រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
បណ្ណសារព័ត៌មានប្រចាំខែ

ព័ត៌មានក្រុងព្រះសីហនុ និងកម្ពុជា · ខែវិច្ឆិកា ឆ្នាំ 2026

  1. ​ដើម្បីទីក្រុងបៃតង និងគ្មានការលិចលង់ អភិបាលរាជធានីភ្នំពេញ ក្រើនរំឭកពលរដ្ឋឱ្យបញ្ឈប់ការបោះសំរាមចូលលូ និងប្រឡាយ

    នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានអំពាវនាវឱ្យពលរដ្ឋចៀសវាងការបោះសំរាមចូលលូ ឬប្រឡាយ ដែលបង្កការកកស្ទះ និងជន់លិច ក្នុងពិធីសម្ពោធផ្ទះគំរូ និងបើកការដ្ឋានសួនច្បារ Mekong Park របស់បុរី មេគង្គ លែន។

  2. កម្ពុជាបង្ហាញពីឆន្ទៈក្នុងការរួមចំណែកយ៉ាងសកម្មចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការយូណេស្កូ ក្នុងការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី

    លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជួបពិភាក្សាជាមួយឯកឧត្តម Nayef Al-Fayez អគ្គនាយករងអង្គការយូណេស្កូទទួលបន្ទុកផ្នែកវប្បធម៌ នៅថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២៦ ពីកិច្ចសហប្រតិបត្តិការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី។

  3. ការពារអាជីវកម្មពីឧក្រិដ្ឋកម្មអនឡាញ មន្ត្រីជំនាញបង្ហាញវិធីសាស្ត្រ ៧យ៉ាង សម្រាប់ម្ចាស់ SME នៅកម្ពុជា

    លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់អនុសាសន៍ ៧ចំណុច ដល់ SME កម្ពុជា ក្នុងវេទិកា «CYBER SECURITY ជជែកពីសន្តិសុខសាយប័រ» ដើម្បីទប់ស្កាត់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។

  4. អ៊ីរ៉ង់លួចប្រើប្រព័ន្ធផ្កាយរណបរបស់មហាសេដ្ឋី Elon Musk វាយប្រហារលើកងទ័ពអាមេរិក

    យោងតាមរ៉យទ័រ ផ្សាយថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន SpaceX បានផ្ទុះកំហឹង ក្រោយរកឃើញថា កងកម្លាំងអ៊ីរ៉ង់បានលួចប្រើសេវា Starlink ដោយគ្មានការអនុញ្ញាត ដើម្បីវាយប្រហារលើកងកម្លាំងសហរដ្ឋអាមេរិក។

  5. ម៉ាកនំដុតលំដាប់ខ្ពស់កូរ៉េ B&C នឹងចូលទីផ្សារកម្ពុជា ដោយហាងដំបូងនឹងបើកនៅ BKK1 រាជធានីភ្នំពេញ នៅឆ្នាំក្រោយ

    ម៉ាកនំដុតលំដាប់ខ្ពស់កូរ៉េខាងត្បូង Butterful & Creamorous (B&C) បានចុះកិច្ចព្រមព្រៀងសិទ្ធិអាជីវកម្មមេ (Master Franchise) ជាមួយក្រុមហ៊ុនភោជនីយកម្មកម្ពុជា Nourish and Sips។ ហាងដំបូងគ្រោងនឹងបើកនៅតំបន់ BKK1 រាជធានីភ្នំពេញ ក្នុងត្រីមាសទី១ ឆ្នាំ២០២៧។ កម្ពុជាជាទីផ្សារទីមួយដែលម៉ាកនេះចូលក្នុងតំបន់មេគង្គ។

  6. កម្លាំងអាវុធហត្ថស្រុកមណ្ឌលសីមា បង្ក្រាបទីតាំងចម្រាញ់ទឹកក្រាធំលួចលាក់មួយកន្លែងនៅភូមិនាងកុក

    អាជ្ញាធរស្រុកមណ្ឌលសីមា និងកម្លាំងអាវុធហត្ថស្រុក បានបង្ក្រាបទីតាំងចម្រាញ់ទឹកក្រាធំលួចលាក់មួយកន្លែងនៅភូមិនាងកុក ឃុំប៉ាក់ខ្លង នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយរកឃើញម្ចាស់ទីតាំងឈ្មោះ ជា សុភាន់ អាយុ៤៦ឆ្នាំ និងដកហូតទឹកក្រាធំ ៨៣ដប។

  7. Samsung ត្រៀមបញ្ចេញមនុស្សយន្តដែលមានរូបរាងដូចមនុស្សពិតៗជាសាធារណៈ នៅដើមឆ្នាំក្រោយ!

    យោងតាម Reuters ក្រុមហ៊ុន Samsung Electronics បានបង្ហាញគំរូដើមនៃមនុស្សយន្តដែលមានរូបរាងដូចមនុស្ស ទៅកាន់ក្រុមប្រឹក្សាភិបាលរបស់ខ្លួនកាលពីសប្តាហ៍មុន ហើយគ្រោងនឹងបង្ហាញវាជាសាធារណៈនៅខែមករា ក្នុងព្រឹត្តិការណ៍ CES នៅទីក្រុង Las Vegas។

  8. កម្ពុជាបណ្ដេញជនជាតិឥណ្ឌូនេស៊ី ២៧នាក់ ពាក់ព័ន្ធការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    អាជ្ញាធរកម្ពុជាបានបណ្ដេញជនជាតិឥណ្ឌូនេស៊ី ២៧នាក់ ក្នុងនោះមានស្ត្រី ៤នាក់ ដែលពាក់ព័ន្ធនឹងការលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

  9. រួមគ្នាលើកកម្ពស់សោភ័ណភាពក្រុង! អភិបាលរងខេត្ត និងក្រុងព្រះសីហនុ ចុះពិនិត្យការលាងសម្អាតទីលានតេជោ និងកោតសរសើរក្រុមការងារចម្រុះ

    នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ និងលោក នង ឌីណារ៉ា អភិបាលរងក្រុងព្រះសីហនុ បានចុះពិនិត្យការលាងសម្អាត និងរៀបចំសោភ័ណភាពនៅបរិវេណទីលានតេជោ។ ថ្នាក់ដឹកនាំទាំងពីរបានកោតសរសើរក្រុមការងារចម្រុះដែលបានសហការ។

  10. កងកម្លាំងរក្សាសន្តិភាពកម្ពុជា និងចិន បន្តពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងបេសកកម្មអង្គការសហប្រជាជាតិ

    កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក Li Gang មេបញ្ជាការកងវរសេនាតូចចិន និងមេបញ្ជាការកងវិស្វកម្មពហុជំនាញកម្ពុជា បានផ្លាស់ប្តូរទស្សនកិច្ចគ្នានៅបន្ទាយ UNP 7-2 និង UNP 7-3 ក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ប្រចាំសាធារណរដ្ឋលីបង់។

  11. ទីក្រុងហូជីមិញ តម្រូវឱ្យអាជីវករកន្លែងស្នាក់នៅប្រកាសការស្នាក់នៅបណ្ដោះអាសន្នរបស់ជនបរទេសយ៉ាងម៉ឺងម៉ាត់ ស្នាក់តែមួយយប់ក៏ត្រូវប្រកាស!

    ផ្នែកគ្រប់គ្រងអន្តោប្រវេសន៍នៃនាយកដ្ឋាននគរបាលទីក្រុងហូជីមិញ ប្រទេសវៀតណាម តម្រូវឱ្យសណ្ឋាគារ ផ្ទះសំណាក់ និងអាផាតមិនជួល អនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិប្រកាសការស្នាក់នៅបណ្ដោះអាសន្នរបស់ជនបរទេស។ ជនបរទេសដែលស្នាក់នៅ ទោះតែមួយយប់ក៏ដោយ ត្រូវតែប្រកាសតាមបទប្បញ្ញត្តិ។

  12. ទីតាំងឆបោកពីរកន្លែងនៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន ត្រូវបានបង្ក្រាប ជនបរទេស ១២២នាក់ពាក់ព័ន្ធ

    ទីភ្នាក់ងារសន្តិសុខជាតិអ៊ូសបេគីស្ថាន សហការជាមួយប៉ូលិសទីក្រុងតាស្កិន បានបង្ក្រាបមជ្ឈមណ្ឌលហៅទូរស័ព្ទខុសច្បាប់ពីរកន្លែង ដែលបង្កើតឡើងដោយពលរដ្ឋនៃប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សមត្ថកិច្ចរកឃើញជនបរទេសសរុប ១២២នាក់ ដែលសង្ស័យថាបានឆបោកតាមអនឡាញទៅលើពលរដ្ឋនៃប្រទេសនៅអឺរ៉ុប និងអាស៊ីបូព៌ា។

  13. អភិបាលស្រុកព្រៃនប់ ចុះពិនិត្យវឌ្ឍនភាពអគារសិក្សាថ្មីនៅអនុវិទ្យាល័យសាមគ្គី និងរំលេចពីតួនាទីស្នូលនៃសាលារៀនក្នុងការកសាងធនធានមនុស្ស

    បើតាមការឲ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សាថ្មីមួយខ្នង នៅអនុវិទ្យាល័យសាមគ្គី ខេត្តព្រះសីហនុ។ លោកបានគូសបញ្ជាក់ថា សាលារៀនជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្ស។

  14. កម្ពុជា-វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពង្រឹងវិស័យទេសចរណ៍

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកសាស្រ្តាចារ្យបណ្ឌិត Bui Duc Tho នាយក NEU បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សវិស័យទេសចរណ៍ និងជំរុញការរៀបចំ MoU ក្នុងឱកាសកិច្ចប្រជុំកំពូលអេកម៉ិក លើកទី១១។

  15. បញ្ហាសង្គ្រាម ធ្វើឱ្យប្រាក់រៀលអ៊ីរ៉ង់ធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ជិតដល់អត្រា ៣ លានរៀលក្នុងមួយដុល្លារ!

    ប្រាក់រៀលអ៊ីរ៉ង់បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានកាលពីថ្ងៃសៅរ៍ ខិតជិត ៣ លានរៀលក្នុងមួយដុល្លារ ចំពេលអតិផរណាកើនឡើង។ ទេសាភិបាលធនាគារកណ្តាលអ៊ីរ៉ង់ Abdolnaser Hemmati ថាមានទុនបម្រុងរូបិយប័ណ្ណបរទេសគ្រប់គ្រាន់សម្រាប់ប៉ុន្មានខែខាងមុខ។

  16. រយៈពេល ២៣ ខែ ក្រសួងបរិស្ថានទប់ស្កាត់ទឹកកខ្វក់ជាង ៤៤ លានម៉ែត្រគូប ការពារប្រភពទឹក និងជីវៈចម្រុះកម្ពុជាពីការបំពុល

    ក្រសួងបរិស្ថានបានគ្រប់គ្រង និងសម្អាតទឹកកខ្វក់ចំនួន ៤៤ ២៩៧ ១៥៦ ម៉ែត្រគូប មិនឱ្យហូរចូលបំពុលបរិស្ថាន ក្នុងរយៈពេល ២៣ ខែ (ពីដើមឆ្នាំ២០២៥ ដល់ខែវិច្ឆិកា ឆ្នាំ២០២៦) តាមរយៈប្រព័ន្ធទិន្នន័យស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវ។

  17. ក្រសួងធនធានទឹក ជូនដំណឹងពីហានិភ័យនៃខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅរាជធានី-ខេត្តចំនួន ១០ ចាប់ពីថ្ងៃនេះដល់ដើមខែធ្នូ!

    ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានជូនដំណឹងឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅរាជធានីភ្នំពេញ និងខេត្តចំនួន ៩ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦។

  18. ​ក្រុមការងារអំណោយសម្ដេចតេជោ ចុះពិនិត្យស្ថានភាពអគារសិក្សា ៥ កន្លែង នៅខេត្តកំពង់ស្ពឺ ដើម្បីត្រៀមជួសជុល និងសាងសង់ឡើងវិញ

    ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពអគារសិក្សា ៥ ទីតាំង ក្នុងស្រុកថ្ពង និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីត្រៀមជួសជុល និងសាងសង់ឡើងវិញ។ សាលាទាំង ៥ មានអគារសិក្សាសរុប ១១ ខ្នង ស្មើនឹង ៥៧ បន្ទប់។

  19. ខេត្តព្រះសីហនុ ផ្តល់ឱកាសការងារចំនួន ៤៩៤ កន្លែង ជូនប្រជាពលរដ្ឋ និងអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ

    ខេត្តព្រះសីហនុ បច្ចុប្បន្នមានឱកាសការងារសរុបចំនួន ៤៩៤ កន្លែង ផ្តល់ជូនប្រជាពលរដ្ឋ និងអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ។ អ្នកមានចំណាប់អារម្មណ៍អាចចុះឈ្មោះនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ ឬទូរស័ព្ទលេខ ១២៩៧។

  20. ម៉ាកមីកញ្ចប់ MAMA របស់ថៃ បិទរោងចក្រនៅកម្ពុជា ដែលធ្លាប់កាន់កាប់ចំណែកទីផ្សារកម្ពុជាពី ៧០ ទៅ ៨០ ភាគរយ

    ក្រុមហ៊ុន Thai President Foods ដែលជាក្រុមហ៊ុនមេរបស់ម៉ាកមីកញ្ចប់ថៃ MAMA បានសម្រេចចិត្តបិទរោងចក្ររបស់ខ្លួននៅកម្ពុជា ដែលបានដំណើរការជាង២០ឆ្នាំ។ មូលហេតុគឺអាជីវកម្មធ្លាក់ចុះយ៉ាងខ្លាំង ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ និងការធ្វើពហិការផលិតផលថៃ។

  21. ត្រឡប់មកផ្ទះវិញ តើត្រូវទៅណាបន្ត? — ផ្លូវថ្មីសម្រាប់ពលករវិលត្រឡប់មកស្រុកកំណើតជិតមួយលាននាក់នៅកម្ពុជា

    ក្នុងឆ្នាំ២០២៥ ពលករកម្ពុជាប្រមាណ ៨២០,០០០ ទៅ ៩៥០,០០០ នាក់ បានវិលត្រឡប់មកប្រទេសវិញ ដោយសារស្ថានភាពព្រំដែនកម្ពុជា-ថៃតានតឹង។ រាជរដ្ឋាភិបាលបានទទួលពួកគេត្រឡប់មកវិញ បញ្ជូនពួកគេចូលការងារ និងព្យាយាមរក្សាពួកគេឱ្យនៅនឹងន។ ទោះជាយ៉ាងណា អ្នកវិលត្រឡប់នៅតែជួបបញ្ហាប្រឈមបី គឺទីតាំងការងារ ប្រាក់ចំណូល និងជំនាញ។

  22. បង្កើនការយល់ដឹង និងត្រៀមលក្ខណៈសុវត្ថិភាព៖នគរបាលជំនាញខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលជំនាញពន្លត់អគ្គិភ័យដល់បុគ្គលិកក្រុមហ៊ុនរ៉ែនស៍ម៉េដឃែរ ជាង ១២០នាក់

    នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហាត់បង្រៀនជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដល់បុគ្គលិក និងកម្មករ-កម្មការិនី ក្រុមហ៊ុន រ៉ែនស៍ម៉េដឃែរ នៅក្រុងកំពង់សោម ចំនួន ១២២នាក់ (ស្រី ១៦នាក់)។

  23. ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១២ នៅទីក្រុងហាណូយ

    នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការ CLMV លើកទី១២ នៅទីក្រុងហាណូយ។ តាមការគ្រោងទុក កម្ពុជានឹងទទួលតំណែងជាប្រធានប្តូរវេននៃយន្តការកិច្ចសហប្រតិបត្តិការនេះបន្តពីវៀតណាម នៅពេលបិទកិច្ចប្រជុំកំពូល។

  24. គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំការរត់ពាក់កណ្តាលម៉ារ៉ាតុងសប្បុរសធម៌នៅខេត្តស្វាយរៀង មានអ្នកចូលរួមប្រមាណ ១០០០ នាក់

    នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធី «រត់ពាក់កណ្តាលម៉ារ៉ាតុងសប្បុរសធម៌» នៅខេត្តស្វាយរៀង ដោយមានអ្នកចូលរួមប្រមាណ ១០០០ នាក់មកពីប្រទេសផ្សេងៗ។ កម្មវិធីនេះធ្វើឡើងដើម្បីរំលឹកខួបលើកទី៧៨ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ និងដើម្បីចូលរួមក្នុងការងារសប្បុរសធម៌។

  25. លោកហ្សេលេនស្គី រិះគន់អាមេរិកផ្ដោតលើមជ្ឈិមបូព៌ាពេក ខណៈអ៊ុយក្រែនខ្វះមីស៊ីលស្ទាក់ចាប់ និងជាប់គាំងប្រព័ន្ធ Starshield

    ក្នុងបទសម្ភាសន៍ជាមួយ BBC កាលពីថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានរិះគន់សហរដ្ឋអាមេរិកដែលផ្តោតលើមជ្ឈិមបូព៌ាច្រើនជាង ហើយព្រមានពីការខ្វះខាតមីស៊ីលស្ទាក់ចាប់ និងការរឹតត្បិតប្រព័ន្ធ Starshield។

  26. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីថ្លែងការណ៍ពីជម្លោះសាអូឌីត និងក្រុមហ៊ូទីយេម៉ែន អំពាវនាវឲ្យភាគីនានាអត់ធ្មត់

    នៅថ្ងៃទី២៧ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ។ សេចក្តីថ្លែងការណ៍នោះបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះរវាងអារ៉ាប៊ីសាអូឌីត និងក្រុមប្រដាប់អាវុធហ៊ូទីនៅយេម៉ែន ហើយជំរុញឲ្យភាគីទាំងអស់អត់ធ្មត់ឲ្យបានអតិបរមា និងដោះស្រាយជម្លោះតាមរយៈការសន្ទនា និងការចរចាដោយសន្តិវិធី។

  27. រួចជីវិតក្នុងពេលដ៏តានតឹង! ក្មេងប្រុសឡាតវីម្នាក់រត់កាត់ផ្លូវដែកដើម្បីតាមរថភ្លើង ស្ទើរតែត្រូវរថភ្លើងពីទិសម្ខាងបុក

    ក្រុមហ៊ុនផ្លូវដែកជាតិឡាតវី (LDz) បានបង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាពនៅស្ថានីយ៍មួយ ដែលមានក្មេងប្រុសម្នាក់រត់កាត់ផ្លូវដែកដើម្បីតាមរថភ្លើង ហើយស្ទើរតែត្រូវរថភ្លើងមួយទៀតដែលបើកមកពីទិសផ្ទុយបុក។ ក្រុមហ៊ុនបានចេញការព្រមានអំពីសុវត្ថិភាព ហើយអំពាវនាវឱ្យឪពុកម្តាយពង្រឹងការអប់រំកូនៗអំពីសុវត្ថិភាពផ្លូវដែក។

  28. សមិទ្ធផលថ្មី! ការចុះពិនិត្យ និងប្រគល់-ទទួលហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៃគម្រោង LASED III នៅឃុំក្បាលដំរី ខេត្តក្រចេះ

    ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធនៃគម្រោង LASED III នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានសម្របសម្រួលការចុះពិនិត្យ និងប្រគល់-ទទួលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅទីតាំងសម្បទានដីសង្គមកិច្ច ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

  29. បង្កើនសក្តានុពលទេសចរណ៍រដូវកាលបៃតង! ម្ចាស់អាជីវកម្ម និងអ្នកបង្កើតមាតិកា ៥៣នាក់ នៅខេត្តព្រះសីហនុ ចូលរួមវគ្គបណ្តុះបណ្តាលផលិតមាតិកាដោយស្មាតហ្វូន

    មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ សហការជាមួយក្រសួងទេសចរណ៍ និងក្រុមហ៊ុន PINEX PRO បានរៀបចំវគ្គបណ្តុះបណ្តាលការបង្កើតមាតិកាដោយស្មាតហ្វូន រដូវកាលបៃតង នៅថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដល់សិក្ខាកាម ៥៣នាក់ ជាម្ចាស់អាជីវកម្ម និងអ្នកបង្កើតមាតិកា។

  30. កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ និងអបអរខួប៦០ឆ្នាំនៃចំណងការទូតនៅឆ្នាំ២០២៧

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ។ ភាគីទាំងពីរក៏ឯកភាពអបអរខួបលើកទី៦០ នៃទំនាក់ទំនងការទូតនៅឆ្នាំ២០២៧។

  31. កម្ពុជាជំរុញឱ្យអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទីដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីបញ្ចៀសភាពតានតឹង

    ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអំពាវនាវឱ្យអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទីអត់ធ្មត់ជាអតិបរមា និងដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈកិច្ចសន្ទនា។ កម្ពុជាក៏ជំរុញឱ្យគោរពច្បាប់អន្តរជាតិ។

  32. កិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ លើកទី៥៨ ប្រារព្ធធ្វើនៅក្រុងព្រះសីហនុ

    នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា កិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ (GMS) លើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា បានប្រារព្ធធ្វើនៅខេត្តព្រះសីហនុ ដោយមានតំណាងពីប្រទេសទាំង៦ក្នុងមហាអនុតំបន់មេគង្គ MTCO ADB និងស្ថាប័នដៃគូពាក់ព័ន្ធ សរុបចំនួន៨០នាក់ចូលរួម។

  33. ឯកអគ្គរដ្ឋទូតអាមេរិកទស្សនាសារមន្ទីរជាតិកម្ពុជា និងស្វែងយល់ពីវត្ថុបុរាណខ្មែរដែលបានប្រគល់ត្រឡប់មកមាតុភូមិវិញជាង ៩០០ រូប

    ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Christopher Anderson បានទស្សនាសារមន្ទីរជាតិនៃប្រទេសកម្ពុជា និងស្វែងយល់ពីវត្ថុបុរាណខ្មែរដែលបានប្រគល់ត្រឡប់ពីសហរដ្ឋអាមេរិក។ វត្ថុបុរាណជាង ៩០០ អង្គ បានត្រឡប់មកវិញតាមរយៈកិច្ចព្រមព្រៀងទ្វេភាគីស្តីពីសម្បត្តិវប្បធម៌រវាងប្រទេសទាំងពីរ។

  34. តំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌នៅខេត្តព្រះសីហនុ កំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិតាមនាវាខ្នាតធំយ៉ាងផុសផុល

    នៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៦ ភ្ញៀវទេសចរអន្តរជាតិតាមនាវា Carnival Luminosa បានទៅកម្សាន្តនៅតំបន់ឆ្នេរសមុទ្រ វត្តអារាម និងទីតាំងវប្បធម៌ក្នុងខេត្តព្រះសីហនុ។ កម្លាំងសមត្ថកិច្ចត្រូវបានដាក់ពង្រាយតាមគោលដៅ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរ។

  35. ព្រំដែនកើតមានរឿងម្តងទៀត! កងទ័ពថៃឈូសឆាយដី និងពង្រីកផ្លូវនៅតំបន់ព្រំដែនអូរស្មាច់

    ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍តវ៉ាជាផ្លូវការ ចំពោះកងកម្លាំងប្រដាប់អាវុធថៃ ដែលបានឈូសឆាយដី និងពង្រីកផ្លូវនៅតំបន់អូរស្មាច់ ខេត្តឧត្ដរមានជ័យ ហើយទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។

  36. ភ្ញៀវទេសចរនិងនាវិកជិត៣ពាន់នាក់តាមនាវាខ្នាតធំ Carnival Luminosa ចូលចតទស្សនាខេត្តព្រះសីហនុ ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅ

    នៅព្រឹកថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៦ នាវាទេសចរណ៍ Carnival Luminosa បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយដឹកភ្ញៀវទេសចរ ១,៧៦៨ នាក់ និងនាវិក ៩៨០ នាក់។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។

  37. កងទ័ពមីយ៉ាន់ម៉ាវាយឆ្មក់កាស៊ីណូជាច្រើនកន្លែងនៅមៀវ៉ាឌី ចាប់ខ្លួនជនបរទេសជាង ៣០០ នាក់

    កងទ័ពមីយ៉ាន់ម៉ាបានវាយឆ្មក់កាស៊ីណូជាច្រើនកន្លែងនៅតាមបណ្ដោយទន្លេថោងយីន ក្នុងសង្កាត់ទី៥ ទីក្រុងមៀវ៉ាឌី កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។ ពួកគេបានចាប់ខ្លួនជនបរទេសជាង ៣០០ នាក់ មកពីប្រទេសចិន ថៃ និងប្រទេសផ្សេងទៀត។ ភាគីថៃក៏បានចាប់ខ្លួនមនុស្ស ៤១ នាក់ ដែលបានរត់គេចទៅទិសម៉ែសត។

  38. មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ប្រកាសជំទាស់សេចក្តីសម្រេច ICJ រឿងប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ា!

    នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានប្រកាសថា មីយ៉ាន់ម៉ានឹងមិនអនុវត្តតាមផ្នែកដែលមិនសមស្របនៃសេចក្តីសម្រេច ICJ ស្តីពីអំពើប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ាឡើយ បន្ទាប់ពី ICJ រកឃើញថាមីយ៉ាន់ម៉ារំលោភអនុសញ្ញាប្រល័យពូជសាសន៍។

  39. ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលតំបន់ពីរ និងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម ឡេ មិញ ហ៊ឹង

    នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ដែលកំពុងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល CLMV និង ACMECS នៅប្រទេសវៀតណាម បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម ឡេ មិញ ហ៊ឹង។ វៀតណាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលទាំងពីរនេះ។

  40. សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងឱកាសកិច្ចប្រជុំកំពូលនៅវៀតណាម

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសកិច្ចប្រជុំកំពូល ACMECS លើកទី១១ និង CLMV លើកទី១២។

  41. កម្ពុជាបញ្ជូនពលរដ្ឋឥណ្ឌូនេស៊ី ៧៧ នាក់ ដែលសង្ស័យពាក់ព័ន្ធការបោកប្រាស់តាមអនឡាញ ត្រឡប់ទៅប្រទេសវិញ

    នៅថ្ងៃទី២៧ ខែវិច្ឆិកា អាជ្ញាធរពាក់ព័ន្ធកម្ពុជា បានសហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បញ្ជូនពលរដ្ឋឥណ្ឌូនេស៊ីចំនួន ៧៧ នាក់ ត្រឡប់ទៅប្រទេសកំណើតវិញ។ ក្នុងចំណោមពួកគេមានស្ត្រី ៦ នាក់។ ពួកគេត្រូវបានសង្ស័យថាស្នាក់នៅខុសច្បាប់ ធ្វើការខុសច្បាប់ ប្រើប្រាស់គ្រឿងញៀន និងពាក់ព័ន្ធការបោកប្រាស់តាមអនឡាញ។

  42. មានពលរដ្ឋកម្ពុជាត្រូវគេបោកបញ្ឆោតឱ្យទៅសមរភូមិរុស្ស៊ី-អ៊ុយក្រែនឬ? ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឆ្លើយតបជាបន្ទាន់

    ថ្មីៗនេះ លោក ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាគ្មានគោលនយោបាយអនុញ្ញាតឱ្យជ្រើសរើសពលរដ្ឋរបស់ខ្លួនទៅធ្វើជាទាហានស៊ីឈ្នួលនៅក្រៅប្រទេសទេ ហើយក្រសួងការបរទេសកំពុងបន្តតាមដាន និងស៊ើបអង្កេតលើស្ថានការណ៍ពាក់ព័ន្ធ។ គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានចុះផ្សាយនៅថ្ងៃដដែលថា ក្នុងចំណោមមនុស្សជាង ៤៦ ០០០ នាក់ មកពីជាង ១៥០ ប្រទេស ដែលរុស្ស៊ីបានជ្រើសរើស មានទាំងពលរដ្ឋកម្ពុជាផងដែរ។

  43. បុរសម្នាក់នៅក្រុងបាវិតធ្វើពុតទិញទូរស័ព្ទ ហើយឆក់យកទូរស័ព្ទ២គ្រឿង ដួលពេលកំពុងរត់គេចខ្លួន ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបាន

    បុរសម្នាក់បានធ្វើពុតចូលទិញទូរស័ព្ទនៅហាងមួយក្នុងក្រុងបាវិត ខេត្តស្វាយរៀង ហើយឆក់យកទូរស័ព្ទ២គ្រឿង រួចជិះម៉ូតូរត់គេចខ្លួន។ ជនសង្ស័យបានដួលពេលកំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចបានចាប់ខ្លួនភ្លាមៗ។ សមត្ថកិច្ចបានដកហូតទូរស័ព្ទសាំស៊ុងមកវិញ ខណៈកំពុងស្វែងរកទូរស័ព្ទ iPhone មួយគ្រឿងទៀត។

  44. កម្ពុជាបញ្ជាក់ម្តងទៀតពីការប្តេជ្ញាកែលម្អបរិយាកាសវិនិយោគ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ

    នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមវេទិកាពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិកម្ពុជា ២០២៦ នៅទីក្រុងភ្នំពេញ។ លោកបានបញ្ជាក់ម្តងទៀតថា រាជរដ្ឋាភិបាលនឹងបន្តកែលម្អបរិយាកាសវិនិយោគ។ លោកក៏បានប្រកាសថា កម្ពុជានឹងចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចបំផុតនៅឆ្នាំ២០២៩ ជំនួសឱ្យឆ្នាំ២០២៧។

  45. សៀមរាបត្រៀមរៀបចំព្រឹត្តិការណ៍ «ពន្លឺរាត្រីអង្គរ» រយៈពេល ៣ថ្ងៃ នៅតាមប្រាសាទបុរាណ និងទីតាំងប្រវត្តិសាស្ត្រសំខាន់ៗ

    ព្រឹត្តិការណ៍ «ពន្លឺរាត្រីអង្គរ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដោយរៀបចំពន្លឺសិល្បៈនៅពេលរាត្រី និងទៀបភ្លឺ។ ព្រឹត្តិការណ៍នេះរៀបចំនៅទីតាំងចំនួន៣ គឺប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងខ្លោងទ្វារទន្លេអុំ។

  46. សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយលោកស្រី ធៀ នីង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិចិន

    នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយលោកស្រី ធៀ នីង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិចិន នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ភាគីទាំងពីរបានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម ការគ្រប់គ្រងធនធានទឹក បញ្ញាសិប្បនិម្មិត និងការបណ្តុះបណ្តាលបច្ចេកវិទ្យាឌីជីថល។

  47. កម្ពុជា ជំរុញចក្ខុវិស័យ «គោលដៅទេសចរណ៍តែមួយ» ក្នុងកិច្ចប្រជុំទេសចរណ៍ GMS លើកទី៥៨ នៅខេត្តព្រះសីហនុ

    ប្រតិភូ GMS និងដៃគូសរុប ៨០ រូប បានជួបជុំនៅខេត្តព្រះសីហនុ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំក្រុមការងារទេសចរណ៍ GMS លើកទី៥៨។ ឯកឧត្តម សុង តុងហាប់ បានអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផ្សព្វផ្សាយតំបន់មេគង្គជា «គោលដៅទេសចរណ៍តែមួយ»។

  48. ផ្តល់សិទ្ធិអាទិភាពដល់សិស្សានុសិស្សពេលចេញពីសាលារៀន ដើម្បីសុវត្ថិភាពទាំងអស់គ្នា!

    នៅខេត្តព្រះសីហនុ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងសម្រួលចរាចរណ៍ពេលសិស្សានុសិស្សចេញពីសាលារៀន។ សមត្ថកិច្ចអំពាវនាវដល់អ្នកបើកបរ បន្ថយល្បឿន និងផ្តល់សិទ្ធិអាទិភាពដល់សិស្សានុសិស្ស។

  49. សភាពាណិជ្ជកម្មកម្ពុជា នាំវិនិយោគិនចិន ទស្សនកិច្ចសិក្សានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

    នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា កែវ ម៉ុម សមាជិកក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូ រួមជាមួយវិនិយោគិនចិន ទៅទស្សនកិច្ចសិក្សានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ដំណើរនេះធ្វើឡើងដើម្បីស្វែងយល់ពីប្រតិបត្តិការ និងវឌ្ឍនភាពនៃការសាងសង់កំពង់ផែ ព្រមទាំងពិភាក្សាពីលទ្ធភាពសហការពាណិជ្ជកម្មជាមួយកំពង់ផែ។

  50. បុរសម្នាក់ជិះសេះបញ្ច្រាសទិសបុកសិស្សពីរនាក់ដួលនៅទីក្រុងម៉ុងកាយ ប្រទេសវៀតណាម ហើយមិនចុះពីសេះជួយ ត្រូវបានគេរិះគន់

    នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា បុរសម្នាក់ជិះសេះនៅលើផ្លូវសាធារណៈ បានបុកសិស្សពីរនាក់ដែលកំពុងជិះម៉ូតូអគ្គិសនីដួលនៅទីក្រុងម៉ុងកាយ ខេត្តក្វាងនិញ ប្រទេសវៀតណាម។ ក្រោយហេតុការណ៍ បុរសនោះមិនបានចុះពីសេះជួយឡើយ ដែលធ្វើឱ្យមានការរិះគន់យ៉ាងទូលំទូលាយ។