រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
បណ្ណសារព័ត៌មានប្រចាំខែ

ព័ត៌មានក្រុងព្រះសីហនុ និងកម្ពុជា · ខែវិច្ឆិកា ឆ្នាំ 2026

  1. ក្នុងស្មារតី «ខ្មែរជួយខ្មែរ» មន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បន្តនាំយកស្បៀងអាហារជូនកងកម្លាំងការពារព្រំដែន ខណៈការប្រមូលផលសរុបកើនដល់ជាង ៥៥តោន

    មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានប្រគល់ស៊ុតទា ៦០០គ្រាប់ និងត្រីអណ្តែង ១០គីឡូក្រាម ជូនកងកម្លាំងការពារព្រំដែន។ គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ការប្រមូលផល ៥៣លើក ទទួលបានបន្លែសរុប ៥៥ ៣៧៩គីឡូក្រាម។

  2. ​កម្ពុជាត្រៀមយុទ្ធសាស្ត្រអន្តរកាល ដើម្បីធានាការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួចដោយរលូននៅឆ្នាំ២០២៩

    ក្រសួងផែនការ និង UNRCO កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់ថ្នាក់ជាតិលើសេចក្តីព្រាងយុទ្ធសាស្ត្រអន្តរកាលដោយរលូនកម្ពុជា ដើម្បីចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ដែលគ្រោងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩។

  3. សិក្ខាសាលាតំបន់លើកទី១០ របស់អង្គការសហប្រជាជាតិ ប្រព្រឹត្តទៅនៅអ៊ីនឆន ប្រទេសកូរ៉េ ផ្តោតលើបញ្ញាសិប្បនិម្មិត និងអភិបាលកិច្ចសាធារណៈ

    ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា UN DESA និងក្រសួងមហាផ្ទៃ និងសុវត្ថិភាពនៃប្រទេសកូរ៉េ បានសហការរៀបចំសិក្ខាសាលាតំបន់លើកទី១០ នៅទីក្រុងអ៊ីនឆន។ ប្រធានបទនៃសិក្ខាសាលានេះគឺអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព និងការផ្លាស់ប្តូរតាមរយៈបញ្ញាសិប្បនិម្មិត។ អ្នកចូលរួមចំនួន ១៧៤ នាក់ មកពី ២៥ ប្រទេស បានចូលរួម។

  4. ខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបការងារត្រីមាសទី៤ និងបើក «យុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ប្រចាំឆ្នាំ២០២៦»

    ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារ GBV ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី៤ និងបើក «យុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ប្រចាំឆ្នាំ២០២៦» ក្រោមវត្តមាន លោកជំទាវ ប្រាក់ ច័ន្ទសុខា។

  5. សមយុទ្ធយោធារួមគ្នាមិត្តភាពកម្ពុជា-ចិន «នាគមាស-២០២៦» នឹងប្រព្រឹត្តទៅនៅលើផ្ទៃសមុទ្រចន្លោះកោះរ៉ុង និងកោះតាង ខេត្តព្រះសីហនុ រយៈពេល២ថ្ងៃ

    សមយុទ្ធយោធារួមគ្នាមិត្តភាពកម្ពុជា-ចិន «នាគមាស-២០២៦» នឹងប្រព្រឹត្តទៅលើផ្ទៃសមុទ្រចន្លោះកោះរ៉ុង និងកោះតាង ខេត្តព្រះសីហនុ នៅថ្ងៃទី៣ និងទី៥ ខែធ្នូ ឆ្នាំ២០២៦។ រដ្ឋបាលខេត្តស្នើសាធារណជនកុំភ័យស្លន់ស្លោ និងផ្អាកការនេសាទ និងការធ្វើដំណើរឆ្លងកាត់តំបន់នោះ។

  6. សមយុទ្ធយោធារួម «នាគមាស-២០២៦» នឹងធ្វើសមយុទ្ធលើសមុទ្រនៅដែនសមុទ្រកោះរ៉ុង ដោយដែនសមុទ្រពាក់ព័ន្ធត្រូវគ្រប់គ្រងជាបណ្ដោះអាសន្ន

    រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងថា សមយុទ្ធយោធារួមកម្ពុជា-ចិន «នាគមាស-២០២៦» នឹងធ្វើសមយុទ្ធលើសមុទ្រនៅចន្លោះកោះរ៉ុង និងកោះតាង។ ការហ្វឹកហាត់សាកល្បងនឹងធ្វើនៅថ្ងៃទី៣ ខែធ្នូ ហើយសមយុទ្ធផ្លូវការនៅថ្ងៃទី៥ ខែធ្នូ។ ក្នុងរយៈពេលសមយុទ្ធ ការនេសាទ ការធ្វើចរាចរណ៍នាវា និងការដឹកជញ្ជូនទំនិញនៅដែនសមុទ្រពាក់ព័ន្ធនឹងត្រូវហាមឃាត់ជាបណ្ដោះអាសន្ន។

  7. រយៈពេល៣ថ្ងៃក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ពលរដ្ឋដើរលេងកម្សាន្ត សរុបប្រមាណ ៣ ២៥០ ៩៣៧ ដងនាក់ កើនឡើង ៣៧,៥%

  8. អាជ្ញាធរខេត្តមណ្ឌលគិរី ព្រមានឱ្យប្រុងប្រយ័ត្នខ្ពស់ពេលឆ្លងកាត់ផ្លូវជាតិលេខ៧៦ ក្រោយមានករណីថ្មរលំធ្លាក់

    រដ្ឋបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានព្រមានពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ពេលឆ្លងកាត់ផ្លូវជាតិលេខ៧៦ ចំណុចគីឡូម៉ែត្រលេខ ១៣៧+០៥០ ក្រុងសែនមនោរម្យ ក្រោយមានថ្មរលំធ្លាក់កាលពីថ្ងៃទី២៥ ខែវិច្ឆិកា។ ថ្មនៅមានស្នាមប្រេះ អាចធ្លាក់ទៀត។

  9. គ្រូពេទ្យហាត់ការសិង្ហបុរីលួចថតមនុស្ស ៨៧៤ នាក់នៅអូស្ត្រាលី ត្រូវឃុំខ្លួន ខណៈវីដេអូឯកជនជិត ៣០០០ ត្រូវលាតត្រដាង

    នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ គ្រូពេទ្យវះកាត់ហាត់ការសញ្ជាតិសិង្ហបុរី រ៉ាយអាន ចូ (Ryan Cho) អាយុ ២៩ ឆ្នាំ ត្រូវតុលាការអូស្ត្រាលីឃុំខ្លួន ក្រោយពីចូលរួមសវនាការកំណត់ទោស។ គាត់ត្រូវបានចោទថាបានលួចថតជនរងគ្រោះ ៨៧៤ នាក់ ហើយប៉ូលិសរកឃើញវីដេអូឯកជនជិត ៣០០០។ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៧។

  10. ក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តព្រះសីហនុ បើកយុទ្ធនាការ «និយាយថា ទេ! ចំពោះព័ត៌មានក្លែងក្លាយ» ជំហ៊ានទី២ នៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងហាវ

    ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមពិធីបើកយុទ្ធនាការ «និយាយថា ទេ! ចំពោះព័ត៌មានក្លែងក្លាយ» ជំហ៊ានទី២ នៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងហាវ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

  11. បណ្ដេញជនជាតិឥណ្ឌូនេស៊ី ៧៧នាក់ចេញពីកម្ពុជា ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    កម្ពុជាបណ្ដេញជនជាតិឥណ្ឌូនេស៊ី ៧៧នាក់ (ស្រី០៦នាក់) ចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ប្រើប្រាស់សារធាតុញៀន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

  12. ហ៊ុន ម៉ាណែត៖ កម្ពុជាបានបំពេញលក្ខខណ្ឌ «រួចផុតពីភាពក្រីក្រ» ទាំងស្រុង ជ្រើសរើសចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបំផុតនៅចុងឆ្នាំ២០២៩

    នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានបំពេញទាំងស្រុងនូវសូចនាករទាំងបីសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (LDC)។ រដ្ឋាភិបាលជ្រើសរើសចាកចេញនៅចុងឆ្នាំ២០២៩ ជំនួសឱ្យចុងឆ្នាំ២០២៧ ដើម្បីទទួលបានពេលវេលាបន្ថែមក្នុងការពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច និងធានាការផ្លាស់ប្តូរដោយរលូន។

  13. ហាងសាច់អាំងនៅហឺហ្វីដាក់ចេញកញ្ចប់ «សាច់អាំង និងការសម្ដែងក្រុមតារាស្រី» គំរូឆ្លងវិស័យតម្លៃសមរម្យល្បីលើបណ្ដាញ

    ហាងសាច់អាំងមួយនៅទីក្រុងហឺហ្វី ខេត្តអានហួយ ប្រទេសចិន បានដាក់ចេញកញ្ចប់ «សាច់អាំង និងការសម្ដែងក្រុមតារាស្រី» ដែលក្នុងកញ្ចប់ទិញជាក្រុមសម្រាប់ ៤ នាក់ តម្លៃ ៣៩៨ យន់ មានការសម្ដែងរបាំផ្ទាល់ដោយឥតគិតថ្លៃ ហើយទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយលើបណ្ដាញសង្គមទាំងក្នុង និងក្រៅប្រទេស។

  14. កម្ពុជាពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅទ្វីបអាហ្វ្រិកទេ ក្រសួងការងារព្រមានពីហានិភ័យជួញដូរមនុស្ស

    ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការជ្រើសរើសពលករទៅធ្វើការនៅទ្វីបអាហ្វ្រិក ដោយបញ្ជាក់ថាកម្ពុជាមិនទាន់មានកិច្ចព្រមព្រៀងបញ្ជូនពលករទៅទីនោះទេ ហើយពលរដ្ឋអាចងាយរងគ្រោះដោយអំពើជួញដូរមនុស្ស។

  15. កម្ពុជា-ថៃ យល់ព្រមឱ្យគណៈកម្មការផ្សះផ្សាចុះពិនិត្យកោះតាមឆ្នេរ ខណៈកិច្ចពិភាក្សាកំណត់ព្រំដែនសមុទ្រមានវឌ្ឍនភាពថ្មី

    កម្ពុជា និងថៃ បានយល់ព្រមឱ្យគណៈកម្មការផ្សះផ្សាចុះពិនិត្យជាក់ស្តែងនៅកោះ និងទម្រង់ភូមិសាស្ត្រសមុទ្រតាមឆ្នេររបស់ប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានយល់ព្រមបង្កើតក្រុមការងារបច្ចេកទេសរួមមួយ ក្នុងកិច្ចប្រជុំលើកទី៣ នៅទីក្រុងកូឡាឡាំពួរ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា។

  16. សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិឆ្នាំ២០២៦ ដើម្បីបើកឱកាសវិនិយោគថ្មីនៅកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិឆ្នាំ២០២៦ នៅសាលសន្និសីទនិងពិព័រណ៍អន្តរជាតិកោះពេជ្រ។ វេទិកានេះរៀបចំដោយ CamTIPA ដោយមានអ្នកចូលរួមប្រមាណ ១.៥០០នាក់។

  17. វិមានក្រឹមឡាំង ព្រមានអឺរ៉ុប ថាកញ្ចប់ថវិកាជួយអ៊ុយក្រែន គឺជាការ «ចិញ្ចឹមភ្លើងសង្គ្រាម» ជាជាងស្វែងរកសន្តិភាព!

    អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រតិកម្មកាលពីថ្ងៃព្រហស្បតិ៍ថា មូលនិធិដែលសហភាពអឺរ៉ុបគ្រោងបែងចែកសម្រាប់អ៊ុយក្រែនក្នុងផែនការថវិកាឆ្នាំ២០២៨–២០៣៤ គ្រាន់តែជាការផ្តល់ហិរញ្ញប្បទានដល់ការបន្តសង្គ្រាម ជាជាងការស្វែងរកសន្តិភាព។

  18. រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា ចូលរួមសន្និបាតអន្តរជាតិស្តីពីវេជ្ជសាស្ត្រ និងឱសថបុរាណចិន នៅហុងកុង

    រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជារូបមួយ បានចូលរួមសន្និបាតអន្តរជាតិហុងកុងស្តីពីវេជ្ជសាស្ត្រ និងឱសថបុរាណចិន ឆ្នាំ២០២៦ នៅហុងកុង ប្រទេសចិន។ លោកស្រីបានលើកឡើងទិសដៅអាទិភាពចំនួន៥ សម្រាប់អភិវឌ្ឍវេជ្ជសាស្ត្របុរាណ។

  19. ក្រសួងវប្បធម៌ នឹងរៀបចំព្រឹត្តិការណ៍សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី២ នៅផ្លូវថ្មើរជើងចតុមុខ ចំនួន២ថ្ងៃ ចុងសប្ដាហ៍នេះ!

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី២ នាថ្ងៃទី២៨និងទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅផ្លូវថ្មើជើង Walk street។ គោលបំណងគឺថែរក្សា អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា។

  20. ក្រសួងការងារកម្ពុជា៖ ការផ្សព្វផ្សាយព័ត៌មានជ្រើសរើសពលករទៅធ្វើការនៅទ្វីបអាហ្វ្រិក គឺជាអំពើខុសច្បាប់

    ក្រសួងការងារកម្ពុជាបានចេញសេចក្តីជូនដំណឹងថា កម្ពុជាមិនទាន់បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការការងារ ឬការបញ្ជូនពលករជាមួយប្រទេសណាមួយនៅទ្វីបអាហ្វ្រិកនៅឡើយទេ។ ក្រសួងបានព្រមានថា ការផ្សព្វផ្សាយព័ត៌មានជ្រើសរើស ឬការជ្រើសរើសពលករកម្ពុជាទៅធ្វើការនៅទ្វីបអាហ្វ្រិក គឺជាអំពើខុសច្បាប់។

  21. សូមប្រុងប្រយ័ត្ន! ពីថ្ងៃ២៧-២៩ វិច្ឆិកា កម្ពុជានឹងមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះនិងខ្យល់កន្រ្តាក់

    ក្រសួងធនធានទឹក និងឧតុនិយម ព្យាករណ៍ថា ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ តំបន់ជាច្រើនទូទាំងប្រទេសកម្ពុជាអាចនឹងមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ សាធារណជន និងអ្នកធ្វើដំណើរតាមផ្លូវទឹក គួរមានការប្រុងប្រយ័ត្នខ្ពស់។

  22. ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីលើកទី៦ ឆ្នាំ២០២៦!

    ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជើញបើកការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីលើកទី៦ ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការប្រកួតពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ មានប្រទេសចូលរួម ៩ លើវិញ្ញាសាសរុប ៥៥ វិញ្ញាសា។

  23. កម្ពុជា-ថៃ ឯកភាពគ្នា ក្នុងការអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារចុះបំពេញទស្សនកិច្ចពិនិត្យនៅទីតាំងជាក់ស្តែង

    នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) បានប្រកាសថា កម្ពុជា និងថៃ បានឯកភាពអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារចុះទស្សនកិច្ចពិនិត្យតំបន់ជាក់ស្តែង ក្នុងកិច្ចប្រជុំពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា នៅទីក្រុងគូឡាឡាំពួរ។

  24. កម្ពុជា-វៀតណាម ប្តេជ្ញាបោសសម្អាតក្រុមឧក្រិដ្ឋជនតាមបណ្តោយព្រំដែន និងមិនអនុញ្ញាតឱ្យកម្ពុជា ឬវៀតណាមក្លាយជាទីតាំងឆ្លងកាត់គ្រឿងញៀនទៅកាន់ប្រទេសទីបីឡើយ

    កម្ពុជា និងវៀតណាមបានប្តេជ្ញាបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន ក្នុងកិច្ចប្រជុំទ្វេភាគីលើកទី៦ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងញ៉ាត្រាង ខេត្តខាញ់ហ័រ ប្រទេសវៀតណាម ព្រមទាំងប្តេជ្ញាបោសសម្អាតក្រុមឧក្រិដ្ឋជនតាមបណ្តោយព្រំដែន។

  25. ខេត្តបូកែវ នៃប្រទេសឡាវ បង្ក្រាបទីតាំងបោកប្រាស់តាមប្រព័ន្ធទូរគមនាគមន៍ចំនួន ២ កន្លែង ចាប់ខ្លួនជនបរទេស ៨០ នាក់

    កម្លាំងសមត្ថកិច្ចខេត្តបូកែវ នៃប្រទេសឡាវ បានបង្ក្រាបទីតាំងបោកប្រាស់តាមប្រព័ន្ធទូរគមនាគមន៍ចំនួន ២ កន្លែង នៅស្រុកផាអ៊ុដុម និងស្រុកតុនផ្សឹង។ ពួកគេបានចាប់ខ្លួនជនបរទេស ៨០ នាក់ ក្នុងនោះមានជនជាតិចិន ៧២ នាក់ និងរឹបអូសទូរស័ព្ទដៃជាងមួយពាន់គ្រឿង។

  26. អាមេរិកគ្រោងដាក់ពន្ធគយរហូតដល់ ១៨% លើទំនិញកម្ពុជា ដោយចោទថាគោលនយោបាយឧបត្ថម្ភធនបង្កឱ្យមានការលើសសមត្ថភាពផលិត

    ឧត្តមតំណាងពាណិជ្ជកម្មអាមេរិក លោក ជេមីសុន ហ្គ្រៀរ បានប្រកាសលទ្ធផលស៊ើបអង្កេតតាម «មាត្រា ៣០១» ដោយចោទប្រកាន់ប្រទេស និងតំបន់ចំនួន ១៤ រួមទាំងកម្ពុជា ថាបានផ្តល់ឧបត្ថម្ភធនលើវិស័យឧស្សាហកម្ម ដែលបង្កឱ្យមានការលើសសមត្ថភាពផលិត។ អាមេរិកគ្រោងដាក់ពន្ធគយរហូតដល់ ១៨% លើទំនិញកម្ពុជាទាំងអស់ដែលនាំចូលអាមេរិក ហើយអត្រានេះអាចឡើងដល់ ២៥%។

  27. ព្រះមហាក្សត្រ ព្រះរាជទានព្រះរាជសវនាការដល់ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋណាមីប៊ី ប្រចាំកម្ពុជា ដើម្បីថ្វាយសារតាំង

  28. សម្តេចធិបតី ហ៊ុន ម៉ាណែត ជម្រាបសមាជិកព្រឹទ្ធសភាអាមេរិកពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ជំហរដោះស្រាយដោយសន្តិវិធី

    នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជម្រាបសមាជិកព្រឹទ្ធសភាអាមេរិក Steve Daines អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា និងបញ្ជាក់ជំហរដោះស្រាយដោយសន្តិវិធីតាមច្បាប់អន្តរជាតិ។

  29. អភិបាលខេត្តព្រះសីហនុ ថ្លែងអំណរគុណដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលរួមចំណែករក្សាសន្តិសុខក្នុងឱកាសបុណ្យអុំទូក

    អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត ថ្លែងអំណរគុណដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលបានរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងឱកាសបុណ្យអុំទូក។

  30. កូនស្រមោច បវរកញ្ញាតំណាងកម្ពុជា បង្កើតប្រវត្តិសាស្ត្រដោយជាប់ក្នុងចំណោមបេក្ខនារី ១០ រូបចុងក្រោយនៅ Miss International 2026

    កូនស្រមោច បវរកញ្ញាតំណាងកម្ពុជា បានជាប់ក្នុងចំណោមបេក្ខនារី ១០ រូបចុងក្រោយ នៅវគ្គផ្តាច់ព្រ័ត្រ Miss International លើកទី៦៤ នៅទីក្រុងតូក្យូ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា។ នេះជាលទ្ធផលល្អបំផុតរបស់កម្ពុជាក្នុងកម្មវិធីនេះ។

  31. កម្ពុជាគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗប្រកបដោយការទទួលខុសត្រូវ សម្រាប់គាំទ្រដល់កិច្ចសន្ទនាការទូត និងដំណោះស្រាយនយោបាយ

    តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងនៅទីក្រុងញូវយ៉ក ថ្ងៃទី២៥ ខែវិច្ឆិកា អំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងប្រព័ន្ធស្វ័យប្រវត្តិកម្មប្រកបដោយការទទួលខុសត្រូវ ដើម្បីគាំទ្រកិច្ចសន្ទនាការទូត និងដំណោះស្រាយនយោបាយ។

  32. អង្គរមានទីតាំងទស្សនាថ្មី! ប្រាសាទមេបុណ្យខាងលិចបើកជាផ្លូវការ ព័ត៌មានពេញលេញអំពីតម្លៃសំបុត្រទូក និងពេលវេលាទស្សនា

    ប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅកណ្តាលបារាយណ៍ទឹកថ្លា ខេត្តសៀមរាប បានបើកជាផ្លូវការបន្ទាប់ពីជួសជុលរយៈពេល ១៤ឆ្នាំ។ អ្នកទេសចរអាចជួលទូកទាំងមូល ក្នុងតម្លៃ ៨០.០០០ រៀលក្នុងមួយទូក ឬជិះទូកតាមម៉ោងកំណត់ ក្នុងតម្លៃ ៨.០០០ រៀលក្នុងម្នាក់សម្រាប់ភ្ញៀវជាតិ និង ១២.០០០ រៀលក្នុងម្នាក់សម្រាប់ភ្ញៀវបរទេស។

  33. ព្រះមហាក្សត្រ នរោត្តម សីហមុនី ផ្ញើព្រះរាជសារថ្លែងអំណរគុណលោក ដូណាល់ ត្រាំ ចំពោះការគាំទ្រកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ កម្ពុជា-ថៃ

    ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារនៅថ្ងៃទី២០ ខែវិច្ឆិកា ជូនលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។ ព្រះអង្គថ្លែងអំណរគុណលោកដែលបានអបអរសាទរខួបលើកទី៧៣ នៃទិវាឯករាជ្យកម្ពុជា និងដែលបានគាំទ្រកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ រវាងកម្ពុជា-ថៃ។

  34. អេហ្ស៊ីប៖ គ្រោះថ្នាក់រថយន្តដឹកទំនិញឆេះធ្ងន់ធ្ងរនៅខេត្តគីហ្សា បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច ៣១នាក់

    រថយន្តដឹកទំនិញដឹកផលិតផលប្រេងមួយគ្រឿងបានឆេះនៅតំបន់ទីក្រុងគែរធំ ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី២៥ ខែវិច្ឆិកា បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច ៣១នាក់ និងរងរបួស ២១នាក់។ អគ្គីភ័យនេះបានឆេះបំផ្លាញរថយន្ត និងម៉ូតូចំនួន ២៧គ្រឿង ហើយអយ្យការបានបើកការស៊ើបអង្កេតរួចហើយ។

  35. ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២៦ នៅកម្ពុជា ផុតកំណត់ថ្ងៃទី៣០ ខែវិច្ឆិកា! ហួសកំណត់នឹងត្រូវយកពន្ធបន្ថែម ១០០%

    អគ្គនាយកដ្ឋានពន្ធដារ បានរំលឹកថា ការប្រកាស និងបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៦ ផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកា។ ម្ចាស់យានជំនិះដែលហួសកំណត់ ក្រៅពីបង់ពន្ធដែលត្រូវបង់ នឹងត្រូវយកពន្ធបន្ថែមស្មើនឹង ១០០% នៃចំនួនពន្ធដែលត្រូវបង់។

  36. កម្ពុជាលើកឡើងពីផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធ និងការបាញ់កម្ទេចប្រាសាទព្រះវិហារ ក្នុងវេទិកាសន្ទនាអារ្យធម៌ SCO នៅប្រទេសឥណ្ឌា

    ឯកឧត្តម ហាប់ ទូច តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ បានលើកឡើងពីផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធ និងការបាញ់កម្ទេចលើប្រាសាទព្រះវិហារ ក្នុងវេទិកាសន្ទនាអារ្យធម៌ SCO លើកទី១ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

  37. ការផ្ទុះនៅសង្កាត់ដុងដា ទីក្រុងហាណូយ៖ អគាររលំ មនុស្ស ៦ នាក់ស្លាប់! ប៉ូលិសថាសង្ស័យជាការផ្ទុះឧស្ម័ន

    ការផ្ទុះឧស្ម័នធ្ងន់ធ្ងរមួយបានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅហាងស៊ុបឆ្នាំងភ្លើងមួយក្នុងសង្កាត់ដុងដា ទីក្រុងហាណូយ របស់វៀតណាម។ ការផ្ទុះនេះបណ្តាលឱ្យមនុស្ស ៦ នាក់ស្លាប់ ១០ នាក់រងរបួស និងអគាររលំ។ ប៉ូលិសបានវាយតម្លៃដំបូងថាជាការផ្ទុះឧស្ម័ន។

  38. បុណ្យសមុទ្រលើកទី១២ នឹងប្រារព្ធនៅក្រុងព្រះសីហនុក្នុងខែធ្នូ! ក្រសួងទេសចរណ៍អញ្ជើញអ្នកសារព័ត៌មាន និងអ្នកល្បីលើបណ្ដាញសង្គមចុះឈ្មោះយកព័ត៌មាន

    ក្រសួងទេសចរណ៍នឹងសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងភាគីពាក់ព័ន្ធ រៀបចំបុណ្យសមុទ្រលើកទី១២ នៅខេត្តព្រះសីហនុ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ។ ក្រសួងអញ្ជើញអ្នកសារព័ត៌មាន អ្នកមានឥទ្ធិពល (KOL) និងអ្នកបង្កើតមាតិកាអនឡាញ ឱ្យចុះឈ្មោះចូលរួមយកព័ត៌មាន ចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃទី៦ ខែធ្នូ។

  39. អ្នកចម្រៀងស្រីថៃត្រូវបុរសម្នាក់ចាប់ដើមទ្រូងនៅមុខឆាក ក៏ខឹងទាត់ចំមុខបុរសនោះ

    អ្នកចម្រៀងស្រីល្បីរបស់ថៃ Namkhaeng Thipphawan បានទាត់ចំមុខបុរសម្នាក់ ក្រោយពេលបុរសនោះចាប់ដើមទ្រូងនាង ខណៈនាងកំពុងចាប់ដៃជាមួយអ្នកគាំទ្រនៅមុខឆាក ក្នុងកម្មវិធីសម្តែងមួយនៅស្រុក Ban Bueng ខេត្តឈូនបុរី។

  40. នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងទៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV

    ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានប្រកាសនៅថ្ងៃទី២៥ ខែវិច្ឆិកាថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី១១ និងកិច្ចប្រជុំកំពូល CLMV លើកទី១២ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា។ នៅពេលបិទកិច្ចប្រជុំកំពូល កម្ពុជានឹងទទួលតំណែងប្រធានបង្វិល CLMV ពីវៀតណាម។

  41. កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបការប្រណាំងម៉ូតូពេលយប់ ក្មេងជំទង់ «លើកកង់មុខ» ១១នាក់ត្រូវកោរសក់ និងអប់រំណែនាំ

    នៅយប់ថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបង្ក្រាបក្រុមក្មេងជំទង់ចំនួន៣ក្រុម ដែលជិះម៉ូតូលើកកង់មុខប្រណាំងនៅលើផ្លូវសាធារណៈ ដោយឃាត់ខ្លួនបុរសអាយុពី១៤ដល់១៨ឆ្នាំចំនួន១១នាក់ និងរឹបអូសម៉ូតូ៦គ្រឿង និងទូរស័ព្ទដៃ៩គ្រឿង។ យុវជនទាំងនោះត្រូវបានកោរសក់ អប់រំណែនាំ និងចុះហត្ថលេខាលើលិខិតសន្យាកែប្រែខ្លួន។

  42. ការប្រកួតកីឡាវាយកូនគោលអន្តរជាតិលើកទី២ បង្ហាញសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

    ការប្រកួតកីឡាវាយកូនគោលអន្តរជាតិ «Vattanac Legends Championship» លើកទី២ បានបើកជាផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចក្រឡាហោម ស ខេង។ ព្រឹត្តិការណ៍នេះបង្ហាញសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ។

  43. អគ្គលេខាធិការអាស៊ានរំពឹងសិង្ហបុរី និងជួយជំរុញកិច្ចចរចាព្រំដែនកម្ពុជា-ថៃ ឱ្យដំណើរការឡើងវិញ

    អគ្គលេខាធិការអាស៊ាន ឯកឧត្តម កៅ គឹមហួន ប្រាប់ The Straits Times ថា បទឈប់បាញ់រវាងថៃ និងកម្ពុជា អាចដួលរលំ បើភាគីទាំងពីរមិនបង្កើនកិច្ចចរចា។ ឯកឧត្តមជឿថា សិង្ហបុរី ដែលនឹងធ្វើជាប្រធានអាស៊ានពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ អាចជួយនាំភាគីទាំងពីរមកតុចរចាវិញ។

  44. អភិបាលខេត្តព្រះសីហនុ ចូលរួមពិធីបើកសមយុទ្ធ «នាគមាសឆ្នាំ២០២៦» កម្ពុជា-ចិន នៅមូលដ្ឋានសមុទ្ររាម

    ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានចូលរួមពិធីបើកសមយុទ្ធ «នាគមាសឆ្នាំ២០២៦» រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅមូលដ្ឋានសមុទ្ររាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ សមយុទ្ធនេះមានគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន។

  45. គណៈប្រតិភូសិក្សាស្វែងយល់នៃសមាគមសេដ្ឋកិច្ចអន្តរជាតិខេត្តក្វាងទុង អញ្ជើញមកទស្សនកិច្ចនៅទូរទស្សន៍ខេត្តព្រះសីហនុ

    នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា គណៈប្រតិភូសិក្សាស្វែងយល់នៃសមាគមសេដ្ឋកិច្ចអន្តរជាតិខេត្តក្វាងទុង ចំនួន ៨នាក់ បានអញ្ជើញមកទស្សនកិច្ចនៅទូរទស្សន៍ខេត្តព្រះសីហនុ (KPS99TV)។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា ហើយនឹងរក្សាទំនាក់ទំនង និងស្វែងរកកិច្ចសហប្រតិបត្តិការ។

  46. ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសំពះព្រះខែ និងអកអំបុក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

    ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសំពះព្រះខែ និងអកអំបុក នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ នារាត្រីថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក។

  47. ភ្ញៀវទេសចរជាង ២៣ម៉ឺននាក់ ទៅកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យអុំទូករយៈពេល២ថ្ងៃ កើនឡើងបើធៀបនឹងឆ្នាំមុន

    ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុប ១០៨.៣៦៨នាក់ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កើនឡើង ១៦,១៤% និង ១២២.៧៩៦នាក់ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ កើនឡើង ៦,៩៤% ធៀបនឹងឆ្នាំ២០២៥ ក្នុងព្រះរាជពិធីបុណ្យអុំទូក។

  48. អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ចូលរួមកម្មវិធីដាល់អំបុកកោះរ៉ុង ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក និងអភិរក្សប្រពៃណីខ្មែរ

    ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានចូលរួមកម្មវិធីដាល់អំបុកនៅកោះរ៉ុង អបអរព្រះរាជពិធីបុណ្យអុំទូក ជាមួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ កម្មវិធីនេះរួមចំណែកអភិរក្សប្រពៃណីខ្មែរ និងផ្សារភ្ជាប់វប្បធម៌ជាមួយវិស័យទេសចរណ៍។

  49. ចាប់ខ្លួន ៣២៣ នាក់ក្នុងពេលតែមួយ! អាជ្ញាធររដ្ឋសាន ប្រទេសមីយ៉ាន់ម៉ា វាយឆ្មក់ទីតាំងឆបោក និងល្បែងស៊ីសងតាមអនឡាញ ក្នុងនោះមានជនជាតិចិនចូលខុសច្បាប់

    អាជ្ញាធររដ្ឋសាន ប្រទេសមីយ៉ាន់ម៉ា បានចាប់ខ្លួនជនសង្ស័យចំនួន ៣២៣ នាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងតាមអនឡាញ ក្នុងប្រតិបត្តិការមួយនៅក្បែរភូមិ Warmpon ស្រុក Kehsi។ ក្នុងចំណោមអ្នកត្រូវចាប់ខ្លួន មានជនជាតិចិនដែលចូលប្រទេសដោយខុសច្បាប់។

  50. ទិដ្ឋភាពតានតឹងនៅប៉ាតាយ៉ា៖ ប៉ូលិសប្រើដំបងទំពក់ចាប់ពស់ គ្រប់គ្រងបុរសជនជាតិចិនដែលសង្ស័យថាចាប់ជំរិត

    ប៉ូលិសថៃបានជួយសង្គ្រោះស្ត្រីជនជាតិចិនពីរនាក់ ដែលត្រូវជនរួមជាតិចាប់ជំរិតនៅណាចមធៀន ភាគខាងត្បូងប៉ាតាយ៉ា និងបានចាប់ខ្លួនជនសង្ស័យ ដែលត្រូវគ្រប់គ្រងដោយដំបងទំពក់ចាប់ពស់ ក្រោយប្រើកាំភ្លើងឆក់មិនមានប្រសិទ្ធភាព។ ទឹកប្រាក់ជំរិតដែលទាមទារសរុប ២០០ម៉ឺនបាត។