រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
បណ្ណសារព័ត៌មានប្រចាំខែ

ព័ត៌មានក្រុងព្រះសីហនុ និងកម្ពុជា · ខែវិច្ឆិកា ឆ្នាំ 2026

  1. កោះរ៉ុងត្រៀមបង្ហាញសក្តានុពលទេសចរណ៍កីឡាលើឆាកអន្តរជាតិ! ខេត្តព្រះសីហនុផ្សព្វផ្សាយ KONG MMA ដល់ទីក្រុង Prague

    ខេត្តព្រះសីហនុផ្សព្វផ្សាយសក្តានុពលទេសចរណ៍កីឡា និងការហ្វឹកហាត់កីឡាប្រយុទ្ធនៅកោះរ៉ុង តាមរយៈកម្មវិធីនៅទីក្រុង Prague ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

  2. កម្ពុជាបញ្ជាក់ជាថ្មីការគាំទ្រប្រព័ន្ធអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ជំរុញភាពជាដៃគូ និងការអភិវឌ្ឍប្រកបដោយចីរភាព

    កម្ពុជាបញ្ជាក់ការគាំទ្រប្រព័ន្ធអ្នកសម្របសម្រួលអ.ស.ប.ប្រចាំប្រទេស និងអំពាវនាវឱ្យពង្រឹងការគាំទ្រដល់អាទិភាពអភិវឌ្ឍន៍ជាតិ។

  3. ដំណឹងល្អសម្រាប់ភ្ញៀវទេសចរ! ស្រះខាងជើងប្រាសាទអង្គរវត្ត បើកឱ្យចូលទស្សនាឡើងវិញហើយ ក្រោយបញ្ចប់ការជួសជុល

    នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំគណៈប្រតិភូចុះពិនិត្យការដ្ឋានជួសជុលស្រះខាងជើងប្រាសាទអង្គរវត្ត និងសម្រេចបើកឱ្យភ្ញៀវទេសចរចូលទស្សនាឡើងវិញចាប់ពីថ្ងៃដដែល បន្ទាប់ពីបញ្ចប់ការងារជួសជុល។

  4. លោក ដូណាល់ ត្រាំ បង្ហើបពី «កិច្ចព្រមព្រៀងដ៏ធំសម្បើម» ជាមួយរុស្ស៊ី បន្ទាប់ពីជំនួបជាមួយបេសកជនពិសេសរបស់លោក ពូទីន

    ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានព្យាករណ៍ពី «កិច្ចព្រមព្រៀងដ៏ធំសម្បើម» មួយជាមួយរុស្ស៊ី ដែលអាចលាតសន្ធឹងហួសពីសង្គ្រាមនៅអ៊ុយក្រែន បន្ទាប់ពីជួបបេសកជនពិសេសរបស់លោក វ្ល៉ាឌីមៀរ ពូទីន នៅសេតវិមាន។

  5. កម្ពុជា-សិង្ហបុរី ពង្រីកទីផ្សារពាណិជ្ជកម្មផលិតផលអាហារ តាមរយៈការពង្រឹងស្តង់ដារសុវត្ថិភាព!

    កម្ពុជា និងសិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការលើសុវត្ថិភាពម្ហូបអាហារ ដើម្បីពង្រីកទីផ្សារ និងគាំទ្រឧស្សាហកម្មកែច្នៃអាហារ។

  6. ប្រទេសសិង្ហបុរី គំរាមចាប់ខ្លួន និងពិន័យជាប្រាក់រហូតដល់ ១៥ លានដុល្លារអាមេរិក លើក្រុមហ៊ុនណាដែលបង្កឱ្យមាន ផ្សែងពុលឆ្លងដែន!

    សភាសិង្ហបុរីបានអនុម័តវិសោធនកម្មច្បាប់ស្តីពីការបំពុលដោយផ្សែងឆ្លងដែន នៅថ្ងៃទី៤ ខែវិច្ឆិកា ដោយដំឡើងពិន័យជាប្រាក់ និងបង្កើនអំណាចអនុវត្តច្បាប់ប្រឆាំងក្រុមហ៊ុនពាក់ព័ន្ធ។

  7. ជនភៀសខ្លួនជិត ៩០ លាននាក់ កំពុងរស់ក្នុងតំបន់គ្រោះថ្នាក់បំផុតនៃវិបត្តិបំរែបំរួលអាកាសធាតុ

    អង្គការសហប្រជាជាតិបានព្រមានថា ជនភៀសខ្លួន និងជនបាត់បង់ទីជម្រកដោយបង្ខំជិត៩០លាននាក់ កំពុងប្រឈមហានិភ័យធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងអំពាវនាវឱ្យមានចំណាត់ការអន្តរជាតិជាបន្ទាន់។

  8. សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញការវិនិយោគលើអាហារូបត្ថម្ភ ដើម្បីពង្រឹងមូលធនមនុស្ស និងអនាគតកម្ពុជា

    ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភលើកទី១៣ ថ្ងៃទី៦ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីសារៈសំខាន់នៃការវិនិយោគលើអាហារូបត្ថម្ភ និងផ្តល់អនុសាសន៍១៦ចំណុច ដើម្បីពង្រឹងមូលធនមនុស្ស។

  9. មហន្តរាយអគ្គិភ័យដ៏រន្ធត់នៅក្រុងញូវយ៉ក ឆក់យកជីវិតមនុស្ស ៦ នាក់!

    អគ្គិភ័យនៅផ្ទះឈើពីរជាន់ក្នុងតំបន់ Sunset Park ក្រុងញូវយ៉ក នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា បានសម្លាប់មនុស្ស៦នាក់ និងបង្ករបួសជាច្រើននាក់។ មន្ត្រីកំពុងស៊ើបអង្កេតមូលហេតុ។

  10. តម្លៃប្រេងអន្តរជាតិកើនឡើង៖ រដ្ឋាភិបាលកម្ពុជាចំណាយជាង៦០០លានដុល្លារ ដើម្បីសម្រាលបន្ទុកប្រជាជន

    សម្តេច ហ៊ុន ម៉ាណែត ថ្លែងនៅថ្ងៃទី៥ ខែវិច្ឆិកាថា រដ្ឋាភិបាលបានចំណាយជាង៦០០លានដុល្លារ តាមរយៈឧបត្ថម្ភធនប្រេង និងបន្ធូរបន្ថយពន្ធ ដើម្បីសម្រាលបន្ទុកថ្លៃថាមពល។ អគ្គិសនីកម្ពុជាក៏ទទួលបន្ទុកខាតប្រមាណ៧០លានដុល្លារ ដើម្បីបន្ថយសម្ពាធលើថ្លៃអគ្គិសនី។

  11. លោក ប្រាក់ សុខុន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងនៅប៉េកាំង និងអរគុណចិនដែលគាំទ្រគម្រោង១១៣

    លោក ប្រាក់ សុខុន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី១១ នៅប៉េកាំង ថ្ងៃទី៣-៤ ខែវិច្ឆិកា។ លោកអរគុណចិនដែលគាំទ្រគម្រោង១១៣នៅកម្ពុជា និងលើកទិសដៅសន្តិភាព ការតភ្ជាប់ អាកាសធាតុ និងសន្តិសុខ។

  12. ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំ «ភូមិហ្វ្រង់កូហ្វូនី»

    រដ្ឋមន្ត្រីទេសចរណ៍ ហួត ហាក់ ចុះពិនិត្យការរៀបចំពន្លា ស្តង់ និងទីតាំងសកម្មភាពនៃភូមិហ្វ្រង់កូហ្វូនី ថ្ងៃទី៥ ខែវិច្ឆិកា។ ព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលលើកទី២០នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់១៧ ខែវិច្ឆិកា នៅសួនវត្តបទុមវតី។

  13. ជនបង្កចលាចលប្រឆាំងចិន Joshua Wong ត្រូវជាប់ពន្ធនាគារ១០ឆ្នាំ ពីបទឃុបឃិតជាមួយកម្លាំងបរទេសបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ

    លោក Joshua Wong ត្រូវបានផ្តន្ទាទោស១០ឆ្នាំ នៅថ្ងៃទី៥ ខែវិច្ឆិកា ពីបទឃុបឃិតជាមួយកម្លាំងបរទេសបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ ទោស២ខែ២ថ្ងៃត្រូវអនុវត្តស្របពេលទោសចាស់ ហើយលោកត្រូវបានរំពឹងថាអាចមានឱកាសចេញពីពន្ធនាគារនៅប្រហែលឆ្នាំ២០៣៦។

  14. ស្នងការខេត្តកោះកុង ចាត់វិធានការតឹងរ៉ឹង! បញ្ជាក់ច្បាស់ពីករណីមន្ត្រីនគរបាលលួចលេងបៀក្នុងពេលបំពេញតួនាទី

    ស្នងការដ្ឋាននគរបាលខេត្តកោះកុងបានឱ្យដឹងនៅថ្ងៃទី៥ ខែវិច្ឆិកា ថាការស្រាវជ្រាវបញ្ជាក់មានការលួចលេងបៀពិតប្រាកដ ហើយលោកស្នងការព្រមានចាត់វិធានការវិន័យតឹងរ៉ឹងចំពោះមន្ត្រីដែលល្មើស។

  15. ប្រមុខការពារជាតិឯកឧត្តម ទៀ សីហា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៣ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ

    ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីពិធីអបអរសាទរខួប៧៣ឆ្នាំនៃទិវាកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

  16. ផ្ទុះចលាចលនៅប្រទេសប៉ារ៉ាហ្គាយ! ប្រជាជនរាប់លាននាក់ចេញតវ៉ា បន្ទាប់ពីគណនីធនាគាររបស់ពួកគេ មិនដំណើរការ

    ក្រុមបាតុករ និងអ្នកនយោបាយប្រឆាំងនៅប្រទេសប៉ារ៉ាហ្គាយ បានចាប់ផ្តើមនីតិវិធីទម្លាក់លោកប្រធានាធិបតី សាន់ទីយ៉ាហ្គូ ប៉េណា ក្រោយវិបត្តិធនាគារ Ueno បង្កឱ្យអតិថិជនជិត ៣ លាននាក់ មិនអាចដកប្រាក់សន្សំបាន។

  17. ក្រសួងការពារជាតិ៖ យោធាថៃរំកិលប៉ុស្តិ៍សង្កេតការណ៍ និងបន្តជីកលេណដ្ឋានឆ្ពោះមកមុខប្រមាណ២០ម៉ែត្រពីទីតាំងចាស់ ដែលស្ថិតនៅក្នុងឃុំថ្មដា ខេត្តពោធិ៍សាត់

    ក្រសួងការពារជាតិឱ្យដឹងថា ក្រុម CLG បានសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យតំបន់ច១ នៅថ្មដា ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា បន្ទាប់ពីយោធាថៃរំកិលប៉ុស្តិ៍ និងបន្តជីកលេណដ្ឋានទៅមុខប្រមាណ២០ម៉ែត្រ។

  18. ស្ត្រីម្នាក់ធ្លាក់ពីជាន់ទី៧នៃសណ្ឋាគារនៅប្រេស៊ីលស្លាប់ បន្ទាប់ពីស៊ុមបង្អួចដែលនាងផ្អែកបានរបូត

    ស្ត្រីអាយុ២៦ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីស៊ុមបង្អួចអាលុយមីញ៉ូមនៅច្រករបៀងសណ្ឋាគារក្នុងទីក្រុង São Luís ប្រទេសប្រេស៊ីលបានរបូត។ ប៉ូលិសកំពុងស៊ើបអង្កេតជាករណីធ្លាក់ដោយចៃដន្យ ខណៈមូលហេតុដែលស៊ុមរបូតនៅរង់ចាំការធ្វើកោសល្យវិច័យ។

  19. ក្ដៅគគុក! សកម្មជនប្រជាធិបតេយ្យហុងកុង Joshua Wong ត្រូវផ្ដន្ទាទោស ១០ ឆ្នាំ ពីបទឃុបឃិតជាមួយបរទេស

    តុលាការហុងកុងបានផ្តន្ទាទោសលោក Joshua Wong ដាក់ពន្ធនាគារ១០ឆ្នាំ នៅថ្ងៃទី៥ ខែវិច្ឆិកា ក្នុងសំណុំរឿងឃុបឃិតជាមួយបរទេស។ លោកកំពុងអនុវត្តទោស៤ឆ្នាំ៨ខែក្នុងសំណុំរឿងមុន ហើយធ្លាប់ត្រូវបានរំពឹងថានឹងដោះលែងនៅខែមករា ឆ្នាំ២០២៧។

  20. កម្ពុជាប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយផ្អែកលើការគោរពគ្នា ផលប្រយោជន៍រួម និងការជឿទុកចិត្ត ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់

    ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅប៉េកាំង កាលពីថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអះអាងការប្តេជ្ញាចិត្តរបស់កម្ពុជាលើការគោរពគ្នា ផលប្រយោជន៍រួម និងការជឿទុកចិត្ត ព្រមទាំងលើកអាទិភាពសំខាន់៥។

  21. លោក ហ៊ុន ម៉ាណែត រិះគន់លោក សម រង្ស៊ី ជុំវិញការមិនស្នើសារព័ត៌មានថៃកែតម្រូវ និងការសរសេរលិខិតទៅបារាំង

    នៅពេលចែកពូជស្រូវ និងស្បៀងជូនពលរដ្ឋរងគ្រោះទឹកជំនន់នៅពោធិ៍សាត់ ថ្ងៃទី៥ ខែវិច្ឆិកា លោក ហ៊ុន ម៉ាណែត បានរិះគន់លោក សម រង្ស៊ី ចំពោះការមិនស្នើសារព័ត៌មានថៃកែតម្រូវព័ត៌មានថា «កម្ពុជាបាញ់មុន» ខណៈដែលបានសរសេរលិខិតទៅបារាំងជុំវិញកិច្ចប្រជុំកំពូល។

  22. ប្រទេសស៊ីរី និងអារ៉ាប៊ីសាអ៊ូឌីត ចុះកិច្ចព្រមព្រៀងការពារជាតិ និងផ្តល់ប្រាក់កម្ចីសរុបជាង ៤០៣ លានដុល្លារ!

    ស៊ីរី និងអារ៉ាប៊ីសាអ៊ូឌីត បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ នៅអំឡុងទស្សនកិច្ចរបស់លោក Ahmed al-Sharaa នៅរីយ៉ាត ថ្ងៃទី៤ ខែវិច្ឆិកា។ អារ៉ាប៊ីសាអ៊ូឌីតក៏ផ្តល់កម្ចីសម្បទានជាង៤០៣លានដុល្លារ សម្រាប់វិស័យអភិវឌ្ឍន៍របស់ស៊ីរី។

  23. ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះផ្ទៀងផ្ទាត់ស្ថានភាពស្ពានស្ទឹងមេទឹក ក្រោយរងការវាយប្រហារដោយគ្រាប់បែក

    ក្រសួងការពារជាតិថា ក្រុម AOT-KH បានចុះពិនិត្យស្ពានស្ទឹងមេទឹក នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីផ្ទៀងផ្ទាត់ និងរាយការណ៍ស្ថានភាពព្រំដែន។ កម្ពុជាបន្តគាំទ្រការតាមដាន និងអនុវត្តបទឈប់បាញ់។

  24. ដំណឹងល្អ! រាជរដ្ឋាភិបាលដំឡើងបៀវត្សអប្បបរមាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅឆ្នាំ២០២៧

    រាជរដ្ឋាភិបាលកម្ពុជា គ្រោងដំឡើងបៀវត្សអប្បបរមាជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ សម្រាប់ឆ្នាំ២០២៧ យោងតាមសេចក្ដីថ្លែងហេតុចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។ មន្ត្រីរាជការស៊ីវិលទូទៅនឹងកើនពី ១.៣៩៦.៩៥០រៀល ដល់ប្រមាណ ១.៤៤៦.៩៥០រៀល។

  25. ចាយប្រាក់អស់រាប់លានដុល្លារ ប៉ុន្តែបក្សប្រជាធិបតេយ្យនៅតែឈ្នះ! មហាសេដ្ឋី អ៊ីឡុន ម៉ាស ប្រឈមមុខនឹងហានិភ័យផ្លូវច្បាប់

    លោក Elon Musk បានបោះលុយប្រមាណ ៥០០ លានដុល្លារអាមេរិក ចូលយុទ្ធនាការបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ ២០២៦ ប៉ុន្តែគណបក្សប្រជាធិបតេយ្យនៅតែដណ្តើមបានទាំងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា។ ជ័យជម្នះនេះបង្កហានិភ័យដល់អាជីវកម្មលោក Musk នៅរដ្ឋតិចសាស។

  26. លោកឧកញ៉ា តាន់ តាត់ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដើម្បីពង្រឹងកិច្ចសហការ និងរៀបចំផែនការឆ្នាំ២០២៧

    សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានប្រជុំផ្ទៃក្នុងនៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកឧកញ៉ា តាន់ តាត់ ដើម្បីពិនិត្យការងារ ពង្រឹងកិច្ចសហការ និងរៀបចំផែនការឆ្នាំ២០២៧។

  27. Trump ថាតម្លៃប្រេងប៉ះពាល់ការបោះឆ្នោត តែ «ធ្វើម្ដងទៀតក៏ដូចគ្នា»

    លោក Trump បានទទួលស្គាល់នៅថ្ងៃទី៤ ខែវិច្ឆិកា ថាសង្គ្រាមអ៊ីរ៉ង់បានធ្វើឱ្យតម្លៃសាំងកើនឡើង និងប៉ះពាល់លទ្ធផលបោះឆ្នោតរបស់បក្សសាធារណរដ្ឋ ប៉ុន្តែលោកថានឹងសម្រេចចិត្តដូចមុន។ សភាថ្មីនឹងចូលកាន់តំណែងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៧។

  28. ​ចិន-វៀតណាមប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី និងដោះស្រាយបញ្ហាដែនសមុទ្រដោយសន្តិវិធី ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង

    លោក Wang Yi បានជួបលោក Le Hoai Trung នៅប៉េកាំង ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ការតភ្ជាប់ និងការរក្សាសន្តិភាពនៅសមុទ្រចិនខាងត្បូង។

  29. NagaCorp ជាប់លេខ៣១ ក្នុងបញ្ជីនិយោជកល្អបំផុតនៅអាស៊ីអាគ្នេយ៍ឆ្នាំ២០២៦ ឡើង១៥លេខពីឆ្នាំមុន

    NagaCorp ជាប់លេខ៣១ ក្នុងបញ្ជីនិយោជកល្អបំផុតនៅអាស៊ីអាគ្នេយ៍ឆ្នាំ២០២៦ របស់ Fortune ពោលគឺឡើងពីលេខ៤៦ ក្នុងឆ្នាំ២០២៥។ ក្រុមហ៊ុនថា សន្ទស្សន៍ទំនុកចិត្តបុគ្គលិកកើនពី៩៥% ដល់៩៧%។

  30. តម្លៃប្រេងពិភពលោកធ្លាក់ចុះ បន្ទាប់ពីលទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក!

    របាយការណ៍ទីផ្សារក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិកបង្ហាញថា Brent ធ្លាក់ក្រោម៩៥ដុល្លារ និង WTI ប្រហែល៨៨ដុល្លារក្នុងមួយបារ៉ែល ខណៈទីផ្សាររំពឹងសម្ពាធឱ្យបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់។

  31. ផ្ទុះរឿងអាស្រូវ! អតីតបវរកញ្ញាថៃ អាចប្រឈមនឹងការចោទប្រកាន់ពីបទឆបោក និងលាងលុយ តែទម្លាក់កំហុសទាំងស្រុងលើស្វាមី

    អតីតបវរកញ្ញាថៃ Panadda Wongphudee អាចប្រឈមនឹងបទចោទបីប្រភេទជុំវិញមូលនិធិសប្បុរសធម៌ ខណៈប៉ូលិសកំពុងប្រមូលភស្តុតាង ហើយនាងចោទស្វាមីថាកេងបន្លំប្រាក់។

  32. ឥណ្ឌូណេស៊ីដាក់ពង្រាយកងទ័ពរាប់ម៉ឺននាក់ បន្ទាប់ពីចាប់ខ្លួនឧត្តមសេនីយ៍នគរបាលជាន់ខ្ពស់ ៣ រូប ជុំវិញរឿងអាស្រូវលួចស្ដាប់ការសន្ទនារបស់ប្រធានាធិបតី!

    ឥណ្ឌូណេស៊ីដាក់ពង្រាយកងទ័ពជាង២ម៉ឺននាក់ទៅហ្សាការតា ខណៈស៊ើបអង្កេតការលួចស្ដាប់ប្រធានាធិបតី និងឃាត់ខ្លួនឧត្តមសេនីយ៍នគរបាល៣រូប។ អាជ្ញាធរមិនទាន់បញ្ជាក់ថាការដាក់ពង្រាយនេះពាក់ព័ន្ធផ្ទាល់នឹងសំណុំរឿងទេ។

  33. មូលដ្ឋានសមុទ្ររាម បើកកិច្ចប្រជុំរៀបចំផែនការត្រៀមរៀបចំ «សមយុទ្ធនាគមាស ឆ្នាំ២០២៦»

    នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមនាវីទោ ឆុង ស៊ីដេត មេបញ្ជាការរង និងជានាយសេនាធិការ មូលដ្ឋានសមុទ្ររាម បានដឹកនាំកិច្ចប្រជុំក្រុមការងារ នៅអគារប្រចាំការល្បាតរួម ដើម្បីត្រៀមរៀបចំផែនការអនុវត្ត «សមយុទ្ធនាគមាស ឆ្នាំ២០២៦»។

  34. កិច្ចអន្តរាគមន៍បន្ទាន់៖ ក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យ និងពង្រឹងគុណភាពសេវាប្ដូរបណ្ណបើកបរនៅតាមគោលដៅរាជធានីភ្នំពេញ

    ឯកឧត្តម ឈួន វ៉ន់ និង ឯកឧត្តម ទេស តារារ័ត្ន បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងសេវាប្ដូរបណ្ណបើកបរចំនួន ៥ កន្លែង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីតាមដានវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈមជាបន្ទាន់។

  35. ទេសចរចិននៅម៉ានីលាស្ទើរតែរងការដាក់ថ្នាំសណ្ដំ៖ ជនសង្ស័យ៥នាក់ត្រូវចាប់ខ្លួន

    ប៉ូលិសទីក្រុងម៉ានីលាបានឱ្យដឹងនៅថ្ងៃទី៣ ខែវិច្ឆិកាថា បានចាប់ខ្លួនជនសង្ស័យ៥នាក់ក្នុងក្រុម «Ativan» ដែលប៉ុនប៉ងលួចទ្រព្យសម្បត្តិទេសចរចិនអាយុ២៨ឆ្នាំម្នាក់ នៅជិតតំបន់ Intramuros។ ក្រុមនេះសង្ស័យថាប្រើថ្នាំសណ្ដំដើម្បីលួចទ្រព្យសម្បត្តិ។

  36. ចិន កម្ពុជា និងថៃ ជួបពិភាក្សាត្រីភាគី! ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ថៃ

    លោក វ៉ាង អ៊ី លោក ប្រាក់ សុខុន និងលោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ បានជួបពិភាក្សាកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្រៅកិច្ចប្រជុំ LMC លើកទី១១ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ សន្តិភាព ស្ថិរភាព និងទំនាក់ទំនងកម្ពុជា-ថៃ។

  37. ​សម្ដេចធិបតីហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីចែកពូជស្រូវ និងកញ្ចប់ស្បៀង ជូនដល់ប្រជាពលរដ្ឋរងគ្រោះនៅខេត្តពោធិ៍សាត់

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញចែកពូជស្រូវ និងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋ ១១.០០០ គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

  38. អ៊ីស្រាអែល បន្តរឹតបន្តឹងលើការជួយសង្គ្រោះកុមារពិការជាង ១១០០ នាក់នៅតំបន់ហ្គាហ្សា

    អង្គការឃ្លាំមើលសិទ្ធិមនុស្ស អឺរ៉ូ-មេឌីទែរ៉ានេ បានរាយការណ៍កាលពីថ្ងៃពុធថា វិធានការរឹតបន្តឹងរបស់អ៊ីស្រាអែលកំពុងរារាំងកុមាររាប់រយនាក់នៅហ្គាហ្សាពីការព្យាបាលនិងដំឡើងសរីរាង្គសិប្បនិម្មិតនៅក្រៅស្រុក។ កុមារយ៉ាងហោចណាស់ ១១៣៤ នាក់ ត្រូវបានកាត់ដៃ ឬកាត់ជើង។

  39. កម្ពុជាបណ្ដេញជនជាតិថៃ ៨នាក់ ពាក់ព័ន្ធការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងប្រើប្រាស់គ្រឿងញៀន

    ជនជាតិថៃចំនួន ៨នាក់ ក្នុងនោះមានស្ត្រីម្នាក់ ត្រូវបានអាជ្ញាធរកម្ពុជាបណ្ដេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង ពាក់ព័ន្ធនឹងការលួចស្នាក់នៅ ធ្វើការងារ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ តាមការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា។

  40. វិភាគ៖ បក្សរបស់លោក ត្រាំ បរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ! តើសង្គ្រាមនៅអ៊ីរ៉ង់អាចបញ្ចប់ទេ?

    លទ្ធផលបោះឆ្នោតអាមេរិកអាចបង្កើនការត្រួតពិនិត្យលើគោលនយោបាយចំពោះអ៊ីរ៉ង់ ប៉ុន្តែមិនធានាការបញ្ចប់សង្គ្រាមទេ។ សភាថ្មីចូលកាន់តំណែងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៧។

  41. សង្ស័យមានការបាញ់ប្រហារក្បែរសណ្ឋាគារ «大江» ក្រុងព្រះសីហនុ ស្ត្រីម្នាក់ត្រូវគ្រាប់កាំភ្លើង អត្តសញ្ញាណបុរសមិនច្បាស់

    ថ្មីៗនេះ ស្ត្រីម្នាក់ត្រូវបានរាយការណ៍ថាត្រូវគ្រាប់កាំភ្លើងដួលនៅតាមផ្លូវទល់មុខសណ្ឋាគារ 大江 ក្រុងព្រះសីហនុ ដោយសង្ស័យថាបុរសម្នាក់ជាអ្នកបាញ់។ អត្តសញ្ញាណ មូលហេតុ និងស្ថានភាពអ្នកពាក់ព័ន្ធមិនទាន់ច្បាស់ ហើយប៉ូលិសមិនទាន់ចេញសេចក្តីជូនដំណឹងផ្លូវការ។

  42. កូរ៉េខាងជើងបាញ់មីស៊ីលច្រើនគ្រាប់ ខណៈលោកស្រី គីម យូជុង លើកឡើងពីលក្ខខណ្ឌនៃការចរចាជាមួយអាមេរិក

    កូរ៉េខាងជើងបានបាញ់មីស៊ីលច្រើនគ្រាប់ទៅកាន់សមុទ្រជប៉ុន កាលពីថ្ងៃពុធ ខណៈលោកស្រី គីម យូជុង បានបញ្ជូនសារថា កូរ៉េខាងជើងមិនចាំបាច់ចរចាជាមួយសហរដ្ឋអាមេរិកឡើយ ប្រសិនបើវ៉ាស៊ីនតោនមិនបោះបង់គោលនយោបាយប្រឈមមុខដាក់គ្នារបស់ខ្លួន។

  43. យន្តហោះ Boeing 787 របស់ Thai Airways បែកកញ្ចក់ខាងមុខបន្ទប់បើកបរ ហើយត្រឡប់បន្ទាន់ពេលហោះទៅបាងកក

    នៅថ្ងៃទី៤ ខែវិច្ឆិកា យន្តហោះ Boeing 787-9 របស់ Thai Airways International ជើងហោះហើរ TG663 ពីសៀងហៃទៅបាងកក បានហោះត្រឡប់ទៅសៀងហៃវិញ ក្រោយអ្នកបើកបររកឃើញស្នាមប្រេះលើកញ្ចក់ខាងមុខបន្ទប់បើកបរ។ យន្តហោះបានចុះចតដោយសុវត្ថិភាព។

  44. ១០ខែឆ្នាំនេះ! មន្រ្តីជំនាញបង្រ្កាបបទល្មើសធនធានធម្មជាតិបានជាង១៩០០ករណី បញ្ជូនជនសង្ស័យទៅតុលាការ៧៩នាក់

    ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦នេះ មន្ទីរបរិស្ថានខេត្តបានទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិសរុបចំនួន ១ ៩០៦ករណី ថយចុះ ២៩ករណី ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ ក្រុមការងារបានបញ្ជូនសំណុំរឿង ១១៨សំណុំរឿង និងជនសង្ស័យ ៧៩នាក់ ទៅតុលាការ។

  45. ជំនួយអង្គការសហប្រជាជាតិថយចុះបន្តិចម្តងៗ រដ្ឋាភិបាលកម្ពុជាត្រៀមទទួលបន្ត ដើម្បីធានាអាហារមានជីវជាតិប្រចាំថ្ងៃសម្រាប់សិស្ស

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងទទួលបន្ទុកចំណាយលើអាហារមានជីវជាតិនៅសាលារៀនជាង ២០០ ខណៈ WFP កាត់បន្ថយជំនួយបន្តិចម្តងៗក្នុងរយៈពេលពីរឆ្នាំខាងមុខ។ រដ្ឋាភិបាលក៏គ្រោងទិញកសិផលពីកសិករក្នុងមូលដ្ឋាន។

  46. កម្ពុជា-ចិន ពង្រឹងកិច្ចសហការ អភិវឌ្ឍន៍ខ្សែច្រវាក់ផលិតកម្មស្រូវអង្ករឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត!

    នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានជួបពិភាក្សាជាមួយតំណាងស្ថានទូតចិនប្រចាំកម្ពុជា នៅទីស្ដីការសហព័ន្ធ ដើម្បីពិនិត្យលទ្ធផលនាំចេញអង្ករទៅចិន និងពង្រឹងកិច្ចសហការអភិវឌ្ឍន៍ខ្សែច្រវាក់ផលិតកម្មស្រូវអង្ករ។

  47. ប្រវត្តិសាស្ត្រថ្មី! ឆែករៀបចំជើងហោះហើរត្រង់ (Charter Flight) លើកដំបូងមកកាន់ខេត្តព្រះសីហនុ ចាប់ពីចុងឆ្នាំ២០២៦

    ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានចូលរួមវេទិកាទេសចរណ៍នៅទីក្រុងប្រាហ្គ សាធារណរដ្ឋឆែក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែល DERTOUR Group ប្រកាសជើងហោះហើរ Charter Flight លើកដំបូងមកខេត្តព្រះសីហនុ ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៧។

  48. រូបសំណាក «ព្រះគោ ព្រះកែវ» នៅក្រុងសំរោង ធ្វើពិធីអភិសេក ទាក់ទាញការចាប់អារម្មណ៍ពីពលរដ្ឋ

    ខេត្តឧត្តរមានជ័យបានរៀបចំពិធីអភិសេករូបសំណាក «ព្រះគោ ព្រះកែវ» នៅក្រុងសំរោង ក្រោមអធិបតីភាពសម្តេច ម៉ែន សំអន។ អាជ្ញាធរមូលដ្ឋានរំពឹងថា សមិទ្ធផលនេះនឹងជួយបន្តវប្បធម៌ខ្មែរ បន្ថែមលំហវប្បធម៌សាធារណៈ និងលើកកម្ពស់ទេសចរណ៍វប្បធម៌។

  49. ប្រមុខការទូតកម្ពុជាអរគុណចិនដែលតែងតែគាំទ្រក្នុងការសម្របសម្រួលកិច្ចសន្ទនាដោយសន្តិវិធី និងសង្កត់ធ្ងន់ថាព្រំដែនអន្តរជាតិមិនត្រូវផ្លាស់ប្តូរដោយកម្លាំងទ្បើយ

    លោក ប្រាក់ សុខុន បានជួបលោក វ៉ាង យី នៅប៉េកាំង នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអរគុណចិនចំពោះការគាំទ្រការសម្របសម្រួលកិច្ចសន្ទនាដោយសន្តិវិធី និងសង្កត់ធ្ងន់លើច្បាប់អន្តរជាតិ និងការមិនផ្លាស់ប្តូរព្រំដែនដោយកម្លាំង។

  50. នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ឯកសារបណ្ណសារជាតិមានតម្លៃជាងមាស ខណៈបណ្ណសារដ្ឋានជាតិកម្ពុជាគម្រប់១០០ឆ្នាំ

    នៅថ្ងៃទី៤ ខែវិច្ឆិកា លោក ហ៊ុន ម៉ាណែត បានអញ្ជើញបើកពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិកម្ពុជា នៅភ្នំពេញ ដោយសង្កត់ធ្ងន់លើតម្លៃប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ ព្រមទាំងជំរុញការធ្វើឌីជីថល និងការបណ្ដុះបណ្ដាលអ្នកជំនាញ។ ពិព័រណ៍មានរយៈពេលមួយខែ និងបើកឱ្យសាធារណជន និងភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលទស្សនាឥតគិតថ្លៃ។