណ្ឌមានជ័យ ក្រោយអ្នកស្រុកទូរសព្ទទៅលេខ ១២៩១។ ការធ្វើតេស្តទឹកនោមរកឃើញសារធាតុញៀន។ សេចក្តីរាយការណ៍មិនបានបញ្ជាក់ថាមានអ្នករងរបួសឡើយ។
ហ្វីលីពីនចាប់ខ្លួនមនុស្ស៣១នាក់ ក្នុងការឆ្មក់ចូលទីតាំងសង្ស័យថាឆបោកចំនួន៤ នៅខេត្តបូហូល
ការិយាល័យស៊ើបអង្កេតជាតិហ្វីលីពីនឱ្យដឹងថាបានចាប់ខ្លួនមនុស្ស៣១នាក់នៅស្រុកប៉ាងឡាវ និងស្រុកដាវអ៊ីស។ អាជ្ញាធរកំពុងស៊ើបអង្កេតបណ្តាញដែលសង្ស័យថាបានឆបោកពាក់ព័ន្ធនឹងការវិនិយោគ រូបិយប័ណ្ណគ្រីបតូ និងទំនាក់ទំនងស្នេហា ដែលមានទឹកប្រាក់ប៉ាន់ស្មានជាង១០លានដុល្លារអាមេរិក ព្រមទាំងផ្ទៀងផ្ទាត់ទំនាក់ទំនងដែលអាចមានជាមួយកម្ពុជា។
លោក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំមេដឹកនាំសហគមន៍អាស៊ីគ្មានការបំភាយឧស្ម័នលើកទី៤ នៅម៉ានីល
នៅថ្ងៃទី១៧ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំមេដឹកនាំសហគមន៍អាស៊ីគ្មានការបំភាយឧស្ម័នលើកទី៤ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩។ កិច្ចប្រជុំបានពិភាក្សាអំពីថាមពលស្អាត សន្តិសុខថាមពលក្នុងតំបន់ និងទីផ្សារកាបូន។
ដងផ្លូវគឺសម្រាប់ធ្វើដំណើរ មិនមែនជាទីតាំងហាលស្រូវទេ! កម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិលខេត្តកោះកុង ចុះអប់រំ និងណែនាំប្រជាពលរដ្ឋ
នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល សហការជាមួយកម្លាំងប្រជាការពារ បានចុះអប់រំ ណែនាំ និងស្នើសុំឱ្យប្រជាពលរដ្ឋបញ្ឈប់ការហាលស្រូវ ឬដាក់សម្ភារៈនៅលើដងផ្លូវសាធារណៈ ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍។
ស្រឡាញ់កូន កុំឱ្យកូនអាយុក្រោម ១៥ឆ្នាំ បើកបរម៉ូតូទៅសាលារៀនដោយខ្លួនឯង
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សសាលាអនុវិទ្យាល័យសម្ដេចឳ ក្រុង-ខេត្តព្រះសីហនុ ចំនួន៥៨នាក់ ដែលបើកបរម៉ូតូមកសាលាដោយខ្លួនឯង ទាំងអាយុក្រោម១៥ឆ្នាំ។
ក្រសួងមហាផ្ទៃរកឃើញមន្ត្រីខ្មោចជាង ២ពាន់នាក់! វិធានការបោសសម្អាតមន្ត្រីខ្មោច ដើម្បីទប់ស្កាត់អំពើពុករលួយ និងការខ្ជះខ្ជាយថវិកាជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហើបក្នុងពិធីបើកការធ្វើជំរឿនមន្ត្រីនគរបាលជាតិកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា ការធ្វើជំរឿនកន្លងមកបានរកឃើញមន្ត្រីដែលមានឈ្មោះស្ទួនជាង ២ពាន់នាក់។
មន្ត្រីជំនាញ បង្ក្រាបបទល្មើសនេសាទចំនួន១ករណី និងរុះរើបំផ្លាញចោលឧបករណ៍ខុសច្បាប់មួយចំនួន នៅកំពង់ឆ្នាំង!
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំបង្ក្រាបបទល្មើសនេសាទចំនួន១ករណី នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ឧបករណ៍ខុសច្បាប់ត្រូវបានបំផ្លាញចោល និងលែងត្រីចំនួន១៥គីឡូក្រាមវិញ។
អតិថិជននៅតែបន្តញ៉ាំអាហារ ខណៈក្រុមបាតុករយកតុ និងកៅអីបិទច្រកចូលហាង Popeyes នៅបាសេឡូណា
ក្នុងអំឡុងកូដកម្មទូទាំងប្រទេសអេស្ប៉ាញនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ វីដេអូរបស់ New York Post បង្ហាញថា ក្រុមបាតុករបានយកតុ និងកៅអីគរនៅមុខហាង Popeyes មួយនៅទីក្រុងបាសេឡូណា ខណៈអតិថិជនម្នាក់នៅតែបន្តញ៉ាំអាហារ។
អគ្គស្នងការនគរបាលជាតិ ថ្លែងអំណរគុណដល់កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលរួមចំណែកធានាសន្តិសុខកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងអំណរគុណដល់កងកម្លាំង និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ឱ្យប្រព្រឹត្តទៅដោយសុវត្ថិភាព និងជោគជ័យ។
